ភ្នំពេញ៖ ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement –DTA )ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗមួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន ៖ – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤ %មក ១០% – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ពី ១៤%មក១០% ឬលើកលែងពន្ធ – ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពី ប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក៥០ % – ទទួលបានការលើកលែពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិក្រោម DTA – ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវត្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា ៖ សម្រាប់នីតិបុគ្គល ៖ ១ . វិញ្ញាបនបត្រនិវាសនជន ( Certificate […]
អាករលើតម្លៃបន្ថែមគឺជាយន្តការសម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍខាងធុរកិច្ចដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឲ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាសូន្យ។ ជាមួយគ្នានេះទំនិញឬសេវា និងសកម្មភាពសំខាន់ៗមួយចំនួនដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក៍ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ ផងដែរក្នុងនោះមាន ៖ ១ . សេវាសិក្សាអប់រំ ២ . សេវាប្រៃសណីយ៍សាធារណៈ ៣ . សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រនិង ទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ ៤ . សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ ៥ . សេវាធានារ៉ាប់រង ៦ . ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត ៧ . ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក ៨ . សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ ៩ . សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១០ . ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១ . សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បន្ថែមពីនេះ ដើម្បីលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតអាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួនដែលធ្វើការផ្គត់ផ្គង់ ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុតសត្វចិញ្វឹមគ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ […]
ដើម្បីធានាភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធ ព្រមទាំងផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យបានឆាប់រហ័ស ក្នុងករណីពិនិត្យឃើញភាពមិនប្រក្រតីណាមួយចំពោះការប្រកាសនិងបង់ប្រាក់ពន្ធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងទៅសហគ្រាសស្តីពីការប្រកាសបង់ប្រាក់ពន្ធមិនបានត្រឹមត្រូវ និងភ្ជាប់ជាមួយតារាងឧបសម្ព័ន្ធលម្អិតអំពីប្រតិបត្តិការដែលបានរកឃើញដោយរដ្ឋបាលសារពើពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ ៩១២៤ អពដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើលិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ ជូនដល់ទីតាំងសហគ្រាសផ្ទាល់ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកជាប់ពន្ធត្រូវឆ្លើយតបចំពោះលិខិតនេះតាម ករណី ដូចខាងក្រោម៖ ១. ករណីយល់ស្របតាមលិខិតជូនដំណឹង ៖ អ្នកជាប់ពន្ធមានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ដើម្បីបង់ប្រាក់ពន្ធ និងពន្ធបន្ថែម នៅធនាគារពាណិជ្ជជាដៃគូដែលបាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ( MOU) ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈប្រព័ន្ធ គ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ ( e-Payment System) ដោយប្រើប្រាស់លេខបារកូដ ឬ QR Code ដែលមានលើលិខិតជូនដំណឹងជាការស្រេច ។ ក្រោយពេលបង់ប្រាក់ពន្ធតាមលិខិតជូនដំណឹងរួចរាល់ ប្រព័ន្ធនឹងកែតម្រូវប្រតិបត្តិការនៃការប្រកាសពន្ធដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាស ពន្ធអាជីវកម្មរបស់អ្នកជាប់ពន្ធ។ ២. ករណីមិនយល់ស្របតាមលិខិតជូនដំណឹង ៖ អ្នកជាប់ពន្ធមានរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរនូវការមិនយល់ស្របចំពោះ ចំណែកណាមួយ ឬទាំងស្រុងចំពោះការរកឃើញរបស់រដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយឯកសារ បញ្ជាក់ជាសក្ខីកម្មទៅដាក់នៅបញ្ជរទទួលឯកសារនៃរដ្ឋបាលសារពើពន្ធ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ ( […]
បន្ទាប់ពីសង្កេតឃើញថា សហគ្រាសមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ បានរួចរាល់ហើយ ប៉ុន្តែនៅមាន សហគ្រាសមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញ សេចក្តីជូនដំណឹងលេខ ៨៩៩៩ អពដ ដើម្បីជាការរំលឹកសារជាថ្មីម្តងទៀត ដល់សហគ្រាសក្នុងរបបស្វ័យប្រកាសដែលមិនទាន់បានបំពេញ កាតព្វកិច្ចពន្ធលើប្រាក់ចំណូល អោយរួសរាន់ប្រកាសដឹងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សហគ្រាស ដែលខកខានមិនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលទាន់ពេលវេលាកំណត់នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលនានាស្របតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ( Tax on Income –Tol e –Filing) ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕
ដោយ៖លនស្រស់ ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ( គ.ស.ក) រៀបចំសិក្ខាសាលាស្តីពី “ កាតព្វកិច្ច និងនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល “ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី ស៊ីន ពុទ្ធារី នាយិកាប្រតិបត្តិនៃ គ .ស.ក ។ សិក្ខាសាលានេះមានការចូលរួមពីលោក ជ័យ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូចនិងមធ្យម និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ៣០០នាក់។ សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធនីតិវិធីនៃការធ្វើបច្ចុប្បន្នភាព និងនីតិវិធីផ្សេងៗទៀតស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើតឲ្យមានកិច្ចសន្ទនារវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយ អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសផ្តល់ឳកាសដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងនូវ បញ្ហាប្រឈមរបស់ខ្លួនក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ៕

ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗ មួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន៖ – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក១០ % – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក១០% ឬលើកលែងពន្ធ – ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០% – ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិ ក្រោម DTA – ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖ សម្រាប់នីតិបុគ្គលះ ១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម […]
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ។ ការរៀបចំនិងដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការរៀបចំឲ្យមានការចុះបញ្ជីថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងមិនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឡើយ។ យន្តការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឳកាសឲ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្មពង្រីកមុខរបរ ជាពិសេសធ្វើឲ្យកម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕
កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទថ្មីមួយទៀតមកធ្វើបទបង្ហាញនិងពិភាក្សានោះគឺ “កាតព្វកិច្ចបង់ពន្ធអាករចំពោះ ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនចំនួនពីររូប រួមមាន លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ។ ក្នុងរយៈកន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក បាននិងកំពុងពង្រីកទីផ្សារ ដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពជាការផ្គត់ផ្គង់ទំនិញ ដោយមានថែមទំនិញរបស់សហគ្រាសឬទំនិញដទៃ ឬផ្តល់ជារង្វាន់ តាមរយៈក្រវិលកំប៉ុង តម្របដប ឬវិធីផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត កាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ ០២៥ សហវ.ស.ណ.ន ស្តីពី កាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែបទំនិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញ ក្នុងស្រុក ក្នុងគោលបំណងណែនាំដល់សហគ្រាសអំពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ផ្សេងៗ។ […]
លោកអ្នក ជាម្ទាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជីនិងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយដ្ឋានពន្ធដារទៀតទេ លោកអ្នក អាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer APP )ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួនដែលមានក្នុងបណ្ណសម្គាល់យានយន្ត(កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន៣ រួមមាន ៖ – បណ្ណសម្គាល់យានយន្ត – អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ៕
គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ២០២៤ អង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារបានរៀបចំបញ្ជរផ្សព្វផ្សាយនិងផ្តល់ព័ត៌មានក្នុងព្រឹត្តិការណ៍សំខាន់ៗឬកម្មវិធីសិក្ខាសាលានានាដោយមានមន្ត្រីពន្ធដាររង់ចាំផ្តល់សេវាពិគ្រោះយោបល់ជូនសាធារណជននិងអ្នកជាប់ពន្ធ សរុបចំនួន១១០លើក ដោយមានសាធារណជននិងអ្នកជាប់ពន្ធមកពិគ្រោះយោបល់ ព្រមទាំងទាញយកឯកសារពាក់ព័ន្ធនឹងពន្ធដារជាទម្រង់ឌីជីថល ( Digital ) ចំនួន ៦៨៦៨ រូប។ លទ្ធផលនេះ បង្ហាញពីការខិតខំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីកាតព្វកិច្ច សារពើពន្ធ ជាពិសេសការឆ្លើយតបនូវចម្ងល់នានារបស់សាធារណជន និងអ្នកជាប់ពន្ធឲ្យបានកាន់តែទូលំទូលាយ ជិតស្និទ្ធ និងផ្តល់នូវមធ្យោបាយផ្តល់ព័ត៌មានកាន់តែសម្បូណ៌បែប៕

អនុលោមតាមមាត្រា៩ ចំណុចខ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលត្រូវបានលើកលែងចំពោះប្រាក់ចំណូលរបស់៖ -អង្គការណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាង សាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន -សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុនឬរូបវន្តបុគ្គល។ ខាងលើនេះជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី ពន្ធដារកម្ពុជា ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page ) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ កាតព្វកិច្ចសារពើពន្ធរបស់អង្គការមិនមែនរដ្ឋាភិបាល រួមមានលោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងលោក ខែន គីម អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ។ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារតាមទម្រង់ដែលបានកំណត់ និងត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃ ឯកសារដូចខាងក្រោម៖ – លក្ខន្តិកៈ និងលិខិតអនុញ្ញាតចុះបញ្ជីនៅក្រសួងមហាផ្ទៃសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ឬ – អនុស្សរណៈ ជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារអំពីការផ្លាស់ប្តូរលក្ខខណ្ឌខាងលើ […]
ក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement-DTA ) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ( General Tax Authority ) ក្នុងរាជធានីដូហា រដ្ឋកាតា នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋកាតា នឹងជំរុញកំណើនពាណិជ្ជកម្មទាំងការវិនិយោគទៅវិញទៅមកជាពិសេសអត្ថប្រយោជន៍ ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ច ព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( DTA ) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនដែលមានជាអាទិ៍ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួនទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( […]
ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈការទិញលក់ជាដើម។ ពន្ធនេះជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។ បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាប មករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖ អចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ-ប្លង់រឹង) សំណុំឯកសារពីរដ្ឋបាលសុរិយោដី ដីការបញ្ជូនរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កំណត់បង្ហាញរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញ្ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ […]
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តនិងបន្ថែមការលើកទឹកចិត្តប្រភេទពន្ធចំនួន ៤ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធអចលនទ្រព្យ។ កាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ លើប្រភេទពន្ធចំនួន ៤ រួមមាន៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចំណេញមូលធន ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ ការលើកទឹកចិត្តផ្នែកពន្ធដារនេះ ស្របតាមសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្នុងគោលដៅកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការអនុវត្ត កាតព្វកិច្ចសារពើពន្ធចំពោះការជួលអចលនទ្រព្យ ។ សេចក្តីណែនាំនោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា គ្មានគោលរណ៍ឬវិធានការណាមួយអនុញ្ញាតឲ្យមន្ត្រីដើរប្រមូលប្រាក់ពន្ធនៅតាមសហគ្រាសនោះទេ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាល់ការបំពេញការងាររបស់មន្ត្រីពន្ធដារគឺសុទ្ធតែមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ចេញពីប្រព័ន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអាចស្គែនបញ្ជាក់ពីភាពត្រឹមត្រូវតាម រយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track។ អគ្គនាយកដ្ឋានពន្ធដារ ក៏គ្មានគោលការណ៍ ឬវិធានការណាមួយ ឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធអាករជាសាច់ប្រាក់ដោយផ្ទាល់នៅតាមសហគ្រាសនោះឡើយ។ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បីដាក់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ងាយស្រួល និងមានតម្លាភាពខ្ពស់បំផុត ដោយការប្រកាសនិងបង់ប្រាក់ ពន្ធអាករគ្រប់ប្រភេទសុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ហើយការបង់ប្រាក់ពន្ធអាករត្រូវធ្វើឡើងតាមធនាគារ ឬតាមអនឡាញផ្ទាល់តែម្តង។ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់នូវភាពត្រឹមត្រូវ នៃប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និងលិខិតបញ្ញាបេសកកម្ម តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track ក្នុងករណីមានការសង្ស័យ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋានពន្ធដារតាមលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ ឬដាក់ ពាក្យបណ្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក ( Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ (រូបឯកសារ) អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦,៦៩ ប៊ីលានរៀល ពោលគឺស្មើនឹង ៤៣,៦៣ លានដុល្លារ។ នៅក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ( Simplified VAT Registration ) មានចំនួន ៥៥,១០ ប៊ីលានរៀល ស្មើនឹង១៣,៦១ លានដុលា្លរ និងចំណូលប្រមូលបានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០,០២ លានដុល្លារ។ ដោយឡែកចំណូលដែលប្រមូលបានពីវិស័យនេះក្នុង ខែកក្កដា មានចំនួន ២៤,៤៥ ប៊ីលានរៀល ស្មើនឹង ៦,០៤ លានដុល្លារ។ (រូបឯកសារ) គួររំលឹកផងដែរថា […]
ដោយ៖ ប្រសិទ្ធ ភ្នំពេញ៖តាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹង ទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។ ប៉ុន្តែក្នុងករណីការដាក់ពាក្យបណ្តឹងតវ៉ា ហួសរយៈពេលកំណត់នេះ អាចជាកម្មវត្ថុនៃការបដិសេធមិនទទួលយកមកដោះស្រាយ។ នេះជាការលើកឡើងដោយវាគ្មិនមកពីនាយកដ្ឋាន នីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ រួមមាន លោកស្រីអនុប្រធាននាយកដ្ឋាន យុង សោភា និងលោកប្រធានការិយាល័យ គឹម គន្ធឋានន្តរិ៍ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមប្រធានបទ “នីតិវិធីនៃការដាក់ពាក្យបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញ”។ ជាមួយគ្នានេះ អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ា នូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ១.លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។ ២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។ ៣.ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុឬសំអាងហេតុនៃបណ្តឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍មាន ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តការ ឬឯកសារផ្សេងៗ។ […]
ដោយ៖ប្រសិទ្ធ ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយន្តការជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគនៅកម្ពុជា។ យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់តួនាទីនិងភារកិច្ច អង្គភាពសវនកម្មពន្ធដារពិសេសនេះ ដូចជា គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព និងទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិតលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕