ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះឃើញថាដំណើរជីវិតបា​នផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយបើចង់ធ្វើអ្វី ឬរង់ចាំអ្វីតែងឆ្លើយតបគ្រាន់គាប់ប្រសើរ។សម្រាប់លោកអ្នកដែលមានបញ្ហាប្រាក់កាស តែងមានក្រុមមនុស្សជួយឱ្យខ្ចី ឬជួយក្នុងរឿងអ្វីមួយផង។

-កិច្ចការងារ៖បើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់បុរសលោកអ្នកពុំសូវល្អប្រសើរទេ ហេតុនេះមុនធ្វើអ្វី ឬទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយ គួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើន ព្រោះតែភាពប្រចែប្រចណ្ឌកំពុងដឹកមុខ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងចម្រើនលូតលាស់ឈានមុខជាលំដាប់ ហើយតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់ណាត់ចរចា ឬទំនាក់ទំនងការងារក៏តែងទទួលផ្លែផ្កាដូចសមប្រកប។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើមានការប្រឹងប្រែងរត់ឆ្វេងស្តាំមិនបង់កម្លាំងឡើយ គឺតែងហុចផ្លែផ្កាមកវិញគ្រាន់គួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះមេម៉ាយក្តី មានភាពស្រស់ស្រាយ និងបើមានបញ្ហាចង់ចូលនិយាយដល់ចាស់ទុំក៏ជាពេលវេលាល្អប្រពៃណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗដែលអាក្រក់បានប្រែមកល្អ និងបញ្ហាដែលគេពុំធ្លាប់យកចិត្តទុកដាក់សោះក៏ប្រែមកល្អឡើងវិញដែរ។

-កិច្ចការងារ៖ចំពោះការប្រកបការងារវិញដោយសារដួងរាសីខ្អស់ត្រដែតនោះ ធ្វើឱ្យមានការជឿនលឿននិងមានភាពសុខដុមគួរសម។

ការធ្វើជំនួញ៖ការធ្វើជំនួញ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរជាងមុនវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់ស្រ្តីមិនទាន់ភ្លឺថ្លានៅឡើយទេ ពោលគឺមានៅមានពពកខ្មៅបិទបាំងមួយចំនួន ប៉ុន្តែសម្រាប់បុរសវិញដំណើរជីវិតភ្លឺថ្លា និងធ្វើអ្វីក៏មានភាពល្អប្រសើរជាងស្រ្តីដែរ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រចណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះតែងកើតនូវភាពរកាំរកូស ហើយពិសេសងាយកើតជម្លោះវិវាទថែមទៀត។

-កិច្ចការងារ៖ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏តែងមានទាស់ពាក្យសម្តីគ្នា។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញបាតុភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នាពេលនេះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តទីជិតឆ្ងាយក្តីប្រកបដោយសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងត្រឡប់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះវិញទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ មានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រចណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងពេលនេះទោះជាលោកអ្នកធ្វើអ្វីក៏ដោយតែងទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់កិច្ចការសំខាន់ៗ ឬការងារចាំបាច់ណាមួយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយកុំធ្វេសប្រហែសឱ្យសោះ ពិសេសការប្រកបការងារទីខ្ពស់ ពីព្រោះថាងាយធ្លាក់ចុះបង្កគ្រោះថ្នាក់ដោយប្រការណាមួយ។

-កិច្ចការងារ៖ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរ ព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណ ប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។

-កិច្ចការងារ៖បើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖   រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវធ្វើដោយម៉ួម៉ៅក្តៅក្រហាយឱ្យសោះ ពីព្រោះថាងាយធ្លាក់ក្នុងរឿងរ៉ាវជម្លោះវិវាទណាស់។

-កិច្ចការងារ៖ដោយឡែកក្នុងថ្ងៃនេះវិញដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទ ព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេតពិនិត្យពិច័យនិងប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរ ព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែន តែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕