កីឡា »

ខ្សែបម្រើ Kevin De Bruyne មានអារម្មណ៍ថា ការរិះគន់ ឬ​តាម​ដាន​លើ​ជីវិតឯកជន ចំពោះ ឬ​របស់​ខ្សែបម្រើប្រយុទ្ធ Jack Grealish គឺមិនពាក់​ព័ន្ធ​នឹង​បាល់ទាត់នោះ​ទេ ហើយ​មាន​ភាព​តឹង​តែងខ្លាំងពេក ដោយសារតែ​មិត្ត​រួម​ក្រុម​រូប​នេះ​ជា​កីឡាករជម្រើស​ជាតិ​អង់គ្លេស។ កីឡាករ Grealish បានចូលរួមជាមួយក្រុម​មេឃខៀវ Manchester City ក្នុងតម្លៃ​ផ្ទេរជា​កំណត់ត្រារបស់ប្រទេសអង់គ្លេស ១០០លានផោន (១១៤,៥៤លាន​ដុល្លារ) ក្នុងឆ្នាំ២០២១ តែមិនទាន់បានផ្ដល់នូវ​សមិទ្ធផល ដូចដែលរូប​គេ​ធ្វើ​បាន​នៅក្រុម Aston Villa នោះ​ឡើយ។ បន្ទាប់ពីស៊ុតបញ្ចូល​ទីបាន ៦គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម (Assist) ១០គ្រាប់ ក្នុងចំណោម​ការ​ប្រកួត ២៦ដង នៅ​ក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Villa រដូវកាល​ ២០២០-២០២១ កីឡាករ Grealish រួមចំណែកត្រឹមតែ ៣គ្រាប់ និង Assist  ៣ដងប៉ុណ្ណោះ ក្នុងចំនួនដូចគ្នានៃការបង្ហាញខ្លួននៅ​រដូវកាលដំបូងក្នុងក្រុម Man City។ ការចាប់ផ្តើម នៅ​រដូវកាល ២០២២-២០២៣ […]

ក្លិប Leicester នឹងត្រូវបង់ប្រាក់សំណងលើសពី ១០លានផោន (១១,៤៣លានដុល្លារ) ឱ្យ​លោក Brendan Rodgers ប្រសិនបើក្លិបសម្រេចបញ្ចប់​កិច្ចសន្យាដែលនៅសល់របស់គាត់ ដោយសារពួកគេបានផ្តល់តម្លៃ នឿយហត់​ដល់​គ្រូបង្វឹក​សញ្ជាតិអៀរឡង់ខាងជើងច្រើន​ជ្រុល។ នេះបើយោងតាមកាសែត «The Sun» របស់ប្រទេស​អង់គ្លេស​។ ក្លិប Leicester City នឹង​ត្រូវ​ចំណាយ​ប្រាក់មិន​តិច​​ជាង ​១០​លាន​ផោន (១១,៤៣លានដុល្លារ) ​នោះ​ឡើយ​ ដើម្បី​​ជា​សំណង​ដល់​លោក Brendan Rodgers ប្រសិន​បើក្លិប​សម្រេច​​បញ្ចប់​​​តំណែង​អ្នក​ចាត់​ការ​ក្រុមរបស់​លោក។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន «The Sun» នៅ​ចក្រភពអង់គ្លេស។ លោក Rodgers កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង បន្ទាប់​ពី​រដូវ​កាល​នេះ នៅ​​មិន​អាចដឹកនាំ​ក្រុមឱ្យ​​ឈ្នះ​ការ​ប្រកួតនៅ​​លីគ បាន​ទាល់​តែ​សោះ ហើយ​ថែម​ទាំងចាញ់ដល់​ទៅ ៦លើក ក្នុង​ចំណោមការប្រកួត ៧លើក​របស់​ខ្លួនទៀត​ផង រហូត​​ធ្វើឱ្យក្រុម Leicester ពេលនេះ ឈរនៅក្រោម​គេបង្អស់ក្នុង​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League។ សម្រាប់ហេតុផលដែលធ្វើ​ឱ្យសំណងរបស់លោក Rodgers ខ្ពស់នោះ គឺដោយសារតែក្លិប Leicester បានព្រម​ព្រៀង​ផ្ដល់​ប្រាក់ឈ្នួលដល់​បុរសសញ្ជាតិអៀរឡង់ខាងជើងខ្ពស់រហូតដល់ ១០លានផោនក្នុង ១ឆ្នាំ ហើយកិច្ចសន្យារបស់គាត់ […]

ក្រុម Monza បានរកឃើញជ័យជម្នះជាលើកដំបូង ដែលមិនធ្លាប់មានរបស់ពួកគេ នៅក្របខ័ណ្ឌ Serie A ហើយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានផ្ដល់ភាពភ្ញាក់ផ្អើលដល់ក្រុមយក្ស Juventus ដោយការយកឈ្នះ ១-០ ដែលលទ្ធផលនេះ បានដាក់សម្ពាធបន្ថែមទៀតលើលោក Massimiliano Allegri។ កីឡាករ Christian Gytkjaer រកបាននូវគ្រាប់បាល់ជាប្រវត្តិសាស្ត្រនេះ នៅ ១៥នាទី មុនការប្រកួត ក្នុងកីឡដ្ឋាន U-Power ត្រូវបញ្ចប់ ដើម្បីរំកិលក្លិប ដែលគ្រប់គ្រងដោយលោក Silvio Berlusconi ចេញពីបាតតារាង ហើយបញ្ចប់ការចាប់ផ្តើមមិនចាញ់សោះរបស់ក្រុម Juve នារដូវកាលនេះ។ ក្រុម Monza ដណ្ដើមបាន ៣ពិន្ទុដំបូងនៃរដូវកាល ក្នុងការប្រកួតដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Raffaele Palladino ដែលទើបបានមកជំនួសតំណែងរបស់លោក Giovanni Stroppa កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក្ដី ពួកគេនៅតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ (ត្រូវកាត់ចោល) តែមានគម្លាតតែ ១ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ Verona ដែលប្រកួតចាញ់ […]

ក្រុមអធិរាជស Real Madrid បានបន្តបន្លាយនូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេទៅមុខបន្ថែមទៀត សម្រាប់យុទ្ធនាការ នៅក្របខ័ណ្ឌ La Liga នារដូវកាលនេះ នៅពេលដែលពួកគេបានធ្វើដំណើរទៅយកឈ្នះក្រុមគូប្រជែង ក្នុងក្រុងជាមួយគ្នា គឺ Atletico Madrid ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Metropolitano កាលពីថ្ងៃអាទិត្យ។ ថ្វីត្បិតតែជាក្រុមរង ដោយភាគច្រើន នៅវគ្គទី ១ ក៏ដោយ ក៏ក្រុមរបស់លោក Carlo Ancelotti មិនខ្ជះខ្ជាយនោះឡើយ នៅចំពោះមុខទី ខណៈដែលការស៊ុតបញ្ចូលទីពីកីឡាករ Rodrygo និង Federico Valverde នៅ ៤៥នាទីដំបូង បានធ្វើឱ្យពួកគេស្ថិតក្នុងទីតាំង ដែលមានប្រៀបជាង។ កីឡាករ Mario Hermoso បានជួយឱ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់ដែរ នៅចុងម៉ោង តែពួកគេមិនអាចរកគ្រាប់បាល់តាមស្មើបានទេ។ ក្រោយចប់ការប្រកួត កីឡាករ Rodrygo បាននិយាយថា៖ «ជំនួបរវាងក្រុម ក្នុងក្រុងតែមួយ តែងតែមានសារសំខាន់ជានិច្ច តែថ្ងៃនេះ គឺខុសគ្នាបន្តិច សម្រាប់អ្វីដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ យើងបានធ្វើការឆ្លើយតប […]

ក្រុមកាំភ្លើងធំ Arsenal បានវិលទៅឈរនៅកំពូលតារាងពិន្ទុរបស់ក្របខ័ណ្ឌ Premier League វិញហើយ ខណៈដែលគ្រាប់បាល់របស់កីឡាករ William Saliba, Gabriel Jesus និង Fabio Vieira បានបង្ហាញឱ្យឃើញនូវទម្រង់លេងដ៏លេចធ្លោ ដោយការយកឈ្នះក្រុមម្ចាស់ផ្ទះ Brentford ៣-០ កាលពីថ្ងៃអាទិត្យ។ ការមានរបួសរបស់ប្រធានក្រុម Martin Odegaard និងខ្សែការពារ Oleksandr Zinchenko បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ត្រូវបញ្ចូលបន្ថែមកីឡាកររហូតដល់ Ethan Nwaneri ដែលមានវ័យទើប ១៥ឆ្នាំ ដោយកីឡាកររូបនេះ បានក្លាយជាកីឡាករក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ Premier League ពេលត្រូវបានដូរចូល នៅចុងម៉ោង។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំ មិនបានបង្ហាញពីសញ្ញាទន់ខ្សោយ នៅលើទីលាន ដែលពួកគេបានចាញ់ ២-០ កាលពីរដូវកាលមុននោះឡើយ ហើយជាមួយនឹងជ័យជម្នះនេះ ពួកគេបានត្រឡប់ទៅនៅពីលើក្រុម Manchester City និង Tottenham ដោយការនាំមុខ ១ពិន្ទុវិញ។ […]

សិទ្ធិរបស់ក្រុមជម្រើសជាតិអេក្វាទ័រ នៅឯព្រឹត្តិការណ៍ World Cup នាប្រទេសកាតា គឺមិនបាត់បង់នោះឡើយ បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានច្រានចោលការព្យាយាមស្នើសុំរបស់ក្រុមស៊ីលី ដើម្បីឱ្យមានការដកក្រុមគូប្រជែង នៅអាមេរិកខាងត្បូងរបស់ពួកគេ ចេញពីការប្រកួតប្រជែងដ៏ធំរបស់ពិភពលោកនេះ។ កៅអី ១ ក្នុងពូល A រួមទាំងការប្រកួតបើកឆាកទល់នឹងក្រុមម្ចាស់ផ្ទះកាតា នាថ្ងៃទី២០ ខែវិច្ឆិកា ស្ថិតក្រោមការគំរាមកំហែង ដោយសារពាក់ព័ន្ធនឹងសិទ្ធិរបស់កីឡាករ Byron Castillo ដែលបានចូលលេងចំនួន ៨ដង អំឡុងយុទ្ធនាការវគ្គជម្រុះ។ ក្រុមស៊ីលីបានបង្ហាញភ័ស្តុតាង ដែលថា កីឡាករ Castillo កើតនៅប្រទេសកូឡុំប៊ី ហើយកំពុងធ្វើសកម្មភាព ដែលនឹងឃើញថា ពួកគេ អាចជំនួសអេក្វាទ័រ ក្នុងការប្រកួតប្រជែងនេះ។ តែទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ FIFA បានសម្រេចបិទនីតិវីធី ដែលផ្តួចផ្តើមប្រឆាំងនឹងសហព័ន្ធបាល់ទាត់អេក្វាទ័រ (FEF)។ គណៈកម្មាធិការរបស់ FIFA បានចេញសេចក្តីថ្លែងការណ៍ថា៖ «ដោយបានវិភាគលើការដាក់ស្នើពីភាគីទាំងអស់ ហើយបន្ទាប់ពីសវនាការត្រូវបានធ្វើឡើង គណៈកម្មាធិការឧទ្ធរណ៍ បានបញ្ជាក់អះអាងពីការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យ ក្នុងការបិទនីតិវិធី ដែលផ្តួចផ្តើមប្រឆាំងនឹង FEF»។ «ក្នុងចំណោមការពិចារណាផ្សេងទៀត វាត្រូវបានចាត់ទុកថា ដោយផ្អែកលើឯកសារដែលបានបង្ហាញ […]

ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមជាងគេរបស់ក្របខ័ណ្ឌ Premier League សម្រាប់ខែសីហា បន្ទាប់ពីស៊ុតបញ្ចូលទីបានដល់ទៅ ៦គ្រាប់ ក្នុងចំណោមការចូលលេង ៥ដង សម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួនបានយ៉ាងអស្ចារ្យ ក្នុងប្រទេសអង់គ្លេស។ កីឡាករ Haaland វ័យ ២២ឆ្នាំ ទម្លុះសំណាញ់ទីបាន ២គ្រាប់ នៅថ្ងៃបង្ហាញខ្លួនដំបូង ក្នុងលីគ ទល់នឹងក្រុម West Ham United ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់ នៅឯទឹកដីរបស់ក្រុម Newcastle United មុនពេលធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ជាប់ៗគ្នា ពេលប៉ះក្រុម Crystal Palace និង Nottingham Forest ខណៈដែលក្រុម Man City បានឈ្នះ ៤ដង ក្នុងចំណោមការប្រកួត ៥លើកដំបូងរបស់ពួកគេ។ កីឡាករសញ្ជាតិន័រវេស ដែលបានចូលរួមជាមួយក្រុម Man City ដោយចេញពីក្លិប […]

លោក Mikel Arteta បានឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំខែរបស់ក្របខ័ណ្ឌ Premier League បន្ទាប់ពីដឹកនាំក្រុមកាំភ្លើងធំ Arsenal ឱ្យឈរនៅលើទីកំពូលតារាង ក្នុងអំឡុងពេលខែសីហាដ៏ល្អឥតខ្ចោះ។ ក្រុម Arsenal បានឈ្នះការប្រកួតទាំង ៥លើកដំបូងនៃរដូវកាលរបស់ខ្លួន នៅ Premier League ជាលើកទី២ កាលពីខែមុន ដោយធ្លាប់ធ្វើបានយ៉ាងដូច្នេះម្ដង ក្នុងឆ្នាំ២០០៤-២០០៥ ក៏ដូចជាទទួលបានការសរសើរ ចំពោះហ្គេម ដែលលេងដោយការគ្រប់គ្រងបានយ៉ាងល្អគួរឱ្យចាប់អារម្មណ៍របស់ពួកគេ។ ក្រុមរបស់លោក Arteta បានបាត់បង់យ៉ាងប្រផិតប្រផើយ ក្នុងការបានសិទ្ធិទៅចូលរួមប្រកួតប្រជែង នៅក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន តែដោយបានការជំរុញ ពីការមកដល់របស់ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Oleksandr Zinchenko បានធ្វើឱ្យក្រុមក្លាយជាគូប្រជែងមួយ នៅដើមរដូវកាលថ្មីនេះ។ ទោះបីជាក្រុមកាំភ្លើងធំ បានរងបរាជ័យ ៣-១ នៅឯទឹកដីរបស់ក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតដំបូងរបស់ពួកគេ ក្នុងខែកញ្ញា ដោយលទ្ធផលនេះ នាំឱ្យពួកគេមិនអាចឈ្នះ ៦ហ្គេមបើកឆាក នៅលីគកំពូលជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៧-១៩៤៨ តែពួកគេនៅតែបន្តនាំមុខក្រុម […]

កីឡាករវ័យក្មេង Gavi របស់ក្លិប Barcelona បានយល់​ព្រម​លើក​ដង​ប៉ាកកាចុះហត្ថលេខា ក្នុង​កិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៦ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានក្លិបលោក Joan Laporta បានធ្វើ​ការ​អបអរសាទរថា វាជាថ្ងៃប្រវត្តិសាស្ត្រ។ ខ្សែបម្រើ ដែលក្លាយ​ជាកីឡាករស្នូល សម្រាប់ក្រុមរបស់ខ្លួន​រួចហើយ ក្នុង​វ័យ ១៨ឆ្នាំ និងដែល​ក្លាយ​ជាកីឡាករ​ជម្រើសដំបូង​យ៉ាងទៀងទាត់​ ក្នុង​ក្រុម​ជម្រើសជាតិអេស្ប៉ាញ ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique មានតម្លៃផ្ដាច់​កុងត្រា ១ពាន់លានអឺរ៉ូ (១,០០០១៧ពាន់លានដុល្លារ)។ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ ជាមួយនឹង​កីឡាករ Gavi យើងកំពុងបន្តបច្ចុប្បន្នភាព ភាពបន្ទាន់​ភ្លាមៗ និងអនាគតរបស់ក្លិប Barca»។ នេះ​ជាការ​លើក​ឡើង​ខ្លីៗ​របស់​ប្រធានក្លិប លោក Laporta។ សម្រាប់​សមិទ្ធផល​ ដែល​ចេញ​ពី​សាលាបាល់​ទាត់ថ្នាលរបស់​ក្លិប ​កីឡាករ  Gavi ដែលបានចាប់ផ្តើមចូល​លេង​នូវ​រាល់ការប្រកួតរបស់ក្រុមអ្នក​មាន​បុណ្យ នារដូវកាលនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់ក្រុម​គោជល់អេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅវ័យ ១៧ឆ្នាំ និង៣០៤ថ្ងៃ។ ក្រោយ​ព្រមព្រៀង​បន្តកុងត្រា​ កីឡាករ Gavi បាននិយាយថា៖ […]

កីឡាករ James Rodriguez បានព្រមព្រៀងចុះហត្ថលេខាជាមួយក្លិប Olympiakos បន្ទាប់ពីត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Al Rayyan។ នេះបើយោងតាមការប្រកាសរបស់ក្លិប នៅក្រិក កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករអន្តរជាតិកូឡុំប៊ីវ័យ ៣១ឆ្នាំ ដែលបានឈ្នះពានរង្វាន់ នៅក្របខ័ណ្ឌ Champions League របស់អឺរ៉ុប ២ដងជាមួយក្រុមអធិរាជាស Real Madrid បានចូលរួមជាមួយក្លិប Al Rayyan ក្នុងប្រទេសកាតា ដោយការចាកចេញពីក្លិប Everton របស់អង់គ្លេស កាលពីឆ្នាំមុន តែចូលលេងបានត្រឹមតែ ១៥ដងប៉ុណ្ណោះ ដោយសាររបួស។ ក្លិប Olympiakos បានឱ្យដឹងខ្លីៗ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ «រូបគេនៅទីនេះ សូមស្វាគមន៍កីឡាករ James Rodriguez ដែលមកក្លិបកាន់ Olympiakos & Piraeus»។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្លិប Al-Rayyan បានបញ្ជាក់អះអាងថា កិច្ចសន្យារបស់កីឡាករ Rodriguez ត្រូវបានបញ្ចប់ដោយមានការយល់ព្រមពីគ្នាទាំងសងខាង។ កីឡាករ Rodriguez បានឈ្នះស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ […]

កីឡាករវ័យចំណាស់ Joaquin របស់ក្រុម Real Betis បានកត់ត្រាឈ្មោះរបស់ខ្លួនដាក់ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Europa League បន្ទាប់ពីក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេបំផុត ក្នុងការប្រកួត ជាមួយនឹងគ្រាប់បាល់ ក្នុងវគ្គទី១ ទល់នឹងក្រុម Ludogorets។ សម្រាប់ការប្រកួតទល់នឹងក្រុមរបស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុម Betis របស់លោក Manuel Pellegrini បាននាំមុខមុន បន្ទាប់ពី ២៥នាទី ដោយសារការតែតបាល់បញ្ចូលទីរបស់កីឡាករ Luiz Henrique ហើយប្រធានក្រុមកីឡាករ Joaquin បានបន្ថែមការនាំមុខទ្វេដង សម្រាប់ក្រុមម្ចាស់ផ្ទះ នៅ ៦នាទី មុនឈប់សម្រាកវគ្គទី ១ ដោយការទាត់បាល់កោងតម្រង់ជ្រុង ៩០ដឺក្រេខាងស្ដាំចូលទីយ៉ាងស្អាត។ គ្រាប់នោះនោះ បានធ្វើឱ្យកីឡាករ Joaquin ដែលមានអាយុ ៤១ឆ្នាំ និង ៥៦ថ្ងៃ ជាអ្នកទាត់បាល់វ័យចំណាស់បំផុត ដែលរកគ្រាប់បាល់បាន នៅ Europa League ដោយបំបែកកំណត់ត្រារបស់កីឡាករ Daniel Hestad របស់ក្រុម Molde ដែលទម្លុះសំណាញ់ទីរបស់ក្រុម […]

ខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីបំផុត បានទម្លុះសំណាញ់ទីជាលើកដំបូង ក្នុងរដូវកាលនេះហើយ ខណៈដែលក្រុមបិសាចក្រហម Manchester United ចាប់ផ្ដើមធ្វើឱ្យយុទ្ធនាការ នៅក្របខ័ណ្ឌ Europa League របស់ពួកគេប្រសើរឡើងវិញ ដោយការដណ្ដើមបានជ័យជម្នះ ២-០ នៅឯទឹកដីរបស់ក្រុម Sheriff Tiraspol កាលពីយប់ថ្ងៃព្រហស្បតិ៍។ កីឡាករ Ronaldo បានចូលលេង ៧លើក ដោយរកគ្រាប់បាល់មិនបានសោះនោះឡើយ នៅរដូវកាលនេះ មុននឹងខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ មានឱកាសស៊ុតបាល់ប៉េណាល់ទីសម្រេច ១គ្រាប់ ក្នុងវគ្គទី១ សម្រាប់ការប្រកួតទល់នឹងក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសម៉ុលដាវី។ នេះគឺជាគ្រាប់បាល់ទី៦៩៩ របស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ហើយការអបអរបែបសប្បាយៗរបស់កីឡាករ Ronaldo កំពុងកើតឡើងដំណាលគ្នាជាមួយនឹងជ័យជម្នះក្រៅផ្ទះបែបស្រួលៗជាលើកទី ៣ ជាប់ៗគ្នារបស់ក្រុម Man United។ នេះគឺជាប្រភេទនៃការប្រកួតកម្រិតទាប ដែលកីឡាករ Ronaldo ហាក់ដូចជាគ្មានសង្ឃឹម ក្នុងការចៀសឱ្យផុត នៅពេលដែលរូបគេ បានចាប់ផ្ដើមព្យាយាមស្នើសុំមិនជោគជ័យ ដើម្បីចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លិប ដែលលេងនៅក្របខ័ណ្ឌ Champions League […]

រថយន្តគ្រួសាររបស់គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao ត្រូវបានរង​ការ​វាយប្រហារយ៉ាងដំណំ បន្ទាប់ពីការចាញ់យ៉ាង​អាម៉ាស់ នៅ​ក្របខ័ណ្ឌ Champions League នាសប្តាហ៍នេះ ដោយសារ​ក្រុម Club Brugge ក្នុង​ទឹក​ដីខ្លួនឯង។ នេះ​បើតាម​ការឱ្យ​ដឹង​ពី​ក្លិបនៅព័រទុយហ្គាល់ កាលពីថ្ងៃពុធ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថយន្តដែល​ដឹកប្រពន្ធ និងកូនប្រុស ២នាក់របស់លោក Conceicao ត្រូវបាន​ក្លាយ​ជា​គោល​ដៅ​វាយប្រហារ បន្ទាប់ពីការបរាជ័យ ក្នុងលទ្ធផល ៤-០ ពី​ការ​ប្រកួតសន្សំពិន្ទុ​តាមពូលកាលពីយប់ថ្ងៃអង្គារ។ ក្រុម​អ្នកគាំទ្រ ​បាន​គប់​ដុំ​ថ្ម និង​ជេរ​ប្រមាថ​ដល់​អ្នកទាំង ៣ តែ​ពួកគេ​មិន​មាន​របួសនោះឡើយ ក្នុង​ហេតុការណ៍​នេះ។ ក្លិប Porto ដែល​ធ្លាប់​ឈ្នះពានរង្វាន់ European Cup ២សម័យកាល បានចេញ​សេចក្ដីប្រកាសថា៖ «​ក្លិប Porto មិន​អាច​ទទួល​យក​បាន​ជាដាច់ខាតចំពោះការវាយប្រហារលើរថយន្តគ្រួសាររបស់គ្រូបង្វឹក លោក Sergio Conceicao កាលពីយប់មិញ នៅខាងក្រៅកីឡដ្ឋាន Estadio do Dragao»។ «ក្លិប Porto ក៏មាន​ការ​សោកស្តាយផងដែរ ចំពោះការខ្វះការការពារពីអាជ្ញាធរ […]

លោក Graham Potter បានទទួល​ស្គាល់​ថា ក្រុម​ Chelsea ត្រូវតែធ្វើឱ្យប្រសើរឡើងវិញ​នូវ​បញ្ហាលម្អិត​តិចតួច បន្ទាប់ពីត្រូវ​ក្រុម Red Bull Salzburg ធ្វើឱ្យខូចដល់​ការបំពេញ​តួនាទីក្នុង​ការ​ប្រកួតដំបូងរបស់​គាត់ ដោយ​បាន​តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង ក្នុង​ហ្គេមនៅក្របខ័ណ្ឌ Champions League កាលពីយប់​ថ្ងៃពុធ។ លោក Potter បាន​ស្ថិត​នៅ​លើផ្លូវ ក្នុង​​​ការ​រក​បាន​នូវ​ជ័យ​ជម្នះ​ជា​លើក​ដំបូងរបស់​ខ្លួន​ហើយ ​នៅ​ពេល​ដែលខ្សែប្រយុទ្ធ Raheem Sterling បាន​ជួយ​​ឱ្យក្រុម Chelsea នាំ​មុខ​មុន ​នៅ​ដើម​វគ្គ​ទី២ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stamford Bridge នេះ។ តែ​អតីតគ្រូបង្វឹករបស់​ក្រុម Brighton ដែលបានមក​ជំនួសតំណែង​របស់លោក Thomas Tuchel កាលពីសប្តាហ៍មុន ត្រូវ​ទទួល​បាន​ត្រឹម ១ពិន្ទុ ខណៈដែលខ្សែប្រយុទ្ធ Noah Okafor បានដាក់ទោសដល់​ការការពារដ៏ច្របូកច្របល់របស់​ក្រុម​ម្ចាស់​ផ្ទះ ដោយ​ការ​ទម្លុះសំណាញ់​ទី ដើម្បី​តាមស្មើនៅ​នាទីទី​ចុង​ក្រោយ​នៃ​ម៉ោង​ធម្មតា។ វា​ជា​ទម្រង់​លេងដ៏​គួរ​ឱ្យ​កត់សម្គាល់​ពីក្រុម Chelsea ដោយ​គូសបញ្ជាក់​ពី​ការងារ​ដែលលោក Potter ត្រូវ​ធ្វើ​ ដើម្បី​ជួសជុល​ចន្លោះប្រហោង​ក្នុង​ក្រុម​ដ៏​​មាន​តម្លៃ​ថ្លៃ​ ដែល​បន្សល់ទុក​ដោយលោក […]

គ្រាប់​បាល់ដែល​កើត​ឡើង​ដោយ​ការ​វិការទាត់បក​ក្រោយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Erling Haaland បាន​ជួយ​ក្រុម​ថ្មី Manchester City យក​ជ័យជម្នះ​ទាំងប្រផុតប្រផើយ​លើ​ក្រុមចាស់របស់ខ្លួន Borussia Dortmund ក្នុង​លទ្ធផល ២-១ ខណៈ​គ្រាប់​បាល់​នេះ​ ធ្វើ​ឱ្យ​លោក Pep Guardiola រឭក​ដល់​អ្នកណែនាំគាត់ លោក Johan Cruyff។ កីឡាករសញ្ជាតិន័រវេសរូបនេះ បានរក្សាភាពស្ងៀមស្ងាត់គួរឱ្យកត់សម្គាល់ តែគ្រាន់តែត្រូវការការ​បង្ហាញ​សញ្ញា​ត្រេកអរ​តិចតួចបំផុត ដែល​បាន​ស៊ុតបញ្ចូលទីដល់​ទៅ ៦ហ្គេមជាប់​គ្នា ខណៈដែលជើងឆ្វេងដ៏​រហ័សរហួន​របស់គេ បានជួយឱ្យ​ក្រុមម្ចាស់ផ្ទះ Man City រកឃើញ​នូវ​ជ័យ​ជម្នះ នៅប្រមាណ​ជា ៦​នាទី ពី​ម៉ោង​ធម្មតា​។ ឥឡូវនេះ កីឡាករ Haaland ទម្លុះសំណាញ់​ទីបាន ១៣គ្រាប់ហើយ ក្នុងចំណោមការចូល​លេង ៩ដងឱ្យ​ក្រុមមេឃខៀវ Man City គិត​ចាប់តាំងពីពួកគេបានបំពេញ​លក្ខខណ្ឌ ៦០លានអឺរ៉ូ (៦០លានដុល្លារ) ជាមួយក្លិបយក្សអាល្លឺម៉ង់ Dortmund។ ក្រោយ​ឃើញ​គ្រាប់​បាល់​របស់​កីឡាករ Haaland លោក Guardiola បាននិយាយ​ថា៖ «មនុស្សគ្រប់គ្នាដឹងច្បាស់​ថា តើមនុស្សម្នាក់ លោក Johan […]

ខ្សែការពារអន្តរជាតិបារាំង Presnel Kimpembe របស់ក្លិប Paris Saint-Germain (PSG) នឹងត្រូវអវត្តមានប្រមាណជា ៦សប្តាហ៍ ដោយសារមានរបួសសរសៃពួរ ដែលនេះនឹងធ្វើឱ្យកីឡាកររូបនេះមានពេលវេលាតិចតួច ក្នុងការជាសះស្បើយ ដើម្បីឱ្យទាន់បានលេង ក្នុងព្រឹត្តិការណ៍ World Cup។ នេះបើតាមការឱ្យដឹងពីក្លិបរបស់គេ កាលពីថ្ងៃអង្គារ។ កីឡាករ Kimpembe វ័យ ២៧ឆ្នាំ បានរងរបួស ក្នុងហ្គេម ដែលក្រុម PSG មានជ័យជម្នះ ១-០ លើក្រុម Brest កាលពីថ្ងៃសៅរ៍ ដោយនេះ នាំឱ្យរូបគេមានពេលវេលាខើចណាស់ ក្នុងការបានចូលរួមជាមួយក្រុមជម្រើសជាតិ ខណៈដែលក្រុមបារាំង នឹងចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯក World Cup ទល់នឹងក្រុមអូស្ត្រាលី នៅប្រទេសកាតា នាថ្ងៃទី២២ ខែវិច្ឆិកា។ ពាក់ព័ន្ធនឹងករណីរបួសនេះ ក្លិប PSG បានឱ្យដឹង ក្នុងសេចក្តីប្រកាសថា៖ «កីឡាករ Presnel Kimpembe នឹងមិនមានវត្តមានប្រហែលជា ៦សប្តាហ៍។ ការវាយតម្លៃជាថ្មី នឹងត្រូវបានធ្វើឡើង ក្នុងរយៈពេល […]

លោក Antonio Conte ហាក់មិនអស់ចិត្តនោះឡើយ ដែលក្រុម Tottenham Hotspur (Spurs) ប្រកួតចាញ់ក្រុម Sporting CP តែបានលើកឡើងថា ការរងបរាជ័យរបស់ពួកគេនេះ គឺជាការរំឭកពីភាពចន្លោះប្រហោងផ្នែកខ្លះ ដែលនាំឱ្យមានកំហុស សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារនេះ។ ក្រុម Spurs មានកម្រិតទាបជាង ក្នុងការប៉ះជាមួយក្រុមគូបដិបក្ខ Sporting ប្រចាំពូល D របស់ពួកគេនេះ តែមើលទៅហាក់បានត្រៀមខ្លួនបែងចែកពិន្ទុរួចជាស្រេច ពីការលេងមិនសូវល្អរបស់ខ្លួន ក្នុងហ្គេម នៅកីឡដ្ឋាន Estadio Jose Alvalade នេះ។ តែគ្រប់យ៉ាងកើតឡើងត្រឹមតែ ១ប៉ប្រិចភ្នែក ដោយការតែតបាល់បញ្ចូលទីនៅនាទីទី៩០+១ របស់កីឡាករ Paulinho ពីជ្រុងក្បែរបង្គោលទី និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីកីឡាករ Arthur Gomes នៅនាទីទី៩០+៣ បានផ្តល់ឱ្យក្រុមម្ចាស់ផ្ទះ Sporting នូវជ័យជម្នះ ដែលជាការផ្ដល់ការខកចិត្តយ៉ាងខ្លាំងដល់ក្រុមយក្សទៅពីអង់គ្លេស។ ឥឡូវនេះ ក្រុម Spurs មានការងារជាច្រើន ដែលត្រូវធ្វើ […]

ការតែតបាល់បញ្ចូលទីនៅនាទីទី៨៩ របស់ខ្សែការពារ Joel Matip បានជួយចាប់ផ្ដើមរដូវកាលរបស់ក្រុម Liverpool ឡើងវិញ ខណៈដែលការទទួលបានជ័យជម្នះ ២-១ លើក្រុម Ajax នៅកីឡដ្ឋាន Anfield ធ្វើឱ្យក្រុមហង្សក្រហមវិលទៅកាន់ផ្លូវនៃការបានឡើងវគ្គ ១៦ក្រុមចុងក្រោយរបស់ក្របខ័ណ្ឌ Champions League។ ក្រុមរបស់លោក Jurgen Klopp បានឈ្នះតែ ២ហ្គេមប៉ុណ្ណោះ ក្នុងចំណោមការប្រកួតបើកឆាកចំនួន ៧លើករបស់ពួកគេ ក្នុងរដូវកាលនេះ ហើយបានរងបរាជ័យ ក្នុងលទ្ធផល ៤-១ ដោយសារក្រុម Napoli ពីការប្រកួតដំបូងរបស់ខ្លួន ក្នុងយុទ្ធនាការ នៅអឺរ៉ុបនេះ។ ក្រុម Liverpool  បានកីឡាករដដែលដោយភាគច្រើន ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅ Champions League កាលពីរដូវកាលមុន តែនៅតែត្រូវការគ្រាប់បាល់ជ័យជម្នះពីកីឡាករដែលទំនងជាមិនអាចទៅរួច បន្ទាប់ពីកីឡាករ Mohammed Kudus របស់ក្រុមភ្ញៀវ បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Mohamed Salah។ ជ័យជម្នះ បាននាំឱ្យ Liverpool មាន ៣ពិន្ទុស្មើជាមួយក្រុម Ajax […]

​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០២២ គឺមាន​ចំនួន​២០៣,៩២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១៨៥,៤០៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៨,៥១៥​នាក់​។​ ​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្ត​ព្រះសីហនុ ២៧,៥៩៤​នាក់​,​កំពត ២៣,៣២៤​នាក់​,​សៀមរាប ២៣,១៦៩​នាក់​,​បាត់ដំបង ១៧,៥៧០​នាក់​,​រាជធានី​ភ្នំពេញ ១៦,៤៧២​នាក់​,​កែប ១២,៣៥៧​នាក់​,​កំពង់ចាម ១១,១៩០​នាក់​និង​កំពង់ស្ពឺ ១០,៩៥៧​នាក់​។​ ​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​តួលេខ​ខាង​នេះ​មានការ​កើនឡើង​បន្តិច​ធៀប​នឹង​សប្តាហ៍​កន្លងមក ជាមួយ​កំណើន​ប្រមាណ​០.៦៣%​។​ ​ទោះបីជា​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​បន្ត​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​យើង​សង្កេតឃើញ​ចរន្ត​ភ្ញៀវ​នា​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​ដែលជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​១ មាន​ភាព​ផុសផុល​ច្រើន ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ក៏មាន​ភាព​មមាញឹក​ខ្លះ​ផងដែរ​៕ ដោយៈផាវី   ​

ក្លិប Newcastle បានព្រមព្រៀងចុះហត្ថលេខាជាមួយអ្នកចាំទី Loris Karius ដែលជាអតីតសមាជិករបស់ក្រុម Liverpool ក្នុងកិច្ចសន្យារយៈពេលខ្លី ដើម្បីយកមកជាអ្នកត្រៀមបម្រុង សម្រាប់កីឡាករ Nick Pope បន្ទាប់ពីអ្នកចាំទីម្នាក់ទៀត Karl Darlow រងរបួស។ កីឡាករសញ្ជាតិអាល្លឺម៉ង់ Karius ដែលឥតមានជាប់កុងត្រាជាមួយនឹងក្លិបណា បន្ទាប់ពីចាកចេញពីក្រុម Liverpool កាលពីខែមិថុនា បានយល់ព្រមលើកិច្ចសន្យារហូតដល់ខែមករា ដោយមានជម្រើស ក្នុងការបន្តស្នាក់នៅដល់ចប់រដូវកាលនេះ។ ការមកដល់របស់កីឡាករវ័យ ២៩ឆ្នាំ កើតឡើងបន្ទាប់ពីការមានរបួសកជើងរបស់កីឡាករ  Darlow ក្នុងពេលហ្វឹកហាត់។ គ្រូបង្វឹករបស់ក្រុម Newcastle លោក Eddie Howe បាននិយាយថា៖ «យើងមានភាពរីករាយ ក្នុងការបន្ថែមកីឡាករ Loris (Karius) ទៅក្នុងក្រុមអ្នកចាំទីរបស់យើង។ គេគឺជាអ្នកចាំទីដ៏ល្អម្នាក់ ដោយមានបទពិសោធទាំងនៅ Premier League និងអឺរ៉ុប ហើយគេនឹងផ្តល់នូវការប្រកួតប្រជែង និងការគាំទ្រលើផ្នែកសំខាន់នៃរដូវកាលនេះជាមិនខាន»។ កីឡាករ Karius ធ្លាប់ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp […]