ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ឈានមកដល់ពេលនេះលោកអ្នកធូរកាយធូរចិត្តបន្តិច បន្ទាប់ពីជួបផលលំបាកនាខែកន្លងមក។

-កិច្ចការងារ៖ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់ដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬពីចម្ងាយដោយប្រការណាមួយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំផងដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកប្រកបការងារជាក្រុមហ៊ុន ជាជាមន្រ្តីរាជធាការ តែងឆ្លើយតបលទ្ធផលគ្រាន់ជាទីគាប់ចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ បើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មី ឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ឆ្លងចូលខែថ្មីនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ហើយពិសេសអាចទទួលដំណឹងល្អៗ និងបញ្ហាលំបាកមួយចំនួនបានធូរស្បើយផងដែរ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកធ្វើអ្វីក៏តែងកើតរឿងតប់ប្រមល់និងមានរឿងរកាំចិត្តច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តប៉ុន្មានទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ ព្រោះ ជួនត្រូវរ៉ូវ ជួនពាក់មុខយក្សដាក់គ្នាឬកើតការប្រចែប្រចណ្ឌដោយប្រការណាមួយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។

-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតច្រើនបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេ គួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀប ប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ចាប់តាំងតែពីដើមខែនេះមកលោកអ្នកកើតឆ្នាំម្សាញ់បានលេចនូវសញ្ញារកាំរកូសកើតឡើងបន្តបន្ទាប់។សម្រាប់បុរសបើចង់ធ្វើអ្វីមួយគប្បីចៀសវាងពេលវេលាម៉ោង ១១,០០-១២,៥៩វិនាទីពីព្រោះថាតែងអូសបន្លាយពេល ហើយភាគច្រើនឥតប្រយោជន៍ថែមទៀត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារ ឬទំនាក់ការងារអ្វីមួយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកកើតឆ្នាំពពែ ឆ្លងចូលខែតុលានេះដួងរាសីធ្លាក់ស្រុតចុះ ហើយសម្រាប់បុរសជួបរឿងរ៉ាវមិនល្អយាយីច្រើនជាងស្រ្តី។

-កិច្ចការងារ៖ការប្រកបការងារអ្វីឃើញថាមានការរីកលូតលាស់សន្សឹមៗទៅមុខ ពិសេសអាចមានក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយថែមទៀត។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូផ្លាស់គួរកត់សម្គាល់ទេ គឺទោះការជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដូចសព្វមួយដង។ ​

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្ត និងទាស់ទែងសម្តីគ្នាមិនសូវចេះចប់ដែរទេ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថាផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារគឺផ្តល់ផលល្អសម្រាប់ដល់ការទំនាក់ទំនងបញ្ហាប្រាក់កាសផងដែរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញប្រាក់កាសដែលធ្លាប់តែបោលហួស ឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយ មេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬនិយាយដល់ចាស់ទុំ តែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍ និង ចាត់ចែងការងារនោះឃើញថាផ្តល់ផលល្អៗមកវិញជានិច្ច។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរចំពោះស្រ្តីបើធ្វើការជាមន្រ្តីរាជការ ឬក្រុមហ៊ុនឯកជនបើចង់ធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញប្រសើរជាងបុរសផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់កក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំច

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ឆ្លងចូលខែថ្មីនេះដួងរាសីខែរបស់លោកអ្នកខ្ពស់ត្រដែត ហើយធ្វើអ្វីមួយតែងមានភាពចម្រើនលូតលាស់ឈានទៅមុខជាលំដាប់។

-កិច្ចការងារ៖នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកគប្បីចាត់ចែងឱ្យឆាប់ចប់ ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកក៏មានច្រើនជាងនេះផងដែរ។សម្រាប់បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែង ព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅខែថ្មីនេះឃើញថាបុរសកើតឆ្នាំជ្រូកតែងមានគ្រោះយាយី ម្ល៉ោះហើយឱ្យប្រយ័តុ្នប្រយែងបញ្ហាតួនាទីការងារប្រាក់កាស និងរួមទាំងសេចក្តីស្នេហាផង។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ លោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់ និង ប្រយ័ត្នប្រយែងទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួន ឬសូម្បីតែមនុស្សពីចម្ងាយក្តី។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើន ប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕