ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅឃើញថាអ្វីៗដែលអ្នកប៉ងតែងមិនសម្រេច ហើយក៏ងាយផ្ទុះជម្លោះវិវាទជាមួយអ្នកដទៃថែមទៀត ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើស និងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាសណាស់ផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖លោកអ្នកមិនត្រូវសម្រេចចិត្តអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងកើតឡើងច្រើនជាងផលល្អ ។

-កិច្ចការងារ៖ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាក្រសួង មន្ទីរ ក្រុមហ៊ុន ឬរោងចក្រនានា មិនត្រូវបង្ករឿងឈ្លោះប្រកែក ជាមួយចៅហ្វាយនាយ ឬថៅកែឡើយ ពុំនោះអាចនឹងបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តី តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួស ព្រោះរវល់តែស្រវាចាប់តែអាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅមុនលោកអ្នកហាមាត់និយាយស្តីបន្ទោស ឬ អប់រំនរណាម្នាក់ឱ្យចង់ល្អត្រូវចេះពិចារណាឱ្យបានត្រឹមត្រូវ ប្រយ័ត្នចង់ឱ្យគេល្អសោះបែរជាត្រូវគេគុំកួននាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះគឺងាយមានបញ្ហា និងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំទន្សាយឆ្លងចូលខែតុលានេះដួងរាសីបានត្រឡប់មកខ្ពស់ត្រដែត ធ្វើឱ្យដំណើរជីវិតភ្លឺថ្លា និងធ្វើអ្វីតែងលូតលាស់ឈានទៅមុខជាលំដាប់។

-កិច្ចការងារ៖ថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះ ម្ល៉ោះហើយរាល់ការប្រកបការងារលោកអ្នកជួបនូវរឿងរ៉ាវខ្វាយខ្វល់ច្រើន និងពិសេសងាយប៉ះទង្គិចផ្លូវចិត្តថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តី តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួស ព្រោះរវល់តែស្រវាចាប់តែអាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំរោងឈានចូលដល់ខែតុលានេះដួងរាសីបានធ្លាក់ស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយនាំឱ្យជួបនូវរឿងរ៉ាវមិនល្អយាយីច្រើន។ក្រៅពីនេះឱ្យប្រយ័ត្នការសម្រេចចិត្តអ្វីមួយពីព្រោះថាងាយភ្លាំងភ្លាត់ និងជួបបញ្ហានាពេលក្រោយផង។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនងាយចប់ ហើយធ្វើអ្វីក៏យឺតយូរ និងពិសេសមានបញ្ហាច្រើននាំពិបាកឆ្លងកាត់ថែមទៀត។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិច ប៉ុន្តែការចំណាយមានខ្ពស់ និងធូរណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវមានចិត្តត្រជាក់ មិនអាចយកកំហឹងទល់កំហល់បានឡើយ បើពុំនោះរឿងតូចតាចនឹងរីកជាធំជាក់ជាពុំខាន។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសាគេពេកទេ ព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិច តែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ ​

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយច្រើនជាង៕

ឆ្នាំមមី

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ លោកអ្នកចង់ធ្វើអ្វីអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់គាប់ប្រសើរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរ ឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕

ឆ្នាំមមែ

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកចង់ធ្វើអ្វី ឬប៉ងធ្វើអ្វីមួយគឺតែងឆ្លើយតបផលមកវិញគ្រាន់ដូចគាប់បំណងសឹងទាំងអស់ ។

-កិច្ចការងារ៖ចំពោះបុគ្គលិក កម្មករការធ្វើអ្វីមួយតែងអាចទទួលបានផលសម្រេចតាមក្តីប្រាថ្នាសឹងទាំងអស់ និងព្រមទាំងបានញាតិមិត្តជួយជ្រោមជ្រែងទៀតផង។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការល្អូកល្អិននឹងគ្នាល្អណាស់៕

ឆ្នាំវក

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងផ្ទះសំបែងលោកអ្នកទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបការរស់នៅក្នុងក្រុមគ្រួសារបានសុខកាយសប្បាយចិត្ត។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ ចំពោះគូស្នេហ៍ឱ្យប្រយ័ត្នអ្នកទីបីចូលមកជ្រៀតជ្រែក៕

ឆ្នាំរកា

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឱ្យប្រយ័ត្នប្រយែង និងមិនត្រូវមានចិត្តរឹងមានះយកត្រូវខ្លួនឯង ប្រយ័ត្នក្លាយជាមនុស្សឯកកោ។

-កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងចម្រូងចម្រាសជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកអាចណាត់ ឬជជែកពិភាក្សាជាមួយអ្នកដទៃតែងទទួលផលគ្រាន់ជាទីកក់ក្តៅ ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបមុខជំនួញតូចធំ ពីព្រោះថាផលល្អៗតែងសមដូចប្រកបភាគច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំកុរ

-ការរស់នៅ៖បើមានដំណើរចេញកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួ ចូរប្រយ័ត្នជួបគ្រោះលង់ទឹកពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះមានលេចចេញនូវរឿងរ៉ាវមិនល្អខ្លះៗកើតឡើងនាំឱ្យពុំសូវសុខស្រួលចិត្តប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរពុំមានការចម្រើនលូតលាស់ទេ គឺមានការដើរថយក្រោយច្រើនជាង ដូចនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែង បើពុំនោះទេផលចំណូលនឹងថយចុះថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងមិនសូវមានការរីកលូតលាស់ទៅមុខទេ៕