ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម

-ការរស់នៅ៖ការរស់នៅដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង ងាយកើតរឿងប៉ះទង្គិចណាស់។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នា ព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរ៉ាតប់ប្រមល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរ គប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណ ពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តី តែក៏មានភាពសុខដុមគួរជាទីកក់ក្តៅផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះ ផលតែងឆ្លើយតបមកវិញគ្រាន់ដូចគាប់បំណងត្រឡប់មកវិញជានិច្ច ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញដែរ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថា ធ្វើច្រើនទទួលបានផលច្រើន ធ្វើតិចទទួលបានផលតិច ទៅតាមនោះដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។

បញ្ហាស្នេហា៖សេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រី ឬចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិច។

-កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ ឬការងារសេសសល់ពីមុនមកទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើស ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់ ខែកញ្ញា​នេះជាខែដួងរាសីខ្ពស់ត្រដែត ប៉ុន្តែឆ្លងចូលខែតុលាក៏ពុំប៉ះទង្គិចអ្វីដែរ លើកលែងតែបុរសទទួលផលប៉ះពាល់យាយីមួយចំនួនដែលត្រូវតែប្រយ័ត្នប្រយែងប៉ុណ្ណោះ ។

-កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរ៉ាវត្រូវចាញ់បោកគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើន នាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នកើតរឿងរ៉ាវជម្លោះវិវាទណាមួយ ព្រោះតែពាក្យសម្តីឥតបានការដោយប្រការណាមួយ។

-កិច្ចការងារ៖ចំពោះការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកធ្វើអ្វីក៏តែងកើតរឿងតប់ប្រមល់និងមានរឿងរកាំចិត្តច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយ ព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តប៉ុន្មានទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវ ជួនពាក់មុខយក្សដាក់គ្នា ឬកើតការប្រចែប្រចណ្ឌដោយប្រការណាមួយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះទោះធ្វើអ្វីបើមានការប្រញាប់ប្រញាល់នោះតែងងាយឆាប់មានកំហុសនិងមានបញ្ហាមិនល្អច្រើនផង។ក្រៅពីនេះក៏មិនត្រូវធ្វើអ្វីមួយសំខាន់ដែរ ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖ចំពោះការប្រកបការងារឯកជនឬរាជការក្តី បើមានឯកសារអ្វីគប្បីត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អចោទឡើង។ទាំងស្រ្តីបុរសបើមានណាត់ជួបនរណាម្នាក់គប្បីទៅមុនពេលវេលាទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តី តែក៏មានភាពប្រទាំងប្រទើសមួយចំនួនយាយីដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេ គឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសបុរសគប្បីប្រយ័ត្នប្រយែងជាងស្រ្តីឱ្យបានច្រើនបន្តិច។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន តែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ទៅមុខគួរសម។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាធ្លាប់តែតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និង បញ្ហាប្រាក់កាស ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យណាមួយកើតឡើង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេ គប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕