ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅនាថ្ងៃនេះឃើញថា លោកអ្នកជួបភាពសុខដុម ហើយបើចង់កសាងមិត្ត ឬលុបបំបាត់រឿងរ៉ាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖សម្រាប់ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ការប្រកបការងារងាយទទួលផល និងទទួលជោគជ័យឆ្លើយតបមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុន ឬការចង់បញ្ចេញបា្រក់កាសក្នុងការធ្វើអ្វីមួយ ព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើមានបញ្ហាក្នុងរង្វង់គ្រួសារ ឬសូម្បីតែសាច់ញាតិក្តី ជាឱកាសល្អក្នុងការផ្សះផ្សា ឬដោះស្រាយបានហើយ។

-កិច្ចការងារ៖ ការប្រកបការងារវិញលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំពីព្រោះថាផលល្អៗនៅកំពុងរង់ចាំផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះបើលោកអ្នកមានដំណើរចេញក្រៅផ្ទះទីជិតឆ្ងាយគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយជះផលមិនល្អមកវិញជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារឃើញថាជឿនលឿនទៅមុខ និងតែងផ្តល់ជាផ្លែផ្កាគ្រាន់គាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ផលលំបាកមិនតិចសោះឡើយ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំ មានការលូតលាស់សន្សឹមៗ តែបើមានរឿងជម្លោះវិញងាយឈានដល់ការបាក់បែក៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកច្រើន ធ្វើឱ្យទទួលរងសម្ពាធទាំងផ្លូវចិត្ត និង ផ្លូវកាយផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការប្រកបការងារណាដែលសំខាន់ឡើយ ពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេនឹងបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសមានបញ្ហាត្រូវប្រឈមដោះស្រាយច្រើនទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតជួបនូវឧបសគ្គយាយី ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នរឿងផលប៉ះពាល់កើតចេញពីផលប្រយោជន៍ណាមួយទាំងពេលបច្ចុប្បន្ននិងអនាគត។

 -កិច្ចការងារ៖ការប្រកបការងារងាយសាងកំហុស និងពិសេសចៅហ្វាយនាយច្រើនតែកើតការមិនពេញចិត្តដែលធ្វើឱ្យកិច្ចការជួបស្ថានភាពលំបាកច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖ចំពោះមុខជំនួញពុំសូវកាក់កបទេ ហើយពិសេសលាភក៏មិនសម្បូរណ៍ឡើយ ដែលធ្វើឱ្យជួបស្ថានភាពបញ្ហាថវិការច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការជ្រុលជ្រួសពាក្យសម្តីកាលពីមុនមក គប្បីចេះអត់ឱនអព្យាស្រ័យ ឬវាចាដោយសម្តីផ្អែមល្ហែមទៅរកគ្នាវិញជាការប្រពៃបំផុត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សមកបង្កបញ្ហាឱ្យខ្វាយខ្វល់ ដូចនេះត្រូវរក្សាភាពនឹងធឹងទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ គប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយ ក៏ងាយផ្អែមល្ហែមផងដែរ៕

ឆ្នាំមមី

នៅថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយបញ្ហាតូចធំងាយរត់ចូល ហើយពេលខ្លះមិនអាចចៀសផុតនឹងរឿងរ៉ាវថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារដោយសារយីអ៊ុនធ្លាក់ស្រុតចុះ ហេតុនេះយកល្អបំផុតលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេ ព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាជួបភាពប្រទាំងប្រទើស និងមិនសូវចុះសម្រុងពាក្យសម្តីគ្នាប៉ុន្មានទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃទាំងអារម្មណ៍ និងគំនិតរបស់លោកអ្នកធ្វើអ្វីមួយគឺងាយបង្កកំហុសឆ្គង និងងាយមានបញ្ហាណាស់គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖កិច្ចការងាររបស់លោកអ្នកថ្ងៃនេះដែរ ស្ថិតនៅលើផ្លូវរដិបរដុបបន្តិច តែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារហ្មត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បង ឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះ ហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅឃើញថា លោកអ្នកជួបភាពសុខដុម ហើយបើចង់កសាងមិត្ត ឬលុបបំបាត់រឿងរ៉ាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះការប្រកបការងារងាយទទួលផល និងទទួលជោគជ័យឆ្លើយតបមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរផ្តល់ផលល្អចំពោះការចរចា ការបណ្តាក់ទុន ឬការចង់បញ្ចេញបា្រក់កាសក្នុងការធ្វើអ្វីមួយ ព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោក្រមុំមានការរីកលូតលាស់ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថបានទេ ពីព្រោះថាងាយកើតជាបញ្ហាឡើងជាងសព្វមួយដង។

-កិច្ចការងារ៖លោកអ្នកមិនត្រូវមានចិត្តរឹងរូស ឬប្រឆាំងអ្នកដទៃដោយមិនមើលក្រោយឡើយ ប្រយ័ត្នជះផលអាក្រក់នាពេលក្រោយវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលមួយៗគ្រាន់សម្រាប់ការចាយវាយអ៊ីចឹងដែរ។

បញ្ហាស្នេហា៖បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗតែងជួបនូវបញ្ហាលំបាក និងពេលខ្លះជួបនូវព្យុះយាយីច្រើនធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ដែលនេះជារឿងធម្មតារបស់មនុស្សម្នាក់ៗដែលត្រូវតស៊ូឆ្លងកាត់។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះគឺពុំសូវជឿនលឿនទេ ពិសេសងាយធ្លាក់ក្នុងបញ្ហារឿងរ៉ាវថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខសន្សឹមៗ ហើយរឿងអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការប្រចណ្ឌទុកក្នុងខ្លួនច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅជួបនូវបញ្ហាស្មុគស្មាញច្រើន ហើយងាយមានទំនាស់ថែមទៀត។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នក នាពេលនេះមានភាពភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង​ ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាល ប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួច ថយក្រោយក៏មិនកើត៕