ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតមានភាពគាប់ប្រសើរ ប៉ុន្តែយ៉ាងណាបើធ្វើអ្វីមួយលោកអ្នកមិនត្រូវរំពឹងពេកដែរ ពីព្រោះថាលទ្ធផលមិនសម្រេចនោះក៏មានខ្ពស់ចំពោះមុខដែរ។

-កិច្ចការងារ៖ការប្រកបការងារវិញងាយទទួលរងគេវាយប្រហារនិងបរាជ័យ ម៉្លោះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយ។

ការធ្វើជំនួញ៖អ្នកអាជីវករការជួញដូររយៈពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ គួរចេះអត់ធ្មត់ក្នុងមុខរបរ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីកើតមានភាពរកាំរកូស ព្រោះតែការប្រចែប្រចណ្ឌច្រើន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះមិនថាជាស្រ្តីឬបុរសទេ លោកអ្នកអាចទទួលរងពាក្យសម្តីក្រុមមនុស្សដែលនាំឱ្យឈឺផ្សា ឬមិនដូច្នេះបង្កឱ្យកើតជាម្លោះវិវាទថែមទៀត។ចូរលោកអ្នកចេះបើកចិត្តទូលាយនិងធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។

-កិច្ចការងារ៖អ្នកប្រកបការងារទីខ្ពស់ ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។

ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយ ចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដោយសារយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ឡើងវិញ ម៉្លោះហើយធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លានិងប៉ងធ្វើអ្វីក៏តែងអាចមានពន្លឺ ឬមានក្រុមមនុស្សជួយត្រួសត្រាយបង្ហាញជាផ្លូវដែរ។

-កិច្ចការងារ៖ការប្រកបការងារបើជាបុរសអាចសម្រុកកិច្ចការបានហើយ និងពិសេសបើចង់យកថ្ងៃនេះសម្រេចចិត្តរឿងអ្វីមួយក៏ជាពេលវេលាមួយល្អដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅ។

បញ្ហាស្នេហា៖ សម្ព័នស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ ។

-កិច្ចការងារ៖នៅថ្ងៃនេះការធ្វើអ្វីមួយងាយជួបនូវបញ្ហារាំងស្ទះ ពិសេសងាយបាត់បង់ប្រាក់កាសច្រើនផង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើន ដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕

ឆ្នាំរោង

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅដំណើរជីវិតលោកអ្នកជួបនូវស្ថានភាពលំបាកមួយចំនួនយាយី ហើយបញ្ហាមួយចំនួនក៏ទទួលរងនូវគំនាបច្រើនជាងមុនដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះវិញការប្រកបការងារតោងតែប្រឹងប្រែងអត់ធ្មត់បន្តិច ទើបផលនឹងហុចមកវិញគ្រាន់កក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះយករឿងក្តៅក្រហាយដាក់ខ្លួន។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំង និងប្រទាំងប្រទើសចំពោះគ្នាច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះរឿងរ៉ាវអាក្រក់នឹងត្រូវសាបរលាប ឬត្រូវធូរស្រាលឡើងវិញ ហើយទោះលោកអ្នកប្រកបកិច្ចការអ្វីក៏មានលក្ខណៈពេញដៃពេញជើង និងប្រកបទៅដោយភាពសុខដុមជានិច្ច។

-កិច្ចការងារ៖នៅ ថ្ងៃនេះបើមានការប្រកបការងារ ហើយលោកអ្នកមានការតាំងចិត្តធ្វើការនោះផលលំបាកទាំងឡាយនឹងឆ្លងផុតអស់ ហើយផលសម្រេចក៏មានខ្ពស់គ្រាន់កក់ក្តៅ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅផងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងជឿនលឿនទៅមុខជានិច្ច៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានភ្លើងខៀវកំពុងបើករង់ចាំ និងបើចង់ទំនាក់ទំនងមនុស្សក្មេងចាស់គេតែងអាណិតជួយជ្រោមជ្រែង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារទោះជួបស្ថានភាពណាក៏សត្រូវចាស់ថ្មីមិនហ៊ានមកបៀតបៀននាំជួបការលំបាករែកពន់ឡើយ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រចណ្ឌនិងចាប់កំហុសគ្នាច្រើន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយ ពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

​ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។

ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រចណ្ឌនិងចាប់កំហុសគ្នាច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានភាពស្រស់ស្រាយ និង មានការសុខស្រួលខ្លួនច្រើន។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារមានភាពចម្រើនលូតលាស់និងមានភាពសុខដុមប្រពៃ។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្ន កប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណ ប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួច ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕