ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរឆ្លងចូលខែថ្មីដែលជាខែកញ្ញានេះដួងរាសីបានត្រឡប់មកធ្លាក់ស្រុតចុះវិញ ធ្វើឱ្យអ្វីៗដែលធ្លាប់រលូននឹងផ្លាស់ប្តូរមកជួបនូវលើកំណាត់ផ្លូវរដិបរដុបច្រើន។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះគឺងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និងប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំឆ្លូវ

ដួងរាសីថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖ឆ្លងចូលខែថ្មីនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ហេតុនេះអាចទទួលដំណឹងល្អ និងទទួលអ្វីដែលល្អៗទៀតផង។

-កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖គូស្នេហ៍ប្រុសស្រី ប្រកបដោយភាពផ្អែមល្ហែម៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកកើតឆ្នាំខ្លាឆ្លងចូលខែថ្មីកញ្ញានេះដួងរាសីខែបានឡើងមកកម្រិតល្អជាមធ្យមវិញ ពីព្រោះថាខែសីហាដួងរាសីធ្លាក់ស្រុតចុះខ្លាំង ធ្វើឱ្យដំណើរជីវិតជួបនូវផលលំបាកច្រើនត្រូវឆ្លងកាត់។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកពុំសូវមានការរីកលូតលាស់ប៉ុន្មានទេ ពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីបានធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយការរស់នៅបើចង់ធ្វើអ្វីគឺមិនបានដូចគាប់បំណងឡើយ ហើយពិសេសអាចនឹងមានការរំលោភបំពានពីអ្នកដទៃថែមទៀត។

ការធ្ងើជំនួញទីឆ្ងាយជិតចំណូលពុំឃើញមានចូលជាគួរកត់សម្គាល់ទេ គឺនៅតែខ្សត់ភាគច្រើនជាង។

-កិច្ចការងារ៖អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញតូចធំត្រូវចងចាំថាកុំរកបានដោយតានតឹង ហើយចាយធូរខ្ជះខ្ជាយឱ្យសោះ ប្រយ័ត្នជួបអាសន្នអន់ក្រគ្មានអ្នកជួយនាគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នាដោយសារតែភាពចង់ចាញ់គ្នាមិនតិចដែរទេ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ លោកអ្នកកើតឆ្នាំរោងឆ្លងចូលខែកញ្ញានៅថ្ងៃស្អែកនេះដួងរាសីខែនៅតែល្អប្រសើរទេ ប៉ុន្តែយ៉ាងណាក្តីសម្រាប់ស្រ្តីមិនសូវល្អដូចបុរសទេ ពីព្រោះថា មានឧបទ្រពមិនល្អយាយីមួយចំនួននៅលាយឡំ។

-កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។

បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងកំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកកើតឆ្នាំម្សាញ់ដួងរាសីខែនៅតែល្អប្រសើរ ហើយបើចង់ធ្វើអ្វីឃើញថាមិនទាស់ខុសទេ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ។ទោះបីយ៉ាងណាសម្រាប់ស្រ្តីជួបគ្រោះយាយីមួយចំនួន ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។

 -កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារបណ្តាក់ទុនចរចា ឬធ្វើកិច្ចសន្យាអ្វីមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងដូចនេះគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អ និងពិសេសមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕

ឆ្នាំមមី

ថ្ងៃនេះរាសីលោកអ្នកល្អជាមធ្យម។

-ការរស់នៅ៖អ្នកកើតឆ្នាំសេះនៅខែកញ្ញានេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយលោកអ្នកតែងជួបនូវស្ថានភាពលំបាកបន្តិចវិញ។

-កិច្ចការងារ៖ការប្រកបការងារនាថ្ងៃនេះតែងលេចនូវរឿងរកាំចិត្ត ពិសេសធ្វើច្រើនបែរជាទទួលបានផលតិចថែមទៀត។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អ្នកកើតឆ្នាំពពែឆ្លងចូលខែកញ្ញានេះដួងរាសីល្អជាមធ្យម ម្ល៉ោះហើយដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-កិច្ចការងារ៖ដោយឡែកការប្រកបការងារបើទោះបីជួបការលំបាកម្តេចម្តា ប៉ុន្តែបើខិតខំពុះពារតែងសម្រេចមួយកម្រិតដែរ។

-ការធ្វើជំនួញ៖ការធ្វើដំណើរជួញដូរទីជិតឆ្ងាយមានភាពសុខដុមល្អ តែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរ៉ាវល្អៗចូលមកវិញផង។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖សម្រាប់ការបំពេញការងារអ្វី លោកអ្នកត្រូវចងចាំថាមានតម្លៃ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្តី តែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅលោកអ្នកធ្វើអ្វីមួយក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ចំពោះការបំពេញការងារប្រចាំថ្ងៃមានការចម្រើនលូតលាស់ និងបើចង់ពឹងពាក់អ្នកដទៃគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតនាថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងរ៉ាវថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទ ប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់ គប្បីមានការប្រយ័ត្នប្រយែងបន្តិច ទើបល្អប្រពៃបំផុត។

-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេដូចនេះគប្បីធ្វើបុណ្យដាក់ទានខ្លះក៏ប្រសើរដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចេះ អត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕