ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកអាចនឹងទទួលរងការប៉ះទង្គិចផ្លូវចិត្តច្រើន ហើយពិសេសក្រុមមនុស្សក៏សាងបញ្ហាមកឱ្យច្រើនដែរ។

-កិច្ចការងារ៖ ការប្រកបការងារ ស្រ្តីគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាពេលនេះជាអំឡុងពេលមិនល្អសម្រាប់លោកអ្នកទេ ដូចនេះទោះធ្វើអ្វីគួរប្រយ័ត្នប្រយែងនោះទើបអាចឆ្លងផុតផលលំបាកទាំងពួង។

-ការធ្វើជំនួញ៖ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅ បើទោះបីធ្វើអ្វីមួយហើយ គឺតែងឆ្លើយតបជាលទ្ធផលមកវិញគ្រាន់ជាទីកក់ក្តៅ ផ្លូវចិត្ត។

-កិច្ចការងារ៖ ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយ ទើបគ្មានបញ្ហាណាមួយចោទឡើង។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើស និងចាប់កំហុសគ្នាច្រើន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកគប្បីធ្វើចិត្តត្រជាក់មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ បើពុំនោះរឿងតូចតាចពិតរីកជាធំជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហាចូលលុកលុយយាយី ក្នុងនេះដូចជាកិច្ចការងាររាំងស្ទះធ្វើមិនទាន់ ការងារមិនទាន់ផែនការ និងពិសេសចៅហ្វាយនាយអាចថាស្តីបន្ទោសទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ មានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មារឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនត្រូវរ៉ូវ ជួនទាស់ទែងគ្នា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសត្រូវចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលា ឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។

-កិច្ចការងារ៖ ចំពោះការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងនិងមើលបំណាំច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅស្រ្តីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិច ព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យបាត់បង់ច្រើនជាងទទួលផល។

-កិច្ចការងារ៖ ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញក៏ដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ​ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទ ប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការរង់ចាំដំណឹង រង់ចាំប្រាក់កាស និងរង់ចាំកិច្ចការអ្វីមួយ។

-កិច្ចការងារ៖ ការប្រកបការងារមានភាពគាប់ប្រើសើរ ដូចនេះបើចង់កាន់កិច្ចការអ្វីមួយក៏ជាឱកាសប្រពៃពីព្រោះថាធ្វើច្រើនទទួលបានផលច្រើនផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដួងរាសីថ្ងៃនេះស្រុតចុះបន្តិចវិញដូចនេះទាំងស្រ្តីបុរសការរស់នៅលោកអ្នកចូរប្រយ័ត្នបញ្ហាសុខភាពដែលអាចទ្រុឌទ្រោមបណ្តាលមកពីបញ្ហាណាមួយដូចជា ចំណីចំណុក ឬក៏កើតចេញដោយមូលហេតុណាមួយជាដើម។

-កិច្ចការងារ៖ ចំណែកការប្រកបកិច្ចការងារអ្វីមួយក៏ដោយលោកអ្នកត្រូវមើលមុខមើលក្រោយ ហើយត្រូវសម្លឹងឱ្យឆ្ងាយកុំឃើញផលប្រយោជន៍រយះពេលខ្លីឱ្យសោះបើពុំនោះទេនឹងខកបំណងអ្វីមួយពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបរកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួចដូចនេះមិនផ្តល់ផលល្អក្នុងការទិញទំនិញអ្វីមួយទុកនោះដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងដំណើររកាំរកូសច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នប្រយែងក្នុងរឿងបញ្ហាឧប្បត្តិហេតុ បញ្ហាបាត់បង់របស់របរ និងរួមទាំងការទទួលរងឈឺខ្លួនប្រាណអ្វីមួយផង។

-កិច្ចការងារ៖ ការប្របការងារវិញលោកអ្នក ងាយមានបញ្ហាចម្រូងចម្រាសកើតមានឡើងណាស់ចូរប្រយ័ត្នការកើតជម្លោះវិវាទណាមួយឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅគ្រាខាងមុខ ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅទាំងស្រ្តីបុរសត្រូវចងចាំថាតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបក្រុមគ្រួសារនិងជីវភាពពុំសូវទទួលរងផលលំបាក ហើយបញ្ហាមួយចំនួនក៏ចៀសឆ្ងាយមិនបង្កផលលំបាកមកឱ្យដែរ ។

-កិច្ចការងារ៖ ថ្ងៃនេះវិញការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿង និងមើលបំណាំច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយរាល់បញ្ហាមួយចំនួនតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តផង។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ ការបំពេញការងារតូចធំតែងផ្តល់ផលល្អសម្រាប់លោកអ្នកចរចាអ្វីមួយព្រោះតែងហុចផលសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរវិញគឺមានភាពលូតលាស់គួរសមហើយបើមានបើករបរថ្មីផងក៏ជាការប្រពៃ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាពេលវេលាល្អបំផុត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងពេលនេះទាំងស្រ្តីបុរស ងាយឈ្លក់វង្វេង ឬអាចភ្លាំងភ្លាត់ធ្វើអ្វីមួយណាស់ប្រយ័ត្នជាប់ផុងខ្លួនហើយដកពុំរួច។

-កិច្ចការងារ៖ ការប្រកបការងារ ដំណើរជីវិតមានការរីកលូតលាស់ជាសន្សឹមៗហើយពុំមានអ្វីជាឧបសគ្គរារាំងនាំជួបការលំបាកត្រូវឆ្លងកាត់នោះច្រើនឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទ្រព្យសំណាងពេលនេះរួមស្តើង ម្ល៉ោះហើយទោះមានការខិតខំប៉ុនណាក៏មិនចូលហូរហៀរដែរគឺអ្នកខ្លះរកបានត្រឹមបង្គ្រប់ឆ្នាំងបាយនោះរាប់ថាប្រើសើរហើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយ និងរកាំចិត្តចំពោះគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះចាត់ចែងការងារ និង ប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាពេលក្រោយ។

-កិច្ចការងារ៖ នៅថ្ងៃនេះកិច្ចការងារតូចធំ លោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕