មេទាហានស៊ីឈ្នួលរុស្ស៊ីស្រែកសុំជំនួយបន្ថែមទៅកាន់វិមានក្រឹមឡាំង ខណៈដែលបច្ចុប្បន្ន​ចុងក្រោយបានសារភាពដោយផ្ទាល់មាត់ថា វាយបុកអ៊ុយក្រែនលែងបែកហើយ អ៊ុយក្រែនការពារយ៉ាង​រឹងមាំណាស់។ នៅលើបណ្តាញសារ Telegram កាលពីថ្ងៃទី ៦ ខែមេសា លោក Yevgeny Prigozhin ដែលជាមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីបាននិយាយថា កងទ័ពអ៊ុយក្រែន “មិនទៅណាទេ” ហើយបានរៀបចំការការពារយ៉ាងតឹងរ៉ឹងទៀតផងនៅក្នុងទីក្រុង ដែលប្រសិនបើពួកគេវាយបកមកវិញខ្លាំង ពួកគេនឹងកាន់កាប់ទីតាំងថ្មីនៅជាយក្រុង និងនៅ Chasiv Yar នៅភាគខាងលិច។ “នោះហើយជាមូលហេតុដែលខ្ញុំមិនដែលហ៊ាននិយាយស្តីអំពីការប្រមាថណាមួយ​ឡើយ”។ Prigozhin បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនទាន់ពេញចិត្តនឹងការគាំទ្រដែលគាត់ទទួល​បានពីកងកម្លាំងសំខាន់ៗរបស់រុស្ស៊ី រួមទាំងការវាយប្រហារលើតំបន់ខាងមុខដែលនៅជាប់គ្នាទេ។ លោក​បាន​លើក​ឡើង​នូវ​បញ្ហាចម្បងចំនួន​បីទៅកាន់វិមានក្រឹមឡាំង ទី១គឺ​ការ​ការពារ​ចំហៀង, ទី២គឺរចនាសម្ព័ន្ធ​បញ្ជា និងទី៣គឺ​ការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ។ Prigozhin ក៏បាននិយាយផងដែរថា វាមានរយៈពេលយូរណាស់មកហើយដែលគាត់​បានឃើញឧត្តមសេនីយ៍ Sergey Surovikin ដែលបានបញ្ជាយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនគ្មានផ្លែផ្កា ហើយចុងក្រោយនេះទៀតប្រធានអគ្គសេនាធិការកងទ័ព លោក Valery Gerasimov ក៏ត្រូវបានផ្តល់​តំណែងទៀតក៏នៅតែមិនឃើញមានអ្វីប្លែក។ លោក Prigozhin ថា “ខ្ញុំមិនដឹងថាគាត់​ឡើងមកធ្វើអ្វីនោះទេ”។ មិនទាន់មានសេចក្តីរាយការណ៍ពីខាងអ៊ុយក្រែនចំពោះការវិវត្តន៍ណាមួយឡើយក្នុងសមរភូមិ។ អ៊ុយក្រែនបានបញ្ជាក់នាពេលថ្មីៗនេះថា ទុកពេលឲ្យទាហានរុស្ស៊ីចេញតាមសម្រួល មុនពេលខ្លួនបើកការវាយផ្តាច់៕ ប្រភព៖  ALJAZEERA ប្រភពរូប៖ALJAZEERA ប្រែសម្រួល៖សុខ តុលា […]