ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទោះថ្ងៃដំណើរជីវិតល្អប្រសើរក្តី ប៉ុន្តែនៅថ្ងៃនេះពេលវេលាមិនល្អរបស់លោកអ្នកគឺម៉ោង១១,០០-១២,៥៩វិនាទីព្រឹក ។បើសម្រេចចិត្តនាពេលវេលានេះលោកអ្នកអាចជួបនូវភាពបរាជ័យដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានឧបសគ្គចូលមកយាយីនាំលោកអ្នកពិបាកឆ្លងកាត់ឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងហុចផ្លែផ្កា និងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមណាស់ផង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកតោងតែចងចាំថាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយ ពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើសមិនចេះចប់មិនចេះហើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិរបស់លោកអ្នកមានបញ្ហារដិបរដុបក្នុងពេលព្រឹកច្រើនបន្តិច ប៉ុន្តែឈានដល់ថ្ងៃបានផ្លាស់ប្តូរមកប្រសើរឡើងវិញ។

ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើមានឯកសារអ្វីត្រូវចេះត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ ក្រែងជួបបញ្ហាពិបាកណាមួយនាំរែកពន់នាគ្រាខាងមុខ។ក្រៅពីនេះបើណាត់ជួបនរណាម្នាក់ក៏តែងអាចកើតលេចចេញជារឿងណាមួយផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរលោកអ្នកជួបបញ្ហាមិនល្អ និង មានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើន ដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ស្រ្តីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ និងត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”ហើយ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុន ហើយធ្វើការងារចាស់ឱ្យបានរួចរាល់ ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗ តែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកមុនធ្វើអ្វី ឬ ចង់ធ្វើអ្វីគប្បីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាងាយប៉ះពាល់ទៅលើការសម្រេចចិត្ត ពីព្រោះថាបើសម្រេចចិត្តត្រូវមិនថ្វីទេ ប៉ុន្តែបើសម្រេចចិត្តខុសនោះផលលំបាកងាយកើតមានធ្ងន់ធ្ងរណាស់។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនថាផ្លូវគោកផ្លូវទឹក ឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណា បានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី កើតមានការចាប់កំហុសនិងយកភាពប្រចែប្រចណ្ឌដាក់ខ្លួននាំឱ្យកើតការរកាំចិត្តចំពោះគ្នាច្រើន ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះមានជោគមានជ័យ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង និងអាណិតស្រឡាញ់។

-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយ ពីព្រោះថាផលអាក្រក់ៗនោះតែងយាយីមិនទាន់ទៅណាឆ្ងាយនៅឡើយទេ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាក្នុងថ្ងៃនេះសម្រាប់ស្រ្តីមានការលូតលាស់គួរសម តែលោកអ្នកក៏ទទួលការរែកពន់ការងារក៏ច្រើនជាងមុនដែរ។

-ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបខ្លះៗកើតឡើង ម្ល៉ោះហើយលោកអ្នកអាចជួបជម្លោះវិវាទណាមួយកើតឡើងស្មានមិនដល់។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែង និង គិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ មានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុលបង្ហាញផ្លូវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ” ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះងាយជួបរឿងប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់ គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅត្រូវចេះអត់ធ្មត់ និងមិនត្រូវយកអារម្មណ៍គុំកួនដាក់ខ្លួននាំតែជួបគ្រោះចង្រៃយាយីឥតឈប់ឈរប៉ុណ្ណោះ។

-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកគប្បីប្រយ័ត្នប្រយែងក្នុងរង្វង់គ្រួសារ ឬសូម្បីតែជាមួយអ្នកដទៃ ពីព្រោះថាងាយជះផលលំបាកមកវិញជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់ និងប្រយ័ត្នប្រយែងទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។

បញ្ហាស្នេហា៖ បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី កុំសូវយករឿងចាស់មកនិយាយច្រើន ប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕