ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដោយសាររាល់ចង្រៃឧបទ្រពបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយដែលធ្លាប់តែជួបនូវផលលំបាកក៏តែងធូរស្រាលមកវិញ។

-កិច្ចការងារ៖ ការប្រកបការងារមានការជឿនលឿន និងផលសម្រេចគ្រាន់ឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។

 -ការធ្វើជំនួញ៖អាជីវករដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនង ឬចរចាក្នុងការធ្វើជំនួញអ្វីមួយហើយ ពីព្រោះតែងទទួលនូវផ្លែផ្កាគ្រាន់ជាទីគាប់បំណង ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដួងរាសីត្រឡប់មកល្អប្រសើរឡើងវិញ ហើយក៏ជាថ្ងៃសុខដុម ។ក្រៅពីនេះបើលោកអ្នកចង់សម្រេចរឿងការងារត្រូវជជែករឿងការងារ និងបើចង់សមដូចប្រកបរឿងស្នេហាត្រូវជជែករឿងស្នេហា។

-កិច្ចការងារ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ច ឬចរចាបញ្ហាអ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ និងមានភាពសុខដុមប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតជួបនូវបញ្ហាស្មុគស្មាញ ម្ល៉ោះហើយត្រូវអត់ធ្មត់ និងមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន។

-កិច្ចការងារ៖ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើន ព្រោះផលចំណូលរកបានដោយតានតឹង និងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅធ្វើអ្វីកុំរំពឹងពេកពីព្រោះថាការដែលខកបំណងនោះមានខ្ពស់ជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបនូវបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែង ព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅមិនត្រូវរពិសមាត់ដោយនិយាយប៉ះពាល់ដល់អ្នកដទៃនាំជួបផលលំបាកដល់អាត្មាខ្លួនវិញនៅគ្រាខាងមុខ ។

-កិច្ចការងារ៖ការប្រកបការងារឃើញថា ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺអ្វីៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួន ឬសូម្បីតែមនុស្សពីចម្ងាយក្តី។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរយៈពេលនេះបើលោកអ្នកជោគជ័យក្នុងរឿងអ្វីមួយមិនត្រូវអួតអាងឡើយ ប្រយ័ត្នបែរជាប្រែក្រឡាស់គេកាច់បំបាក់ដោយប្រការណាមួយវិញ។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរ ពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នាពេលនេះ លោកអ្នកទទួលរងការតានតឹងអារម្មណ៍ផ្លូវចិត្តច្រើនបន្តិច ដោយសារដួងរាសីថ្ងៃស្រុតចុះដែលនាំពិបាកឆ្លងកាត់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖   រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និងមានការនឿយណាយផ្លូវចិត្តច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះជួបលើផ្លូវលំបាក និង មានបញ្ហាស្មុគស្មាញច្រើនបន្តិច។ក្រៅពីនេះមុនធ្វើអ្វីមួយតោងតែចេះគិតត្រិះរិះពិចារណាឱ្យបានល្អិតល្អន់បន្តិច ពីព្រោះថាងាយជួបនូវផលលំបាកនៅគ្រាខាងមុខវិញណាស់។

-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរ៉ាវពាក្យសម្តីធ្ងន់ស្រាលដល់គ្នាផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរ៉ាវល្អ និងអាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរ៉ាវសប្បាយចិត្តនិងរឿងទុក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ដោយក្នុងនេះអ្នកអាចទទួលដំណឹងល្អ ហើយកិច្ចការងារ និងប្រាក់កាសក៏ជឿនលឿនទៅមុខ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចា ឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយ ឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុន ឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថលើអ្វីមួយបានឡើយ ពិសេសបញ្ហាជុំវិញខ្លួន ពីព្រោះថាងាយកើតជារឿងអាក្រក់មកដល់អាត្មាខ្លួនណាស់។

-កិច្ចការងារ៖សម្រាប់អំឡុងពេលនេះបុរសធ្វើអ្វីក៏ដោយពុំមានការលេចធ្លោទេ ពីព្រោះថាលោកអ្នកមានឧបសគ្គនិងរឿងរ៉ាវរត់ចូលផងដែរ។

ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។

​​​​​​​​​​​​​​​​​​​​​​-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅជួបនូវបញ្ហាស្មុគស្មាញច្រើន ហើយងាយមានទំនាស់ជាមួយអ្នកដទៃថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវបង្កការថ្នាំងថ្នាក់ជាមួយអ្នកដទៃបើពុំនោះទេ ពិតជាជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើង ហើយពិសេសការប្រកបរបររយៈពេលមធ្យមទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រចណ្ឌចំពោះគ្នាច្រើន៕