ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅជួបនូវបញ្ហាជីវភាពបន្តិចពិតមែន ប៉ុន្តែក៏មានភាពសុខដុមគ្រាន់កក់ក្តៅជានិច្ច។

-កិច្ចការងារ៖ចំពោះការប្រកបការងារបើពុំមានការប្រមាថនោះទេ គឺផលតែងហុចមកវិញគ្រាន់គាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនត្រូវរ៉ូវ ជួនទាស់ទែងគ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នក ឃើញថាមិនសូវល្អប្រសើរទេ ហើយពិសេសងាយកើតបញ្ហាចំពោះមុខច្រើនផង។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែររាល់កិច្ចការងារលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយ គួរមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសប៉ុណ្ណោះ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើន នាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាកើតឡើងមិនចេះចប់មិនចេះហើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះបើជាស្រ្តីលោកអ្នកនៅតែជួបបញ្ហាផលលំបាកខាងផ្លូវចិត្តច្រើន ហើយពិសេសក្រុមគ្រួសារក៏សាងបញ្ហាច្រើនមកឱ្យដែរ។

-កិច្ចការងារ៖បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។

-ការធ្វើជំនួញ៖ដោយសារដួងរាសីស្រុតចុះដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ ឬ រឿងបង្ខំបន្ទាន់ណាមួយ។ការធ្វើដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ដំណើរជីវិតគាប់ប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខនិងផ្តល់ផលល្អមកវិញផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលទោះជួបបញ្ហារដិបរដុបបន្តិចក៏ដោយតែក៏មានភាពសុខដុមល្អប្រពៃណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងសម្រេចជោគជ័យជានិច្ច៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិច ទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អសម្រាប់ការងារសំខាន់ ឬកិច្ចការធំដុំឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះចូរប្រយ័ត្នការកើតជម្លោះវិវាទដោយប្រការណាមួយឡើង។ក្រៅពីនេះការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ក្នុងថ្ងៃនេះការប្រកបការងារក៏ដូច្នេះដែរ ត្រូវចេះរវៀសរវៃប្រឹងប្រែងទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗគ្រាន់កក់ក្តៅដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុស និង ភាពប្រចែប្រចណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និងក៏ងាយជួបបញ្ហាណាស់គប្បីប្រយ័ត្នប្រយែង ។

-កិច្ចការងារ៖ការប្រកបការងារទោះធ្វើអ្វីមួយក៏ដោយលោកអ្នកតែងត្រូវគេដណ្តើមយកអស់មុន ហើយបើពឹងពាក់ឱ្យអ្នកដទៃជួយក៏មិនដូចគាប់បំណងដែរ ។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហា ឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការរកស៊ីគាប់ប្រសើរឡើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយគឺតែងឆ្លើយតបជាលទ្ធផលនាគ្រាក្រោយវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសម តែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹក។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅឱ្យប្រយ័ត្នបញ្ហាសុខភាព ហេតុនេះចូរប្រយ័ត្នរោគជំងឺចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសការធ្វើច្រើនបែរជាខុសច្រើនទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មី ឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ និងចាប់កំហុសគ្នាមិនតិចឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អមធ្យម។

-ការរស់នៅ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខនិងមានភាពសុខដុមគួរសម។

-កិច្ចការងារ៖ការប្រកបការងារអាចមានរឿងក្តៅចិត្ត និង បញ្ហាខ្លះគេខុសសោះតែអ្នកដទៃមើលមិនឃើញ ហើយឱ្យអ្នកជាអ្នកទទួលទៅវិញ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនមានអ្វីលេចធ្លោទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗមានចិត្តខ្លាំងតែរៀងៗខ្លួន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើមានការសម្រេចចិត្តត្រូ វគឺផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយ ពីព្រោះថាផលល្អតែងហុចឱ្យជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណង តែយ៉ាងណាស្រ្តីចូរប្រយ័ត្នប្រុសព្រានបន្តិច ព្រោះលោកអ្នកក៏តែងងាយជួបណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកឆ្លងចូលខែសីហានេះដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យដំណើរជីវិតជួបស្ថានភាពលំបាកបន្តិច ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទិញដូរទីកន្លែងលក់ដូរ ឬការប្រកបមុខជំនួញអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕