ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅចូរប្រយ័ត្នបញ្ហាសុខភាពចូលមកបៀតបៀនយាយីដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។

-កិច្ចការងារ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឹមកម្រិតមធ្យម ដូចនេះទោះធ្វើអ្វីក៏មិនអាចលោភលន់បានទេ ពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះក៏ច្រើនដែលនៅរង់ចាំឱ្យត្រូវរែកពន់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទ្បើយ ព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបការលំបាកក្នុងការចុះសម្រុង និងពិសេសងាយបង្កើតជាបញ្ហាដល់គ្នាថែមទៀត៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីនៅមានការប៉ះទង្គិច ប៉ុន្តែក៏អាចនៅដំណើរការទៅមុខធម្មតាទេ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានចិត្តត្រជាក់ និងមិនត្រូវចិត្តក្តៅឡើយ ហើយត្រូវចងចាំពាក្យចាស់ថា ”ខឹងខូចខឹងខាត”ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់ និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយមានការលូតលាស់ច្រើនរឿង មិនថាជាបញ្ហាប្រាក់កាស ការងារ ឬរឿងផ្ទាល់ខ្លួនទេ សុទ្ធតែមានការជឿនលឿនទៅមុខគួរសម។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសម ទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណ ប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួច ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃទាំងឡាយបានត្រូវរលាយចាកចេញឆ្ងាយ ហើយការប្រកបការងារមានការរីកលូតលាស់ប្រសើរឡើងវិញ។

-កិច្ចការងារ៖ក្រៅពីនេះបើមានឧបសគ្គរារាំងមុខក៏បានធូរស្រាល និងលោកអ្នកអាចសុខកាយសប្បាយចិត្តយ៉ាងស្រស់ស្រាយទៀតផង។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហានឿយណាយ និងអស់សង្ឃឹមក្នុងដំណើរជីវិតច្រើនចូលយាយី៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងមានភាពរលូនល្អប្រសើរ។

 -កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារនៅផ្នែកខាងក្រៅក៏តែងផ្តល់ផលល្អៗដូចគ្នា។

-ការធ្វើជំនួញ៖ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំ និងបើចង់ចូលដល់ចាស់ទុំបានស្គាល់ក៏ជាពេលវេលាមួយល្អដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅងាយកើតភាពប្រទាំងប្រទើស និងរឿងរ៉ាវមួយចំនួនចូលយមកយាយី នាំពិបាកឆ្លងកាត់។

-កិច្ចការងារ៖ក្នុងថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺប្រយ័ត្នត្រូវគេបោកប្រាស់ដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ បញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍កំលោះក្រមុំងាយទាំងប្រេះស្រាំ និងងាយទាំងបែកបាក់គួរកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នកមិនអាចប្រមាថបានទេ ហើយត្រូវយកចិត្តទុកដាក់ថែទាំគ្រួសារបន្តិចកាន់តែប្រសើរ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានចិត្តអត់ធ្មត់ និងធ្វើមិនដឹងមិនឮខ្លះទើបជាការប្រពៃបំផុត។

-ការធ្វើជំនួញ៖ដោយឡែកសម្រាប់ពាណិជ្ជករ ចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួល បើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើ ព្រោះតែអ្នកទីបីចូលមកឡូកឡំ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនល្អប្រសើរប៉ុន្មានទេ ពីព្រោះថាជារឿយៗតែងមានបញ្ហាច្រើនចំពោះមុខ។

-កិច្ចការងារ៖បើមានការប្រកបការងារត្រូវចេះមើលគេឯងក្រែងជួបបញ្ហាពិបាកដោះស្រាយ។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលទោះជួបការលំបាកម្តេចម្តា តែក៏អាចចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ ព្រោះតែការគិតច្រើនម្នាក់ឯង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃទាំងឡាយបានត្រូវរលាយចាកចេញឆ្ងាយ ហើយការប្រកបការងារមានការរីកលូតលាស់ប្រសើរឡើងវិញ។

-កិច្ចការងារ៖ក្រៅពីនេះបើមានឧបសគ្គរារាំងមុខក៏បានធូរស្រាល និងលោកអ្នកអាចសុខកាយសប្បាយចិត្តយ៉ាងស្រស់ស្រាយទៀតផង។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហានឿយណាយ និងអស់សង្ឃឹមក្នុងដំណើរជីវិតច្រើនចូលយាយី៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានការជឿនលឿនទៅមុខ ហើយការបង្កកំហុស ឬមានបញ្ហាចោទឡើងនោះតិចតួចណាស់។

-កិច្ចការងារ៖ថ្ងៃនេះដែរបើមានការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺមានភាពសុខដុមដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ មានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ​ ឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ហើយបើមានការពឹងពាក់នរណាម្នាក់ ក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ ការប្រកបការងារលោកអ្នកអាចទទួលដំណឹងល្អដោយមានការរីកចម្រើនជឿនលឿនទៅមុខផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងស្រស់ស្រាយប្រពៃណាស់ដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅបើជួបបញ្ហាអ្វី លោកអ្នកគប្បីត្រៀមទប់ទល់ឱ្យបានល្អ ពីព្រោះថាផលអាក្រក់ងាយយាយីណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រា ព្រោះនាំភាពទុក្ខសោកមកវិញ។

-កិច្ចការងារ៖ថ្ងៃនេះដែរបើមានការប្រកបការងារអ្វីលោកអ្នកមិនត្រូវលោភលន់ច្រើនឡើយ ពីព្រោះងាយជះផលអាក្រក់នាពេលក្រោយវិញជាងសព្វមួយដង។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅ កុំខំប្រមូលទ្រព្យធំ ព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចច្រើនជាង។

បញ្ហាស្នេហា៖ រីឯគូគ្រងប្តីប្រពន្ធ​ឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយ និងប្រឆាំងគ្នាច្រើនថែមទៀត៕