ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយី និងគ្រោះចាញ់បោកគេដោយប្រការណាមួយ។

-កិច្ចការងារ៖ ក្នុងថ្ងៃនេះដែរលោកអ្នកងាយជួបនូវឧបសគ្គចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ ម្ល៉ោះហើយបើមិនខិតខំស្រវាស្រទេញទេ ពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស  ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរម្ងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងនាំអំពល់ទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។

បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះការរស់នៅមានរឿងរ៉ាវខ្លះអាចរត់ចូលមកទាំងយើងមិនដឹងខ្លួនផង ហេតុនេះបើមានបញ្ហានេះត្រូវចេះប្រើបញ្ញាជាអាវុធដោះស្រាយទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារមានបញ្ហារាំងស្ទះខ្លះៗយាយី ប៉ុន្តែបើមានការពុះពារតែងសម្រេចជោគជ័យមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែស ឬធ្វើដោយក្តីក្តៅក្រហាយបានដែរបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ចំពោះគ្នាច្រើន ដូចនេះលោកអ្នកចាំបាច់ត្រូវកាត់បន្ថយជម្លោះវិវាទខ្លះទើបប្រសើរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនអាចឈានចូលជំនួសវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

 -កិច្ចការងារ៖ ការប្រកបការងារផ្តល់ផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬពិភាក្សារឿងសំខាន់អ្វីមួយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុត និងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកបើចង់ធ្វើអ្វីមួយគឺត្រូវផ្សងព្រេង ឬប្រឈមបញ្ហាបន្តិច ​ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចោទឡើង។

-កិច្ចការងារ៖ ដោយសារដួងរាសីស្រុតចុះខ្លាំងណាស់ដែរ ហេតុនេះបើចង់ប្រកបកិច្ចការមួយត្រូវចេះមើលមុខក្រោយទើបមិនមានបញ្ហាចោទឡើងនៅពេលក្រោយនាំពិបាកទប់ទល់វិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការលូតលាស់ទៅមុខសន្សឹមៗ ហើយទោះលោកអ្នកជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយផងដែរ។

បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខទេ ប៉ុន្តែយ៉ាងណាកុំឆ្កួតនឹងល្បែងស្នេហាខុសរបៀប ប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលទៅហើយ៕

ឆ្នាំរោង

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយ ពីព្រោះថាផលអាក្រក់នោះក៏មានច្រើនចំពោះមុខ។

-កិច្ចការងារ៖ ការប្រកបការងារវិញឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖ចំណែការប្រកបរបររកស៊ីជួញដូរឃើញថាផលកម្រៃទោះលោកអ្នកខិតខំម្តេចម្តាមិនបានដូចជាទីពេញចិត្តទេ គឺតែងខកបំណងច្រើនជាង។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីដើរហើរមិនមើលមុខក្រោយ ពិសេសស្រ្តីប្រយ័ត្នជួបគ្រោះចាញ់បោកប្រុសពា្រន ត្រូវមកខូចអនាគតភ្លឺស្វាង ហើយអស់ទាំងកិត្តិយសថែមទៀត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះ លោក អ្នក អាចសម្រេចចិត្តក្នុងរឿងអ្វីមួយ ហើយបើទោះបីជាថ្ងៃដួងរាសីស្រុតចុះក្តី ប៉ុន្តែយ៉ាងណាត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានរឿងមិនល្អណាមួយចោទឡើង។

-កិច្ចការងារ៖ ការប្រកបការងារ លោក អ្នកធ្វើអ្វីតោងតែប្រយ័ត្នចៅហ្វាយនាយស្តីបន្ទោស ឬចោទប្រកាន់អ្វីមួយគប្បីប្រយ័ត្នប្រយែងបន្តិច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទាំងពួងទៅរួច៕

ឆ្នាំមមី

នៅថ្ងៃនេះគឺរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះការរស់នៅមិនត្រូវយកចិត្តក្តៅដាក់ខ្លួនឡើយ ពីព្រោះថានាំជះផលលំបាកពីតិចតួច ទៅជារឿងធំនាពេលក្រោយថែមទៀត។

-កិច្ចការងារ៖ ក្រៅពីនេះការប្រកបការងារ ឬធ្វើអ្វីក៏ដោយពុំសូវឆ្លើយតបដូចការគិតទុកដែរ លោកអ្នក តោងចេះប្រើបញ្ញាជាអាវុធបន្តិចទើបអាចឆ្លងផុតផលលំបាកតូចធំទៅរួច។

-ការធ្វើជំនួញ៖នៅថ្ងៃនេះដែរ បើលោកអ្នកចង់បណ្តាក់ទុន ឬប្រើប្រាក់កាសធំដុំចង់ធ្វើអ្វីមួយត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលលំបាកនឹងនាំមកនៅពេលក្រោយជាក់ជាពុំខាន។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬសូម្បីតែគ្រួសារប្តីប្រពន្ធត្រូវចេះយល់ចិត្តគ្នា ហើយដាច់ខាតមិនត្រូវប្រើអារម្មណ៍ចង់ឈ្នះចាញ់ដាក់ខ្លួននាំតែកើតរឿងរ៉ាវមិនចេះចប់ប៉ុណ្ណោះ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។

-កិច្ចការងារ៖ ការប្រកបការងារឱ្យប្រយ័ត្នបញ្ហាឯកសារ ពីព្រោះងាយកើតបញ្ហាពិបាកដោះស្រាយនាពេលក្រោយណាស់។

-ការធ្វើជំនួញ៖សម្រាប់ អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយវិញទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេ គួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀប ប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះ លោក អ្នក អាចសម្រេចចិត្តក្នុងរឿងអ្វីមួយ ហើយបើទោះបីជាថ្ងៃដួងរាសីស្រុតចុះក្តី ប៉ុន្តែយ៉ាងណាត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានរឿងមិនល្អណាមួយចោទឡើង។

-កិច្ចការងារ៖ ការប្រកបការងារ លោក អ្នក ធ្វើអ្វីតោងតែប្រយ័ត្ន ចៅហ្វាយនាយស្តីបន្ទោស ឬចោទប្រកាន់អ្វីមួយគប្បីប្រយ័ត្នប្រយែងបន្តិចកាន់តែប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទាំងពួងទៅរួច៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតមានគ្រោះយាយី  ហេតុនេះ គប្បីមានការប្រយ័ត្នប្រយែង ពិសេសបញ្ហាការងារប្រាក់កាសនិងបញ្ហាផ្ទាល់ខ្លួន។

-កិច្ចការងារ៖ ការប្រកបការងារមានការជឿនលឿនតិចតួច តែបើខូចខាតវិញច្រើននិងពិសេសអាចគ្រោះថ្នាក់ដល់តួនាទីថែមទៀតគប្បីប្រយ័ត្នប្រយែងបន្តិច។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកទោះធ្វើអ្វីមិនត្រូវលោភលន់ច្រើនឡើយ បើពុំនោះទេអាចនឹងជួបដូចពាក្យចាស់ថា ”ទន្សាយក៏រួចត្រីរ៉ស់ក៏រួច”ពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មានទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាល ប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះការរស់នៅមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។

-កិច្ចការងារ៖ ការប្រកបការងារវិញ បើធ្លាប់តែបរាជ័យ ឬក្រុមមនុស្សចាំមើលកំហុសដើម្បីផ្ចាញ់ផ្ចាលក៏ចាប់ផ្តើមសាបរលាបទៅតាមកាលវេលាដែរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង ដោយសារអតិថិជន លែងហ៊ាន មកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដួងរាសីល្អប្រសើរ ហេតុនេះ ផ្តល់ផលល្អ ក្នុងការដំណើររៀបចំពិធីបុណ្យទានឬធ្វើអ្វីមួយពីព្រោះថាមានភាពត្រជាក់ត្រជុំ និងក្រុមមនុស្សក៏មានការស្រឡាញ់ចូលចិត្តច្រើន។ក្នុងរង្វង់គ្រួសារ បើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាបំផុត។

-កិច្ចការងារ៖ ដោយឡែកការប្រកបការងារបើមានជម្លោះវិវាទយូរហើយ ចង់ដោះស្រាយក៏ជាពេលវេលាមួយល្អប្រពៃ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕