ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើងឬសូម្បីតែរោគជំងឺបៀតបៀនយាយី។

-កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅបើធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ ចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាទុក្ខលំបាកណាមួយមកឱ្យ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេក ឬមិនសូវសំខាន់ពេកឡើយ ពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ ព្រោះតែការគិតប្រចែប្រចណ្ឌច្រើនរៀងៗខ្លួន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ​ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅទាំងស្រ្តីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយី ឬទទួលរងសម្ពាធផ្លូវចិត្តបានធូរស្បើយឡើងវិញ ហើយកំពុងទទួលជោគជ័យថ្មីៗមកផង។

-កិច្ចការងារ៖ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរ គឺមានរឿងរ៉ាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរ ព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះទោះនៅផ្ទះសំបែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិច ពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលផង។

-កិច្ចការងារ៖ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផងដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ គឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់ និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។

-កិច្ចការងារ៖ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញបាតុភាពរកាំរកូសខ្លះៗដោយសារការប្រចែប្រចណ្ឌកំពុងបិទបាំងមុខ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរ ហើយទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញ។

-កិច្ចការងារ៖ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងអ្វីមួយ ពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នកតែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើមទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។

-កិច្ចការងារ៖ នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំរកា

ក្នុងថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកអាចនឹងជួបស្ថានភាពចង្អៀតមុខចង្អៀតក្រោយរកច្រកពុំសូវចេញដោយសារបញ្ហាប្រាក់កាស ហេតុនេះត្រូវរក្សាភាពនឹងធឹងអត់ធ្មត់ខ្លះក៏ប្រពៃ។

-កិច្ចការងារ៖អ្នកប្រកបការងារនៅថ្ងៃនេះមានស្ថានភាពល្អប្រសើរ ហើយកិច្ចការខ្លះក៏អាចពឹងពាក់អ្នកដទៃបានទៀតផង។

-ការធ្វើជំនួញ៖អ្នកធ្វើជំនួញប្រាក់កាសពុំសូវហូរចូលទេ មានតែហូរចេញច្រើនជាង។ស្ថានភាពនេះមានច្រើនថ្ងៃបន្ថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទ ព្រោះតែអារម្មណ៍ដឹកមុខនាំក្តីលំបាកគ្រាខាងមុខដែលកំពុងរង់ចាំរៀងរាល់ថ្ងៃ៕

ឆ្នាំច

ថ្ងៃនេះរាសីលោកអ្នកស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅអាចជួបនូវរឿងប្រទាំងប្រទើស និងពិសេសក្រុមមនុស្សតាមឈ្នានីសច្រើនថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញមានបញ្ហាលុកលុយ និងពិសេសក្រុមមនុស្សចាំចាប់កំហុសនិងបន្ទោសបង្អាប់នោះក៏ច្រើនដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបរទទួលទានមានការខ្សត់ខ្សោយចំណូល ហើយចង់ទិញទំនិញសម្រា់បស្តុកទុកតែងមិនគាប់ដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយងាយទាំងជម្លោះវិវាទនិងការបែកបាក់ផង៕

ឆ្នាំកុរ

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះមិនថាជាការងារ ឬបញ្ហាប្រាក់កាសទេគឺលោកអ្នកមានការចម្រើនលូតលាស់ទៅមុខ និងហុចផលល្អៗមកវិញ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកជាបាវបម្រើ ឬកម្មករក៏តែងត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់លែងចាប់ថ្នាំងថ្នាក់ច្រើន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងស្រស់ស្រាយប្រពៃ៕