ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកធ្វើងាយជួបនូវបញ្ហាយាយី ពិសេសសុខភាពគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង ។

កិច្ចការងារ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និងត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។

ការធ្វើជំនួញ៖ការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។

កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និងជួបភាពសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយជម្លោះវិវាទ ឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងទទួលបានការឆ្លើយតបគ្រាន់កក់ក្តៅ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ក្នុងរយៈពេលនេះលោកអ្នកធ្វើអ្វីមួយកុំសូវទុកចិត្តគេពេក ពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីនាំពិបាកត្រូវដោះស្រាយនាពេលក្រោយ ។

កិច្ចការងារ៖សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរ មុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះកើតឡើងដោយប្រការណាមួយ ។

កិច្ចការងារ៖ការប្រកបការងារវិញជួបបញ្ហារកាំចិត្តច្រើន ម្ល៉ោះហើយត្រូវអត់ធ្មត់ និងតស៊ូចំពោះមុខបន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួច ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ និង ក្រុមអន្ធពាលតាមយាយីណាស់។

  បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ឧបទ្រពចង្រៃបានចាកចេញឆ្ងាយធ្វើឱ្យរាល់បញ្ហាតូចធំត្រូវបានរលត់រលាយទៅឆ្ងាយ ធ្វើឱ្យដំណើរជីវិតលោកអ្នកស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។

 កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មី ឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និងមិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

ការរស់នៅ៖ការរស់នៅដំណើរជីវិតភ្លឺថ្លា ហើយបើចង់ដោះស្រាយអ្វីតែងទទួលផលសម្រេចដូចគាប់បំណង។

កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។   

 បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះជួបនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។

  កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយត្រូវក្រុមមនុស្សវាយប្រហារ ហេតុនេះទាំងស្រ្តីបុរសគប្បីប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ នៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ នៅថ្ងៃនេះទោះបីលោកអ្នកជួបនូវឧបសគ្គខ្លះៗក្តីក៏មិនភ័យព្រួយអ្វីដែរ ពីព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះទៅវិញទេ។

កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖លោកអ្នកតោងតែចងចាំថា ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗអ្នកខ្លះតែងមានការផ្លាស់ប្តូរច្រើន ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់មកវិញ។

កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្ត និងរឿងរ៉ាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

ឆ្នាំរកា

ថ្ងៃនេះយីអ៊ុនឡើងខ្ពស់ត្រដែត។

ការរស់នៅ៖ នៅថ្ងៃនេះឃើញថាលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយបើប្រាថ្នាអ្វីមួយក៏តែងលេចចេញជាលទ្ធផលគ្រាន់កក់ក្តៅ។

កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

 បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខ និងត្រជាក់ត្រជុំប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

ការរស់នៅ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែង និងមិនត្រូវជឿក្រុមមនុស្សពេកឡើយ នាំតែជួបផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។

កិច្ចការងារ៖ថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់ និងមានបញ្ហាច្រើនចំពោះមុខ ហេតុនេះមុនធ្វើអ្វីត្រូវប្រយ័ត្នប្រយែង និងពិនិត្យពិច័យឱ្យបានត្រឹមត្រូវ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ នៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

ការរស់នៅ៖ ការរស់នៅលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សថាស្តីបន្ទោសបង្កើតជាបញ្ហា និងពិសេសអាចកើតជាជម្លោះវិវាទថែមទៀត។

កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមជាមួយមនុស្សសន្យាពេក ពីព្រោះថាច្រើនតែខកបំណង និង ក្រុមមនុស្សមិនគោរពតាមសន្យាប៉ុន្មាននោះឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយពិសេសការរកចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃស្ទើរមិនគ្រប់ផង។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានបញ្ហារកាំចិត្តខ្លះៗកើតឡើង តែយ៉ាងណាកុំខ្វល់ខ្វាយតែការប្រចែប្រចណ្ឌនាំតែកើតសៅហ្មង និងទម្លាប់អាក្រក់ទៅថ្ងៃក្រោយប៉ុណ្ណោះ៕