ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរយៈពេលនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះធ្វើឱ្យលោកអ្នកមានជោគសិរីគ្រាន់គាប់ប្រសើរ។

-កិច្ចការងារ៖ ការប្រកបការងារមានភាពជឿនលឿន និងការចុះសម្រុងគ្នាឃើញថាច្រើនគួរសម។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួល និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីត្រូវចេះសង្កត់ចិត្តទប់អារម្មណ៍ និងមិនត្រូវធ្វើអ្វីតាមការចង់បានឡើយ ពីព្រោះថានាំជះផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារ មិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ទេ ពីព្រោះថាងាយជួបនូវបញ្ហារាំងស្ទះ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ ព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមិនថាទៅទីណា តែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើងហើយពិសេសងាយយល់ខុសទៀតផង។

-កិច្ចការងារ៖ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុស្សបង្កបញ្ហា ឬខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផងដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរបំផុត។

បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះថាងាយជួបនូវរឿងរ៉ាវមិនល្អចូលយាយីជាងសព្វមួយដង។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសណាមួយមកឱ្យនាំពិបាកដល់គ្រាក្រោយ។

-ការធ្វើជំនួញ៖ចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញ លោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួលបើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។

បញ្ហាស្នេហា៖គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើ ព្រោះតែអ្នកទីបីចូលមកឡូកឡំ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ថ្ងៃនេះ លោកអ្នក អាចទទួលដំណឹងល្អ ហើយកិច្ចការងារមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាស គេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាបើកាលណាឭដល់ត្រចៀកអ្នកដទៃហើយ គឺគេនឹងចងចាំជានិច្ច។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចមានជីវិតគាប់ប្រសើរជាងមុន បើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារ។

-ការធ្វើជំនួញ៖សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិច ព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងណាស់ ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកមុនឱ្យនរណាម្នាក់ខ្ចីរបស់របរត្រូវប្រយ័ត្នប្រយែង ទើបមិនជួបនូវបញ្ហានៅពេលក្រោយវិញត្រូវគ្រាំគ្រាចិត្ត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះងាយឱ្យលោកអ្នកកើតនូវអារម្មណ៍តប់ប្រមល់ និងបញ្ចេញកំហឹងចេញមកណាស់ ម្ល៉ោះហើយចូរប្រយ័ត្នក្លាយជារឿងរ៉ាវជាមួយអ្នកដទៃផ្ទុះឡើងចៀសមិនរួច ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗ ព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីបើទោះបីជួបនឹងគូប្រជែងជើងខ្លាំងយ៉ាងណាក្តីក៏មិនភ័យព្រួយដែរពីព្រោះថា ពីព្រោះលោកអ្នកអាចយកប្រៀបឈ្នះបានយ៉ាងងាយ ។

-កិច្ចការងារ៖ក្នុងរយៈពេលនេះដែរលោកអ្នកមិនត្រូវមានចិត្តលោភលន់មិនមើលមុខក្រោយឡើយពីព្រោះថាងាយខាតបង់ក្នុងផលប្រយោជន៍អ្វីមួយមកវិញ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះដែរបើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកពេញទីគឺអាចជួបគូរស្នេហ៍ដែលខ្លួនពេញចិត្ត ហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះ លោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត និងពិសេស មានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារបើចង់ដោះស្រាយបញ្ហាតែងឆាប់ជ្រះស្រឡះ និងពិសេសអាចទទួលផលប្រយោជន៍មកវិញផង។

-ការធ្វើជំនួញ៖ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកប។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំ និងស្រស់ស្រាយប្រពៃណាស់៕ឮ

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនង ឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។

-កិច្ចការងារ៖ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់និងទទួលបានផលលឿនថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរ ហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមានភាពសុខដុមដូចសព្វមួយដង ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់នោះទេ។

-កិច្ចការងារ៖ការប្រកបការងារ ពុំមានអ្វីប៉ះទង្គិចដល់លោកអ្នកច្រើនទេ ប៉ុន្តែយ៉ាងណាការប្រកបការងារតោងតែប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរ ពីព្រោះការប៉ងអាក្រក់របស់គេនៅតែមានឥតធូរស្បើយឡើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិច ហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។

បញ្ហាស្នេហា៖គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើ ព្រោះតែអ្នកទីបីចូលមកឡូកឡំ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិច ព្រោះងាយខាតបង់និងចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត