ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទោះបីធ្វើអ្វីក៏ដោយ លោកអ្នកមិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់។

-កិច្ចការងារ៖នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យបាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្ត ឬខាតពេលវេលាផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងប្រកាប់ប្រចាក់គ្នាថែមទៀត។

​-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារជាមួយមនុស្សចាស់ ឬអ្នកមានតូនាទីអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងរឿងពាក់ព័ន្ធប្រាក់កាសពី ព្រោះថាតែងឆ្លើយតបផលល្អជាងអាក្រក់ជានិច្ច។

-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿន តែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរ៉ាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅ ឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសលោកអ្នកតោងតែសន្សំសេចក្តីសុខ ហើយមិនត្រូវចេះដឹងរឿងអ្នកដទៃច្រើនពេកឡើយ នាំតែយករឿងដាក់ខ្លួនប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបបញ្ហាមិនល្អ និងមានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើនដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយអំណោយផលល្អទាក់ទងនឹងបញ្ហាប្រាក់កាសគឺតែងចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារឃើញថាបើចង់ចាប់កាន់កិច្ចការតូចធំគឺតែងហុចជាផ្លែផ្លាមកវិញគ្រាន់ជាទីពេញចិត្ត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះត្រូវរួសរាន់ ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុនណា ផលដែលទទួលបានក៏តែងឆ្លើយតបច្រើនទៅតាមនោះដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជាលទ្ធផលគ្រាន់ដុំកំភួនផងដែរ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសកិច្ចការងាររបស់លោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបគ្រោះយាយី ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងការរស់នៅផ្ទះសំបែង ឬចាកចេញទៅក្រៅក្តី។

-កិច្ចការងារ៖ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយ ឬធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

​-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិច ធ្វើឱ្យច្រើនទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

​-បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងងាយកើតរឿងប៉ះទង្គិចជាមួយអ្នកដទៃផង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះទើបបានសុខស្រួលខ្លួន។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នា ព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើសម្លឹងមើលឃើញអ្វីមួយ និងប្រាថ្នាចង់ធ្វើអ្វីមួយគឺតែងឆ្លើយតបផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។

-កិច្ចការងារ៖ការប្រកបការងារដែលពាក់ព័ន្ធទៅនឹងឯកសារលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលផលលំបាកជាងសព្វមួយដង ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេ ប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរ គប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបគ្មារឿងរ៉ាវចំបែងចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំង និងបង្កបញ្ហាចំពោះគ្នាច្រើនជាងសព្វមួយដង៕