uncategorized »

ប្រែសម្រួល៖ ស-សម្បត្តិ មន្ត្រីបានឲ្យដឹងថានៅក្នុងសប្តាហ៍នេះមានត្រីបាឡែនមួយក្បាលប្រវែង ៤៦ ហ្វីតបានប្រទះឃើញងាប់ អណ្តែតមកទើលើច្រាំងនៃឆ្នេរសមុទ្រ Oregon ដោយនៅលើខ្លួនរបស់វាមានស្នាមរបួសជាច្រើនកន្លែង បើតាមការស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថាទោះបីជាវាមានរបួសជាច្រើនកន្លែងក៏ទំនងជាមិនបណ្តាលឲ្យវាងាប់នោះទេ។ ភ្នាក់ងារគ្រប់គ្រងដែនមហាសមុទ្រ និងអាកាសធាតុថ្នាក់ជាតិបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា សាកសពត្រីបាឡែនព្រុយមួយក្បាល ដែលជាប្រភេទជិតផុតពូជបានជាប់គឿងនៅលើឆ្នេរឧទ្យាន Sunset Beach State Park កាលពីថ្ងៃចន្ទ ខណៈដែលរូបរាងរបស់វាមានស្ថានភាព “ស្គមហើយស្លេកស្លាំង” យ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រជឿថា ត្រីបាឡែនជំទង់ឈ្មោលទំនងជាស្លាប់ដោយសារជំងឺក្នុងខ្លួនរបស់វាការធ្វើតេស្តបន្ថែមត្រូវទាមទារឲ្យមានការបញ្ជាក់ថាតើជំងឺអ្វីដែលបានសម្លាប់ត្រីបាឡែន។ ភ្នាក់ងារ NOAA បាននិយាយថា “ត្រីបាឡែនបានអណ្តែតមកទើលើច្រាំងសមុទ្រ ហើយជាប់គឿងដោយមានស្នាមរបួសដែលបណ្តាលមកពីការកកិតនិងឆ្នេរខ្សាច់” ។ “ក្រុមនេះក៏បានកត់ត្រាមុខរបួសរបស់ត្រីបាឡែនប្រភេទ ‘ rake marks “។ ពីដំបូងត្រីបាឡែនបានអណ្តែតមកទើលើឆ្នេរកាលពីថ្ងៃចន្ទ ភ្នាក់ងារ NOAA បានក្រើនរំលឹកអ្នកធ្វើដំណើរកុំឲ្យប៉ះពាល់វា។ទីភ្នាក់ងារនេះបាននិយាយថា “វាក៏ជាឱកាសដ៏ល្អមួយសម្រាប់យើងដើម្បីសិក្សាពីអ្វីដែលបានកើតឡើងចំពោះប្រភេទសត្វដែលជិតផុតពូជគឺយើងនឹងពិនិត្យមើលគ្រោងឆ្អឹងរបស់វាថាតើមានអន្តរកម្មដូចម្តេចដែលទាក់ទងជាមួយនឹងគ្រោងឆ្អឹងដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់វា”។ ភ្នាក់ងារ Seaside Aquarium បានប្រាប់អ្នកយកព័ត៌មាន oregonlive.com ថាកាលពីថ្ងៃអង្គារពួកគេបានបាញ់ឧស្ម័នដើម្បីបំបាត់ខ្លិនស្អុយរបស់ត្រីបាឡែនដែលសាច់វាចាប់ផ្តើមហើមរលួយដើម្បីទប់ស្កាត់ការស្អុយរលួយខ្លាំងហើយជះក្លិនពាសពេញទីនោះ។ ត្រីបាឡែននៅនឹងមួយកន្លែងគឺវាល្អសម្រាប់បរិស្ថានដែលនៅជុំវិញទីនោះ។លោកស្រី Tiffany Boothe អ្នកនាំពាក្យរបស់ Seaside Aquariumបានប្រាប់ថា៖ “បើស្តាប់ទៅគឺវាចម្លែក ប៉ុន្តែវាជាការជំរុញសារធាតុចិញ្ចឹមដ៏អស្ចារ្យមួយ” គឺថា “វាបានផ្តល់អាហារជាច្រើនដល់ពពួកសត្វឥន្ទ្រី”។ […]

ដោយៈសិរីមតី ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានបរិមាណទំនិញឆ្លងកាត់ចំនួនប្រមាណជាង ៧លាន​តោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ ចំណែកបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ទិន្នន័យ​បាន​បន្ថែម​ថា​ ​កំពង់ផែ​រដ្ឋ​នេះ​ ​បាន​គ្រប់គ្រង​ទំនិញ​កុងតឺន័រ​ជាង​ ​៧​ ​លាន​តោន​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ដែល​កើន​ឡើង​ ​១​១​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។ ​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ដំណាក់កាល​ទី​១​ ​នៅ​ឯ​កំពង់ផែ​កាលពី​ថ្ងៃសុក្រ​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​« ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​ពិភពលោក​”​។​ យើង​មានបំណង​ប្រែក្លាយ​ច្រក​ទំនិញ​នេះ​ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២​០​២​៩​»​។​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​ ​និង​ពាណិជ្ជកម្ម​តែមួយ​គត់​របស់​ព្រះរាជាណាចក្រកម្ពុជា​៕ ​​

ដោយ:សុខុម ក្រចេះ ៖ក្មេងស្រីម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរថយន្តដឹកថ្មម៉ាបធ្វេសប្រហែសធ្លាក់ថ្មទៅលើផ្លូវជាតិត្រូវក្មេងនៅត្រង់ចំណុចភូមិកាប៉ូមួយសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះកាលពីថ្ងៃទី ៣ខែធ្នូឆ្នាំ២០២៣។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្ត ម៉ាកវេអងផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-២៣០៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ ដឹកថ្មម៉ាបបានធ្វើដំណើរតាមផ្លូវជាតិក្រចេះស្នួល។មកដល់ចំណុចកើតហេតុថ្មម៉ាបមួយដុំរមៀលធ្លាក់ពីលើរថយន្តទៅលើផ្លូវបណ្ដាលឲ្យប៉ះក្មេងស្រី ម្នាក់ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំរស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះពេលកំពុងដើរដោយថ្មើជើង។ពេលកើតហេតុភ្លាមអ្នកបើកបររថយន្តដឹកថ្មមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។រថយន្ដបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកចិត្របុរី ជាបណ្ដោះអាសន្ន។ សូមរំលឹកថាករណីរដុំថ្មម៉ាបធ្លាក់ពីលើរថយន្តខាងលើនេះតាមផ្លូវជាតិក្រចេះស្នួលតែងតែកើតមានជាញឹកញាប់ហើយអាជ្ញាធរក៏បានជូនដំណឹងទៅខាងក្រុមហ៊ុនដឹកថ្មឲ្យមានការប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់។ក៏ប៉ុន្តែនៅតែបង្កហេតុបណ្ដាលឲ្យគ្រោះថ្នាក់ប៉ះពាល់ដល់អ្នកដទៃទៀត៕

ដោយ៖សុខុម មណ្ឌលគីរី៖សមត្ថកិច្ចកំពុងតាមរកអ្នកបើកបររថយន្តវេរអងក្រោយពីបត់មិនប្រយ័ត្នហើយយុវជនម្នាក់ជិះម៉ូតូបុកស្លាប់នៅវេលាម៉ោងជាង៩យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងដោយអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក តែរថយន្តនៅនិងកន្លែងកើតហេតុ។ រថយន្តម៉ាក វេអង ពណ៍ស  ស្លាកលេខ ព្រះសីហនុ 3A-0826  សណ្ដោងរម៉កស្លាកលេខ ភ្នំពេញ4A-2924 ទិសដៅពីជើងទៅត្បូង ។រីឯអ្នកបើកបរម៉ូតូឈ្មោះ កុប សំ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកោះញែក។ មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ស្លាកលេខគ្មាន លេខម៉ាស៊ីន5743974 គ្មានមួក គ្មានកញ្ចក់ ទិសដៅពីត្បូងទៅជើង។ យោងតាមការពិនិត្យជាក់ស្ដែងគឺមកពីអ្នកបើករថយន្ត វេរអង បត់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យម៉ូតូជិះផ្លូវត្រង់ទៅបុកចំកន្ទុយរុឺម៉កពីក្រោយទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។សមត្ថកិច្ចដកហូតយកមធ្យោបាយមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រង់ចាំដោះស្រាយផ្លូវច្បាប់នៅពេលក្រោយ៕

ប្រែសម្រួល៖រតនា ប្រទេសអង់គ្លេស៖ Scott McTominay បានស៊ុតបញ្ចូលទីគ្រាប់ទី 3 របស់គាត់ក្នុង 2 ប្រកួត ហើយ Diogo Dalot រកបានគ្រាប់ជ័យជម្នះក្នុងជ័យជម្នះ 2-1 របស់ Manchester United នៅ Premier League ទៅលើ Sheffield United កាលពីថ្ងៃសៅរ៍ ដើម្បីទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។ នៅថ្ងៃដ៏ឧឡារិកមួយសម្រាប់ Man United ដែលជាក្រុមរបស់ Erik ten Hag បានឡើងដល់លេខប្រាំបីក្នុងតារាងដែលមាន 15 ពិន្ទុបន្ទាប់ពីប្រាំបួនប្រកួត។ Sheffield United ស្ថិតនៅបាតតារាងដោយមានត្រឹមតែមួយពិន្ទុ។ Man United មានការខកខានទទួលបានគ្រាប់បាល់ជាច្រើនលើក រួមទាំងការទាត់បាល់ហ្វ្រីឃីករបស់ Fernandes ដែលបានទម្លុះជញ្ជាំង ប៉ុន្តែស៊យគ្រាប់បាល់នោះវាបានហោះទៅប៉ះទង្គិចចេញពីរបារទីកាត់នៅមុនពេលសម្រាក៕ ប្រភព: Reuters

ដោយ៖សុខុម បាត់ដំបង: កសិករក្នុងស្រុកមោងឫស្សីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាង​អាណោចអាធ័ម ខណ:កំពុងព្រោះស្រូវក្នុងស្រែត្រូវរន្ទះបាញ់។ សមត្ថកិច្ចបានឲ្យដឹងថា÷ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង៤:៣០រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅ ត្រង់ចំណុចភូមិវាល ឃុំ តាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះគៀត រឿប ភេទប្រុស អាយុ៥៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិ – ឃុំទីតាំងកើតហេតុខាងលើ។ មុនជួបគ្រោះថ្នាក់ជនរងគ្រោះកំពុងព្រោះស្រូវ​ក្នុងទីវាលស្រែផ្ទាល់ខ្លួនក៏គាប់ជួននឹងមេឃរលឹមបង្កជារន្ទះបានបាញ់ស្រោចត្រូវបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា÷ ជនរងគ្រោះពិតជាស្លាប់ដោយសារ​រន្ទះបាញ់ពិតប្រាកដមែន៕  

ដោយ៖សិរីមតី ភ្នំពេញ៖សេចក្តីប្រកាសពត៌មានរបស់ADBនាព្រឹកថ្ងៃទី២៦ខែកក្កដាបានឱ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ​ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការពង្រឹងបន្ថែម​ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈ​កំណែ​ទម្រង់​ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។​ កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់​ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់​ក្រោមកម្មវិធីរង​ទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្ម​ប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។ នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន​ប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបាន​អនុវត្តក្នុងកម្មវិធីនេះ​នឹង​ជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​​ប្រកបដោយប្រសិទ្ធភាពនិង​សមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង​ការអប់រំជាដើម។វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​ក្នុងកម្រិត​មូលដ្ឋានផងដែរ។» កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជា​ រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌ​បទប្បញ្ញត្តិសម្រាប់ដំណើរការ​វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័​សេវាច្រកចេញ​ចូលតែមួយ​សម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា​ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ​ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព និងគុណ​ភាព​នៃសេវាកម្មដែលបានផ្តល់។ កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រង​ចំណូល​និងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័តក្រោមកម្មវិធីរង​ទីមួយ ដែល​មានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈនិងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិ​រដ្ឋបាលមូលដ្ឋាន។ADB​ គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់​លើការបន្តគោលនយោបាយ​ដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការកាត់បន្ថយភាព​ក្រីក្រ។ កម្ចី​កម្មវិធី​ថ្មី​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ADB សម្រាប់​​កម្ពុជា​​​ឆ្នាំ ២០១៩-២០២៣៕

ដោយ៖ គង់ហេង កំពង់ចាម៖ ផ្លូវបេតុងចំនួន ពីរ ខ្សែ គឺខ្សែទី១ មានប្រវែងជាង ១១ គីឡូម៉ែត្រ និងខ្សែទី២ មានប្រវែងជាង ប្រាំពីរ គីឡូម៉ែត្រ មានប្រវែងសរុបជិត ២០ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន បី ក្នុងស្រុកស្រីសន្ធរ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៥០ ភាគរយ។ នេះបើតាមការប្រាប់ឱ្យដឹងរបស់លោក ស៊ឹម គង់ ជាអភិបាលស្រុកស្រីសន្ធរដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីចុះពិនិត្យ ដំណើរការស្ថាបនាផ្លូវទាំងពីរខ្សែខាងលើកាលពីថ្ងៃទី ៣ កក្កដា ២០២៣។ សូមបញ្ជាក់ថា ផ្លូវបេតុងចំនួន ពីរ ខ្សែនេះដែលមានប្រវែងសរុប ១៨,២៤ គីឡូម៉ែត្រ ដោយខ្សែទី១ មានប្រវែង ១១,០៤ គីឡូម៉ែត្រ ឆ្លងកាត់ឃុំព្រែករំដេង និងឃុំបារាយ និងខ្សែទី ២ មានប្រវែង ៧,២០០ គីឡូម៉ែត្រឆ្លងកាត់ឃុំព្រែកដំបូក និងឃុំបារាយ ក្នុងស្រុកស្រីសន្ធរ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី […]

ដោយ៖ Niko Vorobyov មាន meme មួយ “Bombing Voronezh” ដែលលេងសើចពីរបៀបដែលរដ្ឋាភិបាលរុស្ស៊ីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មតាមរបៀបដែលធ្វើអោយខ្លួនឯងឈឺចាប់។ សព្វថ្ងៃនេះ meme បានក្លាយជាការពិត ខណៈដែលបន្ទាប់ពីបានដណ្តើមយកទីក្រុង Rostov ទាហានស៊ីឈ្នួល Wagner ដែលបែកបាក់គ្នាបានឈានទៅដល់ទីក្រុងពិតប្រាកដ Voronezh ពាក់កណ្តាលផ្លូវទៅកាន់ទីក្រុងម៉ូស្គូ។ Olesya អាយុ 25 ឆ្នាំមកពី Voronezh បានប្រាប់ Al Jazeera ថា “ខ្ញុំបានឃើញពពកផ្សែងពីកន្លែងដែលឃ្លាំងប្រេងបានផ្ទុះឡើងមិនឆ្ងាយពីផ្ទះរបស់ខ្ញុំ” ។ “យូរៗម្តង មនុស្ស បង្ហោះវីដេអូអំពីរបៀបដែលនៅក្នុងផ្នែកផ្សេងៗនៃទីក្រុង ទាំងសំបកកំពុងធ្លាក់ចុះ ឬពួកគេកំពុងបាញ់ ឬពួកគេបំផ្ទុះឡាន។ មានទាហានជាច្រើននៅតាមផ្លូវ។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​មិន​ចាក​ចេញ​ពី​ផ្ទះ​ទេ តែ​ក្នុង​ករណី​ដែល​យើង​ខ្ចប់​របស់​យើង»។ Olesya បានប្រាប់ Al Jazeera ថានាងមិនទាន់បានឮអំពីជនរងគ្រោះណាមួយនៅឡើយទេ។ នៅព្រឹកថ្ងៃសៅរ៍ ទាហានស៊ីឈ្នួល Wagner បានកាន់កាប់ទីក្រុង Rostov ដែលជាទីក្រុងធំបំផុតមួយរបស់រុស្ស៊ី ដោយបានជួបការតស៊ូតិចតួចបំផុតពីកងកម្លាំងសន្តិសុខក្នុងតំបន់ និងកាន់កាប់ទីបញ្ជាការយោធាក្នុងតំបន់។ វីដេអូខ្លីមួយបានលេចចេញអំពីចៅហ្វាយទាហានស៊ីឈ្នួល Wagner លោក […]