ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះត្រូវចេះបត់បែនតាមក្រុមមនុស្សខ្លះទើបសុខស្រួលខ្លួន ហើយដាច់ខាតមិនត្រូវរឹងរូសមិនមើលមុខក្រោយឡើយ។

-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវចេះបញ្ញាជាអាវុធ ទើបការជួញដូរលូតលាស់គ្រាន់គាប់ប្រសើរជាងនេះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។

-កិច្ចការងារ៖ចំពោះបញ្ហាសំខាន់ ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃ ហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយ ហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបញ្ហាធ្លាប់តែតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើន ធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និងដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍និងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្ត សប្បាយកាយគ្រាន់ជាទីកក់ក្តៅ ផ្លូវចិត្ត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកអាចប្រកបការងារពេញដៃជើង ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរក្នុងថ្ងៃនេះវិញចំណូលចំណាយមិនមានអ្វីលេចធ្លោទេ គឺដូចសព្វមួយដងតែយ៉ាងណាបើលោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ និងកំពុងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះនាំឱ្យកិច្ចការមានភាពរលូនល្អនិងអាចសម្រេចជោគជ័យតាមគោលដៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកមិនត្រូវប្រកាន់យកភាពមោហៈទោសៈដាក់ខ្លួនឡើយ ព្រោះក្រុមបាបមិត្តចាំតែព្យាបាទយាយីប៉ុណ្ណោះ។លោកអ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងឡើយដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើង ហើយពិសេសជួបផលលំបាកណាមួយជាន់កបន្ថែមទៀតហើយរើខ្លួនលែងរួច។

-កិច្ចការងារ៖ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរ៉ាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាទាំងការសម្រេចចិត្ត និង គំនិតគឺងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើន។

-កិច្ចការងារ៖ចំពោះការប្រកបការងារក៏ដូច្នេះដែរត្រូវមានចិត្តត្រជាក់ដាច់ខាតបើមានបញ្ហាជាមួយអ្នកដទៃមិនត្រូវយកកំហឹងទល់កំហល់នាំពិបាកនាពេលក្រោយ និងខាតប្រយោជន៍អ្វីមួយថែមទៀត។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖   រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖បញ្ហាមិនល្អបានចាកចេញទៅវិញ ហើយរឿងរ៉ាវល្អចូលមកជំនួស។

-កិច្ចការងារ៖ថ្ងៃនេះវិញបើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា ”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងកិច្ចការងារបន្តិច ពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃឡើងណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត តែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ៕