ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ បុរសកើតឆ្នាំកណ្តុរក្នុងសប្តាហ៍នេះការរស់នៅឃើញថាល្អប្រសើរជាងសប្តាហ៍កន្លងមក ។ទោះបីយ៉ាងណាសម្រាប់ស្រ្តីវិញជួបផលលំបាកជាងបុរស ពីព្រោះថាផលលំបាកនៅចំពោះមុខត្រូវឆ្លងកាត់ច្រើន។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះមិនត្រូវលោភលន់ឡើយពីព្រោះថាងាយជួបគ្រោះចាញ់បោកគេគប្បីប្រយ័ត្នប្រយែង និងក៏ចេះមានវិធានការទប់ទល់ផងដែរ។

ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅសប្តាហ៍នេះលោកអ្នកកើតឆ្នាំគោគ្រាន់ដកដង្ហើមស្រួលខ្លួនបន្តិចវិញ ហើយធ្វើអ្វីៗជឿនលឿនសន្សឹមៗទៅមុខជានិច្ច ។

-កិច្ចការងារ៖ការប្រកបការងារបើទោះបីមានការថ្នាំងថ្នាក់ និងមានរឿងឈឺក្បាលច្រើនបន្តិចក្តី តែក៏ផលហុចមកវិញគ្រាន់ដូចគាប់បំណងដែរ។

 -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ព្រោះលាភច្រើនបោលហួស ចាប់ពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចឈានដល់ធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើន នាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ការប្រកបការងារមានភាពរលូនពេលព្រឹកតែថ្ងៃបន្តិចចូរប្រយ័ត្នបញ្ហាចូលមកយាយីដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖អ្នកជំនួញតូចធំលោកអ្នកកុំសោះអង្គើយ ត្រូវរវៀសរវៃដៃជើង ព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារភាពឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួន និង សមាជិកក្រុមគ្រួសារដោយប្រការណាមួយ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃ ប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើជួបបញ្ហាអ្វីមួយគប្បីប្រយ័ត្នប្រយែង ពីព្រោះថាភាពស៊យអាចជួប មួយហើយមួយទៀត ឬដូចពាក្យចាស់ថាស៊យជាន់លើស៊យផង ។

-កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេ ប្រយ័ត្នកើតរឿងធំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទតែម្តង។

បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗ ឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅសប្តាហ៍នេះ សម្រាប់លោកអ្នកកើត ឆ្នាំពពែ ពិសេសស្រ្តីជួបនូវស្ថានភាពតានតឹងផ្លូវចិត្តច្រើន ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពិសេសបញ្ហាប្រាក់កាស ការងារ ឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី ។

-កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅពុំខាន។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នាពេលក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយបង្កផលលំបាកដែលអូសបន្លាយពេលដល់គ្រាក្រោយថែមទៀត ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅព្រោះតែងតែងរាំងស្ទះ និងពិសេសងាយបាត់បង់ប្រាក់កាសថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកងាយរអិលខ្លួនធ្លាក់ ក្នុងជម្លោះវិវាទអ្វីមួយជាងសព្វមួយដង ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង និង អត់ធ្មត់បន្តិច។

-កិច្ចការងារ៖ទាំងស្រ្តីបុរសបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិច តែយ៉ាងណាបើលោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញ។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកបើចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសមពីព្រោះថាអាចទទួលផលគ្រាន់គាប់ប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕