ពន្ធដារ »

យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដា្ឋនពន្ធដារ បានបញ្ជាក់ថា ១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ។ តាមមាត្រា ២៣៥ នៃច្បាប់ស្ដីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀល ដល់ ១០លានរៀលដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ១៣ ចំណុច ដែលត្រូវបានចាត់ជាអំពើរាំងស្ទះទាំងនោះគឺរួមមាន៖ ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ការមិនបានចេញវិក្កយបត្រ ការមិនផ្ដល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធ ធ្វើការពិនិត្យបញ្ជិកាគណនេយ្យ ឬឯកសារផ្សេងៗ ការមិនបានរក្សាបញ្ជិកាគណនេយ្យ និងឯកសារផ្សេងៗទៀត ការព្យាយាមរារាំងការកំណត់ និងការប្រមូលពន្ធ ការកសាង ឬផ្ដល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ ការចេញវិក្កយបត្រក្លែងបន្លំ ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ ។ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញតិ្ត ស្ដីពីពន្ធដារនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ […]

ដោយ៖ស-សម្បត្តិ ការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវីធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហេ្វសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ដោយមានការចូលរួមពីលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យ ផងដែរ។ លោកអនុប្រធាននាយកដ្ឋានបានបន្ថែមទៀតថា ជាក់ស្ដែងចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ មានការលើកលែងនិងការអនុគ្រោះជាច្រើនដូចខាងក្រោម៖ ករណីលើកលែងពន្ធ ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មសលក្ខណៈគ្រួសារ។ ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងវង្វង់ញាតិ៖ ១. ការធ្វើសន្តតិកម្ម –          រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត –           រវាងប្ដី-ប្រពន្ធ –           រវាងយាយ-បង្កើត និងចៅបង្កើត –           […]

ដោយ៖ស-សម្បត្តិ ភ្នំពេញ៖យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមអត្រា១០%នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ កម្មសិទ្ធិករ ឬសិទ្ធិវន្ដ ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យនោះស្ថិតនៅជារៀងរាល់ខែ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់(គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប)ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួលសម្រាប់រយៈពេលជាច្រើនខែ។ យ៉ាងណាមិញពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏មានការលើកលែងផងដែរចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យចំពោះគ្រប់ករណីទាំងឡាយដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០,០០០ (ប្រាំសែន) រៀល។ ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖ -ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល -ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកមុ្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដទៃទៀត -ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន -ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្ដ ត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា -ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ស្របតាមមាត្រា ២៥ និងមាត្រា២៦ នៃច្បាប់ស្ដីពីសារពើពន្ធ -ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ៕