ហោរាសាស្ត្រ

ឆ្នាំជូត

នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម និងចង់ទៅទីណាមានតែក្រុមមនុស្សជួយជ្រោមជ្រែង ហើយនិងយកចិត្តទុកដាក់គ្រាន់គាប់ប្រសើរ។

-កិច្ចការងារ៖ចំពោះការប្រកបការងារបើលោកអ្នក ចង់ជួបចរចាជាមួយនរណាម្នាក់ក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងបញ្ហាប្រាក់កាស ឬការងារ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ បើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះការរស់នៅមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

-កិច្ចការងារ៖ចំណែកការប្រកបការងារវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬស៊ីញេឯកសារអ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះមួយចំនួនមកវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពសុខដុម និងផ្អែមល្ហែមល្អ ប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នបញ្ហាអារម្មណ៍ និងបញ្ហាសុខភាព ពីព្រោះថាងាយកើតបញ្ហាចំពោះមុខណាស់។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារវិញដូច្នេះដែរ ត្រូវចេះអត់ធ្មត់នឹងសម្តីក្រុមនុស្សខ្លះទើបអាចចៀសផុតរឿងទៅរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ដោយសារយីអ៊ុនពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗតែងជួបនូវបញ្ហាលំបាក និងពេលខ្លះជួបនូវព្យុះយាយីច្រើន ធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ ដែលនេះជារឿងធម្មតារបស់មនុស្សម្នាក់ៗដែលត្រូវតស៊ូឆ្លងកាត់។

-កិច្ចការងារ៖ ដោយឡែកនៅថ្ងៃនេះវិញឃើញថាការប្រកបការងារមិនសូវជឿនលឿនទេ ពិសេសងាយធ្លាក់ក្នុងបញ្ហារឿងរ៉ាវថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការប្រចណ្ឌទុកក្នុងខ្លួនច្រើន៕

ឆ្នាំថោះ

នៅថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើង។

-កិច្ចការងារ៖ការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ដូចនេះគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ ប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នសប្បាយក្លាយជាទុក្ខដោយប្រការណាមួយឡើង៕

ឆ្នាំរោង

នៅថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅត្រូវចេះអត់ធ្មត់ និងមិនត្រូវធ្វើដឹងឮចំពោះក្រុមមនុស្សច្រើនពេក ទើបសេចក្តីសុខមានច្រើនជាងនេះ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយចេះពិនិត្យសភាពការណ៍ឱ្យបានស្រួលបួល ពីព្រោះអាចមានក្រុមមនុស្សបាបមិត្តចង់វាយប្រហារផងដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូល ហើយទាល់តែខិតខំខ្លាំងទើបអាចរកម្រៃគ្រាន់ចិញ្ចឹមក្រពះទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូកនិងភាពរកាំរកូស ក៏កើតមានច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។

កិច្ចការងារ៖ការប្រកបការងារមានការចម្រើនលូតលាស់ និងទទួលផលច្រើនត្រឡប់មកវិញពិសេសការប្រកបការងារទាំងផ្លូវជិតនិងឆ្ងាយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតមានភាពរដិបរដុប និងបញ្ហាចូលយាយីច្រើនបន្តិច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះទើបញ្ចៀសរាល់ឧបទ្រពចង្រៃយាយីកើត។

-កិច្ចការងារ៖ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះនាំឱ្យការប្រកបការងារជួបនូវបញ្ហាមិនល្អមួយចំនួនដែលពិបាកក្នុងការឆ្លងកាត់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញតែងមានឧបទ្រពចង្រៃយាយីច្រើនបន្តិច ម្ល៉ោះហើយការជួញទីជិតឆ្ងាយទៀតសោតមានតែភាពប្រទាំងប្រទើស និងរឿងតូចធំកើតមានឡើងនាំឱ្យឈឺក្បាលនោះក៏ច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខពិតមែន តែយ៉ាងណាឱ្យប្រយ័ត្នជម្លោះវិវាទងាយផ្ទុះកើតមានណាស់៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាមួយចំនួននៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង ទើបគ្មានបញ្ហាមិនល្អចូលយាយីកើត។

-កិច្ចការងារ៖ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបការងារធំដុំឡើយ ពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេ បើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយ បើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅឃើញថាមានរឿងពិបាកច្រើនបន្តិច ហើយបើចង់ធ្វើអ្វីមួយផលសម្រេចនោះក៏ពុំច្រើនប៉ុន្មាននោះដែរ។ចំពោះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ជីវិតរបស់មនុស្សយើងនោះមុននឹងទទួលជោគជ័យអ្វីមួយចាំបាច់ណាស់ត្រូវតែចេះតស៊ូពុះពារការងារជាមុនសិនទើបអ្វីៗអាចសម្រេចនៅគ្រាខាងមុខ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

ឆ្នាំរកា

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកជាលាភឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយ។លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរ ពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនាំឱ្យជួបស្ថានភាពលំបាក។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយនោះក៏ច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។

-កិច្ចការងារ៖អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរ៉ាវច្រើនថែមទៀត។

-ការធ្វើជំនួញ៖ការប្រកបជំនួញវិញ មានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងផ្ទះសំបែក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរ គប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេ ពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នា ប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហាមិនចេះចប់មិនចេះហើយ៕