ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះបានងើបខ្ពស់បន្តិចវិញ ​ម្ល៉ោះហើយនាំឱ្យកិច្ចការមានភាពរលូនល្អ និងអាចសម្រេចជោគជ័យតាមគោលដៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាព ពីព្រោះថារោគជំងឺតែងយាយីច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះ និងមានបញ្ហាចូលយាយីច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នា ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

ឆ្នាំខាល

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកងាយធ្លាក់ខ្លួនចូលក្នុងរឿងទំនាស់អ្វីមួយណាស់ ហេតុនេះត្រូវចេះធ្វើចិត្តត្រជាក់និងធ្វើរឿងធំឱ្យទៅជាតូចទើបជាការល្អបំផុត។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ ការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង​ ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាល ប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅ និងការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចជាមួយអ្នកដទៃ ឬការកើតរឿងបញ្ហាសុខភាពចូលយាយីដោយប្រការណាមួយ។

 -កិច្ចការងារ៖អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនទោះលោកអ្នកធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះគឺជារឿយៗពុំសូវដំណើរការបានស្រួលទេ ព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗដូចក្តីប៉ងប្រាថ្នា។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នក គប្បីរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនឡើយ បើពុំនោះជម្លោះវិវាទអាចពីតូចតាចរីកជាធំ។ការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងបញ្ហាប្រទាំងប្រទើសច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះអារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រចណ្ឌមកទុកក្នុងខួរក្បាលច្រើន ប្រយ័ត្នកើតរឿងនៅក្បែរគ្នាមិនសូវសុខ ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និងធ្វើអ្វីមានការចម្រើនលូតលាស់គ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះ នឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជន ឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

 

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅក្នុងគ្រួសារ ឬជាមួយអ្នកដទៃគឺងាយឆាប់មានរឿងប្រេះឆាណាស់ គប្បីមានចិត្តអត់ធ្មត់ ហើយពុំត្រូវយកចិត្តខ្លាំងខ្លួនឡើយប្រយ័ត្នដូចជាពាក្យចាស់ថា” ខឹងខូច ខឹងខាត ខឹងខុស”ហើយលទ្ធផលមានតែរឿងរ៉ាវធ្លាក់ក្នុងសភាពការតែធ្ងន់ធ្ងរ។

-កិច្ចការងារ៖ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ ​​​​​​​​​​​​​​

បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និងដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖បញ្ហាការងាររបស់លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដោយសាររាល់ឧបទ្រចង្រៃទាំងពួងបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងឆ្លើយតបផលគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារ ឬធ្វើអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រចណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេ ពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីសំខាន់អាចចុះធ្វើ ឬសម្រេចចិត្តអនុវត្តបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរ គឺមានសភាពល្អប្រពៃណាស់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះទោះនៅផ្ទះសំបែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិច ពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយ តែងងាយមានបញ្ហាចំពោះមុខផងដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ គឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំង និងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅអំឡុងពេលនេះលោកអ្នកពុំត្រូវមានការផ្លាស់ប្តូរការងារណាមួយនោះឡើយ ពីព្រោះថាផលមិនល្អនោះឃើញថាមានច្រើនជាងល្អ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕