ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាធ្លាប់តែតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាស ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តភក្តិអាចក្លាយជាសត្រូវមនុស្សល្អប្រែជាអាក្រក់វិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេ ឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយ និងប្រឆាំងគ្នាច្រើនសព្វមួយដង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ។

-កិច្ចការងារ៖បើមានឯកសារអ្វីត្រូវចេះត្រួតពិនិត្យឱ្យបានល្អ ពីព្រោះថាផលអាក្រក់ងាយកើតឡើងតាមក្រោយណាស់។ក្រៅពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ពីព្រោះងាយនូវរឿងរ៉ាវចំពោះមុខផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះយករឿងដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងចម្រូងចម្រាសណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះទោះធ្វើអ្វីក៏ដោយ មិនអាចយកកំហឹងទល់កំហល់បានទេ  ហើយត្រូវចងចាំពាក្យចាស់ថា ”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកគប្បីធ្វើកិច្ចការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗ តែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាកដោះស្រាយទេ ហើយបើចង់ធ្វើអ្វីមួយដែលថ្មី ឬចាស់ក៏តែងទទួលលទ្ធផលជាផ្លែផ្កាគ្រាន់ជាទីគាប់ចិត្ត ។

-កិច្ចការងារ៖អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើចរចា ឬទំនាក់ទំនងអ្វីមួយតែងឆ្លើយតបផលគ្រាន់កក់ក្តៅ។

 -កិច្ចការងារ៖បើលោកអ្នកចង់ប្រកបការងារអ្វីមួយឃើញថាពុំមានឧបសគ្គតូចធំចូលមករារាំងបិទបាំងនាំជួបការលំបាកក្នុងការដោះស្រាយច្រើនទេ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សាឡើងវិញបំផុត ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតក្នុងថ្ងៃនេះរបស់អ្នកហាក់ឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិច ព្រោះគេងាយបង្កផលលំបាកមកឱ្យណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ ក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាក៏លោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យជួបបញ្ហាល្អក់កករនិងឧបសគ្គចំពោះកិច្ចការងារច្រើនយាយី។

-កិច្ចការងារ៖ដោយសារដំណើរជីវិតល្អជាមធ្យម ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័ត្នប្រយែងបន្តិចកាន់តែប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា ពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នា ព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ ឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកចូរធ្វើឱ្យច្រើននិយាយឱ្យតិច នោះទើបភាពចម្រើនលូតលាស់និងផលជាផ្លែផ្កានឹងហុចគ្រាន់កក់ក្តៅជាងនេះ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវមានភាពប្រកែប្រកាន់ច្រើន ឬមានចិត្តឆេវឆាវចង់ឈ្នះចាញ់ជាមួយអ្នកដទៃឡើយ ពីព្រោះនោះនាំមកនូវផលលំបាកនាគ្រាខាងមុខប៉ុណ្ណោះ ។

-កិច្ចការងារ៖ចំពោះការប្រកបការងារហាក់នៅទ្រឹងមួយកន្លែងដែលមិនទៅមុខ ហើយក៏មិនថយក្រោយដែរ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និងងាយមានជម្លោះឈានដល់ការបាក់បែក៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកកើតឆ្នាំជ្រូកនៅថ្ងៃនេះពេលវេលាមិនល្អរបស់លោកអ្នកគឺស្ថិតនៅក្នុងចន្លោះម៉ោង ៩,០០-១០,៥៩វិនាទីព្រឹកពីព្រោះថាមិនត្រូវ ឬឆុង(ភាសាចិន)គ្នាជាមួយឆ្នាំម្សាញ់ដែលនាំជះផលមិនល្អណាមួយកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវច្រងេងច្រងេងឡើយ ព្រោះថាផលអាក្រក់ៗនោះងាយកើតមានជាងសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណង ហើយទីបំផុតកើតមានរឿងមើលមុខគ្នាមិនសូវចំថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕