ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖បុរសនៅថ្ងៃនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាកើតឡើងចំពោះមុខ និងត្រូវចៀសឱ្យឆ្ងាយទៅលើស្រីញី និងល្បែងស៊ីសង។

-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និងបង្កបញ្ហាមកទុកឱ្យទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយ នាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖​​​​​​​​​​​​​បញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវប្រើអារម្មណ៍ក្តៅក្រហាយក្នុងការសម្រេចចិត្តអ្ចីមួយ ពីព្រោះថាងាយធ្លាក់ក្នុងគ្រោះថ្នាក់ពេលក្រោយវិញណាស់ ។

-កិច្ចការងារ៖ចំពោះការប្រកបការងារវិញជួបនូវលើកំណាត់ផ្លូវរដិបរដុប ហើយក៏ងាយផ្ទុះនូវជម្លោះវិវាទផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេ ព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕

ឆ្នាំខាល

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ស្រ្តីកើតឆ្នាំខ្លានៅសប្តាហ៍នេះត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយមិនត្រូវយកកំហឹងទល់កំហល់ឡើយ ប្រយ័ត្នឈានដល់ក្តីអន្តរាយដល់អាត្មាខ្លួន។

-កិច្ចការងារ៖នៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមិនត្រូវឈ្លក់វង្វេងទៅលើរឿងកាមគុណ ប្រយ័ត្នជ្រុលខ្លួនដកលែងរួច នាំទុក្ខសោកដល់ថ្ងៃគ្រាខាងមុខ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើ់តឆ្នាំទន្សាយនៅក្នុងសប្តាហ៍នេះឱ្យប្រយ័ត្នថ្ងៃដួងរាសីស្រុតចុះ ពីព្រោះថាងាយជូបនូវគ្រោះយាយីជាងសព្វមួយដង ។

-កិច្ចការងារ៖ចំណែកថ្ងៃនេះវិញការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំរោង

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់គ្រោះយាយីច្រើន ប៉ុន្តែទោះបីយ៉ាងណាពុំមានអ្វីធ្ងន់ធ្ងរនាំពិបាករហូតដោះស្រាយមិនចេញនោះដែរ។

-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ការរស់នៅឃើញថាដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេ ពោលគឺតែងមានរឿងរ៉ាវចូលមកយាយីនាំពិបាកក្នុងការដោះស្រាយ។

-កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះតែងមានការរាំងស្ទះ និងពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយដល់ថ្ងៃក្រោយថែមទៀត។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កដែរ តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រចណ្ឌ និង ចាប់កំហុសគ្នា៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាស ឬផ្លូវគោកក្តី តែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង។

-កិច្ចការងារ៖ ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរ៉ាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។

ការធ្វើជំនួញ៖ដួងរាសីប្រកបជំនួញវិញឃើញថាបើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរ គឺតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះយីអ៊ុនរបស់អ្នកក៏មិនល្អទាំងអស់នោះដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយអាចនឹងមានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ និងមនុស្សនៅក្បែរខ្លួនផង គប្បីមានការអត់ធ្មត់ចិត្តបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារ ហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងជួបនូវឧបសគ្គរារាំងមុខធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-ការធ្វើជំនួញ៖អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើន អ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកទទួលរងការតានតឹងអារម្មណ៍ផ្លូវចិត្តច្រើនបន្តិច ហើយចង់ទំនាក់ទំនងអ្វីតែងមានភាពរអាក់រអួលច្រើនផងដែរ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយអាចសម្រុកការងារ និងប្រាក់កាសពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរ ពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ គប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើស ហើយក៏ងាយផ្អែមល្ហែមផងដែរ៕