ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះការរស់នៅមានការលូតលាស់សន្សឹមៗទៅមុខ ហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អ។

-កិច្ចការងារ៖លោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសម ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់បំព្រងជានិច្ច។

-ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការលូតលាស់ទៅមុខ និងកំពុងផ្អែមល្អែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីប្រយ័ត្នប្រយែង និងគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានពាក្យថាសោកស្តាយនាពេលក្រោយ ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវឈរលើជំហរខ្លួនឯង ហើយមិនត្រូវពឹងផ្អែកលើគេច្រើនពេកឡើយ បើពុំនោះផលលំបាកពិតជាកើតនៅពេលក្រោយជាក់ជាពុំខាន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសច្រើននាំឱ្យទុក្ខលំបាកផ្លូវចិត្តមិនតិចឡើយ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីបើមានរឿងជម្លោះវិវាទលុកលុយ លោកអ្នកត្រូវចេះកាត់បន្ថយជម្លោះវិវាទទៅវិញទើបប្រពៃបំផុត៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ហើយបើចង់ធ្វើអ្វីក៏តែងសម្រេចដូចក្តីប៉ងប្រាថ្នា។

-កិច្ចការងារ៖នៅថ្ងៃនេះដែរបើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អ និងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទាំងស្រ្តីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖សម្រាប់ស្រ្តីភេទនាពេលនេះទទួលបានជោគល្អ ពីព្រោះថាត្រូវបានបុរសចូលចិត្តនិងចោមស្រឡាញ់ច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ពុំសូវបានឆ្លើយតបដូចក្តីបំណងប៉ុន្មាននោះឡើយ ហើយពិសេសអាចជះផលអាក្រក់ដល់គ្រាខាងមុខថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ទាំងស្រ្តីបុរសដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះយកល្អគប្បីបំពេញការងារដែលនៅសេសសល់ ឬកិច្ចការងារចាស់ៗពីព្រោះថានឹងផ្តល់ផលល្អមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀត ឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះងាយជួបរឿងចម្រូងចម្រាសជាងសព្វមួយដង ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះទាំង ស្រ្តី បុរស បើលោកអ្នកមានដំណើរចេញក្រៅផ្ទះត្រូវចេះស្វាគមន៍រាក់ទាក់អ្នកដទៃ ទើបទទួលផលប្រយោជន៍អ្វីមួយមកវិញ។

-កិច្ចការងារ៖ការប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីត្រូវខិតខំពុះពារការងារធំៗបន្តិចទើបចៅហ្វាយនាយមើលឃើញ ហើយអាចប្រគល់តំណែងអ្វីឱ្យធ្វើក្រែងសុខស្រួលខ្លួនជាងរាល់ថ្ងៃនេះ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចង់ធ្វើជំនួញថ្មីៗត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោល ព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចេះអត់ឱនឱ្យគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនទើបប្រសើរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកងាយជួបនូវគ្រោះចាញ់បោកគេណាស់ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងបន្តិច។

-កិច្ចការងារ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើមានការប្រកបការងារ តែងទទួលរងផលប៉ះពាល់និងកើតបញ្ហាច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យលោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយការប្រកបការងារឃើញថាស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ និងពិសេសអាចចប់សព្វគ្រប់តាមគោលដៅថែមទៀត។

-ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនបន្ថែម ឬរកជំនួញបន្ថែមដោយអាចទទួលការចម្រុងចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមគ្រាន់គាប់ប្រសើរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះទោះធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងតម្លៃគ្នាបន្តិច ដូចនេះការជួញទីជិតឆ្ងាយផលកម្រៃឃើញថាជួបការខ្សត់ខ្សោយ តែបើមានអតិថិជនជំពាក់ប្រកាសបែរជាពេលវេលាល្អក្នុងការទារទៅវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធ ស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះដែរ មានការឆាប់ប្រេះឆា និងកើតការប្រឆាំងគ្នាណាស់ គួរចេះអត់ឱនឱ្យគ្នាខ្លះទើបប្រសើរ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ឃើញថាការរស់នៅដំណើរជីវិតរបស់លោកអ្នកគឺពុំសូវល្អទេ ពោលគឺតែងកើតនូវការរកាំចិត្ត និងក្រុមមនុស្សតាមឈ្នានីសក៏ច្រើន។

-កិច្ចការងារ៖ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនៅនឹងកន្លែង ឬកិច្ចការងារជិតៗផ្ទះសំបែង ពីព្រោះថាងាយជួបភ្លើងក្រហមជាងសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀត ឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវយកភាពមោហៈទោសៈដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកជួបនូវស្ថានភាពស្មុគស្មាញ ហើយបញ្ហាប្រាក់កាសក៏ចោទជាបញ្ហាច្រើន។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការប្រកបការងារណាដែលសំខាន់ឡើយ ពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេនឹងបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសមានបញ្ហាត្រូវប្រឈមដោះស្រាយច្រើនទៀតផង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅទោះជួបផលលំបាកបន្តិចក្តី តែបើមានការពុះពារតែងហុចផ្លែផ្កានិងក្តីប៉ងប្រាថ្នានឹងបង្ហាញខ្លួនឱ្យឃើញមួយចំនួនផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគាប់បំណងមួយចំនួនត្រឡប់មកវិញជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្តី តែងអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតលោកអ្នកទាំងស្រ្តីបុរសទទួលរងការនឿយហត់ច្រើន ហើយធ្វើអ្វីក៏តែងជួបបញ្ហាច្រើនត្រូវរែកពន់ផង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុនិងក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឺនៅថេរល្អណាស់។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាខ្សត់ចំណូលបន្តិច តែយ៉ាងណាក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ដោយសារតែម្នាក់ៗប្រកាន់ចិត្តចង់ឈ្នះចង់ចាញ់គ្នាក្នុងចិត្តច្រើន៕