កីឡា »

ប្រែសម្រួល៖ ស-សម្បត្តិ កាលពីថ្ងៃសុក្រក្រុមហ៊ុនបាននិយាយថា Vince McMahon បានប្រកាសលាលែងពីកីឡាចំបាប់ទម្ងន់យក្ស TKO Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ WWE ដែលគាត់ជាអ្នកបង្កើតឡើងដោយសារតែរង       បណ្តឹងចោទប្រកាន់ពីបទរំលោភនិងជួញដូរផ្លូវភេទដែលគាត់បាននិយាយថាគាត់នឹងតស៊ូក្នុងសំណុំរឿងនេះ។ លោក McMahon បានចេញសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ TKO ថា “ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងប្រធានប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល TKO ចាប់ពីពេលនេះតទៅ” ។ គាត់បានរងនូវបណ្តឹងរបស់អតីតបុគ្គលិកម្នាក់ដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋ Connecticut ដោយបានចោទប្រកាន់ថា McMahon, WWE និងជានាយកប្រតិបត្តិពី “បទរំលោភបំពានរូបកាយនិងផ្លូវចិត្តរួមទាំងការរំលោភផ្លូវភេទនិងមានការជួញដូរផ្លូវភេទនៅ WWE” ដោយទាមទារសំណងជំងឺចិត្តនិងការខូចខាតផ្លូវភេទដែលមិនបានបញ្ជាក់ចំនួនច្បាស់លាស់នោះទេ។ McMahon បានបដិសេធការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ដោយនិយាយថា “ខ្ញុំមានគោលជំហរការពារខ្លួនយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ ហើយនិងលាងកេរ្ត៏ឈ្មោះរបស់ខ្ញុំឡើងវិញ”។ ប្រធាន WWE លោក Nick Khan បានសរសេរនៅក្នុងអនុស្សរណៈមួយទៅកាន់បុគ្គលិកថា McMahon “នឹងលែងមានតួនាទីក្នុង TKO Group Holdings ឬ WWEនេះទៀតហើយ” ។ McMahon បានចូលនិវត្តន៍ពី WWE នៅក្នុងឆ្នាំ ២០២២ គឺនៅចំពេលដែលមានការចោទប្រកាន់ពីបទប្រព្រឹត្តិល្មើស និងហើយបានបង់ប្រាក់ចំនួន […]

ប្រែសម្រួល៖ បញ្ញា អ្នកចាត់ការ United លោក Erik ten Hag បានអះអាងកាលពីថ្ងៃសុក្រថា Manchester United មិនមានគម្រោងដោះដូរកីឡាករខ្សែប្រយុទ្ធ Anthony Martial នៅក្នុងខែមករានេះទេដោយសារតែការរឹតបន្តឹងផ្នែកធនធាន (FFP) ។ United ដែលបានទៅលេង Newport County ក្នុងការប្រកួត FA Cup ជុំទី ៤ កាលពីថ្ងៃអាទិត្យ បានបាត់បង់ខ្សែប្រយុទ្ធ Anthony Martial រហូតដល់ខែមេសា ដោយសារការរបួសរបស់គាត់ ដែលធ្វើឲ្យពួកគេ​មានជម្រើសក្នុងការកំណត់លើការវាយលុក។ ខ្សែប្រយុទ្ធ Rasmus Hojlund ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃ ៧២ លានផោនស្មើនឺង ៩១.៤៧ លានដុល្លារនៅក្នុងអំឡុងពេលបិទរដូវកាលនេះ រកបានតែពីរគ្រាប់ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League មកទល់ពេលនេះ ខណៈដែល Marcus Rashford មាន ៤ គ្រាប់ក្នុងដៃ។ Ten Hag បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកន្លែងទំនេរទេ​មិនមានកន្លែងសម្រាប់ដោះដូរកីឡាករ […]

ប្រែសម្រួល៖ បញ្ញា ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានប្រកាសថានៅចុងបញ្ចប់នៃរដូវកាលនេះ លោក Victor Osimhen នឹងចាកចេញពីក្លិបហើយលោកក៏បានច្រានចោលនូវពាក្យចចាមអារ៉ាមថាលោក Jose Mourinho នឹងឡើងមកដឹកនាំក្រុម Serie A ផងដែរ។ កីឡាករលំដាប់កំពូលលើឆាកអន្តរជាតិជនជាតិនីហ្សេរីយ៉ា Osimhen ដែលកំពុងស្ថិតនៅក្នុងប្រទេសកូតឌីវ័រសម្រាប់ការប្រកួត Africa Cup of Nations បានប្រាប់សារព័ត៌មាន CBS Sports កាលពីថ្ងៃអង្គារថាគាត់ “បានធ្វើការសម្រេចចិត្តរួចហើយអំពីជំហានបន្ទាប់ក្នុងអាជីពរបស់គាត់” ។ De Laurentiis បានប្រាប់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃសន្និបាតរបស់ Serie A នៅទីក្រុង Milan កាលពីថ្ងៃសុក្រថា “យើងបានដឹងពី Osimhen តាំងពីរដូវក្តៅនេះយើងដឹងយ៉ាងច្បាស់ថាគាត់នឹងចេញទៅក្លិប Real Madrid, Paris St Germain ឬទៅនៅក្នុងក្រុមរបស់អង់គ្លេស” ។ Osimhen ដែលបានផ្លាស់ទៅ Napoli កាលពីឆ្នាំ ២០២០ […]

ប្រែសម្រួល៖ បញ្ញា ក្រុងឡុងដ៍ៈ លោក Pep Guardiola អ្នកចាត់ការរបស់ City បានបរិហារអំពីការផ្លាស់ផ្តូ Berrada អតីតប្រធានក្រុមរបស់​ Manchester City ទៅកាន់​ក្រុម Manchester United ។ ​អ្នកចាត់ការរបស់​ Manchester City ​រូបនេះបានអះអាងថា United ធ្លាប់ជា​គូប្រជែង​ដ៏​ជូរចត់​ជាមួយក្លិប City របស់​គាត់។ លោក Berrada ដែលបានលាឈប់ពីតួនាទីជាប្រធានផ្នែកប្រតិបត្តិបាល់ទាត់របស់ City កាលពីចុងសប្តាហ៍មុននឹងត្រូវប្តូរមកកាន់តួនាទីជានាយកប្រតិបត្តិរបស់ United វិញម្តង។ ការតែងតាំងនេះហាក់ដូចជាការធ្វើរដ្ឋប្រហារផ្ទៃក្នុងដ៏ចម្លែកមួយសម្រាប់ក្រុម United ខណៈដែល Berrada បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យសម្រាប់ក្រុម City ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Guardiola ។ ក្រុម Man City បានយកឈ្នះជើងឯក Premier League ចំនួនប្រាំដងក្នុងចំណោមប្រាំមួយដងចុងក្រោយ និងបានឈ្នះពានរង្វាន់ចំនួនបីកាលពីរដូវកាលមុន។ លោក Berrada បានធ្វើការជាមួយនឹងនាយកកីឡារបស់ City លោក Txiki […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ , ២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះនោះ ត្រូវក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្ត​ស្វាយរៀងឈ្នះក្រុមកីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យ  ៦ -១ ។ ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡា​បាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ការប្រកួតនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ​ប្រាប់សារព័ត៌មាន ។ នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុម ឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។ បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូន និងអ្នកពាក់ព័ន្ធអញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រ​និងគ្រប់គ្រងទីលានប្រកួត ។ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់​អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។ សូមរំលឹកថា កាលពីជើងទី១ នៅទីលាននាខេត្តស្វាយរៀងជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ខមករាឆ្នាំ២០២៤ ប្រកួតវគ្គជម្រុះ ក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀង […]

ប្រែសម្រួល៖ បញ្ញា ក្លិប Manchester United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ២០២៤ថាក្លិប Manchester United បានតែងតាំង Omar Berrada ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។ កាលបរិច្ឆេទចាប់ផ្តើមរបស់ Berrada នឹងត្រូវបានបញ្ជាក់ក្នុងពេលកំណត់ ខណៈដែលលោក Patrick Stewart នឹងបន្តជានាយកប្រតិបត្តិបណ្តោះអាសន្ន។ ក្លិបបាននិយាយថា “ក្លិបបានប្ដេជ្ញាចិត្តក្នុងការដាក់បាល់ទាត់ និងការសម្តែងនៅលើទីលានត្រឡប់មកវិញ ដែលជាបេះដូងនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ ការតែងតាំង Omar តំណាងឱ្យជំហានដំបូងក្នុងការធ្វើដំណើរនេះ” ។ “មហិច្ឆតាដែលបានបញ្ជាក់របស់យើងគឺចង់ប្រែក្លាយ Manchester United ឱ្យទៅជាក្លិបដែលឈ្នះពាន។ យើងរីករាយដែល Omar បានចូលរួមជាមួយយើង ដើម្បីជួយយើងឱ្យសម្រេចបាននូវគោលដៅនោះ ដូច្នេះហើយម្តងទៀត អ្នកគាំទ្រ United អាចឃើញនៅក្នុងពាក្យរបស់ Sir Matt Busby ។ ទង់ក្រហម​ហោះ​ខ្ពស់​នៅ​ចំណុច​កំពូល​នៃ​បាល់ទាត់​អង់គ្លេស អឺរ៉ុប និង​ពិភព​លោក»។ Berrada ដែលត្រូវបានចាត់ទុកថាជានាយកប្រតិបត្តិដែលមានបទពិសោធន៍ច្រើនបំផុតក្នុងវិស័យបាល់ទាត់អ៊ឺរ៉ុប បច្ចុប្បន្នកាន់តំណែងជានាយកប្រតិបត្តិបាល់ទាត់នៅ City Football Group […]

ប្រែសម្រួល៖ បញ្ញា អ្នកចាំទី Mike Maignan របស់ក្លិប AC Milan បាននិយាយបន្ទាប់ពីគាត់ចាកចេញពីទីលានប្រកួតយ៉ាងខ្លីក្នុងការតវ៉ាអំឡុងពេលទទួលជ័យជម្នះ 3-2 ក្នុងការប្រកួត Serie A នៅ Udinese កាលពីថ្ងៃសៅរ៍ថា ការដាក់ទណ្ឌកម្មខ្លាំងត្រូវតែអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។ Maignan បានដាស់តឿនដល់អាជ្ញាកណ្តាល មុនពេលចាកចេញពីទីលាន ដោយសារការស្រែកជេរប្រមាថ ពីអ្នកគាំទ្រក្នុងតំបន់ នេះបើយោងតាមសារព័ត៌មានអ៊ីតាលី៕ ប្រភព: Reuters

ប្រែសម្រួល៖ បញ្ញា ក្លិប Roma បាន​ចែកផ្លូវ​ជាមួយ​អ្នក​ចាត់​ការ Jose Mourinho ដែល​ជា​ក្រុម​នៅ​ក្រប​ខ័ណ្ឌ Serie A បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ។ Roma ឈរនៅលេខរៀងទី 9 ក្នុងលីគ បន្ទាប់ពីចាញ់ AC Milan 3-1 កាលពីថ្ងៃអាទិត្យ ហើយបានព្យាយាមយកឈ្នះលើការបាត់បង់កីឡាករសំខាន់ៗដោយសារតែរបួស រួមទាំងខ្សែប្រយុទ្ធ Paulo Dybala ផងដែរ។ ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “AS Roma អាចបញ្ជាក់បានថា Jose Mourinho និងបុគ្គលិកគ្រូបង្វឹករបស់គាត់នឹងចាកចេញពីក្លិបដោយមានប្រសិទ្ធភាពភ្លាមៗ” ។ “ការបន្ថែមលើបុគ្គលិកបង្វឹកក្រុមទីមួយថ្មីនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។” Mourinho ដែលបានបង្វឹកក្លិបធំៗនៅអឺរ៉ុបរួមមាន Porto, Chelsea, Inter Milan, Real Madrid និង Manchester United ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Roma ក្នុងឆ្នាំ 2021។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ Roma បានឈ្នះពានរង្វាន់ Europa Conference League […]

ប្រែសម្រួល៖ ស.សម្បត្តិ ក្រុងប៊ែរឡាំង៖ ក្រុម Borussia Dortmund បាន​វិល​ទៅ​រក​វិធី​ឈ្នះ​វិញ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ឈរ​លេខ​ក្រោយ Darmstadt ៣-០ ខណៈ​ដែល​ក្រុម​កំពូល​តារាង Bayer Leverkusen បាន​យក​ឈ្នះ​លើ​ក្រុម Augsburg ១-០ នៅ​ក្នុង​ក្រប​ខ័ណ្ឌ Bundesligaជុំទី 17 នៅថ្ងៃសៅរ៍។ ប្រភព៖ Xinhua

ប្រែសម្រួល៖ បញ្ញា NEWCASTLE៖ កីឡាករ Kevin De Bruyne បាននិយាយថាគាត់ជួយឲ្យ Manchester City ត្រឡប់មកវិញជាមួយនឹងជ័យជម្នះ៣-២ ទល់នឹង Newcastle ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ១៣ មករា ក្រោយពីអវត្តមានក្នុងអំឡុងពេលព្យាបាលរបួសអស់រយៈពេល ៥ ខែ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរកគ្រាប់បាល់បង្កើតស្នាដៃក្រោយពីការឈប់សម្រាករបស់ Oscar Bobb ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ចាប់តាំងពីគាត់រងរបួសសរសៃពួរនៅក្នុងការប្រកួតបើកឆាកកន្លងមក។ De Bruyne បានប្រាប់ TNT Sports ថា ” និយាយដោយស្មោះត្រង់ទៅគឺខ្ញុំមានការខកខានកន្លងមកដោយសារតែខ្ញុំមានរបួសធ្ងន់ហើយខ្ញុំត្រូវការពេលវេលាសម្រាប់ការព្យាបាល។ “ខ្ញុំគិតថាក្នុងការប្រកួតក្នុងរយៈពេល ៩០ នាទីនេះខ្ញុំប្រហែលជាមិនអាចយកជ័យជំនះបាននោះទេតែខ្ញុំអាចធ្វើបានត្រឹមតែក្នុងរយៈពេល ២០ទៅ២៥នាទីតែប៉ុណ្ណោះ។ “ខ្ញុំមានអារម្មណ៍ថារំភើបព្រោះខ្ញុំតែងតែគិតថាខ្ញុំមិនអាចធ្វើឲ្យវាបានល្អប្រសើរនោះទេតែពេលនេះខ្ញុំអាចធ្វើវាបាន ខ្ញុំមានអារម្មណ៍ត្រេកអរឡើងត្រជាក់ខ្លួន”។ នេះគឺការទទួលជ័យជម្នះជាលើកទី ៦ ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ដែលបានធ្វើឲ្យ Man City ឡើងមកលេខកាន់ លេខ ២ នៅក្នុងតារាង Premier League និងនាំមុខ Liverpool ចំនួនពីរពិន្ទុ។ លោក […]

ប្រែសម្រួល៖ បញ្ញា បញ្ជីឈ្មោះប្រទេសដែលឈ្នះពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក (Africa Cup ) (នៅក្នុងវង់ក្រចកគឺជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកន្លងមក) ឆ្នាំ 1957 – អេហ្ស៊ីប (ស៊ូដង់) ឆ្នាំ 1959 – អេហ្ស៊ីប (អេហ្ស៊ីប) ឆ្នាំ 1962 – អេត្យូពី (អេត្យូពី) ឆ្នាំ 1963 – ហ្គាណា (ហ្គាណា) ឆ្នាំ 1965 – ហ្គាណា (ទុយនីស៊ី) ឆ្នាំ 1968 – កុងហ្គោ-គីនសាសា (អេត្យូពី) ឆ្នាំ 1970 – ស៊ូដង់ (ស៊ូដង់) ឆ្នាំ ១៩៧២ – កុងហ្គោ (កាមេរូន) ឆ្នាំ 1974 – ហ្ស៊ែរ (អេហ្ស៊ីប) ឆ្នាំ ១៩៧៦ – […]

ប្រែសម្រួល៖ បញ្ញា កីឡាករ Diogo Dalot និង Bruno Fernandes របស់ Manchester United បានស៊ុតបាល់ប៉េណាល់ទីបានយកឈ្នះ 2-0 នៅលើទឹកដីក្រុម Wigan Athletic ក្នុងការប្រកួត FA Cup ជុំទី 4 នៅឯកីឡដ្ឋាន DW កាលពីថ្ងៃចន្ទ ទី8 មករា ឆ្នាំ២០២៤។ ជ័យជម្នះលើក្រុមចំណាត់ថ្នាក់ទី 3 គឺជាការធូរស្បើយសម្រាប់ក្រុមម្ចាស់ជើងឯក FA Cup 12 សម័យ ដែលនៅក្រៅទ្វីបអឺរ៉ុប និង League Cup និងធ្លាក់ក្នុងចំណាត់ថ្នាក់លេខ 8 នៅ Premier League ។ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Man Utd បានប្រាប់ ITV ថា “ពានរង្វាន់ […]

ប្រែសម្រួល៖ បញ្ញា អ្នកចាត់ការ Carlo Ancelotti បាននិយាយថា Real Madrid នឹងមិនប្រញាប់ប្រញាល់ជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិតួកគី Arda Guler បន្ទាប់ពីកីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងដែលរង់ចាំជាយូរមកហើយសម្រាប់ក្រុមយក្សអេស្ប៉ាញក្នុងជ័យជម្នះ 3-1 លើ Arandina ក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃសៅរ៍។ កីឡាករជម្រើសជាតិតួកគីបានបង្ហាញខ្លួនជាលើកដំបូងដ៏គួរឱ្យចាប់អារម្មណ៍នៅ Aranda de Duero ជិតប្រាំមួយខែបន្ទាប់ពីការផ្លាស់ទៅ Santiago Bernabeu ពីក្លិប Super Lig Fenerbahce ។ Guler បាន​រង​របួស​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​សម្រាប់​តម្លៃ​ផ្ទេរ​ដែល​បាន​រាយការណ៍​ចំនួន 20 លាន​អឺរ៉ូ (21.88 លាន​ដុល្លារ)។ ក្រុម​កំពូល​តារាង LaLiga បាន​ឈាន​ទៅ​វគ្គ 16 ក្រុម​ចុង​ក្រោយ​ជាមួយ​នឹង​ការ​ឈ្នះ​លើ Arandina។ លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានថា “Guler ធ្វើបានល្អក្នុងរយៈពេលមួយម៉ោង។ វាជារឿងសំខាន់សម្រាប់គាត់ក្នុងការលេងជាមួយក្រុម។ គាត់នឹងបង្កើនកម្រិតកាយសម្បទា និងកម្លាំងរបស់គាត់បន្តិចម្តងៗ” ។ […]

ដោយ៖  បន្ទាយ បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ ,២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះបានឈ្នះក្រុមកីឡាសន្តិភាពជម្រើសខេត្តកំពង់ធំជាភ្ញៀវ ៤-២ ។ ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូនភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០២៤ ។ នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។ បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសាខាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រនិងគ្រប់គ្រងទីលានប្រកួត ។ ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។ សូមរំលឹកថា កាលពីជើងទី១ ប្រកួតវគ្គជម្រុះ ក្រុមសន្តិភាពខេត្តកំពង់ធំឈ្នះក្រុមបន្ទាយមានជ័យ២-១  ។ លុះមកដល់ជើងទី២ នេះ ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរខេត្តសុទ្ធតែអះអាងពីសមត្ថភាព បច្ចេកទេសនិងក្តីរំពឹងលើលទ្ធផលនាំមុខនៃការប្រកួត នៅពេលពួកគេផ្តល់សម្ភាសន៍ដល់សារព័ត៌មាន ។ ប៉ុន្តែនៅទីបំផុត បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យបានឈ្នះក្រុមកីឡាសន្តិភាពកំពង់ធំ៤-២ ។ ដែលនេះជាការឆ្លងផុតជម្រុះថ្នាក់ជាតិជើងទី២  ហើយនឹងត្រូវទៅប្រកួតជាមួយជម្រុះជាមួយក្រុមព្រះខ័នរាជខេត្តស្វាយរៀងនៅទីលាននាខេត្តនោះនាថ្ងៃទី១០ខមករាឆ្នាំ២០២៤ […]

ប្រែសម្រួល៖ បញ្ញា Mario Zagallo ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកចំនួនបួនសម្រាប់ប្រេស៊ីលក្នុងនាមជាកីឡាករ ឬគ្រូបង្វឹក រួមទាំងក្រុមឆ្នាំ 1970 ដែលមនុស្សជាច្រើនចាត់ទុកថាល្អបំផុតមិនធ្លាប់មាននោះ បានទទួលមរណភាព នេះបើយោងតាមការបង្ហោះនៅលើគណនី Instagram ផ្លូវការរបស់គាត់នៅថ្ងៃសៅរ៍ ដោយគាត់មានអាយុ 92 ឆ្នាំ។ ខ្សែបម្រើស្លាបឆ្វេងដ៏ស្វិតស្វាញ និងពោរពេញដោយទេពកោសល្យ Zagallo បានលេងក្នុងក្រុមដែលបានឈ្នះ World Cup លើកដំបូងរបស់ប្រេស៊ីលក្នុងឆ្នាំ 1958 ហើយគាត់បានរក្សាតំណែងរបស់គាត់នៅក្នុងក្រុមដែលរក្សាជើងឯករយៈពេលបួនឆ្នាំក្រោយមក។ នៅឆ្នាំ 1970 គាត់បានបង្វឹកក្រុមប្រេស៊ីលដែលមានលក្ខណៈពិសេសគ្រប់ពេលវេលាដូចជា Pele, Jairzinho, Rivellino និង Tostao ដែលជាក្រុមដែលមនុស្សជាច្រើនចាត់ទុកថាជាក្រុមជម្រើសជាតិដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ ពួក​គេ​បាន​ឈ្នះ​ពាន World Cup ជា​លើក​ទី​បី​របស់​ប្រេស៊ីល​នៅ​ប្រទេស​ម៉ិកស៊ិក។ នោះបានធ្វើឱ្យ Zagallo ក្លាយជាមនុស្សដំបូងគេក្នុងកីឡាដែលឈ្នះពាន World Cup ជាកីឡាករ និងអ្នកគ្រប់គ្រង។ ក្រោយមកគាត់គឺជាជំនួយការគ្រូបង្វឹករបស់ Carlos Alberto Parreira នៅពេលដែលប្រេស៊ីលបានឈ្នះពានរង្វាន់លើកទីបួនរបស់ពួកគេក្នុងឆ្នាំ 1994 នៅសហរដ្ឋអាមេរិក។ អ្នក​គាំទ្រ​ប្រេស៊ីល​ស្រឡាញ់​គាត់​ចំពោះ​បុគ្គលិក​លក្ខណៈ​ និង​ជាតិនិយម​ដែល​គ្មាន​ការ​អភ័យទោស។ គាត់ចូលចិត្តនិយាយថាគាត់កើតមកជាមួយនឹងជ័យជំនះនៅក្រុមរបស់គាត់ […]

ប្រែសម្រួល៖ បញ្ញា គ្រូបង្វឹក Fernando Diniz នឹងលែងទទួលបន្ទុកក្រុមជម្រើសជាតិប្រេស៊ីលទៀតហើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) កាលពីថ្ងៃសុក្រ ទី៥ មករា ឆ្នាំ២០២៤។ លោក Diniz ដែលត្រូវបានតែងតាំងជាបណ្តោះអាសន្ន មានកិច្ចសន្យារយៈពេលមួយឆ្នាំ ប៉ុន្តែបានដឹកនាំប្រេស៊ីលសម្រាប់ការប្រកួតចំនួន 6 ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2026 ដោយបានចាញ់បីលើក ស្មើមួយលើក និងឈ្នះពីរ។ គាត់បានរួមបញ្ចូលការងាររបស់គាត់ជាមួយ Fluminense ដែលជាក្លិបដែលគាត់បានឈ្នះពានរង្វាន់ Copa Libertadores កាលពីឆ្នាំមុន៕ ប្រភព៖ Reuters/gs

ដោយ៖ គង់ហេង កំពង់ចាម៖ កីឡាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ពោល គឺធ្វើឱ្យមានការរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ មករា ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៤។ ថ្លែងនៅក្នុងទីលានបាល់ទះ ក្រុងកំពង់ចាមទៅកាន់ក្រុមកីឡាករ កីឡាការិនីច្រើនប្រភេទមកពីមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្លឹប និងក្រុង/ស្រុកដែលបានចូលរួមសរុបចំនួន ១.១៧៤ នាក់ស្មើនឹង ១៤១ ក្រុមលោក អភិបាលខេត្តកំពង់ចាមបានលើកឡើងថា៖ កីឡា ជាទេសចរណ៍ ជាព្រឹត្តិការណ៍មួយដែលបានបង្កើតឡើង ដើម្បីញ៉ាំឱ្យ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកម្សាន្តពោល គឺការទេសចរណ៍ កម្សាន្តនេះហើយ ត្រូវតែចំណាយ ហើយការចំណាយរបស់ភ្ញៀវទាំងអស់នេះបានចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្ត របស់សហគមន៍យើង។ លោកបានលើកឡើងបន្តថា៖ កត្តានេះបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើនតាមរយៈការផ្តល់សេវាមានៈ សេវាចំណីអាហារ សេវាកម្មដទៃផ្សេងទៀតដូចជាសេវាស្នាក់នៅ បដិសណ្ឋារកិច្ចជាដើម។ល។ ដែលនេះជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើឱ្យមានការរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួបទី […]

ប្រែសម្រួល៖បញ្ញា ខ្សែប្រយុទ្ធរបស់ក្លិប Paris St Germain កីឡាករ Kylian Mbappe បានបញ្ជាក់ថា គាត់នៅមិនទាន់បានគិតទុកជាមុនទេចំពោះកន្លែងដែលគាត់នឹងលេងនៅរដូវកាលក្រោយនេះ ខណៈដែលកិច្ចសន្យារបស់គាត់ឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយហើយ។ Mbappe បាននិយាយកាលពីឆ្នាំមុនថាគាត់នឹងមិនបន្តកិច្ចសន្យាជាមួយ PSG នៅពេលផុតកំណត់នៃចុងបញ្ចប់រដូវកាលឆ្នាំ ២០២៣-២០២៤ ដែលអនុញ្ញាតឲ្យគាត់អាចចាកចេញពីក្លិបប៉ារីស។ ប្រធានក្រុមជម្រើសជាតិបារាំងដែលជាអតីតសមាជិកក្លិប Real Madrid ជាយូរមកហើយនោះ ឥឡូវនេះមានសេរីភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិបថ្មី។ Mbappe បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីក្រុម PSG បានបំបាក់ Toulouse ២-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Super Cup កាលពីថ្ងៃពុធថា “ជាបឋម ខ្ញុំសូមបញ្ជាក់ថាខ្ញុំមានកម្លាំងចិត្តលេងសម្រាប់ឆ្នាំនេះ ជ័យជំនះមួយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបខ្ញុំ” ។ “ដូចដែលខ្ញុំបាននិយាយហើយថាយើងមានភារកិច្ចលេងបន្តទៀត ឥឡូវនេះយើងបានឈ្នះមួយប្រកួតហើយ យើងបានធ្វើរួចហើយ។ បន្ទាប់ពីនេះគឺនៅទេ ខ្ញុំនៅមិនទាន់បានគិតថានឹងលេងឲ្យក្លិបណាមួយនៅឡើយទេ។ “ប៉ុន្តែក្នុងករណីណាក៏ដោយ ជាមួយនឹងកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយប្រធាន (Nasser Al-Khelaifi) នៅរដូវក្តៅនេះ មិនមែនជាសម្ពាធសម្រាប់ខ្ញុំធ្វើការសម្រេចចិត្តនោះទេ។ “យើងការពារគ្រប់ភាគីទាំងអស់ហើយយើងរក្សាភាពស្ងប់ស្ងាត់ជៀសវាងបញ្ហាប្រឈមនៅពេលខាងមុខសម្រាប់ក្លិបបញ្ហានេះគឺនៅតែជារឿងសំខាន់បំផុត។ ដូច្នេះយើងចាត់ទុកថាវាជារឿងបន្ទាប់បន្សំមួយ”។ បើយោងតាមព័ត៍មានលេចចេញតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខែកញ្ញាបានឲ្យដឹងថា Mbappe បានយល់ព្រមបោះបង់ចោលប្រាក់រង្វាន់ដែលមានតម្លៃរហូតដល់ ១០០ លានអឺរ៉ូ […]

ប្រែសម្រួល៖ បញ្ញា ក្រុងគែរ៖ លោក Mohamed Salah នឹងដឹកនាំប្រទេសអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ African Cup of Nations នៅប្រទេសកូតឌីវ័រ ដោយរំលងក្រុមកីឡាករចំនួន ២៧ នាក់ ដែលដាក់ឈ្មោះដោយគ្រូបង្វឹក Rui Vitoria ។ ក្រុមនេះរួមបញ្ចូលទាំងអស់លើកលែងតែពីរនៃក្រុមចាប់ផ្តើមសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations ចុងក្រោយកាលពី 2 ឆ្នាំមុន នៅពេលដែលអេហ្ស៊ីបចាញ់ដោយបាល់ប៉េណាល់ទីក្រោមស្នាដៃក្រុមសេណេហ្គាល់ក្នុងទីក្រុង Yaounde ។ ប៉ុន្តែមានការកោះហៅជាលើកដំបូងសម្រាប់កីឡាករវ័យ 22 ឆ្នាំ Ahmed Nabil Kouka ដែលកាលពីខែមិថុនាបានជួយក្រុមអាយុក្រោម 23 ឆ្នាំរបស់អេហ្ស៊ីបបានជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 និងបានលេងឱ្យក្លិបយក្ស Cairo Al Ahly ក្នុងការប្រកួត Club World Cup នៅអារ៉ាប៊ីសាអូឌីតក្នុងខែនេះ។ . អេហ្ស៊ីបប្រកួតក្នុងពូល B ក្នុងការប្រកួតនៅប្រទេសកូតឌីវ័រ ដោយចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅទីក្រុង Abidjan ទល់នឹង Mozambique នៅថ្ងៃទី […]

ប្រែសម្រួល៖ បញ្ញា Aston Villa មានឆ្នាំដ៏អស្ចារ្យ នេះបើយោងតាមអ្នកចាត់ការ Unai Emery ប៉ុន្តែគាត់បាននិយាយថាក្លិបនេះនៅតែមានការងារជាច្រើនដើម្បីឈានទៅដល់ឆ្នាំ 2024 បន្ទាប់ពីបានឡើងដល់កម្រិតលើពិន្ទុនៅលើកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះ 3-2 លើក្រុម Burnley កាលពីថ្ងៃសៅរ៍។ . Douglas Luiz បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 89 ដើម្បីជួយ Villa វាយបកតាមពីក្រោយក្រុម Burnley ដែលមាន 10 នាក់ និងឡើងដល់ 42 ពិន្ទុដូចគ្នាទៅនឹងក្រុម Liverpool ដែលនាំមុខលើគ្រាប់បាល់ខុសគ្នា និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle United កាលពីថ្ងៃចន្ទ។ ក្រុមជើងឯករង Manchester City ដែលមានមួយប្រកួតក្នុងដៃលើ Villa នោះឈរលេខរៀងទី 3 មាន 40 ពិន្ទុ។ ការឈ្នះ 15 ប្រកួតរបស់ Villa នៅក្នុងផ្ទះក្នុងលីកត្រូវបានបញ្ចប់ដោយក្រុម Sheffield […]