Tag: សេស្ឋកិច្ច »

ដោយ៖សុខុម ស្ទឹងត្រែងៈអ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែងនៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតដែលដុះពីធម្មជាតិនៅតាមព្រៃយកមកធ្វើម្ហូបទទួលទាននិងលក់បន្តនៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។ ផ្សិតដែលអ្នកខេត្តស្ទឹងត្រែងពេញនិយមដកយកមកធ្វើម្ហូបនិងលក់ភាគច្រើនគឺជាប្រភេទផ្សិតក្ងោកនិងផ្សិតអន្សោង…។ស្ត្រីអ្នកលក់ផ្សិតនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានប្រាប់Cambodia Flash News ឲ្យដឹងថាក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួនគឺផ្សិតក្ងោក ផ្សិតអន្សោងវាបានដុះចេញពន្លកនៅតាមព្រៃរបោះដីល្បាយខ្សាច់និងដុះចេញពីដីក្រោមស្លឹកឈើជ្រុះ។ ផ្សិតទាំងពីរប្រភេទខាងលើនេះមួយឆ្នាំគឺមានដុះតែម្ដងទេជាពិសេសគឺគេឃើញសំបូរច្រើននៅក្នុងខែមិថុនា។ ពេលវាដុះអ្នកជនបទតែងតែនាំគ្នាប្រមូលផលផ្សិតក្ងោកនិងផ្សិតអន្សោងដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។ លើសពីនោះផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបាននាំយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាមមុនដំបូង២ម៉ឺនរៀល។ ប៉ុន្តែពពួកផ្សិតទាំងអស់នោះគេមិនអាចរក្សាទុកវាបានយូរទេ វានឹងរលួយចោល។ហេតុដូចនេះទើបអ្នកផ្សារគេទិញតិចតួចល្មមទុកគ្រាន់បរិភោគនិងលក់បន្ត។ គេបានសម្គាល់តៗគ្នាមកថា ផ្សិតពណ៌លឿងគឺ ជាផ្សិតអន្សោង រីឯពណ៌សជាផ្សិតក្ងោក។វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីដំបូងរាងមូលរួច ទៅមានរាងដូចជាឆត្រដុះជាប់នឹងដី។ អ្នកខេត្តស្ទឹងត្រែងពេញនិយមយកផ្សិតទាំងនេះមកលាងទឹកសម្អាតសម្រាប់កែច្នៃធ្វើជាមុខម្ហូបផ្សេងៗមានដូចជាយកលាយជាមួយគ្រឿងនិងត្រីហើយខ្ចប់ស្លឹកចេកដុតឬអាំង ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនិយមទទួលទានរៀងៗខ្លួន៕

ដោយ៖ព្រះអង្គខ្មៅ មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងអាចនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន។ លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash News ឲ្យដឹងថា តាមការរំពឹងទុកអ្នកមកទស្សនាកម្សាន្តក្នុងឱកាសចូលឆ្នាំខែ្មរខាងមុខនេះនឹងមានមនុស្សច្រើន។ លោកបញ្ជាក់ថា ដ្បិតចូលឆ្នាំខ្មែរនេះខេត្តបាត់ដំបង នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំនូវកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឡើងវិញដែលមានកម្មវិធីទស្សនាកម្សាន្តធំៗ។ ដូច្នេះតាមរយៈព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួនកើនឡើងច្រើន។ លោកបន្ថែមថា ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនថ្ងៃនៅក្នុងទីប្រជុំជនក្រុង ខេត្ត គឺយើងនៅមានការរៀបចំកែលម្អតំបន់រមណីយដ្ឋានសំខាន់ៗជាច្រើនទៀត។ក្នុងនោះមានតំបន់ប្រវត្តិសាស្រ្ត ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតមានដូចជាទឹកហូរ ទឹកធ្លាក់ ដំណាំចម្ការទំពៃងបាយជូ ចម្ការទុរេន ចម្ការម្រេចនិងមានកន្លែងសម្រាបោះតង់ជាដើម។ លោក ហម អារុណ ក៏បានឲ្យដឹងដឹងដែរថា នៅខេត្តបាត់ដំបងគឺមានកន្លែងសម្រាប់ទស្សនាកម្សាន្តច្រើនណាស់។ ក្នុងនោះមានដូចជា: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋានចម្ការទុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, រមណីយដ្ឋានស្ទឹងក្រញូង, និងមណ្ឌលកម្សាន្តបែបសាសនាជាច្រើនទៀត៕

​ភ្នំពេញ​៖ ហូ​ម ឌូ​ខេ​សិន (Home-Ducation)​ ដែលជា​សហគ្រាស​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម កាលពី​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ឆ្នាំ​២០២២​បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​«​តិច​និ​ចនៃ​ការតភ្ជាប់​ទំនាក់ទំនង​ដើម្បី​ជំរុញ​អាជីវកម្ម​» នៅ​រាជបណ្ឌិត្យសភា ដោយមាន​ការចូលរួម​ពី​ម្ចាស់​អាជីវកម្ម​ជាង​១០០​នាក់​មកពី​រាជធានី​ភ្នំពេញនិង​បណ្តា​ខេត្ត​។​ ​សិក្ខាសាលា​នេះ មាន​គោលបំណង​ចែករម្លែក​ចំណេះដឹង បទពិសោធន៍ អំពី​តិច​និក​និងយុទ្ធសាស្ត្រ​នៃ​ការលក់ ការបង្កើត​ទំនាក់ទំនង​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​និង​ស្វែងរក​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ផ្ទាល់ខ្លួន​ជាមួយ​អ្នកជំនាញ​។​ ​វាគ្មិន​ល្បីឈ្មោះ និង​ មានបទពិសោធន៍​ច្រើន​ឆ្នាំដែល​អញ្ជើញ​ចូលរួម​ចែករម្លែក​ចំណេះដឹង​នៅក្នុង​សិក្ខាសាលា​នេះរួមមាន ៖ លោក         អ៊ុំ សា​រ៉ាវុធ ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​U.S.R.V Group Co.,Ltd លោក លន់ បុរី ស្ថាបនិក E-School Cambodia និង​លោក សាន ឬ​ទ្ធី ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Acclime Cambodia​។​ លោក កឹម អឿន ស្ថាបនិក Home Ducation បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​ស្ដីពី​តិច​និ​ចនៃ​ការតភ្ជាប់​ទំនាក់ទំនង​ដើម្បី​ជំរុញ​អាជីវកម្ម​នេះ​ជា​វេទិកា​ដើម្បី​ជួបគ្នា​រៀនសូត្រ​ពីគ្នា ទៅវិញទៅមក ស្ដាប់​ការប្រឹក្សា​យោបល់​ពី​គ្រូឧទ្ទេស​និង​បង្កើត​ទំនាក់ទំនង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​រឹង​ជាង​មុន​និង​កាន់តែ​រីកចម្រើន​។​វាគ្មិន​មាន​មាន​គន្លឹះ​ល្អៗ​ជួយ​អាជីវកម្ម​ឱ្យ​ដើរ​ទៅមុខ​។​លោក​រំពឹងថា​សិក្ខាកាម​នឹង​អាច​ពង្រីក​អាជីវកម្ម​ឲ្យ​រឹងមាំ​និង​គ្រប់គ្រង​បានល្អ​។​ ​លោក​បាន​បន្ថែមថា​៖ Home Ducation មាន​ទស្សនៈវិស័យ​ចង់ឱ្យ​សហគ្រិន​ក្លាយ​ពី​«​អាជីវក​ម្ជា​ម្ចាស់​ទៅជា​ម្ចាស់​អាជីវកម្ម​»​។​មាន​ន័យ​ថា​ដើម្បី​ប្រែក្លាយ​ទៅជា​ម្ចាស់​ជីវ​កម្ម​មាន​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម​បានល្អ​ហើយ​ចក្ខុវិស័យ​របស់​ហូ​ម​ឌូ​ខេ​សិន​៖​រស់​ពីលើ​លុយ​រស់​ពី​លើ​ចិត្ត​និង​ចង់​ឲ្យ​មនុស្ស​ពូកែ​បី​គឺ​រស់នៅ​ជាមួយ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ការលក់​និង​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ​។​ លោក​បាន​បន្តថា​៖​អត្ថប្រយោជន៍​បី​សំខាន់ៗ​ដែល​សិក្ខាកាម​នឹង​ទទួលបាន​ទីមួយ​៖​យល់ដឹង​អំពី​តិច​និក​នៃ​ការលក់​។​ទី​ពីរ​៖​បង្កើត​ទំនាក់​ទំនង​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​និង​ទី​៣៖​អាច​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ផ្ទាល់ខ្លួន​ជាមួយ​អ្នកជំនាញ​។​ ​លោក អ៊ុំ សា​រ៉ាវុធ […]