បទវិភាគ »

ប្រែសម្រួល៖សហការី មានការផ្អាកប្រយុទ្ធគ្នា ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនកំពុងពិចារណាអំពីជម្រើសសម្រាប់យោធារបស់ខ្លួនក្នុងរដូវរងាខាងមុខ។ អ៊ុយក្រែនដែលមានការថមថយកម្លាំងបន្ទាប់ពីទទួលជ័យជម្នះក្នុងការដណ្តើមយកទីក្រុងកំពង់ផែ Kherson ដែជាតំបន់យុទ្ធសាស្ត្រដ៏មានសារសំខាន់នៅភាគខាងត្បូងនោះមកត្រូវបានផ្អាកការវាយរុលទៅមុខទៀត ខណៈទាហានត្រូវបានឲ្យសម្រាកនិងមានការបំពាក់អាវុធឡើងវិញ។ ជម្រើសរបស់ Kyiv បច្ចុប្បន្នគឺជាការវាយប្រហារមួយដែលនៅមានកំរិតនៅឡើយដោយសាតែទន្លេ Dnieper ជាខែលមួយពីធម្មជាតិ ហើយត្រូវតែប្រឹងរៀបចំផែនការសំខាន់ៗ ប្រសិនបើអាចវាយរឹបអូសយកទីតាំងនៅខាងក្បាលស្ពានបាន ខណៈដែលកងទ័ព និងរថពាសដែកត្រូវបានបញ្ជូនមកមួយចំនួនតាមតម្រូវការសម្រាប់ការវាយលុកតទល់នឹងអង្គភាពរបស់រុស្ស៊ីដែលបានជីកលេនដ្ឋាននៅក្បែរនឹងទន្លេនេះ។ ប្រទេសរុស្ស៊ីបានប្រើប្រាស់ទាហានស៊ីឈ្នួល Wagner ដែលមានបទពិសោធរបស់ខ្លួននៅភាគឦសាន ហើយការប្រយុទ្ធកាន់តែរាលដាលខ្លាំងឡើងៗ ដោយផ្តោតទៅលើទីក្រុង Bakhmut ។កងទ័ពអ៊ុយក្រែនត្រូវបានបញ្ជូនទៅមួយផ្នែកដើម្បីពង្រឹងការពារនឹងបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី។ សង្គ្រាម Subzero នៅពេលដែលអាកាសធាតុសីតុណ្ហភាពធ្លាក់ចុះបន្តិចម្តង ៗ លក្ខណៈប្រយុទ្ធនឹងមានការប្រែប្រួលយ៉ាងខ្លាំង។ ទ័ពទាំងសងខាងត្រូវបានហ្វឹកហ្វឺនដើម្បីប្រយុទ្ធក្នុងអាកាសធាតុដ៏សែនត្រជាក់នេះ ពិតណាស់រុស្ស៊ីបានលុកលុយ ហើយអ៊ុយក្រែនក៏បានវាយបកវិញ ក្នុងអំឡុងពេលមួយខែដែលមានអាកាសធាតុត្រជាក់បំផុតក្នុងឆ្នាំ ២០២២ គឺនៅក្នុងខែកុម្ភៈ ប៉ុន្តែទីក្រុង Kyiv បានទទួលសម្លៀកបំពាក់ និងឧបករណ៍រដូវរងាល្អៗជាងរុស្សីពីយោធាណាតូ។ នៅថ្ងៃដែលមានការលុកលុយចូលទីក្រុង Kyiv សីតុណ្ហភាពមានប្រហែល ៣ អង្សាសេ (៣៧.៤ អង្សាហ្វារិនហៃ) ។ សព្វថ្ងៃនេះវាគឺ ១C (៣៣.៨F) ។ ចាំបាច់ត្រូវតែមានការប្រែប្រួលក្នុងការប្រយុទ្ធគ្នានៅក្នុងសីតុណ្ហភាព subzero ។ ដោយសាមានពន្លឺថ្ងៃក្នុងរយៈពេលខ្លី […]

ប្រែសម្រួល៖សហការី Agathe Demarais គឺជានាយកការព្យាករផ្នែកសេដ្ឋកិច្ចពិភពលោករបស់ស្ថាប័ន Economist Intelligence Unit ។ សៀវភៅថ្មីរបស់នាងនិយាយអំពីផលប៉ះពាល់ជាសកលលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េក “Backfire” នឹងមានចេញផ្សាយនៅសប្តាហ៍ក្រោយនេះ។ រុស្ស៊ីបានប្រើប្រាស់ថាមពលរបស់ខ្លួនជាមុខអាវុធសេដ្ឋកិច្ចសកល។ យុទ្ធសាស្ត្រនេះជាក់ស្តែងគឺនៅអ៊ុយក្រែនតែម្តង រុស្សីប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលស្រោចលើរោងចក្រថាមពលអ៊ុយក្រែន។ ប៉ុន្តែក៏មានភស្តុតាងបន្ថែមទៀតផងដែរនោះគឺនៅអឺរ៉ុបដែលទីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរឧស្ម័ន ហើយវាអាចនឹងធ្វើឲ្យផ្ទុះបំពង់បង្ហូរឧស្ម័ន។ ទោះជាយ៉ាងណាក៏ដោយ ផែនការមេរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពេលនេះទំនងហាក់ដូចជារងនូវប្រតិកម្មបញ្ច្រាសទិស។ ក្នុងរយៈពេលខ្លី លោកពូទីនពិតជាបាននឹងកំពុងធ្វើឲ្យខូចខាតសេដ្ឋកិច្ចលើបណ្តាប្រទេសសហភាពអឺរ៉ុប ដែលប្រទេសភាគច្រើនជៀសមិនរួចនោះទេ។ ប៉ុន្តែប្រសិនបើអូសបន្លាយក្នុងរយៈពេលវែង រុស្ស៊ីមិនអាចឈ្នះសង្គ្រាមថាមពលនេះទេ។ យុទ្ធនាការរបស់លោក ពូទីនខាងលើនេះ នឹងធ្វើឲ្យរាលដាលយ៉ាងលឿននូវការដួលរលំវិស័យថាមពលរបស់ប្រទេសលោក និងជំរុញឲ្យបាត់បង់ឋានៈខ្លួនក្នុងនាមជាមហាអំណាចថាមពលពិភពលោក។ អាវុធរុស្ស៊ីលើវិស័យថាមពលមានគោលដៅបីយ៉ាង: ទីមួយ អាចអនុវត្តបាន នៅពេលដែលម៉ាស៊ីនបូមឧស្ម័ននៅតែប្រើច្រើន ឬតិច គឺបង្កើតភាពមិនច្បាស់លាស់ និងអាចរារាំងបណ្តាប្រទេស EU ពីការរៀបចំសម្រាប់នៅពេលខាងមុខ។ គោលបំណងទី២ គឺដើម្បីបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប។ ហើយនៅចំពោះមុខនេះ យុទ្ធសាស្ត្ររបស់រុស្ស៊ីកំពុងដំណើរការ តំបន់ចាយប្រាក់អឺរ៉ូទំនងជានឹងជាប់ក្នុងបញ្ជីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ គោលដៅទីបីរបស់លោកពូទីន គឺដើម្បីបញ្ឆេះឲ្យមានការបែកបាក់ផ្នែកនយោបាយនៅអឺរ៉ុប ដោយផ្សព្វផ្សាយអំពីគំនិតដែលថា ទណ្ឌកម្មកំពុងបង្កវិបត្តិថាមពល។ នេះជាការពិត ជាផលបញ្ច្រាសនៃបុព្វហេតុ និងវាជាផលវិបាកមួយ ហើយវាគឺជាការ […]

ប្រែសម្រួល៖សហការី អ្នកស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់អាម៉េរិកបាននិយាយថា លោក ពូទីន “ខិតខំព្យាយាម ហើយបរាជ័យ ” ក្នុងការខិតខំសាកល្បងអាវុធប្រល័យលោក Poseidon រហស្សនាម “ថ្ងៃវិនាស” ដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនាវាមុជទឹកបានត្រឡប់ទៅមូលដ្ឋានទ័ពក្នុងតំបន់អាក់ទិកវិញ។ ប្រទេសរុស្ស៊ីបានខិតខំសាកល្បង torpedo ដែលមានរហស្សនាមថាជា ‘ថ្ងៃវិនាស ត្រូវបានបរាជ័យ ‘ ដែលប្រភពស៊ើបការណ៍សម្ងាត់អាម៉េរិកជឿថា ជាសញ្ញាបង្ហាញថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូកំពុងចាប់ផ្តើមខាំចាក់ស្រេះ។ អាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាចដែលមានឈ្មោះថា Poseidon បំពាក់នៅក្នុងនាវាមុជទឹកដ៏ធំបំផុតរបស់ពិភពលោកឈ្មោះថា Belgorod ដែលទើបតែចូលប្រតិបត្តិការក្នុងរដូវក្តៅនេះបានបង្ហាញខ្លួនដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០១៩ ដោយមានបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Poseidon Torpedo ដែលគេបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៥ អំពីវត្តមានវាត្រូវបានគេមើលឃើញថាវាជាអល័ង្កការរលំអនាវាមុជទឹកមួយនេះ។ រុស្ស៊ីបានអួតខ្លួននៅពេលនោះថា Poseidon នឹងអាចបំផ្លាញទីក្រុងទាំងមូលដោយបង្ករលកយក្សស៊ូណាមិប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ប្រភពរបស់សហរដ្ឋអាម៉េរិកបានប្រាប់ CNN ថាពួកគេបានសង្កេតឃើញនាវាBelgorod កំពុងរៀបចំសម្រាប់ការសាកល្បងអាវុធប្រភេទនេះ បន្ទាប់មកក៏បានចាកចេញពីតំបន់សាកល្បងនៅសមុទ្រអាកទិហើយត្រឡប់ទៅកំពង់ផែវិញដោយមិនមានការសាកល្បងអ្វីនោះទេ។ ការខកខានក្នុងការធ្វើតេស្តអាវុធដ៏គួរឱ្យភ័យខ្លាចនេះ ទំនងមកពីបញ្ហាបច្ចេកទេស។ អ្នកការទូតលោកខាងលិចម្នាក់បានប្រាប់ CNN ថា “នេះអាចត្រូវបានគេមើលឃើញថាជារូបភាពមួយ បង្ហាញពីការអនុវត្តសឹកសង្រ្គាមក្នុងពេលថ្មីៗនេះរបស់រុស្ស៊ី ដូចជាការបញ្ជូនកងទ័ពដែលមិនបានហ្វឹកហាត់ និងមិនមានបំពាក់បរិក្ខារទៅកាន់អ៊ុយក្រែន”។ ឧស្សាហកម្មយោធារបស់រុស្ស៊ីកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ ហើយយើងក៏អាចមើលឃើញថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើសារពើភ័ណបច្ចេកវិទ្យាជាន់ខ្ពស់របស់យោធាកំពុងមានអានុភាព ហើយត្រូវតែបន្ត។ […]

ប្រែសម្រួល៖សហការី លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានថ្លែងដូច្នេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូក្នុងការអភិវឌ្ឍ និងបង្កើនខឿនសេដ្ឋកិច្ចឲ្យមានការលូតលាស់បន្ថែមទៀត ” FRANKFURT, ថ្ងៃទី ១០ ខែវិច្ឆិកា (Xinhua) មេដឹកនាំធុរកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញអំពីគំនិត្យសុទិដ្ឋិនិយមទៅថ្ងៃអនាគតលើកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងប្រទេសចិនប្រជាមានិត និងប្រទេសអាល្លឺម៉ង់។ អស់រយៈពេលជាងប្រាំទសវត្សរ៍មកហើយ ដែលកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់កំរិតមួយដ៏ស៊ីជម្រៅ ដូចជាពាណិជ្ជកម្មទ្វេភាគីមានកំណើនរហូតដល់ ១,០០០ ដង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្នុងសង្គមជាតិរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្មរថយន្តដែលមានសក្តានុពលប្រកបដោយតម្លាភាពជាយូរមកហើយ។ លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានប្រាប់ Xinhua ក្នុងបទសម្ភាសថ្មីៗនេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូដែលអាចធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតលើកាអភិវឌ្ឍ និងកាន់តែរិកចម្រើនឡើង”។ លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់ប្រទេសចិនប្រជាមានិតមួយនេះជាសញ្ញាដ៏រឹងមាំឆ្ពោះទៅរកការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។លោក Zipse បានថ្លែងដូច្នេះថា “សារថ្មីៗពីរដ្ឋាភិបាលចិនស្តីពីការបន្តខិតខំទាក់ទាញការវិនិយោគបរទេស បើកចំហយ៉ាងទូលំទូលាយ និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យាកំពុងត្រូវបានគេលើកទឹកចិត្ត។ BMW Group មានការប្តេជ្ញាចិត្តដ៏មុតមាំដោយមិនរួញរាចំពោះប្រទេសចិន ហើយនឹងបន្តសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅ ឈ្នះ […]

ប្រែសម្រួល៖ រ៉ាម៉េត មេដឹកនាំរុស្ស៊ីជាច្រើនដែលបានលុកលុយអ៊ុយក្រែន កាលពីថ្ងៃពុធបានអនុវត្តបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិ ឱ្យដកខ្លួនចេញពីទីក្រុង Kherson។ បញ្ហានេះត្រូវបានគេមើលឃើថា វាជាការបរាជ័យដ៏ធំ បំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។ ការដកថយដែលបានប្រកាស គឺបានបង្ហាញពីភាពបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។ វានឹងក្លាយជាការបាត់បង់ដ៏អាម៉ាស់របស់ទីក្រុងដ៏ធំបំផុតរបស់អ៊ុយក្រែនដែលរុស្ស៊ីបានរឹបអូសក្នុងការលុកលុយរយៈពេលប្រាំបួនខែរបស់ខ្លួន ដែលកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកពូទីនបានប្រកាសថា វាជាផ្នែកដែលមិនអាចដកហូតបានរបស់រុស្ស៊ីក្នុងការប្រារព្ធពិធីទម្លាក់គ្រាប់បែកនៅលើទីលានក្រហម។ ប៉ុន្តែអ្នកវិភាគដែលដើរតាមលោក ពូទីន បានមើលឃើញ បទបញ្ជានេះថា ជាការរំលឹកពីឆន្ទៈរបស់លោកពូទីនក្នុងការធ្វើសម្បទានយុទ្ធសាស្ត្រក្នុងអ្វីដែលលោកមើលឃើញថាជាជម្លោះទ្រង់ទ្រាយធំជាមួយលោកខាងលិចទៅវិញទេ។ មនុស្សដែលស្និទ្ធនឹងពូទីនបានជឿថាលោកនៅតែអាចឈ្នះ។ Tatiana Stanovaya អ្នកវិភាគដែលសិក្សាពី លោកពូទីនសម្រាប់ក្រុមអ្នកវិភាគនយោបាយរបស់នាង R.Politik បាននិយាយនៅក្នុងបទសម្ភាសតាមទូរសព្ទថា “នេះគ្រាន់តែបញ្ជាក់តាមទស្សនៈរបស់ខ្ញុំថាតើពូទីនមានភាពប្រាកដប្រជាប៉ុណ្ណា” ។ “គាត់មិនឆ្កួតដូចយើងគិតទេ” លោកពូទីនខ្លួនឯងនៅស្ងៀមលើបញ្ហានេះ ដោយអនុញ្ញាតឱ្យមន្ត្រីរបស់លោកធ្វើកិច្ចពិភាក្សា។ ផ្ទុយទៅវិញ លោក ពូទីន បានទៅទស្សនកិច្ចមន្ទីរពេទ្យសរសៃប្រសាទ ហើយបាននិយាយនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី 75 នៃវិទ្យាស្ថានសុខភាពសាធារណៈជាតិរបស់  រុស្ស៊ី ដោយសរសើរវាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង និងជួយមើលថែ “វីរបុរសរបស់យើង” នៅអ៊ុយក្រែន។ ការដកថយដែលបានប្រកាសនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីលោកពូទីនបានយល់ព្រមចូលរួមកិច្ចព្រមព្រៀងឡើងវិញដែលអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅដោយបញ្ច្រាស់ទិសដៅបន្ទាប់ពីប្រទេសរុស្ស៊ីបានគំរាមរារាំងវាជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីស្នាក់ការកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីនៅគ្រីមៀ។ រុស្ស៊ីសន្មតថាជាអ៊ុយក្រែន ប៉ុន្តែជុំវិញការចោទប្រកាន់នេះ ក្រុង Kiev បានបដិសេធ។ ហើយវាកើតឡើងនៅពេលដែលមនុស្សជិតស្និទ្ធនឹងវិមានក្រឹមឡាំងកំពុងមានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ុយក្រែន និងការរំលេចរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានលោកខាងលិចដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងលើកទឹកចិត្ត ទីក្រុង Kyiv […]

ប្រែសម្រួល៖សហការី នៅក្នុងយុទ្ធនាការដែលមានទ្រង់ទ្រាយដ៏ធំសម្បើមអស្ចារ្យ៏នៃកងទ័ពអាកាសសហរដ្ឋអាម៉េរិក កងទ័ពអាកាសចក្រភពអង់គ្លេស និងយន្តហោះចំបាំងនៃកងទ័ពអាកាសអូស្ត្រាលីថែមទាំងមានលំហាត់សមយុទ្ធចាក់សាំងលើអាកាសក្នុងសភាពដ៏ងងឹត ទាំងនេះជាការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធលើសមរភូមិ។ យន្តហោះចម្បាំងជំនាន់ទីបួនដែលចេញមកពីប្រទេសទាំងបី រួមមាន យន្តហោះប្រយុទ្ធប្រភេទ F-១៦ Fighting Falcons, យន្តហោះប្រយុទ្ធប្រភេទ F-១៥ Eagles និង យន្តហោះប្រយុទ្ធប្រភេទ Eurofighter Typhoons បានសម្របសម្រួលសហប្រតិបត្តិការរួមគ្នាជាមួយនឹងយន្តហោះបញ្ជាការរួមដែនអាកាសប្រភេទ E-៨ Joint STARS ។ អមដំណើរដោយហ្វូងយន្តហោះបំបាំងកាយមានទាំងប្រភេទ F-២២ Raptors និង ប្រភេទ F-៣៥ Joint Strike Fighters ធ្វើសមយុទ្ធសាកល្បងលើសមរភូមិដែនរអាកាស។ មិនយូរប៉ុន្មាន គេឃើញមានការបង្ហាញពីផ្នែកខាងក្នុងនៃកាប៊ីនយន្ដហោះនីមួយៗ នឹងមានសញ្ញាភ្លើងភ្លឹបភ្លែតៗឡើង ព្រមទាំងសំឡេងរោទិ៍ជាសញ្ញាក៏បានបន្លឺឡើងផងដែរ បានបង្ហាញថា យុទ្ធនាការនេះកំពុងត្រូវបានបំពាក់ដោយអារេរ៉ាដាភ្ជាប់ទៅដោយកាំជ្រួចវង់ប្រតិបត្តិការវាយប្រហារពីអាកាសទៅអាកាស និង វាយប្រហារនៅលើដី។ យន្តហោះប្រយុទ្ធដែលធ្វើជាគំរូតាងយន្តហោះរបស់សត្រូវមានពណ៌ចម្រុះប្រភេទ Su-៣០ របស់រុស្ស៊ីត្រូវចាប់សញ្ញាបានថាកាន់តែខិតមកជិតហើយ។ Travolis “Jaws” Simmons មេបញ្ជាការទ័ពអាកាសនៃក្រុមទី ៥៧ នៃក្រុមយុទ្ធសាស្ត្រប្រយុទ្ធAdversaryTactics Group មានប្រសាសន៍ថា “នៅសប្តាហ៍ចុងក្រោយនៃលំហាត់ទង់ក្រហមយើងពិតជាបានប្រើប្រាស់នូវអ្វីៗគ្រប់យ៉ាងដែលយើងមាននៅក្នុងកងកម្លាំង Blue Force […]

  ប្រែសម្រួល៖ សហការី • តើរុស្ស៊ីអាចនឹងចាញ់ដែឬទេ? មិនចាំបាច់ឆ្ងល់ទៀតទេ ក្នុងខណ:ពេលនេះអ៊ុយក្រែនមានឧត្តមភាពលើសមរភូមយ៉ាងខ្លាំង  មហិមា។ កងទ័ពរបស់ពួកគេកំពុងវាយរុលទៅមុខលើរណសិរ្សប្រយុទ្ធទាំងពីរមុខព្រួញ គឺទាំងការវាយដណ្តើមយក ឬទាំងការគំរាមវាយយកទឹកដីដែលលោកពូទីនបានប្រកាសកាន់កាប់កាលពី១០ថ្ងៃមុនថានឹងក្លាយជារបស់រុស្ស៊ីរហូត។ ដោយសារមានលំហូរសព្វាវុធផ្តល់ឲ្យដោយអាម៉េរិក និងអូតង់នៅតែបន្តជាប់រហូតមក។ ភាពចលាចល និងកំហឹងបានផ្ទុះឡើងនៅក្នុងជួរកងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៏មកថាមានស្ទើរតែរាល់ថ្ងៃទៅហើយ។ គេមានជំនឿថាការបរាជ័យគឺទំនងជាកើនកាន់តែខ្លាំក្លាឡើងចំពោះរុស្ស៊ី។ ខ្ញុំនិយាយដោយសំអាងលើអ្វីៗដែលយើងបានឃើញឥឡូវនេះ និងបទពិសោធជាក់ស្តែងរបស់ខ្ញុំផ្ទាល់ និងជាដោយឡែកគឺជាមួយសង្គ្រាមនេះតែម្តង។ កងទ័ពរុស្ស៊ីរងការបរាជ័យក្នុងល្ខោនយុទ្ធសាស្ត្ររបស់ពួកគេ – ការវាយតម្លៃមិនច្បាស់លាស់លើតម្រូវការនៃកងកម្លាំង នឹងអវត្តមានមេដឹកនាំជាន់ខ្ពស់ដែលមានសិទ្ធិសម្រេចក្នុងការបញ្ជាទ័ពដោយផ្ទាល់នៅលើសមរភូមិជួរមុខ និងការមើលស្រាលលើអានុភាពវាយបករបស់អ៊ុយក្រែន ថែមទាំងមានការចូលពាក់ព័ន្ធក្នុងសង្គ្រាមរបស់អង្គការណាតូ។ ប្រទេសរុស្ស៊ីក៏បានបាត់បង់សមត្ថភាពក្នុងការផ្គត់ផ្គង់ភស្តុភារដល់កងទ័ពផងដែរ — នៅទីនេះ ខ្ញុំសូមលើកយកមេរៀនដែលខ្ញុំដកស្រង់ពីអ្នកប្រាជ្ញរបស់សាកលវិទ្យាល័យ St. Andrews លោក Phillip O’Brien ដែលគាត់បានសិក្សាស៊ីជម្រៅជាងគេតាមដែលខ្ញុំបានដឹងលើផ្នែកផ្គត់ផ្គង់ភស្តុភារនៅក្នុងសង្គ្រាមលោកលើកទី២ថា មានទំហំច្រើនមហិមាជាងនេះទៅទៀត។ គាត់មានជំនឿថា រុស្ស៊ីនឹងមិនអាចបណ្តុះបណ្តាលជួរទ័ពថ្មីរបស់ខ្លួនឆៅៗនោះទេ (ហើយប្រហែលជាមិនមានឆន្ទៈផងក៏មិនដឹង) ការជ្រើសរើសទ័ពឲ្យបានគ្រប់គ្រាន់ ឬបំពាក់ឲ្យពួកគេឲ្យបានត្រឹមត្រូវនឹងទាន់ពេល ដើម្បីផ្លាស់ប្តូរឧត្តមភាពប្រយុទ្ធលើសមរភូមិ។ គាត់ជឿជាក់ថា រុស្ស៊ីនឹងមិនអាចបណ្តុះបណ្តាលជួរទ័ពថ្មីរបស់ខ្លួន (ហើយប្រហែលជាមិនមានឆន្ទៈផង) ការជ្រើសរើសទ័ពឲ្យបានគ្រប់គ្រាន់ ឬបំពាក់ឲ្យពួកគេឲ្យបានត្រឹមត្រូវនឹងទាន់ពេល ដើម្បីបង្កើនសន្ទះប្រយុទ្ធលើសមរភូមិ។ បន្ទាប់មកនៅមានស្ថានភាពដ៏ស្មុគស្មាញជាងនេះ៖ ដូចជាឆន្ទៈប្រយុទ្ធ តាមការស្វែងយល់របស់ខ្ញុំផ្ទាល់អំពីកត្តាទាំងនេះគឺបានមកពីការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមជាមួយ (វៀតណាម) និងការចូលរួមដោយប្រយោលនៅក្នុងសង្គ្រាមពីរផ្សេងគ្នាទៀតនោះគឺនៅ (អាហ្វនីស្ថាន និងនៅអ៊ីរ៉ាក់)។ […]

ប្រែសម្រូល៖សហការី ប្រទេសកុម្មុយនីស្តផ្តាច់ការកូរ៉េខាងជើង តែងបានបង្កឲ្យមានកាប្រកាសអាស្ននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយសារតែការបង្កើនការសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ រហូតមកដល់ពេលនេះ គេបានបាញ់ដល់ទៅជាង ៣០ ដងរួចទៅហើយ រួមទាំងមួយលើកនោះបានហោះរំលងពីលើប្រទេសជប៉ុនថែមទៀតផង។ គេគិតថា យោធាកូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ តើកាំជ្រួចផ្លោងប្រភេទអ្វីខ្លះទៅដែលកូរ៉េខាងជើងបាននិងកំពុងសាកល្បង? កូរ៉េខាងជើងបាននិងកំពុងសាកល្បងកាំជ្រួចផ្លោងជាច្រើនប្រភេទដូចជាកាំជ្រួច Cruise និងមីស៊ីលលឿនជាងសំឡេងជាដើម។ កាំជ្រួច Hypersonic ហោះក្នុងល្បឿនលឿនជាងសំឡេងច្រើនដង និងនៅក្នុងរយៈកម្ពស់ទាប ដើម្បីគេចពីការចាប់សញ្ញាដោយប្រព័ន្ធរ៉ាដា។ កាំជ្រួចមីស៊ីលដែលបាញ់សាកល្បងលើប្រទេសជប៉ុននាពេលថ្មីៗនេះ ត្រូវបានគេគិតថាជា Hwasong-១២ រយៈចម្ងាយមធ្យម ដែលមានរយៈចម្ងាយ ៤.៥០០ គីឡូម៉ែត្រ ចម្ងាយនេះគឺមានសត្ថភាពគ្រប់គ្រាន់ដែលអាចបាញ់ពីប្រទេសកូរ៉េខាងជើងដល់កោះ Guamរបស់សហរដ្ឋអាមេរិក ។ លោក Joseph Byrne អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Royal United Serviceមានប្រសាសន៍ថា “កូរ៉េខាងជើងបាននិងកំពុងសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយដែលមានរង្វង់ប្របត្តិការក្នុងរយ:ចម្ងាយឆ្ងាយជាងគេ”។ នេះគឺជាកាំជ្រួចរយៈចម្ងាយឆ្ងាយបំផុតដែលគេធ្លាប់បាញ់រំលងលើប្រទេសជប៉ុន។ គេអាចជាអ្នកឈានមុខគេនៅក្នុងការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរមួយផ្សេងទៀត ដែលត្រូវបានគេព្យាករថា នឹងសាកល្បងនៅពេលណាមួយ”។ កូរ៉េខាងជើងក៏បាននិងកំពុងបាញ់សាកល្បងកាំជ្រួចផ្លោងប្រភេទ Hwasong-១៤ ផងដែរ។វាមានចម្ងាយ ៨០០០ គីឡូម៉ែត្រ ទោះបីជាការសិក្សាមួយចំនួនបានណែនាំថាវាអាចធ្វើដំណើរបានឆ្ងាយរហូតដល់ ១០០០០ គីឡូម៉ែត្រ ដែលធ្វើឲ្យវាអាចហោះទៅដល់ទីក្រុងញូវយ៉ក។ វាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដំបូងបង្អស់របស់កូរ៉េខាងជើង។ កាំជ្រួច […]

ប្រែសម្រួល៖ សហការី ការវាយប្រហាដោយយោធាអ៊ុយក្រែននាពេលថ្មីៗនេះបានធ្វើអោយប្រជាជនជាច្រើនរំពឹងទុកថាការឈ្លានពានរបស់រុស្ស៊ីនឹងត្រូវបញ្ចប់ដោយរបៀបណា។ អ្នកគាំទ្រលោកខាងលិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជោគជ័យរបស់អ៊ុយក្រែននៅភាគខាងកើតនៃទីក្រុង Kharkov។ យ៉ាងណាក៏ដោយ នោះគឺហាក់ដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ បើធៀបនឹងការភ្ញាក់ផ្អើលទាំងនោះសម្រាប់អ្នកសង្កេតការណ៍រុស្ស៊ី។ នៅពេលដែលអ៊ុយក្រែនដណ្តើមបានទឹកដីកាន់តែច្រើនក្នុងរយៈពេលពីរសប្តាហ៍ជាងរុស្ស៊ីទទួលបានក្នុងរយៈពេលប្រាំមួយខែ។ ទូរទស្សន៍រុស្ស៊ីសកម្មដោយក្រុមអ្នកវិភាគដែលព្យាយាមបង្វែរស្ថានការណ៍ជាក់ស្តែងនិងខិតខំបិទបាំងការបរាជ័យដ៏ជូរចត់របស់ខ្លួន។ ភាពស្លន់ស្លោរបស់រុស្ស៊ីចំពោះការវាយបកនៅលើសមរភូមិមិនបានសម្តែងឲ្យគេឃើញថាក្នុងប្រទេសមិនមានការភ្ញាក់ផ្អើលនោះទេ។ អ្នកជំនាញរុស្ស៊ីបានបង្កើតនូវទេវកថាមួយចំនួនបកស្រាយលើបញ្ហាសង្គ្រាមថាពិភពលោកដ៏ធំធេងនេះត្រឹមត្រូវទេក្នុងកាចូលមកពាក់ព័ន្ធក្នុងសង្គ្រាមអស់រយៈពេលប្រាំពីរខែចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ដូចដែលអ្នកវិទ្យាសាស្ត្រនយោបាយមកពី Columbia លោក Jack Snyderបានកត់សម្គាល់នៅក្នុងសៀវភៅ Myths of Empire របស់គាត់ អំពីរឿងជាតិនិយមជ្រុលដែលបម្រើតែផលប្រយោជន៏ឲ្យខ្លួនឯងហើយគិតថាការវាយដណ្តើមយកទឹកដីជារឿងងាយៗហើយធម្មតាៗសម្រាប់របបដែលលាយលឡំគ្នានូវរូបធាតុផ្សំនៃរបបផ្តាច់ការនិយម និងប្រជាធិបតេយ្យនិយម។ វិធានការទាំងនេះគ្រាន់តែជាការទប់ស្កាត់មួយផ្នែកដោយឡែកលើកម្លាំងរុស្ស៊ីដូចជាការរួមគ្នាដាក់ទណ្ឌកម្ម ការរឹតបន្តឹងទិដ្ឋាការ​​និងការកាត់ផ្តាច់ទំនាក់ទំនងពាណីជ្ជកម្មដោយស្ម័គ្រចិត្តបានកាត់បន្ថយការផ្លាស់ប្តូរសេដ្ឋកិច្ចភាគច្រើនរវាងរុស្ស៊ី និងលោកខាងលិច។ ទំនាក់ទំនងកម្រិតខ្ពស់មានតិចតួចបំផុតយោងតាមសាលាគ្រប់គ្រង Yale សាជីវកម្មចម្រុះជាតិសាសន៍ប្រហែល 1,000 បានដកថយ ឬបិទប្រតិបត្តិការជាមួយរុស្ស៊ី។ ដូចគ្នានេះដែរ ភាពជាដៃគូសិក្សាស្ទើរតែទាំងអស់ត្រូវបានកាត់ផ្តាច់ដោយសមភាគីមកពីសាកលវិទ្យាល័យលោកខាងលិច។ នៅក្នុងប្រទេសរុស្ស៊ី ការប្រឆាំងនយោបាយក្នុងស្រុកចំពោះសង្គ្រាមត្រូវបានបង្ក្រាបយ៉ាងសាហាវ។ នៅមានវិធីមួយចំនួនទៀត ដែលថារបាំងដែកថែបសម័យថ្មីនេះគឺមិនអាចជ្រាបចូលបានដូចក្នុងអំឡុងសង្គ្រាមត្រជាក់នោះទេ។ ហេតុផលដូចម្តេចបានជាជនជាតិរុស្សីនៅតែគិតថាគេអាចឈ្នះសង្គ្រាម។ តើដូចម្តេចទៅហៅថាហេតុផល ៣យ៉ាង? លោកខាងលិចកំពុងសាកល្បងបច្ចេកវិទ្យាយោធាថ្មីសន្លាងជាច្រើនប្រភេទនៅក្នុងប្រទេសអ៊ុយក្រែនដោយមិនបាច់សង្ស័យទេ នយោបាយលោកខាងលិចជាការបង្កអស្ថិរភាព។ ក្នុងរយៈពេលប្រាំពីរខែចាប់តាំងពីលោកពូទីនបានលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានចាកចេញពីតំណែង នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានលាលែងពីតំណែង គណបក្សរបស់ប្រធានាធិបតីបារាំEmmanuel Macron បានបាត់បង់សមាជិកសភាភាគច្រើន […]

ក្រុមគ្រួសាររបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរោគសញ្ញា​ក្អកក្អួតចង្អោរឥតឈប់ឈរ និងមានកង្វះចំណង់អាហាររបស់គាត់។ មេដឹកនាំរុស្ស៊ី ដែលត្រូវបានគេមើលឃើញកាលពីសប្តាហ៍មុន មានការចល័តកងទ័ព និងមានកាន់កាំភ្លើងប្រភេទលបប្រមាញ់ ត្រូវបានគេរាយការណ៍ថា បានឆ្លងកាត់ការត្រួត​ពិនិត្យសុខភាពកាលពីចុងសប្តាហ៍នេះ។ អ្នកជុំវិញខ្លួនគាត់មានការព្រួយបារម្ភថា “ភាពស្គមស្គាំង និងការក្អករហូត” របស់គាត់កំពុង​ក្លាយ​ជាកត្តាដែលគួរឲ្យកត់សម្គាល់ ហើយត្រូវបានឥស្សរជនក្នុងប្រទេសរុស្ស៊ីថា “រោគសញ្ញានៃសុខភាពរបស់អ្នកដឹកនាំម្នាក់នេះកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរទៅៗយ៉ាងឆាប់រហ័ស ” យោងតាមសេចក្តីរាយការណ័របស់ប៉ុស្តិ៍ Telegram General SVR ដែលបាន​អះអាងជាយូរមកហើយថាគាត់កំពុងទទួលរងឥទ្ធិពលនៃ ជំងឺមហារីក។ ប៉ុន្តែបើទោះបី​យ៉ាងណាក៏ដោយក៏វិមានក្រឹមឡាំងនៅតែអះអាងថាគាត់(ពូទីន) នៅមានសុខភាពល្អ​ដដែល។ គាត់ចុះទម្ងន់អស់ជាង ៨ គីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាម​ឆានែល។ លោកពូទីនត្រូវបានគេឃើញតែម្តងគត់នៅចន្លោះថ្ងៃសុក្រនិងថ្ងៃអាទិត្យ  នៅក្នុង​កិច្ចប្រជុំនិមិ្មត​ដែលគេមិនអាចកត់សម្គាល់បានជាមួយអភិបាលនៃអតីតតំបន់ GULAG Magadan លោក Sergey Nosov ។ ទោះជាយ៉ាងណាក៏ដោយ ការប្រជុំបែបនេះច្រើនតែត្រូវបានគេជឿថាជាការ “ថតទុកមុន” ឬត្រូវបានថតសំឡេងទុកជាមុនជាជាងការបង្ហាញមុខផ្ទាល់។ ថ្ងៃនេះ ពូទីន តាមសេចក្តីរាយការណ៍ថា បានជួបពិភាក្សាការងារទល់មុខគ្នាជាមួយ​ឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko ។ ឃើញថាគាត់មានក្អកតិចតួចជាប់នៅក្នុងឃ្លីបខ្លីៗ ខណៈដែលគាត់ពិភាក្សាអំពីការរៀបចំ​កីឡាក្នុងតំបន់ដែលជាឧបសម្ព័ន្ធអ៊ុយក្រែន។ បណ្តាញទូរគមនាគមន៍ Telegram ដែលមិនមានភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន​បានរាយការណ៍ថា”ទាំងលោកពូទីនខ្លួនឯង និងសាច់ញាតិរបស់គាត់ […]

ប្រែសម្រួល៖សហការី ការឡើងកាន់តំណែងរបស់លោកRishi Sunak ជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស ត្រូវបានគេមើលឃើញថា ជារឿងដ៏អស្ចារ្យ និងជារបត់ថ្មីមួយបានកើតឡើងក្នុងឆាកនយោបាយអង់គ្លេសចំពេលដែលប្រទេសនេះកំពុងញាំញីដោយវិបត្តិផ្ទៃក្នុង។ អំឡុង៧សប្តាហ៍មុនរូបគាត់ត្រូវបានគេផ្តួលយ៉ាងចាស់ដៃដោយលោកស្រី Liz Truss នៅក្នុងការប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំរបស់គណបក្សអភិរក្សនិយម។ បន្ទាប់ពីការដណ្តើមបានជ័យជម្នះក្នុងការប្រកួតប្រជែងលើភាពជាអ្នកដឹកនាំដែលនៅក្នុងព្រតិត្តិការណ៍នេះត្រូវបានគេវិនិឆ័យភ្លាមៗលើសភាពប្រេះឆារបស់លោកស្រីនាយករដ្ឋមន្ត្រីដែលបានកាន់តំណែងក្នុរយ:ពេលដ៏ខ្លីកន្លងមក។ ឥឡូវនេះលោក Rishi Sunak គឺជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ចំណាស់ជាងគេមួយ។ បុរសដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ Boris Johnson អស់រយៈពេល ២ ឆ្នាំកន្លះ ដែលទើបតែលាលែងចេញពីតំណែង និងបានទម្លាក់រដ្ឋាភិបាលរបស់លោក Johnson ឥឡូវកំពុងប្រឈមនឹងភារកិច្ចដែលពិបាកនឹងទទួលយក។ក្នុងនោះដូចជាត្រូវធ្វើឲ្យប្រទេសវិលត្រឡប់មកមានលំនឹងឡើងវិញក្រោយការគ្រប់គ្រងដ៏មហន្តរាយរបស់លោកស្រី Truss ។ គេអាចសន្មត់ថា ពិតជាត្រឹមត្រូវដែលគាត់នឹងអនុវត្តតួនាទីទៅតាមផែនការសេដ្ឋកិច្ចដែលគាត់បានគូសបញ្ជាក់ក្នុងអំឡុងពេលដែលសួដេញដោលលើភាពជាអ្នកដឹកនាំដែលគាត់បានបរាជ័យកាលពីដើមឆ្នាំនេះ។ Sunak បានរិះគន់ផែនការរបស់Truss ក្នុងការកាត់បន្ថយពន្ធ និងផ្តល់មូលនិធិដល់ការចំណាយប្រចាំថ្ងៃតាមរយៈកម្ចី ដោយសង្កត់ធ្ងន់ថាវានឹងបង្កឱ្យសេដ្ឋកិច្ចរង្គោះរង្គើយ៉ាងខ្លាំង។ គាត់ត្រូវបានគេលើកឡើងជាតឹកតាងថា ពិតជាត្រឹមត្រូវ លោកស្រី Truss ពិតជាបានអនុវត្តផែនការរបស់គាត់ក្នុងទម្រង់ “ថវិកាពាក់កណ្តាលខ្នាតតូច” បណ្តាលឱ្យតម្លៃប្រាក់ផោនមានការធ្លាក់ចុះដល់កម្រិតមួយទាបបំផុតដែលមិនធ្លាប់មានរាប់ទសវត្សរ៍មកហើយ ដូចដែលលោក Sunak ធ្លាប់បានព្យាករណ៍ថាការកើនឡើងនូវអត្រាការប្រាក់បានជំរុញឱ្យមានការទូទាត់សងប្រាក់កម្ចីទិញផ្ទះ ហើយម្ចាស់បំណុលបានព្យាយាមដកទុនរបស់ពួកគេចេញពីទីផ្សារ ដែលធ្វើឱ្យអ្នកដែលរឺពឹងថានឹងបានធ្វើជាម្ចាស់កម្មសិទ្ធិភ្លាមៗនោះមានការខកចិត្តយ៉ាងខ្លាំង។ កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិរបស់ចក្រភពអង់គ្លេសបានរងការវាយប្រហាររួចទៅហើយ មុនពេលលោក ស្រីTruss ចូលកាន់តំណែង។ ដោយសារតែមានរឿងអាស្រូវជាច្រើនកើតមានឡើងមិនចេះចប់ ហើយទីបំផុតត្រូវបានបង្ខំឱ្យលោក Johnson លាលែងពីតំណែង […]

ប្រែសម្រួល៖សហការី បើតាមអាជ្ញាធរអ៊ុយក្រែនបានវាតម្លៃថា សម្រាប់ការត្រៀមលក្ខណ:ជាមុនក្នុងការធ្វើសង្រ្គាមប្រទេសរុស្ស៊ីយ៉ាងហោចណាស់ក៏ត្រូវការរយ:ពេល៥ឆ្នាំដែរដើម្បីរក្សាទុកបរិមាណស្តុកនៃក្បាលគ្រាប់មីស៊ីលនាំផ្លូវកំរិខ្ពស់។ ប្រភពនានាដែលបានដកស្រង់៖ “គេត្រូវការប្រើពេល៥ឆ្នាំដើម្បីរក្សាបរិមាណឲ្យគ្រប់គ្រាន់តាមចំនួនកំណត់ដែលមានគិតត្រឹមខែកុម្ភៈឆ្នាំ២០២២មុនពេលធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ជាមួយនោះ ទណ្ឌកម្មកំពុងរារាំងពួកគេហើយគេមិនអាចទទួលបានគ្រឿងបន្លាស់បន្ថែម”។ ព័ត៌មានលម្អិត៖ ប្រភពបញ្ជាក់ថា ប្រទេសរុស្ស៊ីអាចនឹងផលិតមីស៊ីលបាន “បន្តិចម្តងៗ” ដោយប្រើគ្រឿងបន្លាស់ដែលមានបំរុងទុកស្រាប់ ក៏ប៉ុន្តែ”ក្នុងល្បឿនយឺតៗ និងមានបរិមាណតិចតួច” ព័ត៌មានមូលដ្ឋាន៖ យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី ១៤ ខែតុលា គឺអស់រយៈពេលជិត៨ខែនៃសង្គ្រាមដែលមានលក្ខណ:ទ្រង់ទ្រាយធំហើយប្រទេស រុស្ស៊ីបានប្រើប្រាស់អាវុធរបស់ខ្លួនអស់ប្រហែលចំនួនពីរភាគបីនៃអាវុធមីស៊ីលនាំផ្លូវកំរិតខ្ពស់។ វាអស់ប្រហែល ៦០៩ គ្រាប់ដែលក្នុងនោះនៅមានចំនួន ១៨៤៤ គ្រាប់នៅសេសសល់។ ប្រធានផ្នែកចារកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក Kyrylo Budanov បានថ្លែងថា រុស្ស៊ីកំពុងប្រើប្រាស់មីស៊ីល Iskanders ដែលរក្សាទុក (មាននៅសល់ចំនួន ១៣%) ហើយបានព្យាយាម “រក្សាទុកជាធម្មតា” ចំណែកមីស៊ីលប្រភេទ Kalibrs និង Kh-101 និង Kh-ក្បាលកាំជ្រួចមានចំនួន ៥៥៥ គ្រាប់ (នៅសល់ ៤៣% និង ៤៥% តាមលំដាប់)។ ប្រទេសរុស្សីកំពុងតែបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ […]

ប្រែសម្រួល៖សហការី គណបក្សសាធារណរដ្ឋរបស់អាម៉េរិក នឹងប្រើប្រាស់អំណាចធ្វើការរារាំងលើការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនប្រសិនបើពួកគេឈ្នះឆ្នោតហើយធ្វើការគ្រប់គ្រងសភាជាន់ទាបឡើងវិញ។ ប៉ុន្តែទំនងជាពួកគេ គ្រាន់តែធ្វើឱ្យមានភាពរអាក់រអួល ឬ ក៏ធ្វើឲ្យមានការកាត់បន្ថយលំហូរនៃជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ច ជាជាងធ្វើការបញ្ឈប់វា។ . ពួកគេក៏អាចប្រើប្រាស់ការគាំទ្រលើកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រទេសអ៊ុយក្រែននៅក្នុងសង្រ្គាមនេះជាសម្ពាធក្នុងការបង្ខំឱ្យគណបក្សប្រជាធិបតេយ្យធ្វើការគាំទ្រលើអាទិភាពរបស់គណបក្សសាធារណរដ្ឋវិញផងដែដូចជាវិធានការបង្រ្កាបលើជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់នៅព្រំដែនភាគខាងត្បូងជាប់ជាមួយនឹងប្រទេសម៉ិកស៊ិក។ តាមការស្ទង់មតិបានបង្ហាញថាគណបក្សប្រជាធិបតេយ្យទំនងជានឹងអាចបញ្ចប់អាណត្តិគ្រប់គ្រងយ៉ាងណែនរបស់ខ្លួននៅក្នុងសភាតំណាងរាស្ត្រជាន់ទាបនៅពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៨ ខែវិច្ឆិកា ប្រសិនបើមិនមានជ័យជំនះនៅព្រឹទ្ធសភា។ គណបក្សប្រជាធិបតេយ្យធ្វើឲ្យគណបក្សសាធារណរដ្ឋមានលទ្ធភាពអាចនឹងទប់ស្កាត់ការផ្តល់ជំនួយដល់ទីក្រុង Kyiv ដែលនឹងមានការអូសបន្លាយអស់រយៈពេលជាច្រើនខែ ហេតុផលនេះធ្វើឲ្យប្រជាជនអឺរ៉ុបដែលទទួលរងនូវផលប៉ះពាល់ដោយសាឥទ្ធិពលនៃសង្រ្គាមក៏បានសម្តែងការព្រួយបារម្ភផងដែរ។ ប្រធានាធិបតី Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋPennsylvania ដែលជារដ្ឋមួយមានលទ្ធផលក្នុងការប្រណាំងប្រជែងរកសំឡេងក្នុងសភាយ៉ាងប្រកៀកប្រកិតបំផុតថាលោកមានកង្វល់លើជំហររបស់គណបក្សសាធារណរដ្ឋក្នុងការផ្តល់ជំនួយឲ្យប្រទេសអ៊ុយក្រែន។ មានការជំទាស់ពីសមាជិកគណបក្សសាធារណរដ្ឋជាច្រើនរូបទៀតនៅក្នុងសភាជាន់ទាប ដែលនៅក្នុងសភាជាន់ទាបឃើញថាសមាជិកគណបក្សសាធារណរដ្ឋមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយគ្នាជាងនៅក្នុងព្រឹទ្ធសភាកាលពីនៅក្នុងអាណត្តិអតីតប្រធានាធិបតី Donald Trump ដែលបក្សសាសាធារណរដ្ឋបានអនុវត្តគោលនយោបាយ”AmericaFirst” របស់គាត់។ ការបោះឆ្នោតសភាទាំង៥៧សំឡេងប្រឆាំងនឹងច្បាប់សម្រេចផ្តល់ឲ្យជាង ៤០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងខែឧសភាគឺមកពីសមាជិកគណបក្សសាធារណរដ្ឋ។ លោក Scott Anderson អ្នកជំនាញផ្នែកអភិបាលកិច្ចនៅវិទ្យាស្ថាន BrookingsInstitution បាននិយាយថា ” គណបក្សសាធារណរដ្ឋអ្នកមានហោប៉ៅខោធំៗតែអ្នកមានទស្សនៈជាជនឯកោនិយម” ។ ប៉ុន្តែលោក Anderson និងអ្នកវិភាគដទៃទៀតក៏បានលើកឡើងដោយជឿជាក់ថានៅតែមានការគាំទ្រជាទ្វេភាគីដ៏ទូលំទូលាយក្នុងការជួយដល់អ៊ុយក្រែនក្នុងអំឡុងពេលប្រាំបីខែបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។ ទំនងជាមិនមានការប្រែប្រួលអ្វីនៅក្នុងពេលឆាប់ៗនេះទេ ជាពិសេសប្រសិនបើកងកម្លាំងអ៊ុយក្រែនបន្តការរុលទៅមុខជាបន្តបន្ទាប់នៅលើសមរភូមិ ។ លោក Anderson បានបន្ថែមថា គណបក្សសាធារណរដ្ឋមួយចំនួនបានវាយតម្លៃលើរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថាមានអំពើពុករលួយចាប់តាំងពីពេលដែលមានការជំនុំជំរះក្តីលើបទចោទប្រកាន់លើកដំបូងមកលើលោក […]

ប្រែសម្រួល៖ សហការី ការសម្រេចចិត្តរបស់ចិនក្នុងការគាំទ្រលើភាគីរុស្ស៊ីដោយស្ងៀមស្ងាត់បើទោះបីជាមានការឈ្លានពានក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបង្កឲ្យមានការភ័យខ្លាចចំពោះសម្ព័ន្ធភាពផ្នែកយោធារវាងប្រទេសចិន និង ប្រទេសរុស្ស៊ីដែលនឹងអាចកើតមានឡើងសាជាថ្មី។ ប្រទេសទាំងពីររហូតដល់ពេលនេះបានចាកចេញពីសម្ព័ន្ធភាពជាផ្លូវការហើយ ក៏ប៉ុន្តែពួកគេបាននិងកំពុងចែករំលែកទំនាក់ទំនងយោធាដ៏ស៊ីជម្រៅដោយផ្តោតទៅលើការលក់អាវុធ និងការរួមគ្នាធ្វើសមយុទ្ធយោធា។ ការលក់យុទ្ធោបករណ៏សព្វាវុធរបស់ប្រទេសរុស្ស៊ីទៅឱ្យប្រទេសចិនមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ចំពោះកិច្ចខិតខំរបស់ប្រទេសចិនលើការធ្វើទំនើបកម្ម របស់កងទ័ពរំដោះប្រជាជនចិនហៅកាត់ថា (PLA)ឲ្យបានយ៉ាងលឿនបំផុត។ ចំពោះកាធ្វើសមយុទ្ធយោធារួមគ្នាណាមួយក៏បានផ្តល់ជាជំនួយដល់ PLA ផងដែរ ហើយថែមទាំងបានផ្តល់ដល់ក្រុងប៉េកាំងនូវអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងស័ក្តិសមបំផុត។ ប៉ុន្តែទំនាក់ទំនងយោធារវាងក្រុងប៉េកាំង និងក្រុងម៉ូស្គូមិនមានភាពរង្គោះរង្គើច្រើនទេ។ ការលួចបច្ចេកវិទ្យារបស់រុស្ស៊ីម្តងហើម្តងទៀតដោយប្រទេសចិនគឺជាចំណុចសំខាន់មួយដែលបង្កឲ្យមានការរង្គាសចិត្តរវាងគ្នា ហើយការលក់អាវុធក៏កំពុងក្លាយជាគោលដៅមួយឃើញថាវាមានសារសំខាន់តិចតួចដោយសាមានទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយខ្លាំងឡើងៗ។ ទាក់ទងនឹងសមយុទ្ធរួមគ្នា គឺដើម្បីចែករំលែកសក្ដានុពលថាមពលរវាងចិន និងរុស្ស៊ី ក៏កំពុងធ្វើឱ្យមានភាពមិនសូវប្រក្រតីជាមួយនឹងលទ្ធផលចម្រុះសម្រាប់ប្រទេសចិន។ ជំនួយយោធា និងការលក់អាវុធ ឆ្លងកាត់ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធា ជួនកាលជារូបធាតុនិមិត្តរូបនៃទំនាក់ទំនងចិន និង រុស្ស៊ី។ វាជាមាគ៌ានយោបាយមួយ គឺថាជំនួយយោធា និងការលក់អាវុធរបស់រុស្ស៊ី បានជួយធ្វើឱ្យទំនាក់ទំនងការទូតកាន់តែទូលំទូលាយ។ ការលក់សព្វាវុធបានផ្តល់ឲ្យ PLA នូវឧបករណ៍ដែលគេយកមកប្រើប្រាស់ក្នុងការតស៊ូផលិតដោយខ្លួនឯង ដូចជាយន្តហោះទំនើបៗ គ្រឿងម៉ាស៊ីន និងប្រព័ន្ធការពារដែនអាកាសជាដើម។ ក៏ប៉ុន្តែ ប្រទេសចិនបានលួចចម្លងបចេ្ចកវិទ្យា និងចំណេះដឹងផ្តួចផ្តើមរបស់រុស្ស៊ីម្តងហើយម្តងទៀតដែលបង្កឲ្យមានការរង្គាសចិត្តរវាងគ្នាបន្តិចបន្តួច។ ទីក្រុងប៉េកាំង និង ទីក្រុងម៉ូស្គូតទៅមុខទៀត លើផ្នែកលក់អាវុធអាចក្លាយជាផ្នែកមួយដែលមិនសូវសំខាន់លើទំនាក់ទំនង ឬសូម្បីតែក្លាយជាចំណុចនៃជម្លោះ នៅពេលដែលប្រទេសចិនមានបច្ចេកវិទ្យាដ៏ជឿនលឿនឈានមុខ និងអាចប្រកួតប្រជែងជាមួយរុស្ស៊ីក្នុងឧស្សាហកម្មលក់អាវុធនៅលើពិភពលោក។ លំហូរនៃជំនួយយោធា […]

ដោយ ៖ សាស្រ្តាចារ្យ មឿន ឈានណារិទ្ធ ក្នុងអំឡុងពេលដែលកងទ័ពអធិរាជជប៉ុនចាប់ផ្តើមឈ្លានពានទឹកដីចិនក្នុងឆ្នាំ១៩៣៧ កំហឹងជាតិសាសន៍បានពុះកញ្រោលឡើងក្នុងស្រទាប់យុវវ័យជនជាតិចិន ដែលបានស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីក្រោកឈរទប់ទល់ជាមួយសត្រូវឆ្លងសមុទ្រមកពីភាគខាងកើត។ រយៈពេល៧៧ឆ្នាំក្រោយសង្គ្រាមលោកលើកទី២បានរលត់ទៅ  កងទ័ពអធិរាជជប៉ុនបានដើរតួនាទីសំខាន់ជាកងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រជាជាតិអាស៊ីមួយនេះក៏មិនបានទៅឈ្លានពានប្រទេសណាទៀតឡើយ។ ផ្ទុយទៅវិញ ប្រទេសមហាអំណាចមួយនៅអឺរ៉ុប ពោលគឺសហព័ន្ធរុស្ស៊ីនេះឯង បែរជាបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែនដែលមានព្រំដែនជាប់គ្នា ហើយធ្លាប់រួមរស់ក្រោមដំបូលនៃសហភាពសូវៀតតែមួយនោះ។ ទោះបីជាមានប្រជាពលរដ្ឋប្រមា៤៤លាននាក់ ប្រៀបធៀបនឹងប្រជាជនរុស្ស៊ីចំនួន១៤៤លាននាក់ក្តី ជនជាតិអ៊ុយក្រែនមិនបានលើកទង់សសុំចុះចាញ់នោះឡើយ នៅពេលកងទ័ពរុស្ស៊ីចូលឈ្លានពាននោះ។ ដូចជាយុវជនចិនដែលបានក្រោកឈរប្រឆាំងនឹងកងទ័ពអធិរាជជប៉ុន។ ប្រជាពលរដ្ឋអ៊ុយក្រែនបានប្តូរសាច់ស្រស់ឈាមស្រស់ ដើម្បីចូលរួមជាមួយកងទ័ពរបស់ខ្លួនវាយបកតតាំងជាមួយកងទ័ពរុស្ស៊ីឈ្លានពាន។ នៅពេលសង្គ្រាមចាប់ផ្តើម សម្លេងរថពាសដែករុស្ស៊ីបានលាន់រន្ថើនរញ្ជួយធរណី ក្នុងដំណើរក្បួនជាជួរចូលមកទន្រ្ទានទឹកដីអ៊ុយក្រែន។ ជនជាតិអ៊ុយក្រែនប៉ុន្មានសិបនាក់នៅទីក្រុងអៀពីន និងប៊ូចា បានត្រៀមខ្លួនជាស្រេច ដោយបានសរសេរនៅលើឡានក្រឡុកស៊ីម៉ងត៍ និងប៊ុលដូស័រដាក់ឃាំងផ្លូវថា «ស្វាគមន៍មកកាន់ឋាននរក!»។ ក្រុមជនជាតិអ៊ុយក្រែនទាំងនេះភាគច្រើនស្លៀកខោខូវប៊យ ដែលប្រឡាក់ឈាម ក្នុងនោះរួមមានគ្រូពេទ្យចិត្តសាស្រ្ត ភ្នាក់ងារពន្លត់អគ្គិភ័យ និងអ្នកបើកឡានក្រុង ដែលមិនធ្លាប់ធ្វើសង្គ្រាមពីមុនមកឡើយ។ យុទ្ធជនអ៊ុយក្រែនម្នាក់ដែលធ្លាប់ចូលសមរភូមិកន្លងមក បានព្យាយាមហ្វឹកហាត់អ្នកស្ម័គ្រចិត្តទើបចូលថ្មី ដោយប្រាប់ថា៖ «ចាំមើលខ្ញុំ ហើយចាំធ្វើតាមខ្ញុំ។» ក្នុងពេលដែលកងរថពាសដែករុស្ស៊ីរៀបឆ្លងស្ពាន យោធាអ៊ុយក្រែន រួមជាមួយជនស៊ីវិលដែលទើបហ្វឹកហាត់ បានបាញ់សម្រុកពីលើទួល ក្នុងការប្រយុទ្ធអូសបន្លាយរយៈពេល៣ម៉ោង។ ក្រោយការប្រយុទ្ធគ្នា រថពាសដែករុស្ស៊ីបានឆេះខ្ទេចខ្ទីស្ទើរតែទាំងអស់ ហើយទាហានរុស្ស៊ីបានស្លាប់ពាសវាល។ សារព័ត៌មាន ឌឹ វ៉លស្រ្ទីត […]

សម្រួល៖ រ៉ាម៉េត រវាងមហាសន្និបាតរបស់បក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងមហាសន្និបាតលើកក្រោយនៅឆ្នាំ២០២៧ ប្រទេសជប៉ុននឹងអនុវត្តផែនការផលិតអាវុធយ៉ាងធំបំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកនៅក្នុងការរត់ប្រណាំងសព្វាវុធដើម្បីកម្លាក្រុងប៉េកាំងពីការធ្វើសង្គ្រាមនៅអាស៊ីបូព៌ា។នេះបើយោងតាម    សម្តីរបស់មន្ត្រីផ្លូវការជប៉ុន និង អ្នកវិភាគពីស្ថានការណ៍ផ្នែកសន្តិសុខជាតិ។ ប្រទេសជប៉ុន បានសរសេរកំណត់បង្ហាញនៅក្នុងសៀវភៅសការពារជាតិរបស់ខ្លួននៅក្នុងឆ្នាំ២០១៩ថា ចិនគឺជាមេខ្លោងដ៏ធំប្រឆាំងនឹងខ្លួននិងដោយមានក្តីបារម្ភចំពោះទីក្រុងប៉េកាំងអាចនឹងរំលោភលើបទដ្ឋានអន្តរជាតិដោយធ្វើការដាក់សម្ពាធទៅលើតៃវ៉ាន់ដែលក្នុងនោះមានការធ្វើទំនើបកម្មសព្វាវុធយ៉ាងលឿនដែលបង្កឲ្យមានការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់។ ការព្រួយបារម្ភនេះបានកើតមានឡើងខ្លាំងចាប់តាំងពីប្រទេសរុស្ស៊ី ឈ្លានពាន ប្រទេស អ៊ុយ ក្រែន ធ្វើអោយសាធារណជនមានការភ្ញាក់ផ្អើលនិងងើបឡើងប្រឆាំងទៅនឹងការបំពាក់អាវុធសាជាថ្មីរបស់ប្រទេសជប៉ុន។ អ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងយ៉ាងដូច្នេះ។ រដ្ឋាភិបាលជប៉ុនត្រូវបានខ្យល់បក់ពីក្រោយខ្នងដែលត្រូវតែធ្វើនូវអ្វីៗដែលអាចធ្វើទៅបាននេះជាសម្តីរបស់លោក តាកាស្ស៊ី កាវាកាមី សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ តាគុសូគុ ក្នុងទីក្រុងតូក្យូ។ ដោយកំណត់គោលដៅនៅក្នុងឆ្នាំ២០២៧ថាជាគ្រាដែលចិនមានសមតុល្យភាពនៃអំណាចនៅអាស៊ីបូព៌ាដែលជាអំណោយមួយធ្វើឲ្យចិនមានការពេញចិត្តយ៉ាងខ្លាំង រដ្ឋាភិបាលជប៉ុនបានប្រមូលផ្តុំការគាំទ្រដើម្បីធ្វើការចំណាយដ៏មហាសាលលើវិស័យយោធា គាត់បានបញ្ជាក់ដូច្នេះ។ ចំពោះមហាសន្និបាតរបស់បក្សកុម្មុយនីស្តចិនដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧គឺជាពេលវេលាចម្បងដែលបានកំណត់គោលដៅនៅក្នុងផែនទីចង្អុលទិសក្នុងការធ្វើទំនើបកម្មកងទ័ពចិន និង ជាខួបនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នៅក្នុងការធ្វើសវនាការនៅក្នុងសភាអាម៉េរិក លោកឧត្តមនាវី Admiral Philip Davidson បានថ្លែងថា ការគំរាមកំហែងរបស់ចិនមកលើតៃវ៉ាន់ “ អាចនឹងកើតឡើង” នៅក្នុងឆ្នាំនោះឯង។ សម្រាប់ប្រទេសជប៉ុន ការដែលបាត់បង់តៃវ៉ាន់ទៅក្នុងដៃចិន វាគឺជាមហន្តរាយពីព្រោះជាការគំរាមកំហែងដល់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក ការផ្គត់ផ្គង់ស្ទើរតែទាំងអស់របស់ជប៉ុនដូចជាប្រេងនិងគ្រឿងសម្ភារផ្សេងៗសម្រាប់ផលិតកម្ម។ហើយថែមទាំងផ្តល់លទ្ធភាពដល់កងនាវារបស់ចិនពីមូលដ្ឋាននៃកោះនេះអាចទៅដល់តំបន់ប៉ាស៊ីហ្វិកខាងលិច។ នៅមានសចក្តីសន្និដ្ឋានផ្សេងៗពីនេះក៏ប៉ុន្តែជាទូទៅក្រុមមន្ត្រីរដ្ឋាភិបាលបានចែករំលែកទស្សន:ដូចៗគ្នាស្តីអំពីនិមិត្តកម្មនៅក្នុងឆ្នាំ២០២៧។ នេះជាសម្តីរបស់មន្ត្រីរដ្ឋាភិបាលជប៉ុនដែលបានចូលរួមក្នុងការបង្កើតផែនការការពាររបស់ប្រទេស។ “ បញ្ហានេះត្រូវបានយកមកពិភាក្សាផ្ទៃក្នុង “ ដែលគាត់បានស្នើសុំមិនបញ្ចេញឈ្មោះព្រោះវាជារឿងដ៏រសើបបំផុត។ក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសជប៉ុនបានយកបញ្ហាប្រទេសចិនជាលេសសម្រាប់ការបង្កើនសមត្ថភាពកងទ័ពរបស់ខ្លួនតែប៉ុណ្ណោះ។ “ កម្លាំងនយោបាយនៅក្នុងប្រទេសជប៉ុនគឺការលើកឡើងច្រំដែលៗក្នុងការប្រើប្រាស់ប្រទេសចិនសម្រាប់ការលើកលែងដើម្បីបង្កើនវោហាសាស្ត្រលើសពីការពិតនិងបង្កភាពតានតឹងនៅក្នុងតំបន់។ ក្នុងទង្វើនេះផងដែរគឺភាគីជប៉ុនគ្រាន់តែរកការលើកលែងក្នុងការបង្កើនកម្លាំង […]

សម្រួលដោយ៖ រ៉ាម៉េត បក្សកុម្មុយនីស្តចិនមានសមាជិកជាង៩៦លាននាក់ និងមានឈ្មោះជាង២ លាននាក់ដែលបានចុះក្នុង​បញ្ជីជាវរជន និង ឥស្សរជនដែលទុកជាការំលឹកដល់ប្រវត្តិរបស់ពួកគេនិងវីរភាពក្នុងការស្លាប់​របស់ពួកគេ។ នៅក្នុងការពង្រីករចនាសម្ព័ន្ធការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តចិនគឺមានចំនួនដ៏តិចតួចបំផុតដែលបានបំពេញតួនាទីក្នុងដំណើរដ៏វែងឆ្ងាយរហូតទទួលបានឋាន:ជាឥស្សរជនជាន់ខ្ពស់។ហើយក្នុងចំណោមអ្នកដែលបានឈានដល់ចំណុចកំពូលនៃឋានានុក្រមរបស់គណបក្សមានតែបួនឈ្មោះប៉ុណ្ណោះ ដែលត្រូវបានតែងតាំងជាប្រមុខដឹកនាំស្នូលរបស់គណបក្សដូចជា៖ លោកម៉ៅ សេទុង(Mao Zedong), លោកតេង ស៊ាវពីង(Deng Xiaoping), លោក ស៊្សាង ស៊ីមិន(Jiang Zemin) និងបន្ថែម​ម្នាក់ថ្មីទៀត​គឺលោកស៊ី ជិនពីង(Xi Jinping)។ ខ្លះមានការយល់ស្របថាមានតែ លោក ម៉ៅ លោក តេង និងលោក ស៊ី  ត្រូវបានចាត់ទុកថា​ជាមេដឹកនាំដ៏ល្អប្រសើរពិតប្រាកដចំណែក លោក ស៊្សាង ដែលមានតំណែងស្នូលគួរតែ​ត្រូវបានដកហូតជាជាងទទួលបាននូវតំណែងនេះ។ សប្តាហ៏នេះមានព្រឹត្តិការណ៍របាំមហោស្របនៅរោងមហោស្របប្រជាជនដ៏ធំក្នុងទីក្រុងប៉េកាំងនេះមិនគ្រាន់តែលើកអំពីឈ្មោះលោកប្រធាន ស៊ីដែលត្រូវបានតែងតាំងដើម្បីបន្តអាណត្តិទីបី តែប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានទទួលស្គាល់លោកជាអ្នកដឹកនាំបក្សដ៏ខ្លាំងក្លាម្នាក់ដូចជំនាន់លោកប្រធានម៉ៅដូច្នោះដែរ ដែលបានកាន់អំណាចអស់រយ:ពេល២៧ ឆ្នាំរហូតលោកទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៦។ មនុស្សគ្រប់រូបមានភាពស្ងៀមស្ងាត់ លោក ស្ស៊េស៊ី ង្គរ(Xuezhi Guo) អ្នកនិពន្ធប្រចាំការិយាល័យ​នយោបាយ​ថ្នាក់កណ្តាលរបស់ចិនបានលើកឡើងដូច្នេះ។ លោកង្គរ ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យង្គិលហ្វ័ដ​សហរដ្ឋអាម៉េរិកបានប្រាប់អ្នកយកព័ត៌មាន អាល់ហ្ស៊ាហ្ស៊េរ៉ា។ “បរិយកាសទូទាំងប្រទេសចិនបច្ចុប្បន្ននេះប្រសិនបើមានអ្នណាម្នាក់និយាយអវិជ្ជមានអំពីលោកស៊ីជិនពីងនោះច្បាស់ជាមានបញ្ហានៅក្នុងថ្ងៃនឹងជាមិនខាន អ្នកឃើញទេនេះហើយជាបញ្ហា” នេះជាសម្តី​របស់គាត់។ ខណ:ដែលកេរ្តិ៍ឈ្មោះស្តាប់ទៅមិនសូវល្អនោះលោកស៊ីត្រូវបានបក្សទទួលស្គាល់ថា ជាប្រមុខដឹកនាំស្នូលនិងជាទីបន្ទាល់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់គាត់ជាមួយនិងសមាជិកបក្សបច្ចុប្បន្ន អតីតទាហានជើងចាស់និងកងទ័ពដ៏មានអំណាច លោក ង្គូរបាននិយាយដូច្នេះ។ […]

អត្ថបទ៖ SK (មិត្តអ្នកអាន) បំពង់បង្ហូរឧស្ម័នចំនួនពីរ និងជាលំហូរឧស្ម័នដ៏ធំមួយចេញពីប្រទេសរុស្សី ទៅកាន់សហភាពអឺរ៉ុប​បានផ្ទុះលេចធ្លាយ ពោលគឺបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream2 បានធ្វើឱ្យមានការ​ជជែកវែកញែក ពិសេសនោះថា តើដើមចមនៃបញ្ហានេះមកពីអ្វី? និងមានការចោទប្រកាន់គ្នា​ទៅវិញទៅមកជាច្រើនផងដែរ។ បំពង់បង្ហូរឧស្ម័ននេះ គឺបង្ហូរចេញពីប្រទេសរុស្សី ភ្ជាប់ទៅកាន់ប្រទេស​អាល្លឺម៉ង់ដោយផ្ទាល់តែម្ដង ដោយត្រូវបានគេជឿថារុស្សីបានចំណាយលុយខ្ទង់ពាន់លានដុល្រលា​ដើម្បីសាងសង់វាឡើង។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ មានការបំផ្ទុះដ៏ញាប់ញ័រលើបំពង់បង្ហូរប្រេងក្រោមផ្ទៃទឹក​នៃសមុទ្របាល់ទិក។ ការផ្ទុះនេះបានបង្កឱ្យមានការលេចធ្លាយឧស្ម័ននៅទីតាំងចំនួន ៤ ផ្សេងៗគ្នា ក្នុងនោះមានពីរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក និងពីរនៅក្នុងតំបន់​សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសស៊ុយអែត។ អាជ្ញាធរស៊ុយអែត និងដាណឺម៉ាកបានលើកឡើងថា រ៉ិចទ័រនៃការផ្ទុះទាំងនោះត្រូវបានវាស់នៅកម្រិត ២.៣ និង ២.១ រ៉ិចទ័រ។ ទោះបីជាការផ្ទុះនេះ​មានសម្ពាធធ្ងន់ ប៉ុន្តែក្នុងខណៈពេលនោះពុំមានការបញ្ចូនឧស្ម័ននោះឡើយ។ អ្នកវិទ្យាសាស្រ្តផ្នែក​បរិស្ថានបានលើកឡើងថានេះគឺ «ជាការធ្វេសប្រហេសក្នុងការបញ្ចេញឧស្ម័នដែលធ្វើឱ្យ​មានការប៉ះពាល់ដល់បរិស្ថាន» ហើយប្រសិនបើការផ្ទុះនេះជាចេតនាវិញ វាគឺជា «ឧក្រិដ្ឋកម្មបរិស្ថាន»។ គួរបញ្ជាក់ដែរថាតំបន់បង្ហូរឧស្ម័នខាងលើនេះ គឺជាតំបន់ដែលស្ថិតក្រោមភាពតានតឹង​ក្នុងប៉ុន្មាន​ខែចុងក្រោយនេះរវាងរុស្សី និងសហភាពអឺរ៉ុបក្រោយការផ្ទុះឡើងនៃសង្រ្គាមរវាងរុស្សីនឹងអ៊ុយក្រែន។ តើនរណានៅពីក្រោយនៃឧប្បត្តិហេតុនេះ? រហូតមកទល់ពេលនេះគេមិនទាន់សំយោគបាននៅឡើយទេថា ឧប្បត្តិហេតុខាងលើនេះ​បណ្ដាលមកពីអ្វីឱ្យពិតប្រកដ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមក ពិសេសនោះរុស្សី​បានក្លាយជាប្រធានបទដ៏ក្ដៅសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីវាយប្រហារ។ បន្ទាប់ពីឧប្បត្តិហេតុខាងលើកើតឡើងភ្លាមៗនោះ គេបានសន្មត់ថាវាជា […]

សម្រួលដោយ៖ រ៉ាម៉េត CNN បានរាយការណ៏ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា ភាពតានតឹងនៅឧបទ្វីបកូរ៉េបានឡើងកម្តៅយ៉ាងខ្លាំងខណ:ដែលអាម៉េរិក និង សម្ព័ន្ធមិត្តបានធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់កូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចរបស់ខ្លួនក្នុងពេលថ្មីៗនេះ ដែលរួមបញ្ជូលទាំងការបាញ់រំលងប្រទេសជប៉ុនដែលជាប្រទេសជិតខាងដោយមិនមានការជូនដំណឹងជាមុន។ កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចរបស់ខ្លួនចំនួន៧លើកគិតចាប់តាំងពីថ្ងៃទី២៥ ខែ កញ្ញា កន្លងមកការសាកល្បងក្នុងចំនួនច្រើនដងសូម្បីតែនៅក្នុងឆ្នាំនីមួយៗត្រូវបានធ្វើឡើងក្នុងកំរិតមួយខ្ពស់បំផុតគិតចាប់តាំងពីលោក គឹម ជុងអ៊ុន ឡើងកាន់អំណាចកាលពីឆ្នាំ២០១១។ ការរំលោភបំពានក្នុងការបង្កើនចំនួនធ្វើការសាកល្បងអាវុធត្រូវបានគេប្រកាសអាសន្នអោយមានការប្រុងប្រយ័ត្ននៅក្នុងតំបន់។  ប្រទេសជប៉ុន កូរ៉េខាងត្បូង ជាមួយនិងសហរដ្ឋអាម៉េរិកបានរួមគ្នាឆ្លើយតបដោយធ្វើការបាញ់ផ្លោងកាំជ្រួច និង ធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្តាហ៏នេះ។ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយឡើងវិញនូវនាវាផ្ទុកយន្តហោះជិតឧបទ្វីបកូរ៉េ។ ការវិវត្តនៃស្ថានការណ៍នេះត្រូវបានប្រទេសកូរ៉េខាងត្បូងហៅថា “ ភាពមិនប្រក្រតីដែលគួរអោយបារម្ភបំផុត “ ។ ថ្នាក់ដឹកនាំសហគមន៍អន្តរជាតិ បានតាមដានពីស្ថានការណ៏ដែលជាសញ្ញារីករាលដាលណាមួយដូចជាសក្តានុពលនៃការសាកល្បងអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើងដែលជាប្រទេសមួយបានបន្សល់ទុកនូវមរតកបែបនេះអស់រយ:ជាងប្រាំឆ្នាំមកហើយ ហើយអាចនាំអោយលោក ជោ បៃដិន(Joe Biden) ធ្វើការតាក់តែងនូវគោលនយោបាយដោះស្រាយលើសក្តានុពលវិបត្តិការបរទេស។ ទាំងអស់នេះហើយគឺជាអ្វីដែលលោកអ្នកត្រូវយល់ដឹងអំពីភាពប្រញាប់ប្រញាល់របស់កូរ៉េខាងជើងក្នុងដំណើរឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរអន្តរទ្វីប។ តើហេតុអ្វីបានជាគេកំពុងតែដាក់ការស្តីបន្ទោសនៅក្នុងពេលនេះ? តើមកពីកត្តាអ្វី? ប្រសិនបើមានអ្វីកើតឡើងនោះ សហរដ្ឋអាម៉េរិកអាចធ្វើការតបតទៅនឹងទង្វើរបស់លោកគឹម ជុងអ៊ុនដែឬទេ។ បរិបទទីមួយ៖ ការសាកល្បងនេះមិនមែនជារឿងថ្មីនោះទេ កម្មវិធីអភិវឌ្ឍន៏អាវុធរបស់ប្រទេសកូរ៉េខាងជើងត្រូវបានអនុវត្តនិងកំពុងអនុវត្តអស់រយ:ពេលជាយូរឆ្នាំមកហើយ។ សភាពការតានតឹងរហូតជិតផ្ទុះឡើងនូវវិបត្តិធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧ ក្នុងខណ:ដែលប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងចំនួន២៣ លើក ពេញមួយឆ្នាំ រួមទាំងមួយលើកហោះរំលងប្រទេសជប៉ុន និង ថែមទាំងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ។ការសាកល្បងនេះបានបង្ហាញនូវអនុភាពយ៉ាងពេញសមត្ថភាពដែលអាចធ្វើអោយប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោកដាក់ការប្រុងប្រយ័ត្ន ដែលក្នុងនោះរួមទាំងការសាកល្បងកាំជ្រួចផលិតក្នុងស្រុកប្រភេទអន្តរទ្វីប ( ICBM )ផងដែរ។ […]

ដោយសាស្រ្តចារ្យ៖ មឿន ឈានណារិទ្ធ   សារព័ត៌មានអន្តរជាតិផ្សេងៗបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្កើនការបញ្ជាឱ្យចាប់ខ្លួនយុវជនរុស្ស៊ីនៅតាមដងផ្លូវ ដើម្បីបញ្ជូនយកទៅធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងខណៈដែលយុវជនជាច្រើននាក់ព្យាយាមភាសខ្លួនទៅកាន់ប្រទេសជិតខាង។ នៅចម្ងាយ២៨៥៣គីឡូម៉ែត្រខាងត្បូងសហព័ន្ធរុស្ស៊ី នៅសាធារណដ្ឋប្រជាមានិតចិនឯណេះវិញ ក្តីកង្វល់ដែលថា ចិនអាចនឹងយកតម្រាប់តាមរុស្ស៊ី ហើយឈ្លានពានកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិនទាំងពីរ បន្ទាប់ពីត្រូវបែងចែកជាពីរ នៅឆ្នាំ១៩៤៩ដោយសារសង្គ្រាម  ស៊ីវិលនោះ។ យោងតាមសារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់អង់គ្លេស ចេញផ្សាយនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងពេលបើកមហាសន្និបាតបក្សកុម្មុយនីស្តចិន លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និយាយថាលោកគាំទ្រការបង្រួបបង្រួមទឹកដីចិនទាំងពីរដោយសន្តិវិធី ប៉ុន្តែលោក «នឹងមិនសន្យាថាបដិសេធមិនប្រើប្រាស់កម្លាំង»នោះឡើយ។ លោក ស៊ី ជីនពីង បានអបអរសាទរការបង្រ្កាបការបះបោរនៅទឹកដីហុងកុង ហើយបានព្រមានតៃវ៉ាន់ថា «កង់ប្រវត្តិសាស្រ្ត»កំពុងវិលមកទីក្រុងប៉េកាំងឱ្យដណ្តើមកាន់កាប់តៃវ៉ាន់នោះ។ លោកប្រធានាធិបតីចិន ក៏បានវាយប្រហារការកើនឡើងនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលក្រុងតៃប៉ិ ដោយបានថ្កោលទោសនូវ«ការជ្រៀតជ្រែករបស់បរទេស» ហើយបង្កឱ្យមានភាពតានតឹង។ លោក ស៊ី ជីនពីង បានប្រាប់មហាសន្និបាតទី២០របស់បក្សកុម្មុយនីស្តនេះថា៖ «កិច្ចការតៃវ៉ាន់គឺជាបញ្ហាផ្ទាល់ខ្លួនរបស់ចិន ដើម្បីដោះស្រាយ។» មហាសន្និបាតរយៈពេលមួយសប្តាហ៍នេះ ត្រូវគេរំពឹងថា […]