ដោយៈសិរីមតី ភ្នំពេញ៖«ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថាឆ្នាំ ២០២៤ នឹងមាន​កំណើន​ល្អប្រសើរជាងនេះទៅទៀត» ។ នេះជាការលើកឡើងរបស់លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia។ នៅក្នុងសន្និបាតធុរកិច្ចប្រចាំឆ្នាំនារសៀលថ្ងៃទី១១ខែវិច្ឆិកា លោកខន គង្គា បានលើកឡើងថា៖«ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលន​ទ្រព្យក្នុង​តំបន់និងពិភពលោក យើងឃើញ​ថា​កម្ពុជា​ជាទីផ្សារ​ដែល​មាន​សក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃ​សមរម្យ មានកំណើន​សេដ្ឋកិច្ច​និង​ស្ថិរភាពសង្គមនិងនយោបាយបរិកាសវិនិយោគ​មានភាព​ទាក់ទាញ ដែល​សុទ្ធសឹងជាកត្តាជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមាន​ជឿ​ជាក់យ៉ាងខ្លាំងទៅលើ​ទីផ្សារខុនដូក្នុងរយៈពេលវែងដោយ​សារ​យើងសង្កេតឃើញថាប្រាក់ចំណូលនិងរបៀបរស់នៅរបស់ប្រជា​ជន​​កម្ពុជា​កំពុងបន្តកើន​ឡើងវិជ្ជមាន​ជា​លំដាប់ »។ ចំណែកលោក Marcus Chu នាយកប្រតិបត្តិERAប្រចាំនៅសិង្ហបុរីនិងអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ វិស័យ​​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤ រំពឹងថា នឹងរើបឡើងវិញ ដោយសារ​កំណើនទេសចរ ហើយអចលនទ្រព្យ​មានតម្លៃទាបនិងល្អជាងបណ្តាប្រទេសផ្សេងៗ និងតម្រូវការអចលនទ្រព្យនៅតែមានហើយមានឱកាសចំណេញ។ គួរឱ្យដឹងថា៖ក្រុមហ៊ុន ERA Cambodiaគឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវាទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយ​​នឹង​ភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុននាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៣បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Busi​n​e​s​s Conference) ខួបលើកទី៥ ដើម្បីអបអរសាទរ​វត្តមាន​ប្រតិ​បត្តិការ​លក់របស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យ​អចលន​ទ្រព្យលើសេវាកម្មលក់ខុនដូ ដែល​ក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ […]