បទវិភាគ »

ប្រែសម្រួល៖ រតនា ការវាយបកទម្លុះព្រំដែនរុស្ស៊ី របស់អ៊ុយក្រែនគឺជាការរំលឹកដល់លោក Vladimir Putin នៅក្នុងឆ្នាំនេះដែលបានធ្វើឲ្យគាត់បានដឹងខ្លួនថា អ៊ុយក្រែនបានមើលឃើញនូវចំណុចខ្សោយដ៏ពិតប្រាកដរបស់គាត់។ គួរំលឹកថានៅពេលដែលទាហានរុស្ស៊ីបានវាយចូលក្នុងតំបន់ Kharkiv កាលពីពីរខែមុន កម្លាំងក្រុង Kyiv កំពុងសម្លឹងមើលភាពចន្លោះប្រហោងនៅតាមព្រំដែនរបស់រុស្សី ដោយសិក្សារកមើលថាតើរុស្សីអាចដឹងអំពីទីតាំងដែលងាយរងគ្រោះរបស់ខ្លួននៅត្រង់ណាខ្លះហើយរៀបចំយុទ្ធសាស្ត្រការពារខ្លួនដូចម្តេចខ្លះ។ តែផ្ទុយទៅវិញ យោធាអ៊ុយក្រែនទំនងជាបានរកឃើញទីតាំងដែលងាយរងគ្រោះរបស់រុស្សីនៅលើផែនទីបន្ទាប់មកក៏បើកការវាយឆ្មក់ទម្លុះព្រំដែនចូលជ្រៅទៅក្នុងទឹកដីរបស់រុស្សីដែលជាយុទ្ធសាស្រ្តមួយបង្វែរស្ថានការសឹកឲ្យធ្លាក់ចំពីលើក្បាលក្រុងមូស្គូតែម្តង។ កិច្ចប្រតិបត្តិការរបស់យោធាអ៊ុយក្រែនបានឈានចូលដល់មួយសប្តាហ៍ហើយមិនថាលទ្ធផលចុងក្រោយក្លាយទៅជាយ៉ាងណានោះទេ។ ការវាយលុយរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ីបានបង្កឲ្យមានការងឿងឆ្ងល់ថាប្រហែលជារុស្សីមានការរង្គោះរង្គើផ្ទៃក្នុង នៅក្នុងការសម្រេចចិត្តបញ្ជូនទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk និងលើសពីនេះ គឺកំពុងជម្រុញឲ្យអ៊ុយក្រែនទាញយកផលប្រយោជន៏កាន់តែច្រើនឡើងថែមទៀតនៅក្នុងកាល:ទេស:បែបនេះ។ កាលពីខែមិថុនាកន្លងទៅទាហានស៊ីឈ្នួលរបស់ក្រុម Wagner បានវាយលុកចូលទៅក្នុងតំបន់ Rostovរបស់អ៊ុយក្រែន។ តែឥឡូវនេះគឺជាកងយោធាផ្ទាល់របស់អ៊ុយក្រែន ដែលកំពុងតែវាយរុលទៅមុខនៅក្នុងទឹកដីរុស្សីដែលពួកគេទំនងជាចង់កាន់កាប់ទឹកដីនៅតាមបណ្តោយព្រំដែនទំហំ ១,០០០ គីឡូម៉ែត្រក្រឡា។ ក្រុមអ្នកវិភាគស្ថានការណ៏សឹកនៅចុងសប្តាហ៍នេះបានដាក់តួលេខថាប្រហែលជាមួយភាគបីនៃទឹកដីនៅតាមបណ្តោយព្រំដែនត្រូវបានវាយកាន់កាប់ដោយយោធាអ៊ុយក្រែន។ មេបញ្ជាការអ៊ុយក្រែន Oleksandr Syrskyi បានអះអាងថាមានសេចក្តីរាយការណ៏ជាច្រើននិយាយអំពីប្រតិបត្តិការសឹករបស់យោធាអ៊ុយក្រែននៅលើទឹដីរុស្សីបើទោះបីជាទីក្រុងម៉ូស្គូព្យាយាមបិទបាំងពីប្រជាជនក្នុងស្រុករបស់ខ្លួនក៏ដោយ។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទសមាជិកព្រឹទ្ធសភាជើងចាស់មកពីគណបក្សសាធារណរដ្ឋ Lindsey Graham និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យអាមេរិក លោក Richard Blumenthal បានហៅប្រតិបត្តិការឆ្លងព្រំដែនរបស់យោធាអ៊ុយក្រែនថាជាការវាយចូល “ជាប្រវត្តិសាស្ត្រ”។ ការវាយលុកឆ្លងព្រំដែនលឿនដូចផ្លេកបន្ទោររបស់យោធាអ៊ុយក្រែនគឺជាឧទាហរណ៍សម្រាប់ជាបទពិសោធមួយថ្មីទៀតក្នុងការចល័តទ័ពនៅក្នុងសង្គ្រាមបើធៀបនឹងយោធារុស្សីមានចលនាយឺតយ៉ាវនៅរយៈពេលជាច្រើនខែដោយជាប់គាំងនៅលើទីតាំងតែមួយដដែល។ គេនៅមិនទាន់ដឹងច្បាស់ទេថាតើកងកម្លាំងអ៊ុយក្រែនកំពុងឈរជើងនៅលើទីតាំងណាខ្លះនៅឡើយទេ។ បើយោងតាមវីដេអូដែលលេចធ្លាយបានបង្ហាញថាវាស្ថិតនៅឆ្ងាយៗជាប់តាមបណ្តោយព្រំដែនរបស់រុស្ស៊ីប្រហែល ២៨ ម៉ាយពីព្រំដែន។ ចំណែកខាងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានបង្ហាញពីកង្វះតម្លាភាពហើយព្យាយាមបិទបាំងព័ត៌មានពិតប្រាកដពីជួរមុខរួមទាំងអភិបាលក្រុង Kursk ក៏បានលាក់បាំងព័ត៌មានស្តីពីស្ថានការណ៏ដ៏ច្របូកច្របល់នៅក្នុងតំបន់នេះផងដែរ។ […]

ដោយ៖ Sebastian Shukla, CNN ការសម្រេចចិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីនក្នុងការដកលោកSergei Shoigu រដ្ឋមន្ត្រីការពារជាតិយូរឆ្នាំចេញពីមុខតំណែង រួមទាំងការចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់របស់គាត់ចំនួន ៥ នាក់គឺមិនមែនជារឿងធម្មតា នោះទេ។បន្ទាប់ពីការដកចេញពីតំណែងកាលពីពីរសប្តាហ៍មុន លោក Sergei Shoigu អតីតរដ្ឋមន្ត្រីការពារជាតិគេសង្កេតឃើញថារលកនៃការចាប់ខ្លួនបានធ្វើឲ្យឡើងកម្តៅនៅក្នុងក្រសួងការពារជាតិ ដែលលោកពូទិនបានយកលេសថាកំចាត់អំពើពុករលួយ។ ព្រឹត្តិការណ៏នេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចាប់ខ្លួននិងការរុះរើសមាសភាពកំពូលៗនៅក្នុងក្រសួងការពារជាតិ បន្ទាប់ពីរងបរាជ័យជិតបីឆ្នាំនៅក្នុងសមរភូមិអ៊ុយក្រែន។ រុស្ស៊ីទើបតែមានឧត្តភាពយោធាលើអ៊ុយក្រែននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបើកការវាយលុកដ៏ជោគជ័យមួយនៅភាគខាងជើងឆ្ពោះទៅកាន់ Kharkov រួមជាមួយនឹងជ័យជម្នះនៅក្នុងតំបន់ Donbas នៅភាគខាងកើតផងដែរ។ ការថយចុះនៃការផ្គត់ផ្គង់គ្រាប់រំសេវនិងកង្វះខាតកម្លាំងយោធារបស់អ៊ុយក្រែនដោយសារតែបញ្ហាជាប់គាំងជាច្រើនខែនៅក្នុងសភាអាមេរិកលើកញ្ចប់ជំនួយយោធាជាគឺជាឱកាសល្អសម្រាប់កងទ័ពរុស្ស៊ីក្នុងការផ្លាស់ផ្តូរស្ថានការណ៏នៅលើសមរភូមីជួរមុខ។ ឥឡូវនេះហេតុអ្វីបានជាឈ្នះសង្គ្រាមនៅក្នុងពេលកំពុងតែមានភាពរង្គោះរង្គើក្នុងក្រសួងការពារជាតិ? អ្នកវិភាគបានប្រាប់អ្នកយកព័ត៌មាន CNN ថាការបោសសម្អាតក្រសួងការពារជាតិដែលជាស្ថាប័នបង្កប់អំពើពុករលួយគឺជាអាទិភាពរបស់ពូទិនបើទោះបីធ្វើឲ្យមានភាពរង្គោះរង្កើយ៉ាងណាក៏ដោយ។ រុស្ស៊ីមានកិច្ចសន្យាយោធាដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមេយោធារុស្សីកំពូលៗ កឹបកេងប្រាក់ពីកិច្ចសន្យាទាំងនោះហើយរដ្ឋរុស្សីបានបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយរបស់ពួកមន្ត្រីកំពូលៗទាំងនោះជាសាធារណៈតាមបណ្តាញផ្សព្វផ្សាយ។ ដូចដែលអ្នកវិភាគម្នាក់បានប្រាប់ CNN ថា អ្វីដែលយើងកំពុងតែមើលឃើញគឺជា”ការផ្លាស់ផ្តូរនយោបាយដឹកនាំដ៏ស្មុគស្មាញមួយរបស់ពូទិន” ដែលជាអាទិភាពរបស់គាត់ដើម្បីយកជ័យជំនះលើលោកខាងលិច។ សារ Prigozhinហោះចេញពីផ្នូរ ការដកតំណែងឬការរង្គោះរង្គើច្របូកច្របល់ទាំងនេះហាក់ដូចជាសាររបស់ខ្មោច Yevgeny Prigozhin មេទាហានស៊ីឈ្នួល Wagner តាមលងដែលពីមុនត្រូវបានគេដឹងថាជា “ចុងភៅរបស់ពូទីន” ។ពីព្រោះនៅមុនពេលគាត់ស្លាប់ គាត់បានបង្ហាញអំពីភាពស្អប់ខ្ពើមចំពោះលោក Shoigu និងឧត្តមសេនីយកំពូលរបស់រុស្ស៊ី Valery Gerasimov ដែល Prigozhin […]

គេសង្កេតឃើញថា ប្រធានាធិបតីតៃវ៉ាន់ថ្មីលោកLai Ching-teបានចេញសារនយោបាយបញ្ឆេះកំហឹងក្រុងប៉េកាំងដោយលោកបានរំលឹកពីអាជីពនយោបាយរបស់គាត់ថាខ្លួនគាត់ជា “កម្លាំងចលករប្រកបដោយសក្តានុពលដើម្បីពង្រឹងឯករាជ្យភាពតៃវ៉ាន់” ។ ចាប់តាំងពីដើមយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ក្រុងប៉េកាំងបានចាត់ទុកលោកLai Ching-te ថាជា “ជនបង្កបញ្ហា” ដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ហើយបានព្រមានថាវានឹងនាំមកនូវសង្រ្គាមដល់តៃវ៉ាន់។ សុន្ទរកថានៅក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់គាត់កាលពីថ្ងៃចន្ទ ទី ២០ ឧសភា លោក Lai បានព្យាករពីចក្ខុវិសសម្រាប់កោះតៃវ៉ាន់ដោយមានទំនុកចិត្ត លើនយោបាយអន្តរជាតិ និងប្តេជ្ញាពង្រឹងកម្លាំងទ័ពដើម្បីរកសាសន្តិភាព និងវិបុលភាពរបស់តៃវ៉ាន់ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេក៏ប៉ុន្តែសម្រាប់ពិភពលោកផងដែរ។ ជ័យជម្នះរបស់លោក Lai ក្នុងការបោះឆ្នោតកាលពីខែមករា បានផ្តល់អាណត្តិប្រធានាធិបតីលើកទីបីដល់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)នេះគឺជាជោគជ័យដ៏គួរឲ្យកត់សម្គាល់ដែលបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)តៃវ៉ាន់បានបន្តកាន់អំណាចជាបន្តបន្ទាប់ពីTsai Ing-wen រហូតមកដល់លោក Lai។ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់មានការរីកចម្រើនជាមួយនឹងអន្តរកម្មសកលប្រកបដោយវិជ្ជមានដែលទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់បើយោងតាមទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថាមានចំនួន ៦.៥១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ។ លោកស្រី Tsai បានចាកចេញពីតំណែងដោយមានការវាយតម្លៃខ្ពស់ជាងប្រធានាធិបតីពីររូបមុនៗ។ ក្នុងនាមជាអនុប្រធានរបស់លោកស្រី Tsai អស់រយៈពេលបួនឆ្នាំមកនេះ លោក Lai កំពុងសម្លឹងទាញយកប្រយោជន៍ពីសន្ទុះដែលមានស្រាប់ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យសម្រាប់តំណែងប្រធានាធិបអាណត្តិទីបីបន្ទាប់ពីពីរអាណត្តិរបស់Tsai Ing-wen។ជាពិសេសនៅក្នុងទំនាក់ទំនងជាមួយប្រទេសចិន គឺជាធាតុផ្សំដ៏ធំនៃកេរដំណែលដែលលោក Lai បានទទួលការគាំទ្រពីអ្នកបោះឆ្នោត ហើយសុន្ទរកថារបស់គាត់បានបង្ហាញពីចេតនាច្បាស់លាស់មួយនៅក្នុងការរក្សាស្ថានភាពនយោបាយអន្តរជាតិឲ្យនៅដដែល។ • យន្តការផ្សះផ្សារអាចគ្រប់គ្រាន់ដែឬទេ? នៅក្នុងសុន្ទរកថារបស់លោក Lai គាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា […]

ប្រែសម្រួល៖រតនា ក្រុងហាណូយៈ ​នៅ​ថ្ងៃ​ពុធ ទី២២ ឧសភានេះ លោក To Lam មេប៉ូលិសជាតិត្រូវបានសភា​វៀតណាមផ្តល់សច្ចប័នដល់ការតែងតាំង​ជា​ប្រធានាធិបតី​ដែល​អ្នក​វិភាគ​សិន្នដ្ឋាន​ថា​ជា ​ជំហាន​មួយ​ សម្រាប់​លោក Lam ប្រកួតប្រជែងយក​តំណែង​ប្រធាន​បក្ស​កុម្មុយនិស្តដែលជារតំណែងដ៏​កំពូល​របស់​ប្រទេស​នៅពេល​ខាងមុខ។ ការបោះឆ្នោតរបស់សភា​វៀតណាមដើម្បីផ្តល់សច្ចប័នដល់ការតែងតាំងលោក Lam ធ្វើឡើងបន្ទាប់ពីការស្នើសុំតែងតាំងគាត់កាលពីថ្ងៃចន្ទដោយប្រធានរដ្ឋសភាវៀតណាមគឺលោក Tran Thanh Man ដែលជាអតីតឧបនាយករដ្ឋមន្ត្រី។ អ្នកវិភាគយល់ឃើញថាការចាកចេញរបស់មេដឹកនាំកំពូលទាំងប្រាំរបស់វៀតណាមកាលពីពីរខែមុននោះមានមេដឹកនាំចំនួនបីរូបមិនត្រូវបានគេបញ្ជាក់ជុំវិញការប្រព្រឹត្តខុសរបស់ពួកគេនោះទេ។ បើយោងតាមច្បាប់របស់រដ្ឋឯកបក្សមួយនេះដែលមានការគ្រប់គ្រងដោយបក្សកុម្មុយនិស្តយ៉ាងតឹងរ៉ឹងបំផុតនោះលោក Lam ​បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសបេក្ខភាពជាមុនដោយបក្សកុម្មុយនិស្តកាលពីសប្តាហ៍មុនដោយសម្ងាត់ហើយគាត់បានក្លាយជាបេក្ខជនតែមួយគត់សម្រាប់សភា​វៀតណាមផ្តល់សច្ចប័នដល់ការតែងតាំងគាត់​ជា​ប្រធានាធិបតី។ ​នៅក្នុងថ្ងៃពុធ ទី២២ ឧសភា សមាជិកសភាវៀតណាមបានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងលោក Lam ​ជា​ប្រធានាធិបតី​វៀតណាម ។ ក្នុងនាមជាប្រមុខនៃក្រសួងសន្តិសុខសាធារណៈ លោក Lam អាយុ ៦៦ ឆ្នាំគឺជាតួអង្គស្នូលនៅក្នុងយុទ្ធនាការបង្រ្កាបអំពើពុករលួយដែលត្រូវបានគេគិតថាជា “រងើកភ្លើងឆេះងំ” ដើម្បីលុបបំបាត់អំពើពុករលួយនៅទូទាំងប្រទេស ក៏ប៉ុន្តែក៏ត្រូវបានអ្នករិះគន់មើលឃើញថាការបង្រ្កាបនេះគឺជាឧបករណ៍ខាងផ្លូវនយោផងដែរមានន័យថាបំបិទសម្លេង​​ប្រឆាំង​នៅក្នុង​ពេល​មាន​ជម្លោះ​នយោបាយផ្ទៃក្នុងបក្សកុម្មុយនិស្តវៀតណាម។ ការបង្រ្កាបអំពើពុករលួយគឺជាលេសដើម្បីធានាឲ្យមានទំនុកចិត្តវិនិយោគិនបរទេស ដែលភាគច្រើនបានកាត់បន្ថយការកាន់កាប់មូលបត្ររបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែទទួលបានព័ត៌មានមិនសូវល្អលើផ្នែកនយោបាយដឹកនាំដែលជះឥទ្ធិពលដល់រដ្ឋបាលសាធារណៈរួមទាំងជំនួយបរទេសរាប់ពាន់លានដុល្លារ និងមូលនិធិសាធារណៈដែលមិនត្រូវបានចំណាយស្របតាមល័ក្ខណ្ឌនិងគោលការណ៏។ បន្ទាប់ពីជាប់ឆ្នោតជា​ប្រធានាធិបតី លោក Lam បានប្តេជ្ញានៅចំពោះមុខសមាជិកសភាថា លោកនឹង “បន្តធ្វើការតស៊ូប្រឆាំងនឹងអំពើពុករលួយ” ប្រកាន់ជហររឹងមាំដោយឥតងាករេ។ ប្រធានាធិបតី​មាន​តួនាទី​​ធំ​ក្នុង​ពិធីការទូតហើយជា​តំណែង​នយោបាយ​កំពូល​មួយ​ក្នុង​ចំណោម​មុខ​តំណែង​នយោបាយ​កំពូល​ទាំង​បួន​របស់​ប្រទេស ដែល​គេ​ហៅ​ថា “សសរស្តម្ភ​ទាំង​បួន”ដូចជា​ប្រធាន​បក្ស នាយក​រដ្ឋមន្ត្រី […]

ប្រែសម្រួល៖ស-សម្បត្តិ អ្នកជំនាញបាននិយាយថា ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ១៩ ឧសភា ទំនងជាមិនជះឥទ្ធិពលខ្លាំងដល់ស្ថិរភាពនយោបាយរបស់ប្រទេសនេះនោះទេ ក៏ប៉ុន្តែអាចនឹងបង្កឲ្យធ្លាក់ទៅក្នុងវិបត្តិនយោបាយជាបន្តបន្ទាប់។ យោងតាមការវិភាគរបស់ លោក Nader Hashemi សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ Georgetown នៃមជ្ឈិមបូព៌ា និងនយោបាយអ៊ីស្លាដែលបានលើកឡើងថា “ លោក Ayatollah Ali Khamenei មេដឹកនាំសាសនាដ៏កំពូល ដែលគេសន្មត់ថា Ayatollah Ali Khamenei គឺជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់គឺមិនមែនប្រធានាធិបតីនោះទេ” ។ លោក Hashemi បានប្រាប់ CNA របស់ Asia First កាលពីថ្ងៃអង្គារថា “ ប្រធានាធិបតីRaisi ត្រូវបានគេចាត់ទុកថាជាអាយ៉ងរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei ហើយការបោះឆ្នោតរបស់គាត់នៅឆ្នាំ ២០២១ គឺជាការរៀបចំដោយរបបនេះ” ។ លោក Hashemi បាននិយាយថា ” Ayatollah Ali Khamenei […]

ប្រែសម្រួល៖ ស-សម្បត្តិ ការធ្វើអន្តរាគមន៍របស់ Levin បានធ្វើឲ្យគាត់ប្រឈមមុខនឹងភាពឯកោនៅក្នុងគណបក្សសាធារណរដ្ឋដូចជា Rep. Marjorie Taylor Greene ដែលបានគម្រាមបណ្តេញលោកប្រធានសភា Mike Johnson ប្រសិនបើគាត់បន្តធ្វើវិក្កយបត្រដើម្បីស្ដារជំនួយដល់ អ៊ុយក្រែន។ លោក Johnson បានប្រកាសថា យើងនឹងការពារសេរីភាពហើយនឹងធ្វើឲ្យលោក Vladimir Putin មិនដើរកាត់អឺរ៉ុបឡើយយើងត្រូវតែប្រាប់ទៅកាន់ពូទីន ស៊ីជិនពីង និងអ៊ីរ៉ង់ និងកូរ៉េខាងជើង និងអ្នកណាផ្សេងទៀតក៏ដោយថាយើងត្រូវតែការពារសេរីភាព”។ អតីតសហសេវិក Fox News លោក Tucker Carlson បាននិយាយថាក្រុមស្តាំនិយមជ្រុលរបស់លោកស្រី Greene និង Levin បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនគឺជា “ជម្លោះមួយនៅក្នុងប្រទេសដ៏សែនឆ្ងាយដែលយើងមិនដឹងអំពីរនយោបាយស៊ីជម្រៅរបស់ពួកគេ” ដូចដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Neville Chamberlain បាននិយាយអំពីប្រទេសឆេកូស្លូវ៉ាគីក្នុងឆ្នាំ ១៩៣៨យ៉ាងដូច្នោះដែរ ។ពួកគេនាំគ្នាបម្រើ”មនុស្សល្ងង់” ដូចជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនដែលជាអ្នកបន្តវេណរបស់ស្តាលីន។អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានចង្អុលបង្ហាញថាឆុតឆាកសង្រ្គាមរុស្ស៊ីគឺពឹងផ្អែកទាំងស្រុងលើធនធានសេដ្ឋកិច្ចដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិន។ យើងមើលឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមានសម្ភារផ្លាស់ប្តូរពីប្រទេសចិនទៅរុស្ស៊ី។ ដែល បង្ហាញខ្លួននៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនលោក Miller បានប្រាប់អ្នកយកព័ត៌មាន […]