ហោរាសាស្ត្រ

 

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការសម្រេចចិត្តអ្វីមួយតោងតែប្រយ័ត្នប្រយែង និងមើលមុខក្រោយ ពីព្រោះថាងាយជួបនូវបរាជ័យជាងសព្វមួយដង។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះ និងកើតការរកាំចិត្តច្រើនថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេ ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះដំណើរជីវិតរបស់លោកអ្នកផលល្អ និងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបនូវកំណាត់ផ្លូវភ្លើងក្រហម និងឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយី ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ក្រៅពីនេះមិនត្រូវប្រកបការងារណាដែលសំខាន់ ឬធំដុំឡើយ ពីព្រោះថាផលមិនល្អមានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការ​ ឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក​ និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕ឲ

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍បន្តិច ហើយដាច់ខាតមិនត្រូវយកការចាញ់ឈ្នះ ឬអារម្មណ៍ខឹងសម្បាដឹកមុខឡើយ ប្រយ័ត្នរឿងតូចសោះប្រែជារីកដូចដំបៅមហារីក។

-កិច្ចការងារ៖ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើអ្វីត្រូវចេះត្រិះរិះពិចារណាទើបមិនមានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខរបរមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាមិនល្អកើតមានចំពោះមុខផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទៅមុខតែក៏ងាយបែកបាក់ដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅងាយជួបរឿងរ៉ាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុស និងយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់ និងរឿងធំដុំបាន ពីព្រោះថាផលតែងឆ្លើយតបនាពេលក្រោយវិញផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកបើធ្វើអ្វីក៏ដោយអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខ និងបើចង់ផ្សំផ្គុំគ្រួសារជាពេលល្អផងដែរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដួងរាសីងើបខ្ពស់ ម្ល៉ោះហើយ រាល់បញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនអាចឈានចូលជំនួសវិញផង។លោកអ្នកអាចសម្រេចចិត្តរឿងសំខាន់អ្វីមួយបានផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬពិភាក្សារឿងសំខាន់អ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុត និងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់។

-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែស្រុតចុះដដែលទេ ហេតុនេះអ្វីៗមិនទាន់ល្អប្រសើរឡើយ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ការប្រកបការងារ បើចង់ធ្វើអ្វីឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេ ពិសេសធ្វើច្រើនបែរជាបានផលតិចទៅវិញទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់  ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖បញ្ហាប្រាក់កាស  និងសុខភាពមិនចោទជាបញ្ហាទេ តែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយដែរ ពីព្រោះថាការតានតឹងនៅតែកើតមាន។

-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកអាចចរចារឿងសំខាន់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬណាត់ជួបចរចាអ្វីមួយ តែងមានការសហការពីអ្នកដទៃជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹង នោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការប្រកបការងារគ្រាន់កម្រើកជាងមុន ហើយបើចង់ជួញផ្លូវឆ្ងាយក៏តែងហុចជាលទ្ធផលគ្រាន់គាប់ចិត្តដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕