បច្ចេកវិទ្យា »

ដោយ៖តុលា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភាថា ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជូនផ្កាយរណបរុករក BeiDou ថ្មីមួយទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួនភាគនិរតីនៃប្រទេសចិន។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១០ និង៤៩នាទី ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-3B ។ វានឹងត្រូវបានភ្ជាប់ទៅប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite បន្ទាប់ពីវាចូលទៅក្នុងគន្លង និងបញ្ចប់ការធ្វើតេស្តក្នុងគន្លង។ ផ្កាយរណបដែលត្រូវបានរចនាឡើងដើម្បីចូលទៅក្នុងគន្លងផែនដី geostationary គឺជាផ្កាយរណបទី ៥៦ នៃគ្រួសារ BeiDou ហើយក៏ជាផ្កាយរណបបម្រុងដំបូងសម្រាប់ប្រព័ន្ធផ្កាយរណប BeiDou-3 Navigation Satellite របស់ប្រទេសផងដែរ។ បេសកកម្មនេះបានកត់សម្គាល់ការហោះហើរលើកទី ៤៧៣ នៃគ្រាប់រ៉ុក្កែត Long March៕

ដោយ៖តុលា ទូរសព្ទម៉ាក Samsung Galaxy Z Flip 5 និង Samsung Galaxy Z Fold 5 អាចត្រូវបានបង្ហាញលក់ក្នុងទីផ្សាដំបូងនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះបើយោងតាមគេហទំព័រកូរ៉េខាងត្បូង Chosun  ដែលដកស្រង់ពីឧស្សាហកម្មបច្ចេកវិទ្យា។ ក្នុងនោះបាននិយាយថា Samsung Galaxy Z Fold 5 និង Z Flip 5 អាចនឹងមកដល់ក្នុងខែកក្កដា ឆ្នាំ២០២៣ មុនរដូវកាលចេញម៉ាកសេរីរបស់ Samsung ពាក់កណ្តាលខែសីហាបន្តិច។ វាអាចនឹងត្រូវបានគេដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked។ Chosun បាន​និយាយ​ថា​ថ្ងៃ​ទី ១១ ខែ​សីហា អាចជា​កាលបរិច្ឆេទ​ដែល​អ្នក​នឹង​អាច​យក​វា​មក​ក្នុង​ដៃ​របស់​អ្នកបាន។ តែនោះវាក៏នឹងលឿនជាងការចេញស៊េរីមុនៗធម្មតាដែរ។ Samsung ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង សម្រាប់ស៊េរី​ទូរស័ព្ទ​ដែល​អាច​បត់​បាន​ល្អ នាពេលចុងក្រោយនេះ៕ ប្រភព៖ REUTERS          

ដោយ៖តុលា ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានប្រកាសស៊េរីឧបករណ៍ងាយស្រួលប្រើប្រាស់ថ្មីសម្រាប់ iPhone និង iPad រួមទាំងមុខងារដែលអាចនឹងចម្លងសំឡេងរបស់អ្នកប្រើសម្រាប់ការហៅទូរសព្ទបន្ទាប់ពីការវាស់ស្ទង់ចាប់សំឡេងត្រឹមតែ ១៥ នាទី។ តាមការចេញផ្សាយដោយស៊ីអិនអិនដកស្រង់ការប្រកាសដោយក្រុមហ៊ុន មុខងារនេះត្រូវបានគេហៅថា Personal Voice វាអាចនឹងត្រូវបានគេចេញនៅចុងឆ្នាំនេះ។ អ្នកប្រើប្រាស់អាចប្រើវាដោយគ្រាន់តែអានសារជាអក្សរធម្មតាដូចជាការថតសំឡេង ខណៈដែលមុខងារនៃបច្ចេកវិទ្យារៀនសំឡេងនឹងដំណើរការដោយខ្លួនឯងស្វ័យប្រវត្តិ។ មុខងារពាក់ព័ន្ធដែលហៅថា Live Speech ក្រោយ ១៥នាទី វានឹងចេះរៀនសំយោគស្វ័យប្រវត្តិនូវសំឡេងអ្នកប្រើប្រាស់ ធ្វើឲ្យដូចសំឡេងអ្នកប្រើម្ចាស់ទូរសព្ទ ហើយនឹងបញ្ជូនសំឡេងនោះទៅកាន់ដៃគូ ក្នុងអំឡុងពេលការហៅទូរសព្ទ ការសន្ទនាតាម FaceTime និងការសន្ទនាដោយផ្ទាល់។ មនុស្សក៏នឹងអាចរក្សាទុកឃ្លាពិសេសៗ សំខាន់ៗដែលប្រើជាទូទៅដើម្បីប្រើក្នុងពេលសន្ទនាផ្ទាល់ផងដែរ។ មុខងារនេះគឺជាផ្នែកមួយនៃគោលបំណងធ្វើឱ្យឧបករណ៍របស់ Apple រួមបញ្ចូលកាន់តែច្រើនសម្រាប់អ្នកដែលមានពិការភាពការយល់ដឹង ការមើលឃើញ ការស្តាប់ និងការចល័ត។ Apple បាននិយាយថា មនុស្សដែលអាចមានលក្ខខណ្ឌដែលពួកគេបាត់បង់សំឡេងតាមពេលវេលាណាមួយ ដូចជាស្អក មានជំងឺបញ្ហាប្រព័ន្ធសំឡេង ដូចជា ALS (amyotrophic lateral sclerosis) អាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឧបករណ៍នេះ។ ក្រុមហ៊ុន Apple បាននិយាយថា មុខងារនេះនឹងចេញនៅចុងឆ្នាំនេះ។   Sarah Herrlinger […]

ដោយ៖តុលា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តជាង ១.១ លានគ្រឿងនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ២៩ ខែឧសភាតទៅចូលស្តុកវិញ ដោយសារបញ្ហាកម្មវិធីខាងក្នុងអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ។ ការប្រមូលមកវិញនេះគឺគ្របដណ្តប់លើផ្នែកខ្លះនៃរថយន្ត Model S, Model X និង Model 3 ដែលបាននាំចូល ក៏ដូចជារថយន្ត Model 3 និង Model Y ដែលផលិតនៅក្នុងប្រទេសចិនចន្លោះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ និងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលដាក់ជូនរដ្ឋបាលរដ្ឋសម្រាប់បទបញ្ញត្តិទីផ្សារ។ បញ្ហាផ្នែកកម្មវិធីនេះ គឺពាក់ព័ន្ធផងដែរទៅនឹងប្រព័ន្ធហ្វ្រាំងសម្រាប់អ្នកប្រើប្រាស់ ហើយវាក៏មិនផ្តល់ការព្រមានគ្រប់គ្រាន់ដែរ ក្នុងករណីដែលអ្នកបើកបរធ្វើដំណើរក្នុងរយៈពេលយូរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការបរាជ័យបែបនេះអាចបង្កើនហានិភ័យនៃការប៉ះទង្គិច។ ក្រុមហ៊ុន Tesla នឹងដាក់ពង្រាយការអាប់ដេតកម្មវិធីប្រព័ន្ធរលកធាតុអាកាស ដើម្បីដោះស្រាយបញ្ហានេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕ ប្រភព៖ REUTERS

ដោយ៖ សហការី ក្រុមអ្នកស្រាវបានផ្តោតជាសំខាន់លើការស្វែងរកជីវិតមនុស្សនៅក្រៅភព ដ៏មហាសែនឆ្ងាយមួយ ដោយ NASA បានអះអាងថា វានឹងរកឃើញនៅ ២៥ឆ្នាំខាងមុខទៀត។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ថ្លែងឲ្យដឹង​ថា​ ដោយសំអាងទៅ​លើ​អ្វី​ដែលជារបកគំហើញ​ផ្នែក​ រូបវិទ្យា ជីវវិទ្យា និង​គីមីវិទ្យា បានបង្ហាញថា៖« យើង​មិន​ឯកានោះ​ទេនៅ​ក្នុង​ចក្រវាឡនេះ»។ ក្រុមអ្នកជំនាញគិតថា កែវយឺតអវកាសប្រភេទ James Webb (JWST) របស់អង្គការ NASA ដែលជាឧបករណ៍ប្រកបដោយថាមពលខ្ពស់បំផុត បានបាញ់បង្ហោះទៅកាន់ទីអវកាសនឹងជួយនាំមុខនូវបន្ទុកស្វែងរកភពខាងក្រៅ នៃភពផែនដីដែលអាចប្រើពេលប្រហែល ២៥ឆ្នាំទៅមុខ សម្រាប់ការរុករកឲ្យឃើញនូវជីវិតក្រៅភព។ អ្នកជំនាញលោក Sasha Quanz មកពីវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស ជឿថាមនុស្សភពក្រៅនឹងត្រូវបានរកឃើញនៅក្នុងរយៈពេលពីរទសវត្សរ៍កន្លះខាងមុខ ក៏ប៉ុន្តែកែវយឺតអវកាសប្រភេទ James Webb (JWST) របស់អង្គការ NASA រកមិនទាន់ឃើញនោះទេ គឺគេរកឃើញតាមរយៈឧបករណ៍ផ្សេងដែលគេប្រើប្រាស់ជំនួស JWST ដែលគេជឿថាពិតជាអាចរកឃើញមនុស្សភពក្រៅ។ សេចក្តីថ្លែងការណ៍នេះត្រូវបានគេសាទរ នៅក្នុងការសិក្សាថ្មីមួយនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលពួកគេបាននិយាយថា មនុស្សនៅភពខាងក្រៅនៃភពផែនដីរបស់យើង នឹងទាក់ទងមកកាន់ភពផែនដីយើងនៅក្នុងឆ្នាំ ២០២៩ តែមិនមែនដោយមានជំនួយពីកែវយឺត JWST របស់យើងនោះទេ។ បើយោងតាមការសិក្សារបស់ UC គឺគេពិនិត្យលើការបញ្ជូនរលកវិទ្យុដែលគេបានផ្ញើទៅកាន់ […]

ដោយ៖ សហការី ក្រុមអ្នកស្រាវជ្រាវមើលតាមតេឡេស្កុបអវកាស James Webb បានរកឃើញចំហាយទឹកនៅជុំវិញភពផែនដី ដែលមានថ្មវិលជុំវិញផ្កាយចម្ងាយ ២៦ ឆ្នាំពន្លឺ ពីផែនដីដ៏អាថ៌កំបាំង។ បើតាមការចុះផ្សាយរបស់ ស៊ីអ៊ិនអ៊ិន បានឲ្យដឹងថា ក្រុមតារាវិទូកំពុងព្យាយាមកំណត់អំពី ការរកឃើញចំហាយទឹក ថាតើនោះគឺជាសូចនាករនូវអ្វីដែលជាវត្តមាន ដំបូងគេបង្អស់នៃលំហអាវកាស ដែលមានថ្មនៅជុំវិញភពផែនដីឬយ៉ាងណា?។ ភពក្រៅដែលរកឃើញនៅក្នុង “តំបន់ដែលអាចរស់នៅបាន” ដែលមានចម្ងាយដ៏ល្អឥតខ្ចោះពីផ្កាយតឿក្រហមមួយឌួង ធ្វើឲ្យភពផែនដីមានកម្តៅគ្រប់គ្រាន់ សម្រាប់ផ្ទុកទឹកដែលជាសាធាតុរាវលើភពរបស់វា ជារឿយៗផ្កាយតឿក្រហមមួយនេះ គោចរលើគន្លងដ៏ជិតបំផុត ដោយសារពួកវាមិនក្តៅដូចព្រះអាទិត្យ។ ផ្កាយតឿក្រហមបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេ និងកាំរស្មីអ៊ិចដែលមានសក្តានុពល ក្នុងការកម្ទេចស្រទាប់ឧស្ម័នដែលផុយស្រួយ នាំឲ្យអ្នកវិទ្យាសាស្ត្រចោទសួរថា តើភពថ្មដែលវិលជុំវិញពួកវា អាចរក្សាបរិយាកាសឲ្យប្រសើឡើងវិញបានដែរឬទេ?។ ក្រុមតារាវិទូបានសង្កេតមើលភពដ៏ក្តៅគគុកមួយដែលមានឈ្មោះថា GJ 486 b ដោយប្រើតេឡេស្កុប James Webb ។ ភពនេះមានទំហំធំជាងផែនដីប្រហែល ៣០% និងមានទំនាញខ្លាំងជាងភពផែនដីយើង។ ភពនេះស្ថិតនៅកៀកនឹងផ្កាយរណប ដូចជា GJ ៤៨៦ b វាគោចរលើគន្លងវិលមួយជុំ ជុំវិញវារៀងរាល់ ១.៥ថ្ងៃ នៃដំណើគោចររបស់ភពនេះ ហើយកម្តៅរបស់ភពមួយនេះនឹងឡើងសីតុណ្ហភាព ៤៣០ អង្សាសេ។ […]

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីអាម៉េរិក Elon Musk បានកំណត់យកថ្ងៃថ្មីថ្ងៃព្រហស្បតិ៍​សម្រាប់ការបាញ់សាកល្បងនូវរ៉ុក្កែតធុនធ្ងន់ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន បន្ទាប់ពីខកខានមិនបានបាញ់នៅថ្ងៃចន្ទ។ SpaceX បាននិយាយថា ការបាញ់បង្ហោះដែលបានគ្រោងទុកកាលពីថ្ងៃចន្ទទី ១៧ ខែមេសា ដើមសប្តាហ៍នេះ នៃគ្រាប់រ៉ុក្កែតដ៏ធំសម្បើមលើកដំបូងត្រូវបានផ្អាក ១០ នាទីមុនពេលការបាញ់បង្ហោះដែលបានគ្រោងទុក ដោយសារតែបញ្ហាបច្ចេកទេស។ ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយថា សន្ទះបិទបើកសម្ពាធទឹកកកបានបង្ខំឱ្យការ​បាញ់បង្ហោះដែលត្រូវបានគ្រោងទុកនៅម៉ោង ៨ និង២០នាទីព្រឹកម៉ោងក្នុងស្រុកនៅរដ្ឋតិចសាស់ថ្ងៃចន្ទចេញពី Starbase នៅ Boca Chica ត្រូវបានពន្យារ។ Musk បានសរសេរនៅលើ Twitter ថា “បានរៀនច្រើននៅថ្ងៃនេះ ឥឡូវនេះកំពុងផ្ទុកឧបករណ៍ជំរុញ ហើយព្យាយាមម្តងទៀតក្នុងរយៈពេលពីរបីថ្ងៃទៀត” ។ តាមការជូនដំណឹងបន្ថែម SpaceX បាននិយាយនៅលើ Twitter ថា បង្អួចនឹងបើកដំណើរការថ្មីនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ៨ និង២៨នាទីព្រឹកម៉ោងនៅរដ្ឋតិចសាស់ ដោយនឹងមានរយៈពេល ៦២ នាទី។ គួរដឹងថា ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានជ្រើសរើសយានអវកាស Starship […]

របាយការណ៍កាសែតសោតឆៃណាម័រនីងប៉ុស្តិ៍ បាននិយាយថា ចិននឹងសាងសង់មូលដ្ឋាន​នៅលើដីភពព្រះចន្ទនៅរយៈពេល៥ឆ្នាំទៅមុខទៀត។ របាយការណ៍បាននិយាយនៅសប្តាហ៍នេះថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរៀបចំសន្និសីទ​លើកដំបូងរបស់ពួកគេ រំលឹកដល់ការពិភាក្សាអំពីផែនការសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ។ អ្នកស្រាវជ្រាវជាង ១០០ នាក់មកពីសាកលវិទ្យាល័យក្នុងស្រុក វិទ្យាស្ថានស្រាវជ្រាវ និងអ្នកម៉ៅការអវកាសចិនបានចូលរួមក្នុងសន្និសីទសំណង់ក្រៅភពដែលធ្វើឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong។ ការពិភាក្សារបស់ពួកគេបានគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅលើព្រះចន្ទ ការប្រើប្រាស់មនុស្សយន្ត និងវិធីដើម្បីក្លែងធ្វើបរិយាកាសតាមចន្ទគតិនៅលើផែនដី។ លោក Ding Lieyun អ្នកវិទ្យាសាស្ត្រកំពូល​នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឥដ្ឋដំបូងគេនឹងធ្វើពីដីព្រះចន្ទក្នុងអំឡុងពេលបេសកកម្ម Chang’e 8 ប្រហែលឆ្នាំ ២០២៨ ។ លោក Ding បានបន្តថា “ការសាងសង់ផ្ទៃផែនដីនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ គោលបំណង​នៃសន្និសីទនេះគឺដើម្បីលើកកម្ពស់ការសន្ទនា ប្រមូលផ្តុំគំនិត និងបង្កើតការឯកភាពគ្នា​នៅពេលដែលសហគមន៍ឆ្ពោះទៅមុខ”។ ប្រាប់ទៅកាន់សារព័ត៌មាន China Science Daily លោកបន្ថែមថា “នៅទីបំផុត ការ     កសាងលំនៅឋានលើសពីផែនដីគឺមានសារសំខាន់មិនត្រឹមតែសម្រាប់ដំណើរស្វែងរករបស់មនុស្សជាតិទាំងអស់សម្រាប់ការរុករកអវកាសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តម្រូវការយុទ្ធសាស្ត្ររបស់​ប្រទេសចិនជាថាមពលអវកាសផងដែរ”៕ ប្រភព៖  Bloomberg ប្រភពរូប៖Bloomberg ប្រែសម្រួល៖សុខ តុលា         […]

កែសម្រួល៖ រ៉ាម៉េត ការបង្ហាញខ្លួនជាជួរដូចគុជតម្រៀបគ្នានៃភពទាំងប្រាំ ជាអព្ភូតហេតុដ៏កម្រដែលគេអាចមើលឃើញនៅលើមេឃនាពេលយប់ថ្ងៃអង្គារ ដូច្នេះសូមឧស្សាហ៏ក្រឡេកមើលទៅលើមេឃកុំខានឲ្យសោះ។ ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស និងភពព្រះអង្គារ នឹងតម្រៀបគ្នាជាជួរនៅជិតព្រះចន្ទ ដែលជាឱកាសសម្រាប់អ្នកដែលចូលចិត្តមើលផ្កាយនឹងអាចមើលឃើញនូវទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។ ភពទាំងប្រាំនេះនឹងលាតសន្ធឹងជាជួរនៅចំកណ្តាលមេឃ ក៏ប៉ុន្តែភពពុធ និងភពព្រហស្បតិ៍នឹងធ្លាក់ចុះក្រោមជើងមេឃយ៉ាងលឿនប្រហែលកន្លះម៉ោងក្រោបន្ទាប់ពីថ្ងៃលិចផុតទៅ។ ដូច្នេះគេត្រូវកំណត់ពេលវេលាឲ្យត្រឹមត្រូវសម្រាប់ការតាមដានអព្ភូតហេតុដ៏កម្រមួយនេះ។ Cameron Hummels អ្នកជំនាញខាងតារារូបវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា បានប្រាប់ CNN ថា ភពនានានឹងលេចឡើង “ដូចជាគ្រាប់គុជតម្រៀបគ្នាដូចខ្សែក”។ តារាវិទូរបស់ NASA លោក Bill Cooke បានណែនាថា ឱ្យសម្លឹងមើលទៅជើងមេឃខាងលិចក្រោយពីថ្ងៃលិចផុតទៅ។ ដរាបណាមេឃស្រឡះនោះ ទិដ្ឋភាពនៅជើងមេឃទិសខាងលិចនឹងឃើញមាន ខ្សែតម្រៀបគ្នាជាជួរនៃភពទាំងប្រាំដែលយើងអាចមើលឃើញពីគ្រប់ទិសទីលើភពផែនដី។ លោក Cooke បានប្រាប់សារព័ត៌មាន Associated Press ថា “នោះហើយជាភាពដ៏ស្រស់ស្អាតនៃការបង្ហាញខ្លួនតម្រៀបគ្នាជាជួររបស់ភពទាំងនេះ យើងមិនចំណាយពេលច្រើននោះទេ”។ ភពព្រហស្បតិ៍ ភពសុក្រ និងភពអង្គារ មានពន្លឺចែងចាំង ដូច្នេះពួកវាទាំងនេះងាយស្រួលមើលខ្លាំងណាស់ ប៉ុន្តែភពពុធ និងអ៊ុយរ៉ានុសរាងស្រអាប់បន្តិច ដូច្នេះយើងត្រូវការប្រើកែវយឹតដើម្បីមើលវាឲ្យបានច្បាស់។ ភព Venus  ជារឿយៗត្រូវបានគេហៅថា “ផ្កាយរាត្រី” វាក្លាយជាវត្ថុដ៏ភ្លឺបំផុតមួយ […]

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 បានសម្រេចដោយជោគជ័យចូលទៅក្នុង​គន្លងតារាវិថីនៅថ្ងៃសុក្រនេះ។ យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះឈ្មោះ Tianhui-6 ដោយជោគជ័យនៅម៉ោង៦ និង៤១នាទីព្រឹកថ្ងៃសុក្រ ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B ជិះលើរ៉ុក្កែត Long March-4C ជាមួយគ្នា បានចូលទៅក្នុងគន្លងអវកាសដែលបានគ្រោងទុក។ ផ្កាយរណប​នេះនឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ធ្វើ​ផែនទី​ភូមិសាស្ត្រ ការ​អង្កេត​ធនធាន​ដី ការ​ពិសោធន៍​វិទ្យាសាស្ត្រ និង​បេសកកម្ម​ផ្សេង​ទៀត។ ផ្កាយរណបភ្លោះមួយគូនេះ ក៏​ជា​បេសកកម្ម​លើក​ទី​៤៦៥​ផងដែរសម្រាប់​រ៉ុកែ្កតស៊េរី Long March៕ ប្រភព៖ XINHUA.NET ប្រភពរូប៖XINHUA.NET ប្រែសម្រួល៖សុខ តុលា  

ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់មហាសេដ្ឋីអាម៉េរិក Elon Musk គ្រោងនឹងបាញ់បង្ហោះយាន​នៅថ្ងៃចន្ទសប្តាហ៍នេះ ដឹកយកអវកាសយានិកអារ៉ាប់រួម និងរុស្ស៊ី រួមជាមួយនាវិកអង្គការ​ណាសាទៅកាន់ទៅទីអវកាស ។ នេះដោយយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ យានបាញ់បង្ហោះ SpaceX រួមមានគ្រាប់រ៉ុក្កែត Falcon 9 បំពាក់ដោយក្បាលគ្រាប់ Crew Dragon ដំណើរការដោយស្វ័យភាព ត្រូវបានកំណត់សម្រាប់ការបាញ់បង្ហោះនៅម៉ោង ១ និង៤៥នាទី ចូលថ្ងៃចន្ទទី ២៧ ខែកុម្ភៈ ម៉ោងនៅផ្លរីដាសហរដ្ឋអាម៉េរិកចេញពីមជ្ឈមណ្ឌលអវកាស Kennedy Cape Canaveral។ យាននេះ នឹងដឹកយកអវកាសយានិកអារ៉ាប់រួមម្នាក់ រុស្ស៊ីម្នាក់ រួមជាមួយនឹងនាវិករបស់អង្គការណាសាដែលមានស្រាប់២នាក់ទៀត ទាំងអស់គឺ ៤នាក់ ទៅកាន់គន្លងតារាវិថីនៃស្ថានីយអវកាសអន្តរជាតិ ក្នុងបេសកកម្មរយៈពេលយូរ ដោយរំពឹងថានឹងទៅដល់គោលដៅស្ថានីយចម្ងាយ ៤២០គីឡូម៉ែត្រពីផែនដីនៅថ្ងៃអង្គារ ពោលគឺ ២៥ម៉ោងបន្ទាប់ពីការបាញ់។ អង្គការ NASA ក៏ដូចជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk  សុទ្ធតែបានបង្ហោះសារ​ថា ការត្រួតពិនិត្យសម្រាប់យានគឺរួចរាល់អស់ហើយ […]

ដោយ៖សហការី អាម៉េរិកបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Tesla នឹងបង្កើតស្ថានីយសាកថ្មមួយចំនួនរបស់ខ្លួនសម្រាប់រថយន្តអគ្គិសនីទាំងអស់របស់សហរដ្ឋអាម៉េរិកនៅចុងឆ្នាំក្រោយ ។ សេតវិមានបាននិយាយថា ផែនការនេះនឹងធ្វើឱ្យឆ្នាំងសាកយ៉ាងហោចណាស់ ៧,៥០០ ពីបណ្តាញ Supercharger និង Destination Charger របស់ក្រុមហ៊ុន Tesla មានប្រើប្រាស់សម្រាប់រថយន្តដែលមិនមែនជារបស់ក្រុមហ៊ុន Tesla នៅចុងឆ្នាំ ២០២៤ ។ គោលដៅរបស់ប្រធានាធិបតី Joe Biden ក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុអាម៉េរិកបានដាក់ផែនការបើកបណ្តាញសាកថ្មដ៏ធំបំផុត និងគួរឱ្យទុកចិត្តបំផុតរបស់អាម៉េរិកជូនដល់អ្នកបើកបរទាំងអស់ គឺជាកម្មវិធីដ៏មានសក្តានុពលក្នុងការលើកកម្ពស់ប្រើប្រាស់ EV ដែលជាសមាសធាតុដ៏សំខាន់។ ជំនួយការសេតវិមានលោក Mitch Landrieu ដែលត្រួតពិនិត្យការអនុវត្តច្បាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២១ ដែលជាច្បាប់មួយត្រូវបានចុះហត្ថលេខាដោយលោក Biden បាននិយាយថា “ដូចដែលលោកប្រធានាធិបតី Biden បាននិយាយថា ថាមពលត្រូវបានផ្តល់ជូនសម្រាប់ការធ្វើដំណើរតាមដងផ្លូវដ៏អស្ចារ្យនៅអាម៉េរិក” ។ លោក Landrieu បាននិយាយថាមិនយូរប៉ុន្មាន ការសាករថយន្ត EV “នឹងមានភាពងាយស្រួលដូចជាការចាក់ប្រេងនៅស្ថានីយប្រេងផងដែ”។ ក្រុមហ៊ុន Tesla ធ្វើការប្រកាសកាលពីថ្ងៃពុធអំពីផែនការបើកបណ្តាញសាកថ្មផែនការនេះស្ថិតក្នុងចំណោមការអភិវឌ្ឍនាៗជាបន្តបន្ទាប់ដែលជាស្តង់ដារថ្មីដើម្បីធ្វើឱ្យបណ្តាញសាក EV មានភាពងាយស្រួល និងអាចទុកចិត្តបានសម្រាប់ប្រជាជនអាម៉េរិកទាំងអស់ រួមទាំងអ្នកដែលបើកបរផ្លូវឆ្ងាយផងដែរ។ […]

ប្រទេសជប៉ុនបរាជ័យបាញ់គ្រាប់រ៉ុក្កែត H3 ផ្ទុកផ្កាយរណបពាណិជ្ជកម្ម និងសម្រាប់តាមដាន មីស៊ីលកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ដោយបញ្ហាម៉ាស៊ីន។ យោងតាមបណ្តាញសារព័ត៌មានរ៉យទ័រ ការបាញ់បង្ហោះរ៉ុក្កែត H3 ត្រូវបានគេរំពឹងធ្វើឡើង​នៅថ្ងៃសុក្រនេះនៅឯកំពង់ផែ Tanegashima ប្រទេសជប៉ុន ក៏ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍​ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ម៉ាស៊ីនសំខាន់របស់ H3 ស្រាប់តែត្រូវបានកាត់ផ្តាច់មិនឆេះបន្ទាប់ពីការ​រាប់ថយក្រោយនៃការបាញ់បង្ហោះបានឈានដល់សូន្យទៅហើយនោះ។ បើតាមប្រភពដដែល គ្រាប់រ៉ុក្កែតនេះមានប្រវែង ៥៧ម៉ែត្រ ជារ៉ុក្កែតដែលមានផ្ទុកទៅជាមួយនឹងផ្កាយរណបសង្កេតដី ALOS-3 ឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ ដែលត្រូវបានរចនាឡើងដើម្បីសម្រាប់ចាប់សញ្ញាមីស៊ីលផ្លោង​របស់កូរ៉េខាងជើង។ បើតាមទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការ​បរាជ័យឲ្យបានជាក់ស្តែង។ ប្រទេសជប៉ុនបានសាងសង់ H3 នេះគឺដើម្បីទទួលបានការចូលប្រើ​យកព័ត៌មាននានាដោយឯករាជ្យផ្ទាល់ខ្លួនក្នុងទីអវកាស និងជំរុញឱកាសរបស់ខ្លួនក្នុងការចាប់យក​ចំណែកធំជាងនៃទីផ្សារសកលពីគូប្រជែងនានា រួមទាំង SpaceX របស់ Elon Musk ជាដើម។ វាក៏ត្រូវបានរចនាឡើងដើម្បីដាក់ផ្កាយរណបរដ្ឋាភិបាល និងពាណិជ្ជកម្មទៅក្នុងគន្លងតារាវិថី និងការផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅរបស់ទីក្រុងតូក្យូជាមួយសហរដ្ឋអាម៉េរិកក្នុងលំហអាកាស៕ ប្រភព៖ REUTERS ប្រភពរូប៖ REUTERS ប្រែសម្រួល៖សុខ តុលា  

បើគេសំឡឹងមើលទៅជញ្ជាំងរាងដូចពស់ជាបន្ទះស្រូបពន្លឺព្រះអាទិត្យដែលតភ្ជាប់ទៅនឹងទំនប់ដ៏វែងរបស់ប្រទេសស្វីសដែលបញ្ជាក់ឲ្យឃើញថាវាជាផលិតកម្មបង្កើនថាមពលបៃតងរបស់ប្រទេសនេះនៅក្នុងរដូវរងា។ ក្រុមអ្នកជំនាញគ្រប់គ្រងគម្រោង AlpinSolar និយាយថា ទំនប់ Lake Muttsee មានកម្ពស់ជាង ២,៤០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងហ៊ុមព័ទ្ធដោយកំពូលភ្នំព្រិល ដែលស្ថិតនៅកណ្តាលទីក្រុង Glarus នៃប្រទេសស្វីសមានអត្ថប្រយោជន៍សំខាន់ណាស់។ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង Jeanette Schranz សម្រាប់ការបង្កើតឡើងវិញនៅក្រុមហ៊ុនផលិតថាមពលស្វ៊ីស ហៅថា Axpo បាននិយាយថា “ជាពិសេសក្នុងរដូវរងារោងចក្រថាមពលពន្លឺព្រះអាទិត្យអាល់ផែនបានផ្តល់នូវគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិនានាលើការផលិតអគ្គិសនីបានរហូតដល់ទៅបីដងដែលច្រើនជាងរោងចក្រផលិតអគ្គិសនៅ midland” ។ បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៥០០០ បន្ទះ របស់ទំនប់នេះបានផលិតថាមពលបានរហូតដល់ទៅ ៣,៣ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលល្មមគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់តាមផ្ទះប្រហែល ៧០០ ខ្នង។ ការដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ចប់កាលពីឆ្នាំមុន ហើយការផលិតនៅកន្លែងនេះបានចាប់ផ្តើមរួចរាល់អស់ហើយ។ លោក Schranz បាននិយាយថា ភ្នំនៃប្រទេសស្វីសមិនសូវរងឥទ្ធិពលដោយអ័ព្ទក្នុងខែដែលត្រជាក់ខ្លាំងជាងនេះទេ មានន័យថាបន្ទះថាមពលពន្លឺព្រះអាទិត្យទាំងនោះទទួលបានពន្លឺព្រះអាទិត្យច្រើនជាងនៅរយៈកម្ពស់ទាប។ Schranz បាននិយាយថា “ចំណាំងពីព្រិលក៏ជាជំនួយផងដែរ”ដោយសារតែបន្ទះស្រូបពន្លឺព្រះអាទិត្យស៊ីគ្នានឹងអាកាសធាតុត្រជាក់ហើយវាអាចផ្តល់ទិន្នផលខ្ពស់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ AlpinSolar គឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ចម្បងសម្រាប់ Axpo ដែលនិយាយថាខ្លួនមានគោលបំណងដំឡើងថាមពលស្រូបពន្លឺព្រះអាទិត្យចំនួន ៤,២០០ នៅតំបន់ភ្នំនៃប្រទេសអាល់ផែន និងតំបន់ទំនាបនៅឆ្នាំ ២០៣០។ រដ្ឋាភិបាលរបស់ប្រទេសស្វីសក៏កំពុងអនុវត្តគម្រោងឲ្យកាន់តែងាយស្រួលសម្រាប់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ សភាសហព័ន្ធបានធ្វើវិសោធនកម្មច្បាប់ថាមពលរបស់ប្រទេស កាលពីឆ្នាំមុន ដើម្បីងាយស្រួលតាមដានលើការអនុវត្តសេចក្តីសម្រេចក្នុងការដំឡើងរោងចក្រថាមពលពន្លឺព្រះអាទិត្យថ្មី […]

ដោយ៖តុលា មន្ទីរពិសោធនរុករកអវកាសជ្រៅរបស់ប្រទេសចិនហៅកាត់ (DSEL) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងអញ្ជើញអ្នកដែលមានទេពកោសល្យកំពូលៗទូទាំងពិភពលោក ដើម្បីដាក់ពាក្យស្នើសុំកម្មវិធីទេពកោសល្យវ័យក្មេងឆ្នើមនៅបរទេសឆ្នាំ ២០២៣ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃការរុករកអវកាសជ្រៅ។ យោងតាម DSEL កម្មវិធីដែលផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិនៃប្រទេសចិន មានគោលបំណងទាក់ទាញអ្នកប្រាជ្ញវ័យក្មេងឆ្នើមពីបរទេសដែលបានបង្កើតស្នាដៃក្នុងវិទ្យាសាស្ត្រធម្មជាតិ វិស្វកម្ម និងបច្ចេកវិទ្យា មកធ្វើការនៅក្នុងប្រទេសចិន។ បេក្ខជនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាស វិទ្យាសាស្ត្រអវកាស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រភពផែនដី រូបវិទ្យា តារាសាស្ត្រ វិទ្យាសាស្ត្រនុយក្លេអ៊ែរ និងបច្ចេកវិទ្យា ជីវវិទ្យា គីមីវិទ្យា និងវិទ្យាសាស្ត្រសម្ភារ ព័ត៌មានអេឡិចត្រូនិក និងបច្ចេកវិទ្យា វិស្វកម្មមេកានិច បញ្ញាសិប្បនិម្មិត និងផ្សេងៗទៀត។ DSEL បាននិយាយថា វិស័យដែលទាក់ទងនឹងការរុករកអវកាសជ្រៅ ត្រូវបានបង្កើតឡើងដោយរដ្ឋបាលអវកាសជាតិចិន ខេត្ត Anhui និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន។ DSEL មានទីស្នាក់ការកណ្តាលនៅទីក្រុង Hefei រដ្ឋធានី Anhui និងមានសាខានៅទីក្រុងប៉េកាំងផងដែរ។ ចាប់តាំងពីការបង្កើតឡើងមក មន្ទីរពិសោធន៍បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតលើគម្រោងជាតិសំខាន់ៗ ក្នុងការរុករកអវកាសជ្រៅ។ DSEL មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍរយៈពេលវែងនៃការរុករកអវកាសជ្រៅទាក់ទងនឹងព្រះចន្ទ ភពផ្កាយ អាចម៍ផ្កាយ […]

ប្រែសម្រួល៖សហការី ផ្កាយដុះកន្ទុយដែលនឹងហោះកាត់ភពផែនដី និងព្រះអាទិត្យនៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត វាជាលើកដំបូងហើយនៅក្នុងរយៈពេល ៥០,០០០ ឆ្នាំ ដែលគេអាចមើលឃើញវាម្តងដោយផ្ទាល់នឹងភ្នែក។ ផ្កាយដុះកន្ទុយនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកជិតនឹងភពផែនដីបំផុតនៅថ្ងៃទី ១ កុម្ភៈ ដែលគេរំពឺងថាងាយស្រួលមើលវាដោយគ្រាន់តែប្រើកែវយឹតមួយគូ ឬក៏សូម្បីតែមើលវាដោយភ្នែកទទេក៏បាន ប្រសិនបើមេឃមិនសូវចាំងភ្លើងបំភ្លឺទីក្រុង ឬក៏ចាំងនឹងពន្លឺព្រះចន្ទ។ លោក Nicolas Biver អ្នកជំនាញខាងតារាសាស្ត្រនៅ Paris Observatory បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាដោយសារព្រះចន្ទពេញវង់ជាហេតុពិបាកមើលឃើញវាតែនៅក្នុងអំឡុងចុងសប្តាហ៍ព្រះចន្ទរះជាថ្មីនៅថ្ងៃទី ២១និង ២២ ខែមករា វាជាឧកាសល្អសម្រាប់អ្នកតាមដានតារាសាស្ត្រ ។ ផ្កាយដុះកន្ទុយត្រូវបានគេឲ្យឈ្មោះថា C/2022 E3 (ZTF) ដែលក្រោយមកក្រុមហ៊ុន Zwicky Transient Facility ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញវាដំបូងគេក្នុងខណៈដែលវាធ្វើដំណើរឆ្លងកាត់ភពព្រហស្បតិ៍កាលពីខែមីនាឆ្នាំមុន។ Biver បាននិយាយថា ផ្កាយដុះកន្ទុយនេះកកើតឡើតពីទឹកកក និងបណ្តុំធូលី ហើយវាបញ្ចេញជាពន្លឺដែលមានពណ៌បៃតង។ វាត្រូវបានគេធ្វើការប៉ាន់ស្មានថាមានអង្កត់ផ្ចិតប្រហែលជាមួយគីឡូម៉ែត្រ ដែលធ្វើឲ្យវាមានទំហំតូចជាង NEOWISE គឺជាផ្កាយដុះកន្ទុយចុងក្រោយដែលគេអាចមើលវាឃើញដោយភ្នែកទទេបាន ហើយបានធ្វើដំណើរឆ្លងកាត់ភពផែនដីក្នុងខែមីនា ឆ្នាំ ២០២០ និង Hale-Bopp ដែលបានគោចរនៅក្នុងឆ្នាំ ១៩៩៧ ជាមួយនឹងអង្កត់ផ្ចិតប្រហែល […]

ទីភ្នាក់ងារវិទ្យាសាស្រ្តណាសាអាម៉េរិក បានព្រមានថា ប្រទេសចិនអាចនឹងទាមទារដណ្តើមយកដីឋាន​ព្រះចន្ទនាពេលអនាគត ខណៈពួកគេកំពុងប្រកួតប្រជែងយកឈ្នះ វិស័យអវកាស។ យោងតាមសារព័ត៌មាន Politico អ្នកគ្រប់គ្រងកំពូលរបស់អង្គការ NASA លោក Bill Nelson បាននិយាយនៅខែមករានេះថា សហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងការប្រណាំងអវកាសថ្មីជាមួយប្រទេសចិន ហើយប្រសិនបើចិនឈ្នះ នោះវានឹងអាចបណ្តាលឱ្យប្រទេសនេះទាមទារ “កាន់កាប់” យកនូវទំហំដីដ៏ធំនៃភពព្រះចន្ទ។ “វាអាចទៅរួចទាំងស្រុងដែលប្រទេសចិននឹងបិទតំបន់​ដែលសម្បូរទៅដោយ​ធនធានល្អៗបំផុតនៃផ្ទៃព្រះចន្ទ ប្រសិនបើពួកគេបង្កើតវត្តមាននៅទីនោះមុនគេ”។ Nelson បានបន្តប្រាប់អ្នកយកព័ត៌មានទៀតថា “វាជាការពិត៖ យើងកំពុងប្រណាំងប្រជែងក្នុងលំហ។ ពួកយើងប្រយ័ត្នប្រយែងណាស់ ខ្លាចថាចិនអាចបានទៅដល់កន្លែងមួយនៅលើព្រះចន្ទ ក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រពួកគេមុនយើង”។ Nelson ​កត់សម្គាល់ថា និងចង្អុលប្រៀបធៀបទៅនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលចិនតែងតែទាមទារអធិបតេយ្យភាពលើតំបន់ដែលជាកម្មសិទ្ធិរបស់ប្រទេសដទៃ ខណៈចិននឹងប្រើពាក្យ “នេះជាទឹកដីរបស់យើង ចូរ​ចេញ​ទៅ យើង​នៅ​ទី​នេះ​”។ គួរសង្កេតថា កម្មវិធីអវកាសរបស់ចិន សព្វថ្ងៃនេះហាក់កំពុងរីកចម្រើនយ៉ាងខ្លាំង រហូតបានទទួលជោគជ័យ​ក្នុងការបង្កើតស្ថានីយអវកាសថ្មីឯកជនផ្ទាល់ខ្លួនមួយកាលពីដើមឆ្នាំ២០២២។ តែយ៉ាងណាចំពោះអង្គការ​ណាសា​អាម៉េរិកវិញក៏មិនអន់ជាងគ្នាប៉ុន្មានដែរ ដោយបាននិងកំពុងធ្វើការលើបេសកកម្មស៊េរី Artemis របស់ខ្លួនទៅកាន់ឋានព្រះចន្ទ៕ ប្រភព៖ New York Post ប្រភពរូប៖New York Post ប្រែសម្រួល៖សុខ តុលា  

ប្រែសម្រួល៖សហការី ក្រុមហ៊ុនក្នុងស្រុក AVIC Changhe Aircraft Industry (Group) Corporation Ltd. បានផលិតឧទ្ធម្ភាគចក្រប្រភេទ S-300C និងបានប្រគល់ទៅឲ្យក្រុមហ៊ុន Huaxia Jiuzhou General Aviation កាលពីថ្ងៃទី ២០ ខែធ្នូ ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រគ្រប់គ្រងដោយ CITIC Offshore Helicopter ។ ឧទ្ធម្ភាគចក្រប្រភេទថ្មីមួយនេះនឹងត្រូវយកទៅប្រើប្រាស់ជាចម្បងសម្រាប់ការបណ្តុះបណ្តាលអ្នកបើកបរ ទេសចរណ៍ក្នុងរយៈកម្ពស់ទាប និងក្នុងវិស័យផ្សេងៗទៀត វាជាសញ្ញាជោគជ័យនៃលើកាផលិតឧទ្ធម្ភាគចក្រប្រភេទ S-300C ដែលផលិតផលមួយក្នុងស្រុកចូលទៅកាន់ទីផ្សារអកាសចរណ៍របស់ប្រទេសចិន។ ឧទ្ធម្ភាគចក្រប្រភេទ S-300C នេះគឺជាឧទ្ធម្ភាគចក្រពហុបំណង មានទម្ងន់មួយតោន ស៊េរីឧទ្ធម្ភាគចក្រធុនស្រាលនេះ គឺជាឧទ្ធម្ភាគចក្រសម្រាប់ហ្វឹកហាត់ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ វាមានតម្លៃសមរម្យនឹងមានប្រសិទ្ធភាពល្អ អាយុកាលសេវាកម្មរក្សាបានយូរ និងសមត្ថភាពហោះហើរដែលអាចទុកចិត្តបាន ដែលគេអាចប្រើប្រាស់វាបានយ៉ាងទូលំទូលាយនៅការក្នុងការបណ្តុះបណ្តាលអ្នកបើកបរ ការបណ្តុះបណ្តាលបេសកកម្ម ការបាញ់ថ្នាំកសិកម្ម និងរក្សាព្រៃឈើ ការថតរូបពីលើអាកាស ការល្បាតរបស់ប៉ូលិស និងលើវិស័យផ្សេងៗទៀតជាច្រើន។ សូមមើលមក យន្តហោះដឹកអ្នកដំណើរ C919 ផលិតនៅក្នុងស្រុកដំបូងបង្អស់របស់ប្រទេសចិន បានបញ្ចប់ការធ្វើតេស្តហោះហើររួចរាល់ហើយ។ AVIC Changhe Aircraft Industry […]

ប្រែសម្រួល៖សហការី អង្គការណាសាបានដាក់ឲ្យចូលនិវត្តន៍ជាផ្លូវការនូវយានចុះចត Mars InSight ដែលជាយានអវកាសរបស់សហរដ្ឋអាម៉េរិកដំបូងគេបង្អស់ដែលត្រូវបានគេរចនាឡើងជាពិសេសដើម្បីសិក្សាលើផ្នែកខាងក្នុងដ៏សែនជ្រៅលើពិភពលោកដ៏មហាសែនឆ្ងាយមួយនេះអស់រយៈពេលជាងបួនឆ្នាំមកហើយបន្ទាប់ពីវាបានទៅដល់ផ្ទៃនៃភពក្រហម ទីភ្នាក់ងារនេះបានប្រកាសកាលពីថ្ងៃពុធឧបករណ៍បញ្ជាបេសកកម្មនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA នៅជិតទីក្រុង Los Angeles បានកំណត់ថា បេសកកម្មរបស់វាត្រូវបានបញ្ចប់ នៅពេលដែលវាមានការព្យាយាមពីរលើកជាប់ៗគ្នា ដើម្បីបង្កើតទំនាក់ទំនងវិទ្យុទាក់ទងជាមួយអ្នកចុះចតបានបរាជ័យ ដែលជាសញ្ញាបង្ហាញថា អាគុយដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ InSight អស់ថាមពលហើយ។ អង្គការ NASA បានព្យាករណ៍កាលពីចុងខែតុលា ហើយបាននិយាយថាយានអវកាសមួយនេះនឹងឈានដល់ការបញ្ចប់កិច្ចប្រតិបត្តិការរបស់វានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះ ដោយសារការប្រមូលផ្តុំនៃធូលីមានកាន់តែច្រើនឡើងនៅលើបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វា ជាហេតុដែលធ្វើឲ្យថាមពលថ្មរបស់វាចុះខ្សោយ។ NASA បាននិយាយថា វិស្វករ JPL នឹងបន្តស្តាប់សញ្ញាពីអ្នកចុះចត ក្នុងករណីនេះ ប៉ុន្តែការលឺពី InSight ម្តងទៀតគឺមិនទំនងនោះទេ។ យានស៊ើបអង្កេតដែលជាស្ថានីយមានជើងទម្របីបានខិតខំទាក់ទងជាលើកចុងក្រោយមកកាន់ផែនដីនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។ InSight បានចុះចតនៅលើភពអង្គារកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៨ ជាមួយនឹងឧបករណ៍ដែលត្រូវបានរចនាឡើងដើម្បីរកមើលការរញ្ជួយដីរបស់ភពផែនដីដែលមិនធ្លាប់វាស់វែងពីមុនមកក្រៅពីផែនដី ហើយបេសកកម្មរយៈពេលពីរឆ្នាំខាងដើមរបស់វាក្រោយមកត្រូវបានពន្យាររហូតដល់ទៅបួនឆ្នាំ។ ចាប់ពីតំបន់ដែលលាតសន្ធឹងលើវាលទំនាបដ៏ធំ និងសំប៉ែតដែលហៅថា Elysium Planitia នៅភាគខាងជើងនៃអេក្វាទ័ររបស់ភពផែនដី អ្នកចុះចតបានជួយអ្នកវិទ្យាសាស្ត្រឲ្យទទួលបានការយល់ដឹងថ្មីៗថែមទៀតអំពីរចនាសម្ព័ន្ធខាងក្នុងរបស់ភពអង្គារ។ […]

អ៊ីស្រាអែលបញ្ចេញយានជំនិះអាកាសដំបូងដែលទើបផលិតបានសម្រាប់ជិះផ្ទាល់ខ្លួន ជិះបានចម្ងាយជាង១០០គីឡូម៉ែត្រ ត្រៀមដាក់លក់នៅទីផ្សារអន្តរជាតិ។ យានជំនិះអាកាសនេះ ត្រូវបានផលិតក្នុងស្រុកដោយក្រុមហ៊ុនអ៊ីស្រាអែល AIR startup អាចផ្ទុកមនុស្សបានពីរនាក់ អ្នកបើ និងអ្នកដំណើរម្នាក់ ដោយអាចធ្វើដំណើរជំនួសឡាន ម៉ូតូក្នុងករណីផ្លូវស្ទះខ្លាំង។ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតយាននេះគឺ លោក Rani Plaut បាននិយាយថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ” ។ “យើងបានផ្លាស់ប្តូរថ្ងៃនេះ ដើម្បីបញ្ជូនបន្តការហោះហើរ… នាំយកឲ្យកាន់តែងាយស្រួល ក្តីស្រមៃរបស់យើងក្នុងការផលិត AIR ONE ដ៏ធំ”។ បើទោះបីជាការផលិតនឹងប្រព្រឹត្តទៅទូលំទូលាយក៏ដោយ  វានៅតែមានឧបសគ្គសំខាន់ៗ​ជាច្រើន​ដែលត្រូវ​ជួបប្រទះមុនពេលដែលមនុស្សអាចរំពឹងថានឹងហោះហើរដោយខ្លួនឯង ឆ្លងកាត់ទីក្រុង ហោះពីលើយានជំនិះតូចៗ។ វាត្រូវតម្រូវឲ្យមានការបង្កើតបទប្បញ្ញត្តិ និងការធ្វើពាណិជ្ជកម្ម​បច្ចេកវិទ្យាចេញពីរដ្ឋាភិបាល។ យាននេះនឹងវាយលុកទីផ្សារជាតិ និងអន្តរជាតិនៅចុងឆ្នាំ ២០២៤ ក្នុងតម្លៃមូលដ្ឋាន ១៥០.០០០ដុល្លារ។ Plaut និយាយថា ល្បឿនជាមធ្យមពីមួយថ្ងៃទៅមួយថ្ងៃនឹងមានប្រហែល (១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង) នៅរយៈកម្ពស់ ១.២០០ ហ្វីត (៣៦៦ ម៉ែត្រ)៕ ប្រភព៖ ALJAZEERA ប្រភពរូប៖ALJAZEERA ប្រែសម្រួល៖សុខ តុលា