ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរ កាលពីខែមិថុនា និង ខែកក្កដាដួងរាសីធ្លាក់ស្រុតចុះ ដែលធ្វើឱ្យដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុប តែយ៉ាងណាឈានចូលខែសីហានេះដំណើរជីវិតបានប្រែមកល្អប្រសើរឡើងវិញ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយគឺជាពេលវេលាល្អផងដែរ។

-កិច្ចការងារ៖ការប្រកបការងារមានការជម្រើនលូតលាស់ និងពិសេសអាចទទួលអំណោយអ្វីមួយថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំគោ ពិសេសបុរសនៅខែកន្លងមកទទួលរងផលលំបាកច្រើនតែយ៉ាងណាឆ្លងដល់ខែថ្មីនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរ ត្រឡប់មកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីតែងជឿនលឿនជានិច្ច ។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយទោះប្រកបការងារអ្វីឃើញថាតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់ផ្លាស់ប្តូរទីកន្លែងលក់ដូរ ឬផ្លាស់ប្តូររបរថ្មីក៏តែងមានភាពសមដូចប្រកបច្រើនដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការចេញដំណើរក្រៅផ្ទះ មិនថាឆ្ងាយជិតមិនត្រូវឆាប់ជឿសម្តីគេពេកឡើយប្រយ័ត្នជួបគ្រោះចាញ់បោកគេ ឬទទួលរងគ្រោះប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតមានការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើន ដូចនេះត្រូវប្រុងប្រយ័ត្នជានិច្ចទើបគ្មានបញ្ហាអាក្រក់ៗចូលមកបៀតបៀនយាយី។

-កិច្ចការងារ៖ក្នុងថ្ងៃនេះឱ្យប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយកើតជាជម្លោះវិវាទមួយហើយមួយទៀតរកធ្វើអ្វីពុំកើត។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មិនថាផ្លូវគោកផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រចណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អ្នកកើតឆ្នាំទន្សាយនៅសប្តាហ៍នេះលោកអ្នកអាចធ្វើអ្វីៗបានដោយតែងទទួលជាផ្លែផ្កាគ្រាន់គាប់បំណង។សម្រាប់ខែនេះដែរ ដួងរាសីល្អជាមធ្យម ហេតុនេះផលអាក្រក់នៅតែយាយីគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារក៏មិនអាចមើលងាយសភាពការបានដែរ ពីព្រោះថាបញ្ហាខ្លះមើលទៅល្អសោះអាចប្រែជាអាក្រក់រកស្មានមិនដល់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយប៉ុ​ណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយ ចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដំណើរជីវិតឡើងខ្ពស់ ម្ល៉ោះហើយអ្វីៗតែងជួយទ្រទ្រង់ឱ្យអ្នកងើបឡើងជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលដំណឹងអ្វីមួយដែលជឿនលឿនទៅមុខថែមទៀត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ពីព្រោះថាផ្លែផ្កាល្អតែងហុចមកវិញផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួន។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងខែសីហានេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីតែងហុចជាលទ្ធផលគ្រាន់កក់ក្តៅជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ​ ដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងមានជោគមានជ័យ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេ គឺផ្តល់ការចម្រុងចម្រើនគួរសម។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ និងកំពុងមានភាពសុខដុមចំពោះគ្នាល្អណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅក្នុងថ្ងៃនេះការរស់នៅលោកអ្នកតែងកើតនូវរឿងជម្លោះពាក្យសម្តីនិងល្អក់កករផ្លូវចិត្ត ។សម្រាប់បេលវេលាមិនល្អរបស់លោកអ្នកគឺម៉ោង ៩,០០-១០,៥៩ វិនាទីព្រឹក ពីព្រោះថាធ្វើអ្វីៗតែងមានបញ្ហាយាយីជានិច្ច។

-កិច្ចការងារ៖ដោយឡែកអ្នកប្រកបការងារគឺទៅមុខយឺត និងពិសេសងាយមានរឿងរ៉ាវជាមួយអ្នកដទៃច្រើនថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕

ឆ្នាំមមែ

ថ្ហៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ ពីព្រោះថាងាយមានបញ្ហាអាក្រក់កើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារក៏មិនអាចមើលងាយសភាពការណ៍បានដែរ ពីព្រោះថាបញ្ហាខ្លះមើលទៅល្អសោះអាចប្រែជាអាក្រក់រកស្មានមិនដល់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយប៉ុ​ណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះ មានជោគ មានសិរី ហេតុនេះបើចង់ធ្វើអ្វីមួយគប្បីរួសរាន់ទាន់ឱកាសល្អៗហុចឱ្យ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការចរចា ឬចុះហត្ថលេខាអ្វីមួយជាពេលវេលាល្អប្រពៃ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។

-កិច្ចការងារ៖ថ្ងៃនេះបើមានការប្រកបការងារ គឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និងជួបភាពសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ ឬ ចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅក្នុងថ្ងៃនេះបើលោកអ្នកចង់ណាត់នរណាម្នាក់ចរចា ឬធ្វើអ្វីមួយក៏តែងផ្តល់ផលល្អ ហើយពិសេសអាចឆាប់ចុះសម្រុងគ្នាបានឆាប់រហ័ស។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយ ព្រោះពុំសូវមានសុវត្ថិភាពឡើយ ពិសេសអ្នកបើកបរតែម្តង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវបង្កជម្លោះជាមួយស្រ្តីភេទឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវតូចសោះប្រែជារីកធំ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ គប្បីចេះពិនិត្យសមាសភាពមនុស្សបានឱ្យល្អិតល្អន់បន្តិច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីថ្ងៃនេះមិនល្អទេ ចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតបញ្ហាណាមួយឈានដល់ការប្រេះស្រាំផ្សះផ្សាលែងកើត៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះធ្វើឱ្យដំណើរជីវិតមានភាពរលូនល្អ ហើយធ្វើអ្វីក៏តែងមានជោគមានជ័យគួរសម។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីសេពគប់គ្រឿងស្រវឹងឡើយ ពុំនោះទេអាចមានបញ្ហាអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចយកកិច្ចការងារសំខាន់សម្រាប់បំពេញថ្ងៃនេះក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មិនថាការជួញទីជិតឆ្ងាយទោះមានការថយចុះបន្តិចក្តីតែក៏មានភាពសុខដុមល្អដូចសព្វមួយដង។

បញ្ហាស្នេហា៖  រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕