កីឡា »

កីឡាករវ័យក្មេង Gavi របស់ក្លិប Barcelona បានយល់​ព្រម​លើក​ដង​ប៉ាកកាចុះហត្ថលេខា ក្នុង​កិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៦ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានក្លិបលោក Joan Laporta បានធ្វើ​ការ​អបអរសាទរថា វាជាថ្ងៃប្រវត្តិសាស្ត្រ។ ខ្សែបម្រើ ដែលក្លាយ​ជាកីឡាករស្នូល សម្រាប់ក្រុមរបស់ខ្លួន​រួចហើយ ក្នុង​វ័យ ១៨ឆ្នាំ និងដែល​ក្លាយ​ជាកីឡាករ​ជម្រើសដំបូង​យ៉ាងទៀងទាត់​ ក្នុង​ក្រុម​ជម្រើសជាតិអេស្ប៉ាញ ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique មានតម្លៃផ្ដាច់​កុងត្រា ១ពាន់លានអឺរ៉ូ (១,០០០១៧ពាន់លានដុល្លារ)។ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ ជាមួយនឹង​កីឡាករ Gavi យើងកំពុងបន្តបច្ចុប្បន្នភាព ភាពបន្ទាន់​ភ្លាមៗ និងអនាគតរបស់ក្លិប Barca»។ នេះ​ជាការ​លើក​ឡើង​ខ្លីៗ​របស់​ប្រធានក្លិប លោក Laporta។ សម្រាប់​សមិទ្ធផល​ ដែល​ចេញ​ពី​សាលាបាល់​ទាត់ថ្នាលរបស់​ក្លិប ​កីឡាករ  Gavi ដែលបានចាប់ផ្តើមចូល​លេង​នូវ​រាល់ការប្រកួតរបស់ក្រុមអ្នក​មាន​បុណ្យ នារដូវកាលនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់ក្រុម​គោជល់អេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅវ័យ ១៧ឆ្នាំ និង៣០៤ថ្ងៃ។ ក្រោយ​ព្រមព្រៀង​បន្តកុងត្រា​ កីឡាករ Gavi បាននិយាយថា៖ […]

កីឡាករ James Rodriguez បានព្រមព្រៀងចុះហត្ថលេខាជាមួយក្លិប Olympiakos បន្ទាប់ពីត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Al Rayyan។ នេះបើយោងតាមការប្រកាសរបស់ក្លិប នៅក្រិក កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករអន្តរជាតិកូឡុំប៊ីវ័យ ៣១ឆ្នាំ ដែលបានឈ្នះពានរង្វាន់ នៅក្របខ័ណ្ឌ Champions League របស់អឺរ៉ុប ២ដងជាមួយក្រុមអធិរាជាស Real Madrid បានចូលរួមជាមួយក្លិប Al Rayyan ក្នុងប្រទេសកាតា ដោយការចាកចេញពីក្លិប Everton របស់អង់គ្លេស កាលពីឆ្នាំមុន តែចូលលេងបានត្រឹមតែ ១៥ដងប៉ុណ្ណោះ ដោយសាររបួស។ ក្លិប Olympiakos បានឱ្យដឹងខ្លីៗ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ «រូបគេនៅទីនេះ សូមស្វាគមន៍កីឡាករ James Rodriguez ដែលមកក្លិបកាន់ Olympiakos & Piraeus»។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្លិប Al-Rayyan បានបញ្ជាក់អះអាងថា កិច្ចសន្យារបស់កីឡាករ Rodriguez ត្រូវបានបញ្ចប់ដោយមានការយល់ព្រមពីគ្នាទាំងសងខាង។ កីឡាករ Rodriguez បានឈ្នះស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ […]

កីឡាករវ័យចំណាស់ Joaquin របស់ក្រុម Real Betis បានកត់ត្រាឈ្មោះរបស់ខ្លួនដាក់ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Europa League បន្ទាប់ពីក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេបំផុត ក្នុងការប្រកួត ជាមួយនឹងគ្រាប់បាល់ ក្នុងវគ្គទី១ ទល់នឹងក្រុម Ludogorets។ សម្រាប់ការប្រកួតទល់នឹងក្រុមរបស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុម Betis របស់លោក Manuel Pellegrini បាននាំមុខមុន បន្ទាប់ពី ២៥នាទី ដោយសារការតែតបាល់បញ្ចូលទីរបស់កីឡាករ Luiz Henrique ហើយប្រធានក្រុមកីឡាករ Joaquin បានបន្ថែមការនាំមុខទ្វេដង សម្រាប់ក្រុមម្ចាស់ផ្ទះ នៅ ៦នាទី មុនឈប់សម្រាកវគ្គទី ១ ដោយការទាត់បាល់កោងតម្រង់ជ្រុង ៩០ដឺក្រេខាងស្ដាំចូលទីយ៉ាងស្អាត។ គ្រាប់នោះនោះ បានធ្វើឱ្យកីឡាករ Joaquin ដែលមានអាយុ ៤១ឆ្នាំ និង ៥៦ថ្ងៃ ជាអ្នកទាត់បាល់វ័យចំណាស់បំផុត ដែលរកគ្រាប់បាល់បាន នៅ Europa League ដោយបំបែកកំណត់ត្រារបស់កីឡាករ Daniel Hestad របស់ក្រុម Molde ដែលទម្លុះសំណាញ់ទីរបស់ក្រុម […]

ខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីបំផុត បានទម្លុះសំណាញ់ទីជាលើកដំបូង ក្នុងរដូវកាលនេះហើយ ខណៈដែលក្រុមបិសាចក្រហម Manchester United ចាប់ផ្ដើមធ្វើឱ្យយុទ្ធនាការ នៅក្របខ័ណ្ឌ Europa League របស់ពួកគេប្រសើរឡើងវិញ ដោយការដណ្ដើមបានជ័យជម្នះ ២-០ នៅឯទឹកដីរបស់ក្រុម Sheriff Tiraspol កាលពីយប់ថ្ងៃព្រហស្បតិ៍។ កីឡាករ Ronaldo បានចូលលេង ៧លើក ដោយរកគ្រាប់បាល់មិនបានសោះនោះឡើយ នៅរដូវកាលនេះ មុននឹងខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ មានឱកាសស៊ុតបាល់ប៉េណាល់ទីសម្រេច ១គ្រាប់ ក្នុងវគ្គទី១ សម្រាប់ការប្រកួតទល់នឹងក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសម៉ុលដាវី។ នេះគឺជាគ្រាប់បាល់ទី៦៩៩ របស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ហើយការអបអរបែបសប្បាយៗរបស់កីឡាករ Ronaldo កំពុងកើតឡើងដំណាលគ្នាជាមួយនឹងជ័យជម្នះក្រៅផ្ទះបែបស្រួលៗជាលើកទី ៣ ជាប់ៗគ្នារបស់ក្រុម Man United។ នេះគឺជាប្រភេទនៃការប្រកួតកម្រិតទាប ដែលកីឡាករ Ronaldo ហាក់ដូចជាគ្មានសង្ឃឹម ក្នុងការចៀសឱ្យផុត នៅពេលដែលរូបគេ បានចាប់ផ្ដើមព្យាយាមស្នើសុំមិនជោគជ័យ ដើម្បីចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លិប ដែលលេងនៅក្របខ័ណ្ឌ Champions League […]

រថយន្តគ្រួសាររបស់គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao ត្រូវបានរង​ការ​វាយប្រហារយ៉ាងដំណំ បន្ទាប់ពីការចាញ់យ៉ាង​អាម៉ាស់ នៅ​ក្របខ័ណ្ឌ Champions League នាសប្តាហ៍នេះ ដោយសារ​ក្រុម Club Brugge ក្នុង​ទឹក​ដីខ្លួនឯង។ នេះ​បើតាម​ការឱ្យ​ដឹង​ពី​ក្លិបនៅព័រទុយហ្គាល់ កាលពីថ្ងៃពុធ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថយន្តដែល​ដឹកប្រពន្ធ និងកូនប្រុស ២នាក់របស់លោក Conceicao ត្រូវបាន​ក្លាយ​ជា​គោល​ដៅ​វាយប្រហារ បន្ទាប់ពីការបរាជ័យ ក្នុងលទ្ធផល ៤-០ ពី​ការ​ប្រកួតសន្សំពិន្ទុ​តាមពូលកាលពីយប់ថ្ងៃអង្គារ។ ក្រុម​អ្នកគាំទ្រ ​បាន​គប់​ដុំ​ថ្ម និង​ជេរ​ប្រមាថ​ដល់​អ្នកទាំង ៣ តែ​ពួកគេ​មិន​មាន​របួសនោះឡើយ ក្នុង​ហេតុការណ៍​នេះ។ ក្លិប Porto ដែល​ធ្លាប់​ឈ្នះពានរង្វាន់ European Cup ២សម័យកាល បានចេញ​សេចក្ដីប្រកាសថា៖ «​ក្លិប Porto មិន​អាច​ទទួល​យក​បាន​ជាដាច់ខាតចំពោះការវាយប្រហារលើរថយន្តគ្រួសាររបស់គ្រូបង្វឹក លោក Sergio Conceicao កាលពីយប់មិញ នៅខាងក្រៅកីឡដ្ឋាន Estadio do Dragao»។ «ក្លិប Porto ក៏មាន​ការ​សោកស្តាយផងដែរ ចំពោះការខ្វះការការពារពីអាជ្ញាធរ […]

លោក Graham Potter បានទទួល​ស្គាល់​ថា ក្រុម​ Chelsea ត្រូវតែធ្វើឱ្យប្រសើរឡើងវិញ​នូវ​បញ្ហាលម្អិត​តិចតួច បន្ទាប់ពីត្រូវ​ក្រុម Red Bull Salzburg ធ្វើឱ្យខូចដល់​ការបំពេញ​តួនាទីក្នុង​ការ​ប្រកួតដំបូងរបស់​គាត់ ដោយ​បាន​តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង ក្នុង​ហ្គេមនៅក្របខ័ណ្ឌ Champions League កាលពីយប់​ថ្ងៃពុធ។ លោក Potter បាន​ស្ថិត​នៅ​លើផ្លូវ ក្នុង​​​ការ​រក​បាន​នូវ​ជ័យ​ជម្នះ​ជា​លើក​ដំបូងរបស់​ខ្លួន​ហើយ ​នៅ​ពេល​ដែលខ្សែប្រយុទ្ធ Raheem Sterling បាន​ជួយ​​ឱ្យក្រុម Chelsea នាំ​មុខ​មុន ​នៅ​ដើម​វគ្គ​ទី២ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stamford Bridge នេះ។ តែ​អតីតគ្រូបង្វឹករបស់​ក្រុម Brighton ដែលបានមក​ជំនួសតំណែង​របស់លោក Thomas Tuchel កាលពីសប្តាហ៍មុន ត្រូវ​ទទួល​បាន​ត្រឹម ១ពិន្ទុ ខណៈដែលខ្សែប្រយុទ្ធ Noah Okafor បានដាក់ទោសដល់​ការការពារដ៏ច្របូកច្របល់របស់​ក្រុម​ម្ចាស់​ផ្ទះ ដោយ​ការ​ទម្លុះសំណាញ់​ទី ដើម្បី​តាមស្មើនៅ​នាទីទី​ចុង​ក្រោយ​នៃ​ម៉ោង​ធម្មតា។ វា​ជា​ទម្រង់​លេងដ៏​គួរ​ឱ្យ​កត់សម្គាល់​ពីក្រុម Chelsea ដោយ​គូសបញ្ជាក់​ពី​ការងារ​ដែលលោក Potter ត្រូវ​ធ្វើ​ ដើម្បី​ជួសជុល​ចន្លោះប្រហោង​ក្នុង​ក្រុម​ដ៏​​មាន​តម្លៃ​ថ្លៃ​ ដែល​បន្សល់ទុក​ដោយលោក […]

គ្រាប់​បាល់ដែល​កើត​ឡើង​ដោយ​ការ​វិការទាត់បក​ក្រោយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Erling Haaland បាន​ជួយ​ក្រុម​ថ្មី Manchester City យក​ជ័យជម្នះ​ទាំងប្រផុតប្រផើយ​លើ​ក្រុមចាស់របស់ខ្លួន Borussia Dortmund ក្នុង​លទ្ធផល ២-១ ខណៈ​គ្រាប់​បាល់​នេះ​ ធ្វើ​ឱ្យ​លោក Pep Guardiola រឭក​ដល់​អ្នកណែនាំគាត់ លោក Johan Cruyff។ កីឡាករសញ្ជាតិន័រវេសរូបនេះ បានរក្សាភាពស្ងៀមស្ងាត់គួរឱ្យកត់សម្គាល់ តែគ្រាន់តែត្រូវការការ​បង្ហាញ​សញ្ញា​ត្រេកអរ​តិចតួចបំផុត ដែល​បាន​ស៊ុតបញ្ចូលទីដល់​ទៅ ៦ហ្គេមជាប់​គ្នា ខណៈដែលជើងឆ្វេងដ៏​រហ័សរហួន​របស់គេ បានជួយឱ្យ​ក្រុមម្ចាស់ផ្ទះ Man City រកឃើញ​នូវ​ជ័យ​ជម្នះ នៅប្រមាណ​ជា ៦​នាទី ពី​ម៉ោង​ធម្មតា​។ ឥឡូវនេះ កីឡាករ Haaland ទម្លុះសំណាញ់​ទីបាន ១៣គ្រាប់ហើយ ក្នុងចំណោមការចូល​លេង ៩ដងឱ្យ​ក្រុមមេឃខៀវ Man City គិត​ចាប់តាំងពីពួកគេបានបំពេញ​លក្ខខណ្ឌ ៦០លានអឺរ៉ូ (៦០លានដុល្លារ) ជាមួយក្លិបយក្សអាល្លឺម៉ង់ Dortmund។ ក្រោយ​ឃើញ​គ្រាប់​បាល់​របស់​កីឡាករ Haaland លោក Guardiola បាននិយាយ​ថា៖ «មនុស្សគ្រប់គ្នាដឹងច្បាស់​ថា តើមនុស្សម្នាក់ លោក Johan […]

ខ្សែការពារអន្តរជាតិបារាំង Presnel Kimpembe របស់ក្លិប Paris Saint-Germain (PSG) នឹងត្រូវអវត្តមានប្រមាណជា ៦សប្តាហ៍ ដោយសារមានរបួសសរសៃពួរ ដែលនេះនឹងធ្វើឱ្យកីឡាកររូបនេះមានពេលវេលាតិចតួច ក្នុងការជាសះស្បើយ ដើម្បីឱ្យទាន់បានលេង ក្នុងព្រឹត្តិការណ៍ World Cup។ នេះបើតាមការឱ្យដឹងពីក្លិបរបស់គេ កាលពីថ្ងៃអង្គារ។ កីឡាករ Kimpembe វ័យ ២៧ឆ្នាំ បានរងរបួស ក្នុងហ្គេម ដែលក្រុម PSG មានជ័យជម្នះ ១-០ លើក្រុម Brest កាលពីថ្ងៃសៅរ៍ ដោយនេះ នាំឱ្យរូបគេមានពេលវេលាខើចណាស់ ក្នុងការបានចូលរួមជាមួយក្រុមជម្រើសជាតិ ខណៈដែលក្រុមបារាំង នឹងចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯក World Cup ទល់នឹងក្រុមអូស្ត្រាលី នៅប្រទេសកាតា នាថ្ងៃទី២២ ខែវិច្ឆិកា។ ពាក់ព័ន្ធនឹងករណីរបួសនេះ ក្លិប PSG បានឱ្យដឹង ក្នុងសេចក្តីប្រកាសថា៖ «កីឡាករ Presnel Kimpembe នឹងមិនមានវត្តមានប្រហែលជា ៦សប្តាហ៍។ ការវាយតម្លៃជាថ្មី នឹងត្រូវបានធ្វើឡើង ក្នុងរយៈពេល […]

លោក Antonio Conte ហាក់មិនអស់ចិត្តនោះឡើយ ដែលក្រុម Tottenham Hotspur (Spurs) ប្រកួតចាញ់ក្រុម Sporting CP តែបានលើកឡើងថា ការរងបរាជ័យរបស់ពួកគេនេះ គឺជាការរំឭកពីភាពចន្លោះប្រហោងផ្នែកខ្លះ ដែលនាំឱ្យមានកំហុស សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារនេះ។ ក្រុម Spurs មានកម្រិតទាបជាង ក្នុងការប៉ះជាមួយក្រុមគូបដិបក្ខ Sporting ប្រចាំពូល D របស់ពួកគេនេះ តែមើលទៅហាក់បានត្រៀមខ្លួនបែងចែកពិន្ទុរួចជាស្រេច ពីការលេងមិនសូវល្អរបស់ខ្លួន ក្នុងហ្គេម នៅកីឡដ្ឋាន Estadio Jose Alvalade នេះ។ តែគ្រប់យ៉ាងកើតឡើងត្រឹមតែ ១ប៉ប្រិចភ្នែក ដោយការតែតបាល់បញ្ចូលទីនៅនាទីទី៩០+១ របស់កីឡាករ Paulinho ពីជ្រុងក្បែរបង្គោលទី និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីកីឡាករ Arthur Gomes នៅនាទីទី៩០+៣ បានផ្តល់ឱ្យក្រុមម្ចាស់ផ្ទះ Sporting នូវជ័យជម្នះ ដែលជាការផ្ដល់ការខកចិត្តយ៉ាងខ្លាំងដល់ក្រុមយក្សទៅពីអង់គ្លេស។ ឥឡូវនេះ ក្រុម Spurs មានការងារជាច្រើន ដែលត្រូវធ្វើ […]

ការតែតបាល់បញ្ចូលទីនៅនាទីទី៨៩ របស់ខ្សែការពារ Joel Matip បានជួយចាប់ផ្ដើមរដូវកាលរបស់ក្រុម Liverpool ឡើងវិញ ខណៈដែលការទទួលបានជ័យជម្នះ ២-១ លើក្រុម Ajax នៅកីឡដ្ឋាន Anfield ធ្វើឱ្យក្រុមហង្សក្រហមវិលទៅកាន់ផ្លូវនៃការបានឡើងវគ្គ ១៦ក្រុមចុងក្រោយរបស់ក្របខ័ណ្ឌ Champions League។ ក្រុមរបស់លោក Jurgen Klopp បានឈ្នះតែ ២ហ្គេមប៉ុណ្ណោះ ក្នុងចំណោមការប្រកួតបើកឆាកចំនួន ៧លើករបស់ពួកគេ ក្នុងរដូវកាលនេះ ហើយបានរងបរាជ័យ ក្នុងលទ្ធផល ៤-១ ដោយសារក្រុម Napoli ពីការប្រកួតដំបូងរបស់ខ្លួន ក្នុងយុទ្ធនាការ នៅអឺរ៉ុបនេះ។ ក្រុម Liverpool  បានកីឡាករដដែលដោយភាគច្រើន ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅ Champions League កាលពីរដូវកាលមុន តែនៅតែត្រូវការគ្រាប់បាល់ជ័យជម្នះពីកីឡាករដែលទំនងជាមិនអាចទៅរួច បន្ទាប់ពីកីឡាករ Mohammed Kudus របស់ក្រុមភ្ញៀវ បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Mohamed Salah។ ជ័យជម្នះ បាននាំឱ្យ Liverpool មាន ៣ពិន្ទុស្មើជាមួយក្រុម Ajax […]

​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០២២ គឺមាន​ចំនួន​២០៣,៩២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១៨៥,៤០៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៨,៥១៥​នាក់​។​ ​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្ត​ព្រះសីហនុ ២៧,៥៩៤​នាក់​,​កំពត ២៣,៣២៤​នាក់​,​សៀមរាប ២៣,១៦៩​នាក់​,​បាត់ដំបង ១៧,៥៧០​នាក់​,​រាជធានី​ភ្នំពេញ ១៦,៤៧២​នាក់​,​កែប ១២,៣៥៧​នាក់​,​កំពង់ចាម ១១,១៩០​នាក់​និង​កំពង់ស្ពឺ ១០,៩៥៧​នាក់​។​ ​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​តួលេខ​ខាង​នេះ​មានការ​កើនឡើង​បន្តិច​ធៀប​នឹង​សប្តាហ៍​កន្លងមក ជាមួយ​កំណើន​ប្រមាណ​០.៦៣%​។​ ​ទោះបីជា​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​បន្ត​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​យើង​សង្កេតឃើញ​ចរន្ត​ភ្ញៀវ​នា​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​ដែលជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​១ មាន​ភាព​ផុសផុល​ច្រើន ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ក៏មាន​ភាព​មមាញឹក​ខ្លះ​ផងដែរ​៕ ដោយៈផាវី   ​

ក្លិប Newcastle បានព្រមព្រៀងចុះហត្ថលេខាជាមួយអ្នកចាំទី Loris Karius ដែលជាអតីតសមាជិករបស់ក្រុម Liverpool ក្នុងកិច្ចសន្យារយៈពេលខ្លី ដើម្បីយកមកជាអ្នកត្រៀមបម្រុង សម្រាប់កីឡាករ Nick Pope បន្ទាប់ពីអ្នកចាំទីម្នាក់ទៀត Karl Darlow រងរបួស។ កីឡាករសញ្ជាតិអាល្លឺម៉ង់ Karius ដែលឥតមានជាប់កុងត្រាជាមួយនឹងក្លិបណា បន្ទាប់ពីចាកចេញពីក្រុម Liverpool កាលពីខែមិថុនា បានយល់ព្រមលើកិច្ចសន្យារហូតដល់ខែមករា ដោយមានជម្រើស ក្នុងការបន្តស្នាក់នៅដល់ចប់រដូវកាលនេះ។ ការមកដល់របស់កីឡាករវ័យ ២៩ឆ្នាំ កើតឡើងបន្ទាប់ពីការមានរបួសកជើងរបស់កីឡាករ  Darlow ក្នុងពេលហ្វឹកហាត់។ គ្រូបង្វឹករបស់ក្រុម Newcastle លោក Eddie Howe បាននិយាយថា៖ «យើងមានភាពរីករាយ ក្នុងការបន្ថែមកីឡាករ Loris (Karius) ទៅក្នុងក្រុមអ្នកចាំទីរបស់យើង។ គេគឺជាអ្នកចាំទីដ៏ល្អម្នាក់ ដោយមានបទពិសោធទាំងនៅ Premier League និងអឺរ៉ុប ហើយគេនឹងផ្តល់នូវការប្រកួតប្រជែង និងការគាំទ្រលើផ្នែកសំខាន់នៃរដូវកាលនេះជាមិនខាន»។ កីឡាករ Karius ធ្លាប់ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp […]

ម្ដងនេះ អ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea ទំនងជាមិនស្រួលចិត្តនោះឡើយ បន្ទាប់ពីអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ លោក David Ornstein បានរាយការណ៍ថា កីឡាករ N’Golo Kante បានបដិសេធ ក្នុងការបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្លិប ដោយសារមិនពេញចិត្តនឹងលក្ខខណ្ឌលម្អិត ក្នុងក្រដាសកុងត្រា ដែលស្នើមក។ ខ្សែបម្រើ N’Golo Kante របស់ក្លិប Chelsea បានបង្ហាញឱ្យឃើញពីចេតនា ក្នុងការមិនបន្តអាជីពជាមួយក្លិបយក្សក្រុងឡុងដ៍ទៀតឡើយ ពេលកុងត្រាបច្ចុប្បន្ន ត្រូវអស់សុពលភាព ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានបដិសេធ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ នេះបើតាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានរបស់គេហទំព័រ The Athletic នោះ។ សេចក្ដីរាយការណ៍ បានបញ្ជាក់ថា កីឡាករ Kante មិនពេញចិត្តនឹងលក្ខខណ្ឌលម្អិតនានានៃកិច្ចសន្យាថ្មី ដែលស្នើមកឱ្យរយៈពេលត្រឹមតែ ២ឆ្នាំ ជាមួយនឹងជម្រើសបន្ត ១ឆ្នាំបន្ថែម កាលពីខែមុន ដោយសារក្ដីបារម្ភរបស់ក្លិបពីបញ្ហារបួស ដែលកើតមានឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែកីឡាករវ័យ ៣១ឆ្នាំរូបនេះ ចង់បានរយៈពេល ៣ឆ្នាំ និងជម្រើសបន្ត ១ឆ្នាំបន្ថែម ហើយប្រសិនបើភាគីទាំង២ នៅតែរកផ្លូវបញ្ចប់មិនឃើញទេនោះ វានឹងធ្វើឱ្យក្រុមតោខៀវ […]

ក្រុម Tottenham Hotspur (Spurs) របស់លោក Antonio Conte គឺពិតណាស់ជាក្រុមមានប្រៀបជាងគេ ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League ប្រចាំពូល D នាសប្តាហ៍នេះ។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុម Sporting Lisbon លោក Ruben Amorim កាលពីថ្ងៃចន្ទ នៅមុនថ្ងៃប្រកួតរបស់ពួកគេ ក្នុងប្រទេសព័រទុយហ្គាល់។ លោក Amorim បាននិយាយថា៖ «Spurs គឺច្បាស់ណាស់ជាក្រុមមានសិទ្ធិខ្ពស់ជាងគេ ក្នុងពូល។ ពួកគេគឺជាក្រុម ដែលមានតំបន់ប្រយុទ្ធដ៏ល្អបំផុតមួយ ក្នុងពិភពលោក ដោយមានគ្រូបង្វឹក ដែលឈ្នះជើងឯកលីគកំពូលទាំងនៅប្រទេសអ៊ីតាលី និងអង់គ្លេស និងកីឡាករលំដាប់ពិភពលោកជាច្រើន»។ «ពួកគេមានភាពរឹងមាំ ក្នុងការផ្លាស់ប្តូរតាមកាលៈទេសៈ និងមានគុណភាពណាស់ ក្នុងការរៀបចំទាត់បាល់ពិន័យផ្សេងៗ។ យើងនឹងត្រូវប្រុងប្រយ័ត្ន ព្រោះពួកគេនឹងដាក់ទណ្ឌកម្មយើងភ្លាមៗ សម្រាប់ការមានកំហុសតិចតួចបំផុត»។ លោក Amorim បានបន្ត។ ក្រុមទាំង២ ដណ្ដើមបាន ៣ពិន្ទុការប្រកួតបើកឆាករបស់ខ្លួនដូចគ្នា ដោយក្រុម Sporting ឈរលើគេក្នុងពូល បន្ទាប់ពីបានយកឈ្នះក្រុម Eintracht […]

ខ្សែការពារ Antonio Rudiger បានក្លាយជាកីឡាករអាល្លឺម៉ង់ទី 2 ដែលស៊ុតបញ្ចូលទីបាន នៅលីគកំពូល៤ ក្នុងចំណោមលីគធំៗទាំង ៥ របស់អឺរ៉ុប ក្នុងសតវត្សរ៍ទី២១ នេះ ខណៈដែលក្រុមអធិរាជស Real Madrid បានវាយបកយកឈ្នះ Mallorca ក្នុងលទ្ធផល ៤-១ ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។ កីឡាករ Rudiger រកបាន ១គ្រាប់ នៅនាទីទី ៩០+៣ ដើម្បីបានតាមស្មើនឹងសមិទ្ធផលរបស់កីឡាករ Shkodran Mustafi។ នៅមុននេះ រូបគេស៊ុតបញ្ចូលទីបាន ៩គ្រាប់ ដោយនៅក្របខ័ណ្ឌ Premier League (អង់គ្លេស) ៩គ្រាប់ ហើយនៅក្របខ័ណ្ឌ Bundesliga (អាល្លឺម់ង់) និង Serie A (អ៊ីតាលី) ២គ្រាប់ដូចគ្នា។ សម្រាប់ការប្រកួត នៅកីឡដ្ឋាន Santiago Bernabeu នេះ ក្រុមភ្ញៀវ Mallorca […]

ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Antony បានទទូចថា នឹងមិនមានផ្លូវផ្លាស់ប្តូរស្ទាយល៍ (របៀប) លេងរបស់ខ្លួនទេ បន្ទាប់ពីត្រូវអ្នកអត្ថាធិប្បាយដ៏ល្បីឈ្មោះលោក Jamie Carragher រិះគន់ ចំពោះការព្យាយាមបង្ហាញពីទេពកោសល្យរបស់ខ្លួនគ្រប់ពេល តែវាមិនផ្តល់ប្រយោជន៍ដល់ក្រុមទាល់តែសោះ។ កីឡាករអន្តរជាតិប្រេស៊ីល Antony បានផ្លាស់ពីក្លិប Ajax ហើយមកក្លាយជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្របិសាចក្រហមភ្លាមមួយរំពេច នៅពេលដែលរូបគេស៊ុតបញ្ចូលទីបានភ្លាមៗ ក្នុងការប្រកួតបើកឆាក ដែលរួមចំណែកជួយក្រុមឱ្យទទួលជ័យជម្នះ ៣-១ លើក្រុម Arsenal នៅក្របខ័ណ្ឌ Premier League ក្នុងទឹកដី Old Trafford។ ទោះជាយ៉ាងណាក៏ដោយ Antony ក៏ចៀសមិនផុតពីការរិះគន់របស់លោក Carragher ខណៈពេលដែលវីរបុរសរបស់ក្រុមបិសាចក្រហម លោក Gary Neville ក៏បានយល់ស្របថា កីឡាកររូបនេះ បានប្រឹងលេងស្ទាយល៍ផ្ទាល់ខ្លួនច្រើនពេក ហើយវាគ្មានប្រយោជន៍ទេ ដោយជាក់ស្ដែង ពេលរូបគេព្យាយាមបញ្ឆោតកីឡាករ Oleksandr Zinchenko របស់ក្រុម Arsenal ជាមួយនឹងការប្រើប្រាស់សមត្ថភាពពិសេស តែមិនអាចទាញបាល់ចេញពីខ្សែការពារសញ្ជាតិអ៊ុយក្រែនបានឡើយ។ ជុំវិញការរិះគន់នេះ កីឡាករ Antony […]

អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ Chelsea លោក Graham Potter បានសរសេរសំបុត្រលាទៅកាន់អ្នកគាំទ្ររបស់ក្លិប Brighton & Hove Albion ដោយសុំការខន្តីអភ័យទោស ចំពោះការចាកចេញភ្លាមៗរបស់គាត់ ហើយសង្ឃឹមថា ពួកគេយល់ពីហេតុផលរបស់គាត់។ លោក Potter ត្រូវបានគេបញ្ជាក់ថា ជាអ្នកចាត់ការផ្លូវការរបស់ក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ពោលគឺត្រឹមតែជាង ២៤ម៉ោង បន្ទាប់ពីក្លិបយក្សទីក្រុងឡុងដ៍ បានបញ្ចប់តួនាទីរបស់លោក Thomas Tuchel។ បុរសសញ្ជាតិអង់គ្លេស ដែលទទួលបានកេរ្តិ៍ឈ្មោះ ក្នុងនាមជាគ្រូបង្វឹក ដែលអាចធ្វើឱ្យកីឡាកររបស់គាត់ មានភាពប្រសើរឡើង បានដឹកនាំក្រុម Brighton ឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុត នៅលីគកំពូល កាលពីរដូវកាលមុន នៅពេលដែលក្លិបឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមួយនេះ បានឈរនៅលេខ ៩ ក្នុងក្របខ័ណ្ឌ Premier League។ លោក Potter បានសរសេររៀបរាប់ថា៖ «សម្រាប់អ្នកគាំទ្រខ្លះ ខ្ញុំទទួលស្គាល់ថា ការផ្លាស់ប្តូរដែលកើតឡើងភ្លាមៗ ក្នុងកីឡាបាល់ទាត់បែបនេះ អាចនឹងពិបាកទទួលយកបាន។ ខ្ញុំប្រហែលជាមិនអាចបញ្ចុះបញ្ចូលអ្នកទាំងអស់គ្នាឱ្យអត់ឱនទោស ចំពោះការចាកចេញរបស់ខ្ញុំទេ តែយ៉ាងហោចណាស់ ខ្ញុំចង់ឆ្លៀតឱកាសនិយាយពាក្យអរគុណ។ ខ្ញុំសង្ឃឹមថា […]

ខ្សែប្រយុទ្ធ Mathys Tel បានបង្កើតប្រវត្តិសាស្ត្រ ដោយការក្លាយជាកីឡាក ដែលចូលលេងក្មេងជាងគេបំផុត នៅក្របខ័ណ្ឌ Bundesliga និងជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុម Bayern Munich តែក្រុមម្ចាស់ផ្ទះ ត្រូវជួបនឹងការខកចិត្ត បន្ទាប់ពីបញ្ចប់ការប្រកួតបានត្រឹមស្មើជាមួយក្រុម Stuttgart ២-២ ដែលជាការស្មើជាលើកទី ៣ ជាប់គ្នា ក្នុងលីគរបស់ក្រុមការពារតំណែងជើងឯក។ អតីតខ្សែប្រយុទ្ធក្រុម Rennes រូបនេះ បានទាត់បាល់បញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនកាត់របស់កីឡាករ Alphonso Davies នៅនាទីទី៣៦ សម្រាប់ហ្គេម នៅកីឡដ្ឋាន Allianz Arena ដើម្បីជួយឱ្យក្រុម Bayern នាំមុខផង និងបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត សម្រាប់ក្លិបយក្សរបស់ប្រទេសអាល្លឺម៉ង់ផង។ ដោយមានអាយុ ១៧ឆ្នាំ និង ១៣៦ថ្ងៃ កីឡាករ Tel បានបំបែកកំណត់ត្រារបស់កីឡាករ Jamal Musiala ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុម Bayern ក្នុងលីគ ដោយកីឡាករ Musiala មានវ័យចាស់ជាង ៦៩ថ្ងៃ នៅពេលដែលរូបគេទម្លុះសំណាញ់ទីក្រុម Schalke កាលពី២ឆ្នាំមុន។ […]

ក្លិប Chelsea របស់ក្របខ័ណ្ឌ Premier League បានបញ្ជាក់ពីការតែងតាំងលោក Graham Potter ជាគ្រូបង្វឹកថ្មីរបស់ក្រុម នៅកីឡដ្ឋាន Stamford Bridge មួយនេះ ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ខែកញ្ញា ដោយមានការចុះកិច្ចសន្យាដល់ឆ្នាំ២០២៧។ ហើយជាមួយគ្នានេះ សារព័ត៌មាន Telegraph នៅប្រទេសអង់គ្លេស បានធ្វើសេចក្ដីរាយការណ៍ថា លោក Potter នឹងទទួលបានថ្លៃនឿយហត់រហូតដល់ ១២លានផោន (ជិត ១៤លានដុល្លារ) ក្នុង១ឆ្នាំ ពីក្លិប Chelsea ដោយចំនួននេះ លើសកាលពីពេលនៅដឹកនាំក្រុម Brighton ដល់ទៅ ៦ដង។   ជាមួយនឹងតួលេខប្រាក់ឈ្នួលនេះ លោក Potter បានវ៉ាដាច់ទាំងគ្រូបង្វឹករបស់ក្រុម Manchester United លោក Erik ten Hag និងគ្រូបង្វឹករបស់ក្រុម Leicester City លោក Brendan Rodgers មកឈរលេខរៀងទី៤ […]

លីគកំពូលអង់គ្លេស (Premier League) និងលីគបាល់ទាត់កម្រិតទី ២ (EFL) របស់​ប្រទេសអង់គ្លេស បានសម្រេចពន្យារពេលការប្រកួតជុំបន្ទាប់របស់ពួកគេ ក្នុង​គោល​បំណង បង្ហាញ​ពី​ការគោរព បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II។ នេះ​បើតាម​ការ​ប្រកាសរបស់​អ្នកគ្រប់គ្រងលីគ កាលពីថ្ងៃសុក្រ។ ព្រះមហាក្សត្រិយានី ដែលជាស្តេចសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស បានយាងសោយ​ទិវង្គត ដោយស្ងប់ស្ងាត់ នៅឯព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងប្រទេសស្កុតឡេន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ ខាង​លីគ បានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បី​ជាការគោរព ចំពោះព្រះមហាក្សត្រិយានី Elizabeth II ការប្រកួតទាំង​អស់នៅក្របខ័ណ្ឌ Premier League នាចុងសប្តាហ៍នេះ នឹងត្រូវបានផ្អាក»។ សេចក្ដី​ប្រកាស បាន​បន្ថែម​ថា៖ «នៅឯកិច្ចប្រជុំមួយនា​ព្រឹកនេះ ក្លិបនៅ Premier League បានគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រី Elizabeth II របស់​ពួកគេ។ ដើម្បីលើកតម្កើងខ្សែជីវិតដ៏វិសេសវិសាល និងការរួមចំណែករបស់ព្រះនាង ចំពោះប្រទេសជាតិ និងដើម្បីសម្ដែង​នូវការគោរព ការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ នឹងត្រូវពន្យារពេល រួមទាំងការប្រកួតនៅល្ងាចថ្ងៃចន្ទផងដែរ»។ […]