ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីមួយក៏ពុំផ្តល់ផលល្អទ្បើយ តែងមានបញ្ហាយាយីនៅពេលក្រោយវិញ។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារចូរប្រយ័ត្នចៅហ្វាយនាយ ឬក្រុមមនុស្សថាស្តីឱ្យ ឬបង្កទំនាស់អ្វីមួយកើតឡើងផង។លោកអ្នកមានអារម្មណ៍តប់ប្រមល់ច្រើន ដូចនេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុក នាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវធ្វើក្នុងកម្រិតមធ្យម មិនត្រូវលោភលន់ឡើយ ពីព្រោះថាផលអាក្រក់ងាយនឹងកើតមកវិញនៅពេលក្រោយណាស់។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវធ្វើសន្សឹមៗ ហើយរក្សាភាពស្ងប់ស្ងាត់ ទើបប្រសើរហោង។

-ការធ្វើជំនួញ៖ការធ្វើជំនួញវិញ លោកអ្នកមិនត្រូវសង្ឃឹម ឬប្រាថ្នាខ្ពស់ពេក ប្រយ័ត្នធ្លាក់ចុះមកវិញត្រូវឈឺខ្លួនឯងដោយឥតបានប្រយោជន៍អ្វី។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាវិញមានការលូតលាស់យឺត តែការថយក្រោយនោះលឿនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរបំផុត៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកចូរកុំប្រមាថស្ថានការខ្លះ ពីព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្ថិភាពប៉ុន្មានទេ គួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទ​ព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាពទាំងមនុស្សចាស់និងក្មេង ពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើចង់ធ្វើការពឹងនរណាម្នាក់ក៏តែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយអាចរកប្រាក់ចំណូលគ្រាន់បើបន្តិចវិញ ហើយបើលោកអ្នកចង់ជួញទីជិតឆ្ងាយទៀតសោតក៏តែងសមដូចប្រកបដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅ ដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាច្រើន៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនាំឱ្យសប្បាយចិត្ត ឬក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយ។

-កិច្ចការងារ៖ចំពោះកិច្ចការងារ និងបញ្ហាប្រាក់កាសលោកអ្នកតែងជឿនលឿនទៅមុខជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អបំផុត។

បញ្ហាស្នេហា៖   រីឯសេចក្តីស្នេហាកំលោះក្រមុំក្នុងពេលនេះដែរ បើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកគឺអាចជួបគូស្នេហ៍ដែលខ្លួនពេញចិត្ត ហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាស ឬផ្លូវគោកក្តី តែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិច ពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ គប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់កុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើស ហើយក៏ងាយផ្អែមល្ហែមផងដែរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិច ពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹង ពីព្រោះពុំមានសុវត្ថិភាពប៉ុន្មានទេ ពិសេសឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។

-កិច្ចការងារ៖ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនាពេលនេះងាយឈ្លក់វង្វេងនឹងអ្វីមួយដែលជាគ្រឿងស្រវឹង​ឬល្បែងស៊ីសងណាស់​ ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកពុំរួច។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អ ទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែរក្សាសេចក្តីសុខ ឬធ្វើបុណ្យទាន់កាន់តែច្រើនក៏ប្រសើរណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និងធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយឃើញថារឿងធំនឹងរួមជាតូចមកវិញ។

-កិច្ចការងារ៖ការប្រកបការងារមិនសូវសមដូចប្រកបទេ អ្នកខ្លះអាចនាំភាពជូរចត់មកវិញថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណា ឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។

-កិច្ចការងារ៖បើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖   រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមល្អចំពោះគ្នា៕