ឆ្នាំជូត
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។
-កិច្ចការងារ៖អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរាវច្រើនថែមទៀត។
-ការធ្វើជំនួញ៖ការប្រកបជំនួញវិញ មានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅក្នុងផ្ទះសំបែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេ ពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហាមិនចេះចប់មិនចេះហើយ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងការបណ្តាក់ទុន ចរចា ការធ្វើកិច្ចសន្យា ឬការធ្វើបទសម្ភាន៍ផ្សេងៗផង។
-កិច្ចការងារ៖ ការប្រកបការងារមានសភាពរលូនល្អ ហើយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកថែមទៀត។
-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ពេលនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរ ឬបើករបរថ្មីក៏អាចធ្វើបានតែត្រូវប្រយ័ត្នប្រយែងបន្តិច ពីព្រោះក្នុងរយៈពេលវែងពុំសូវល្អទេ គឺអាចនឹងជួបឧបសគ្គច្រើន។
–បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបាន ហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម ហើយចង់ជជែកពិភាក្សាដោះស្រាយអ្វីមួយក៏តែងសម្រេចជោគជ័យលឿនដែរ ។
-កិច្ចការងារ៖សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការពេញចិត្តពេញថ្លើមពីចៅហ្វាយនាយ ឬពីបណ្តាមិត្តភក្តិផង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។
–បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហៃមល្អប្រពៃ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយផលលំបាកក៏មានចំពោះមុខ ដូចនេះទាល់តែខិតខំពុះពារបន្តិចទើបប្រសើរ។
-កិច្ចការងារ៖លោកអ្នកត្រូវតែចងចាំពាក្យចាស់ថាបញ្ហាឧបសគ្គជាមេរៀន ហើយសតិបញ្ញានោះជាអាវុធក្នុងការស្រាយបញ្ហា។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អ ព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងប្រពៃ នាពេលក្រោយជាក់ជាពុំខាន។
–បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នចិត្តរឹងមានះ ព្រោះតែការចង់ឈ្នះគ្នាកើតជារឿងជម្លោះវិវាទឡើង៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះការរស់នៅអ្វីលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺថែទាំសុខភាពចាស់ក្មេងពីព្រោះងាយកើតបញ្ហាជាងសព្វមួយដង។
-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកនៅថ្ងៃនេះឃើញថាតោងតែចេះមើលមុខក្រោយប្រយ័ត្នត្រូវគេទម្លាក់កំហុស ហើយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមួយរយៈពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិច ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីជួបរឿងសៅហ្មង និងសោះកក្រោះច្រើន៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅមានភាពសុខដុមនិងចង់ធ្វើអ្វីក៏តែងហុចជាលទ្ធផលឱ្យឃើញមិនតិចក៏ច្រើនផងដែរ។
-កិច្ចការងារ៖នៅថ្ងៃនេះអាចមានដំណឹងល្អឱ្យលោកអ្នកសប្បាយចិត្តនិងការប្រកបការងារអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។
-ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ផ្លាស់ប្តូរមុខរបរ ឬចេញធ្វើជំនួញអ្វីមួយក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅអំឡុងពេលនេះលោកអ្នកគប្បីយកភាពឧស្សាហ៍ដាក់ខ្លួនបន្តិចពីព្រោះថាលាភមួយចំនួនអាចរត់ចូលដោយមិនដឹងខ្លួនផង។
-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីកិច្ចការងារនានាជួបការលំបាកក្តី តែបើលោកអ្នកប្រឹងប្រែងពុះពារតែងសម្រេចមួយចំនួនគួរជាទីពេញចិត្ត។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះរឿងរាវមិនល្អដែលធ្លាប់កើតមាននឹងបានប្រែមកធូរស្បើយ ហើយភាពប្រទាំងប្រទើសក្នុងដំណើរជីវិតក៏បានស្ងប់សុខវិញខ្លះផង។
-កិច្ចការងារ៖សម្រាប់កិច្ចការងារវិញបើទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តី ប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយផង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ ហើយមកសោកស្តាយនៅពេលក្រោយ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ៖ នៅថ្ងៃនេះលោកអ្នកទាំងអារម្មណ៍និងការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។
-កិច្ចការងារ៖សម្រាប់ការប្រកបការងារនៅថ្ងៃនេះដែរ បើមានការចរចារឿងសំខាន់ក៏តែងងាយកើតភ្លាំងភ្លាត់ណាស់ដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អៗមកវិញ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះការរស់នៅលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយឡើង។
-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកទទួលរងការហត់នឿយ និងទទួលផលលំបាកច្រើនបន្តិច ម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។
–ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះវិញបើជាអ្នកប្រកបរបររកស៊ីជួញដូរ ពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួស ឬហោះរំលងជានិច្ច។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំកុរ
ថ្ងៃនេះដួងងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការជួយយកអាសាគេ ព្រោះច្រើនយកគុណប្តូរទោសមកវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។បើមានកិច្ចការមកដល់លោកអ្នកគប្បីព្យាយាមពុះពារនោះនឹងអាចជោគជ័យដូចគាប់បំណងពុំខាន។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយ និងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន៕