ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬបើចង់ពឹងពាក់នរណាម្នាក់តែងទទួលបានការឆ្លើយតបជាលទ្ធផលល្អៗមកវិញ។

-កិច្ចការងារ៖ការប្រកបការងារដោយសារដួងរាសីរខ្ពស់ពីទិសខាងកើតភ្លឺយ៉ាងចិញ្ចាចចិញ្ចែង ដូច្នេះហើយដំណើរជីវិតមានជោគជ័យគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកខ្លួនបន្តិចវិញខ្លះ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍មិនថាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ មុននឹងជួបនូវក្តីសម្រេចអ្វីមួយនោះលោកអ្នកតែងជូបនូវឧបសគ្គរារាំងចំពោះមុខខ្លះហេតុនេះបើមានជួបឧបសគ្គអ្វីមួយមិនត្រូវរួញរាឡើយ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះជួបនូវភាពប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នកិច្ចការធម្មតាបង្កជាកំហុសឆ្គង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនអាចប្រមាថបានទេ បើពុំនោះទេពិតជាជួបនូវផលលំបាកនាថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។

-កិច្ចការងារ៖ការប្រកបការងារទោះលោកអ្នកធ្វើអ្វីមួយត្រូវសន្សឹមៗនឹងប្រយ័ត្នប្រយែង និងមិនត្រូវប្រកបកិច្ចការងារអ្វីសំខាន់ពេកឡើយ ពីព្រោះថាងាយជួបនូវបញ្ហាចម្រូងចម្រាសជាងសព្វមួយដង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងមានភាពស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។

-កិច្ចការងារ៖ការប្រកបការងារក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគ្រាន់កក់ក្តៅផ្លូវចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយ ពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ ពីព្រោះគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះថាងាយជះផលអាក្រក់ណាស់។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយ និងបង្កជម្លោះជាមួយគ្នាច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរសោះឡើយ ពិសេសការសម្រេចចិត្តអ្វីមួយងាយទទួលរងប៉ះទង្គិចនិងខកបំណងច្រើនគប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖សម្រាប់ផលល្អរបស់លោកអ្នកគឺការចាត់ចែងការងារចាស់ ឬកិច្ចការងារនៅសល់ពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖ មុខជំនួញតូចធំពុំមានអ្វីប្រែប្រួលច្រើនឡើយ គឺនៅតែជួបការលំបាកភាគច្រើនដដែលទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានការរកាំចិត្ត និងមានរឿងខ្វាយខ្វល់ចំពោះគ្នាមិនតិចដែរទេ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលល្អនោះមានច្រើនជាងផលមិនល្អជាងសព្វមួយដង។

-កិច្ចការងារ៖ចំណែកការប្រកបការងារក៏មិនអាចប្រមាថបានដែរ បើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ មិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយ ព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរ៉ាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារមានភាពស្រុះស្រួល និងកំពុងកើតវាលកាលកុំត្រជាក់ត្រជុំណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកទំនាក់ទំនងអ្វីមួយតែងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ធ្វើឱ្យមានការផ្លាស់ប្តូរខាងអារម្មណ៍ ដូចនេះការរស់នៅក្នុងផ្ទះសំបែងគប្បីមានការប្រយ័ត្នប្រយែង ទើបគ្មានជម្លោះវិវាទកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយទើបគ្មានបញ្ហាណាមួយចោទឡើងចំពោះគ្នា។

-ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅត្រូវរក្សាភាពនឹងធឹងទោះមានបញ្ហាអ្វីក៏ដោយ ពីព្រោះថាងាយកើតរឿងជាមួយសាច់ញាតិ ឬមិត្តភក្តិទៀតផង។

-កិច្ចការងារ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងមានកំហុសច្រើន ហើយពិសេសក្រុមមនុស្សដែលបង្ករឿងថ្នាំងថ្នាក់ក៏ច្រើនផងដែរ។ដូចនេះលោកអ្នកមុនធ្វើអ្វីមួយគប្បីមានការត្រិះរិះឱ្យបានច្បាស់លាស់ទើបមិនកើតការភ្លាំងភ្លាត់នាំសោកស្តាយនៅពេលក្រោយពិសេសបញ្ហាប្រាក់កាសតែម្តង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីឈ្លក់វង្វេងតែសេចក្តីស្នេហាពេក ត្រូវរកពេលវេលាបំពេញការងារ ឬរៀនសូត្រទើបជាការប្រពៃបំផុត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ ប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅថ្ងៃនេះលោកអ្នកជួបនូវរឿងរ៉ាវប្រទាំងប្រទើសខ្លះៗចូលយាយី ពិសេសឱ្យប្រយ័ត្នបញ្ហាគ្រោះចាញ់បោកគេបន្តិច។

-កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះបើចង់បំពេញចិត្តនរណាម្នាក់នោះមិនងាយបានដូចបំណងឡើយ ពិសេសមានតែគេអាចស្តីបន្ទោសបន្ថែមទៀត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ។

បញ្ហាស្នេហា៖   សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕