កីឡា »

ក្លិប Manchester City ត្រូវបានពិន័យជាប្រាក់ ២៦០ ០០០ផោន (ជាង ២៨ម៉ឺនដុល្លារ) ដោយសហព័ន្ធបាល់ទាត់ (FA) អង់គ្លេស និងត្រូវបានព្រមានពីការប្រព្រឹត្តិបែបនេះទៀត នាពេលខាងមុខ បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេ បានសម្រុកចូលក្នុងទីលាន ក្រោយទទួលបានជ័យជម្នះលើក្រុម Aston Villa នៅថ្ងៃប្រកួតចុងក្រោយ កាលពីរដូវកាលមុន។ ក្រុមរបស់លោក Pep Guardiola អាចឈ្នះជើងឯកជាលើកទី៤ ក្នុងរយៈពេល ៥រដូវកាលដោយការវាយបកយកឈ្នះ ៣-២ លើក្រុមក្រុម Villa នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃទី២២ ខែឧសភា។ នាពេលនោះ អ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នារុករុលយ៉ាងពេញទំហឹងចូលទៅក្នុងទីលាន ពេលសំឡេងកញ្ចែចុងក្រោយបន្លឺឡើង ដោយមានផ្សែងហុយចេញ បង្គោលទីមួយបានបាក់ និងអ្នកចាំទី Robin Olsen របស់ក្រុម Villa ចោទប្រកាន់ថា ត្រូវបានការវាយប្រហារ។ ប៉ូលិស នៅ Greater Manchester បានចោទប្រកាន់បុរស ២នាក់ ជុំវិញបញ្ហាបង្កឱ្យភាពឥតសណ្តាប់ធ្នាប់ ខណៈដែល FA […]

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe នឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាកំណត់ត្រាចំនួន ១២៨លានដុល្លារ ដើម្បីឈរលើគេ ក្នុងតារាងកីឡាករបាល់ទាត់ ដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes កាលពីថ្ងៃសុក្រ។ ទស្សនាវដ្ដីនេះ បានធ្វើការកត់សម្គាល់ថា កីឡាករ Mbappe រកចំណូលបានដល់តួលេខ ១០០លានដុល្លារ ក្នុងវ័យ ២៣ឆ្នាំ ខណៈដែលស៊ុបភើស្តារ ដូចជាកីឡាករ Lionel Messi និង Cristiano Ronaldo មានអាយុ ៣០ឆ្នាំ និងស្ថិតក្នុងកម្រិតកំពូលនៃអាជីពរបស់ពួកគេ ទើបបានឆ្លងកាត់ចំនួននោះជាលើកដំបូង។ កីឡាករ Mbappe បានចុះហត្ថលេខាបន្លាយកុងត្រារយៈពេល ៣ឆ្នាំ កាលពីខែឧសភា ដើម្បីបន្តស្នាក់នៅជាមួយក្រុម Paris-Saint Germain (PSG) ដែលជាក្រុមមានប្រៀបលើសក្រុមដទៃ នៅក្របខ័ណ្ឌ Ligue 1 ហើយទស្សនាវដ្ដី Forbes បានរាយការណ៍ថា កិច្ចព្រមព្រៀងនោះ នឹងនាំឱ្យ Mbappe មានប្រាក់ខែប្រហែល ១១០លានដុល្លារ និងបូកបន្ថែមប្រាក់រង្វាន់ប្រចាំឆ្នាំផ្សេងៗ ដែលត្រូវបានប៉ាន់ប្រមាណប្រហែលជា ១៨លានដុល្លារ។ […]

សប្ដាហ៍ទី៩ នៃ​ក្របខ័ណ្ឌ Premier League អង់គ្លេស នា​ចុង​សប្ដាហ៍នេះ​ មាន​ការ​ប៉ះគ្នា​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ក្រុម Arsenal ដែល​កំពុង​ឈរលេខ​១ ក្នុង​តារាង​ពិន្ទុ ត្រូវ​បើក​ទ្វារផ្ទះស្វាគមន៍​ក្រុម​​​ Liverpool ខណៈដែលក្រុម Chelsea, Manchester City, Tottenham Hotspur និងក្រុម​ Manchester United ​ប៉ះ​ក្រុម ក្នុង​កម្រិតមធ្យម និង​ខ្សោយ​រៀង​ៗខ្លួន​។ ​ជាមួយ​គ្នានេះ Cambodia Flash News (CFN) សូម​​​លើក​យក​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗ ពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នានៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​ គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ និង​ម្នាក់​ទៀតគឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។ ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖ ​ +ការ​ទស្សន៍ទាយ​របស់លោក […]

ស្នងការប៉ូលិសរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា មនុស្ស ៦នាក់ ត្រូវបានចោទប្រកាន់ពីបទបណ្ដោយឱ្យមានមហន្តរាយ ក្នុងកីឡដ្ឋានបាល់ទាត់ ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ ១៣១នាក់ កាលពីចុងសប្តាហ៍កន្លងទៅ។ ស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo បាននិយាយនៅឯសន្និសីទសារព័ត៌មានថា៖ «ផ្អែកលើការស៊ើបអង្កេត និងភស្តុតាងគ្រប់គ្រាន់ យើងបានកំណត់ជនសង្ស័យចំនួន ៦នាក់»។ លោក Prabowo បានប្រាប់ថា បុគ្គល ៦រូប ដែលត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស រហូតបណ្តាលឱ្យមានការស្លាប់នេះ រួមមានមន្ត្រីប៉ូលិស ៣នាក់ និង ៣នាក់ផ្សេងទៀត ដែលទទួលខុសត្រូវចំពោះការប្រកួត និងសន្តិសុខ ដោយក្នុងនោះរួមទាំងប្រធានគណៈកម្មការ រៀបចំការប្រកួតរបស់ក្លិប Arema FC ហើយនិងមន្ត្រីសន្តិសុខរបស់ក្លិបម្នាក់ផងដែរ។ លោកស្នងការ បានបន្តទៀតថា មន្ត្រីប៉ូលិស ២នាក់ ដែលស្ថិតក្រោមការស៊ើបអង្កេត បានបញ្ជាឱ្យសហការីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈមន្ត្រីប៉ូលិសទី៣ ដែលស្ថិតនៅក្រោមការស៊ើបអង្កេត បានដឹងអំពីបទប្បញ្ញត្តិសុវត្ថិភាពរបស់សហព័ន្ធ បាល់ទាត់ពិភពលោក (FIFA) ដែលហាមប្រាមក្នុងការប្រើប្រាស់ឧស្ម័នគ្រប់គ្រងក្រុមមនុស្ស នៅលើទីលាន តែមិនបានរារាំងមិត្តរួមការងារក្នុងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនេះ។ ជនសង្ស័យអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារយូរបំផុត ៥ឆ្នាំ ប្រសិនបើរកឃើញថា […]

កីឡាករ Lionel Messi របស់ក្លិប Paris Saint-Germain បានបញ្ជាក់ថា ការប្រកួតប្រជែងបាល់ទាត់​ពិភពលោក ឆ្នាំ២០២២ (World Cup 2022) នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់រូបគេ ក្នុងព្រឹត្តិការណ៍នេះ។ ឥឡូវនេះ ក្នុងវ័យ ៣៥ឆ្នាំ ខ្សែប្រយុទ្ធ Messi មិនទាន់បានភ្លក់រសជាតិលើកពានរង្វាន់ World Cup នៅឡើយទេ បើទោះជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៤ ក៏ដោយ ព្រោះនៅពេលនោះ បានចាញ់ក្រុមអាល្លឺម់ង់ ខណៈដែលក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១០ ក្រុមរបស់គេធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ ប្រសិនបើរូបគេនឹងឈ្នះពានរង្វាន់ ក្នុងព្រឹត្តិការណ៍លើកនេះ វានឹងត្រូវតែនៅប្រទេសកាតា នាចុងឆ្នាំនេះ ខណៈដែលកីឡាករ Messi បានបញ្ជាក់ថា ការប្រកួតប្រជែងនាពេលខាងមុខនេះ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្លួន។ នៅពេលប្រព័ន្ធផ្សព្វផ្សាយ Star+ សួរថា តើកាតានឹងក្លាយជាព្រឹត្តិការណ៍លើកចុងក្រោយមែនទេ រូបគេបានឆ្លើយថា៖ «បាទ! មែនហើយ ប្រាកដជាបែបហ្នឹង។ ខ្ញុំកំពុងរាប់ថ្ងៃថយក្រោយ រហូតដល់ World Cup។ មែនហើយ យើងនៅទីនេះ […]

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Jorge Sampaoli នឹងត្រឡប់ទៅកាន់ក្រុម Sevilla វិញ បន្ទាប់ពីត្រូវ​បានតែងតាំង កាលពីថ្ងៃព្រហស្បតិ៍ ជាអ្នកជំនួសតំណែងរបស់លោក Julen Lopetegui ដែលត្រូវបានបញ្ចប់តួនាទីជាអ្នកចាត់ការក្រុម។ ក្លិប Sevilla បានឱ្យដឹងថា៖ «លោក Sampaoli បានព្រមព្រៀងចុះហត្ថលេខា ក្នុងកិច្ចសន្យា សម្រាប់រដូវកាលដែលនៅសល់ និងមួយផ្សេងទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយនៅរសៀលនេះ លោកនឹងដឹកនាំកូនក្រុម ដើម្បីធ្វើការហ្វឹកហាត់លើកដំបូង»។ លោក Sampaoli វ័យ ៦២ឆ្នាំ ធ្លាប់បានធ្វើជាគ្រូបង្វឹកក្រុម Sevilla ម្ដងរួចហើយ។ គាត់បានចូលមកកាន់តំណែង ក្នុងខែកក្កដា ឆ្នាំ២០១៦ ជំនួសលោក Unai Emery ដែលបានដឹកនាំក្រុមលំដាប់កំពូល នៅអេស្ប៉ាញ ចប់នៅចំណាត់ថ្នាក់ទី ៧ នៅក្របខ័ណ្ឌ La Liga តែក៏បានដឹកនាំឱ្យឈ្នះពានរង្វន់ នៅក្របខ័ណ្ឌ Europa League ជាលើកទី ៣ ជាប់ៗគ្នា ហើយត្រូវបានក្លិប […]

ក្រុមបិសាចក្រហម Manchester United អាចធ្វើការវាយបកយកឈ្នះ ៣-២ នៅឯផ្ទះរបស់ក្រុម Omonia Nicosia នៃប្រទេសស៊ីប សម្រាប់ការប្រកួត ក្នុងក្របខ័ណ្ឌ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះកីឡាករ Marcus Rashford ធ្វើសម្រេចបាន ២គ្រាប់ ទាំងវគ្គទី ១ និងទី២។ ខ្សែប្រយុទ្ធ Anthony Martial ក៏មានចំណែក ១គ្រាប់ផងដែរ រីឯកីឡាករ Karim Ansarifard និង Nikolas Panagiotou បានស៊ុតបាល់បញ្ចូលទី សម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលក្រុម Man United ទទួលបានជ័យជម្នះយ៉ាងប្រផិតប្រផើយ ក្នុងការធ្វើដំណើរលើកដំបូងរបស់ពួកគេ ដើម្បីទៅលេងទល់នឹងក្រុមនៅប្រទេសស៊ីប។ ក្នុងរាត្រីដ៏មនោរម្យ នៅឯកីឡដ្ឋាន GSP ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ២៣ ០០០នាក់របស់ក្រុម Omonia ក្រុមយក្សទៅពីអង់គ្លេស Man United ត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខមុន នៅវគ្គទី១ តែនៅដើមវគ្គទី ២ […]

ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្រ្គាម នឹងចូលរួមជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030)។ នេះបើតាមការប្រកាសឱ្យដឹងពីប្រធានសហព័ន្ធបាល់ទាត់របស់ប្រទេសទាំង៣ ប្រកាសកាលពីថ្ងៃពុធ។ សំណើដើម ត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ កាលពី ២ឆ្នាំមុន តែពេលនេះ ត្រូវបានរុញច្រានដោយថាមពលនយោបាយ បន្ទាប់ពីមានការលុកលុយឈ្លានពានរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។ ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានប្រាប់ថា៖ «ទីស្នាក់ការកណ្តាលរបស់ស្ថាប័ន គឺនៅទីក្រុងម៉ាឌ្រីដ ទីស្នាក់ការរដ្ឋបាល ស្ថិតនៅក្នុងទីក្រុងលីសបោន។ ឥឡូវនេះ គណៈប្រតិភូអ៊ុយក្រែន នឹងរួបរួមគ្នាជាមួយយើង។ នៅប៉ុន្មានខែខាងមុខនេះ យើងនឹងមកធ្វើការអនុវត្តជាក់ស្តែង»។ RFEF ដែលរៀបចំការប្រកួតប្រជែង ក្នុងឆ្នាំ១៩៨២ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលគំនិតនេះត្រូវបានគាំទ្រដោយប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin ។ RFEF បានឱ្យដឹងថា៖ «សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) បានរួមបញ្ចូលសហព័ន្ធបាល់ទាត់អ៊ុយក្រែន (UAF) ទៅក្នុងកម្មវិធីដេញថ្លៃ ដើម្បីសិទ្ធិរៀបចំការប្រកួត FIFA World […]

ខ្សែប្រយុទ្ធ Erling Haaland ត្រូវការពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដើម្បីបន្ថែមគ្រាប់បាល់ ២គ្រាប់ទៀតដល់ការចាប់ផ្តើមអាជីពដ៏អស្ចារ្យរបស់ខ្លួន ក្នុងក្រុមមេឃខៀវ Manchester City ខណៈដែលក្រុមយក្សរបស់អង់គ្លេស បានយកឈ្នះ FC Copenhagen យ៉ាងចាស់ដៃ ៥-០ ក្នុងប្រកួត នៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធ។ ឥឡូវនេះ កីឡាករ Haaland រកបាន ១៩គ្រាប់ហើយ ពីការចូលលេង ក្នុងការប្រកួត ១១លើក សម្រាប់ក្រុម Man City ហើយត្រូវបានបដិសេធឱកាស ក្នុងការធ្វើបានហ៊ែតទ្រិក (ស៊ុតបាន ៣គ្រាប់) ជាលើកទី ៤ ក្នុងការប្រកួត  ៥លើក ក្នុងទឹកដី បន្ទាប់ពីត្រូវបានដកឱ្យសម្រាក ក្នុងវគ្គទី ២ ដោយលោក Pep Guardiola។ ក្រុមម្ចាស់ផ្ទះ Man City បានទទួលលទ្ធផលនាំមុខ ៣-០ រួចហើយ នៅពេលឈប់សម្រាកនៃវគ្គទី ១ […]

សមិទ្ធផលដែលស៊ុតបញ្ចូលទីបានរបស់កីឡាករ Erling Haaland នៅវ័យ ២២ឆ្នាំ គ្មានកីឡាករផ្សេងទៀតប្រៀបផ្ទឹមបាននោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola ដែលបានជំរុញឱ្យកីឡាករសញ្ជាតិន័រវែសរូបនេះ បន្តប្រសើរឡើងៗ។ Haaland រកបាន ១៧គ្រាប់ហើយ ក្នុងចំណោមការប្រកួត ១០ដង សម្រាប់ក្រុម Man City ចាប់តាំងពីមកចូលរួមជាមួយ ដោយការចាកចេញពី Borussia Dortmund ដែលនៅទីនោះ រូបគេទម្លុះសំណាញ់ទីបាន ៨៦ដង ក្នុងចំណោមការបង្ហាញខ្លួន ៨៩លើក។ អ្វីដែលសំខាន់ទៀតនោះ គឺរូបគេធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុងការប្រកួត នៅទឹកដីខ្លួនឯង ក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣លើកកន្លងមករបស់ក្រុម Man City ហើយក្លាយជាកីឡាករ ដែលសម្រេចបានលឿនបំផុត ក្នុងការអាចរកបាន ២៥គ្រាប់ នៅក្របខ័ណ្ឌ Champions League ជាមួយនឹងគ្រាប់បាល់ជ័យជម្នះ ដែលបានមកពីការលោតទាត់បកក្រោយ ពេលលេងទល់នឹងក្រុម Dortmund […]

លោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona បាននិយាយថា លោកមានការខឹងសម្បា ចំពោះអ្វីដែលលោកមើលឃើញថា ជាភាពអយុត្តិធម៌នៃការកាត់ក្ដីរបស់អាជ្ញាកណ្តាល ក្នុងហ្គេម នៅក្របខ័ណ្ឌ Champions League  ដែលក្រុមរបស់លោកបានចាញ់ ១-០ នៅឯទឹកដីរបស់ក្រុម Inter Milan កាលពីយប់ថ្ងៃអង្គារ។ ក្រុម Barca ឈរនៅលេខ ៣ ក្នុងពូល C ដោយមាន ៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ក្រោយបរាជ័យជាលើកទី២ ក្នុងការប្រកួត ដែលបានកើតឡើងបន្ទាប់ពីមាននូវការសម្រេច ចំពោះបាល់ប៉ះដៃដ៏សំខាន់ ២លើក ប្រឆាំងនឹងក្រុមរបស់គាត់។ គ្រាប់បាល់តាមស្មើរបស់ពួកគេ នៅវគ្គទី ២ ត្រូវបានបដិសេធ បន្ទាប់ពីការពិនិត្យមើលវីដេអូទីលាន ឬវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR ) ឡើងវិញ ដោយអាជ្ញាកណ្តាល លោក Slavko Vincic សម្រាប់បាល់ប៉ះដៃរបស់កីឡាករ Ansu Fati មុនពេលដែលបាល់បានធ្លាក់ទៅចំកីឡាករ Pedri ដែលស៊ុតបំប៉ោងសំណាញ់ទី។ […]

សហព័ន្ធបាល់ទាត់ (FA) របស់ប្រទេសឥណ្ឌូនេស៊ី  កាលពីថ្ងៃអង្គារ បានដាក់ពិន័យមន្ត្រី ២រូបរបស់ក្លិបបាល់ទាត់ Arema អស់មួយជីវិត ជុំវិញគ្រោះមហន្តរាយ នៅកីឡដ្ឋានរបស់ខ្លួន កាលពីចុងសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣១នាក់ បានស្លាប់។ ប្រធានគណៈកម្មាធិការរៀបចំការប្រកួតរបស់ក្លិប Arema FC លោក Abdul Haris និងមន្ត្រីសន្តិសុខ មិនត្រូវធ្វើសកម្មភាពណាមួយ ក្នុងរង្វង់នៃវិស័យបាល់ទាត់អស់មួយជីវិត។ នេះបើតាមការឱ្យដឹងពីលោក Erwin Tobing ដែលជាប្រធានគណៈកម្មាធិការផ្នែកវិន័យរបស់ FA ឥណ្ឌូនេស៊ី នៅឯសន្និសីទសារព័ត៌មាន។ លោកបានបន្ថែមថា សហព័ន្ធ បានពិន័យក្លិបចំនួន ២៥០លានរូព្យ៉ា (១៦ ០០០ដុល្លារ) ជុំវិញហេតុការណ៍ដ៏សោកនាដកម្មនេះ។ ទោះបីជា FA ឥណ្ឌូនេស៊ី បានធ្វើការដាក់ទណ្ឌកម្មលើមន្ត្រីរបស់ក្លិបក៏ដោយ ក៏ការរិះគន់ភាគច្រើនបានផ្តោតលើការតបតរបស់ប៉ូលិស ក្នុងកីឡដ្ឋាន នៅពេលដែលពួកគេព្យាយាមបញ្ឈប់សកម្មភាពលុកលុយចូលទីលាននេះ។ ផ្លូវដើររបស់កីឡដ្ឋាន Kanjuruhan ត្រូវបានមនុស្សមកជុំណែនណាន់តាន់តាប់ កាលពីល្ងាចថ្ងៃសៅរ៍ ដោយអ្នកគាំទ្រចំនួន ៤២ ០០០នាក់របស់ក្រុម Aremania ឬ Arema FC […]

អ្នកចាត់ការរបស់ក្រុម Leicester City លោក Brendan Rodgers បាននិយាយថា កីឡាករ James Maddison គួរមានឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេស សម្រាប់ការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីខ្សែបម្រើដ៏រស់រវើករូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងជ័យជម្នះ ៤-០ លើក្រុមគូប្រជែង Nottingham Forest ពីការប្រកួត នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។ ខ្សែបម្រើប្រយុទ្ធរូបនេះ ត្រូវបានអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មើលរំលង ចាប់តាំងពីការបង្ហាញខ្លួនក្នុងក្រុមធំនេះ ក្នុងនាមជាកីឡាករបម្រុង នៅវគ្គទី២ ពេលប្រឈមនឹងក្រុមម៉ុងតេណេហ្គ្រោ ក្នុងការប្រកួតវគ្គជម្រុះ Euro 2020 កាលពីឆ្នាំ២០១៩។ លោក Rodgers បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាជារឿងគួរឱ្យខ្មាសអៀនណាស់ ដែលខ្ញុំគិតថា សម្រាប់ប្រទេស និងសម្រាប់កីឡាករខ្លួនឯងផ្ទាល់ (ដែលរូបគេមិនមានឈ្មោះនៅក្នុងក្រុមអង់គ្លេស)។ អ្នកឃើញទេពកោសល្យរបស់គេហើយ ហើយកម្រិតនៃទម្រង់លេងរបស់គេសម្រាប់រយៈពេល ១៨ខែចុងក្រោយនេះ […]

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter នឹងផ្តល់ឱកាសឱ្យកីឡាករ Conor Gallagher ក្នុងការចូលលេងជម្រើសដំបូងបន្ថែមទៀត ហើយនឹងផ្តល់ឱ្យរូបគេនូវឱកាស ដើម្បីសាងការទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកចាត់ការក្រុមជម្រើសជាតិតោកំណាចអង់គ្លេសលោក Gareth Southgate មុនព្រឹត្តិការណ៍ World Cup។ កីឡាករ Gallagher បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមអង់គ្លេស កាលពីរដូវកាលមុន ខណៈកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើង នៅក្លិប Crystal Palace តែត្រូវបានបញ្ជូនឱ្យត្រឡប់ទៅក្រុមអាយុក្រោម ២១ឆ្នាំវិញ សម្រាប់ការប្រកួតអន្តរជាតិ កាលពីខែកញ្ញា បន្ទាប់ពីការចាប់ផ្តើមមិនសូវល្អ នារដូវកាលថ្មីនេះ។ ខ្សែបម្រើរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល អំឡុងការវិលត្រឡប់ទៅកាន់ទឹកដី Selhurst Park កាលពីថ្ងៃសៅរ៍ ដោយជួយឱ្យក្រុម Chelsea វាយបកយកឈ្នះ ២-១។ ការអបអរគ្រាប់បាល់របស់គេ មានលក្ខណៈស្ងាត់ស្ងៀម ហើយរូបគេត្រូវបានអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ Palace ទះដៃសរសើរ នៅចុងបញ្ចប់នៃការប្រកួត។ នៅក្រោយការប្រកួត លោក Potter បង្ហើបថា Gallagher នឹងទទួលបានឱកាសបន្ថែមទៀត នៅក្នុងខែដ៏មមាញឹកខាងមុខ ដោយលោកប្រាប់ថា៖ […]

លោក Erik ten Hag បានបង្ហើបថា វាលើសពីការគោរពដល់អាជីពរបស់កីឡាករ Cristiano Ronaldo ក្នុងការដែលលោកមិនបានដាក់ឱ្យកីឡាករសញ្ជាតិព័ទុយហ្គាល់ចូលលេង សម្រាប់ការប្រកួត ដែលក្រុមបិសាចក្រហម Manchester United ចាញ់ក្រុមមេឃខៀវ Manchester City ៦-៣ ក្នុងជំនួប រវាងក្រុមគូប្រជែង នៅក្រុងតែមួយ។ ក្រុមបិសាចក្រហមបានរងភាពអាម៉ាស់ម្តងទៀត នៅឯកីឡដ្ឋាន Etihad ហើយជាលើកទី ២ នារដូវកាលនេះ ដែលត្រូវបានក្រុមគូប្រជែងស៊ុតបញ្ចូលទី ៤គ្រាប់ មុនចូលវគ្គទី ២។ ខ្សែប្រយុទ្ធ Erling Haaland និង Phil Foden សុទ្ធតែរកបាន ៣គ្រាប់ដូចគ្នា សម្រាប់ក្រុមម្ចាស់ផ្ទះ Man City ខណៈ ៣គ្រាប់ ដែលសម្រេចបានដោយកីឡាករ Antony ១គ្រាប់ និងកីឡាករបម្រុង Anthony Martial ២គ្រាប់ អាចជួយស្រោចស្រង់មុខមាត់របស់ក្រុម Man United បានខ្លះដែរ។ កីឡាករ […]

ក្លិប Wolverhampton Wanderers (Wolves) បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Bruno Lage កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមាននូវការចាប់ផ្តើមមិនបានល្អ នៅក្របខ័ណ្ឌ Premier League នារដូវកាលនេះ។ ការបង្ហាញនូវទម្រង់លេងដោយគ្មានថាមពល ក្នុងការបរាជ័យ ២-០ កាលពីថ្ងៃសៅរ៍ នៅឯផ្ទះរបស់ក្រុម West Ham បាននាំឱ្យក្រុមទៅពីទឹកដី Molineux ធ្លាក់ចូលទៅ ក្នុងតំបន់ ដែលត្រូវកាត់ចោល ដោយរកបានតែ ៦ពិន្ទុប៉ុណ្ណោះ ក្នុងចំណោមការប្រកួតចំនួន ៨លើក។ ជាងនេះទៅទៀត គ្មានក្រុមណាមួយ នៅ Premier League បានកត់ត្រានូវចំនួនគ្រាប់បាល់តិចជាង ៣គ្រាប់របស់ក្រុម Wolves នោះទេ។ ការចាប់ផ្តើមដ៏គួរឱ្យអស់សង្ឃឹមរបស់ពួកគេ នៅរដូវកាលនេះ កើតឡើងបន្ទាប់ពីការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ នារដូវក្តៅ ដែលបានឃើញថា កីឡាករចំនួន ៦នាក់ ធ្វើដំណើរមកដល់ទឹកដី Molineux។ ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប្រធានក្លិប Wolves លោក Jeff Shi  បានសម្តែងការដឹងគុណរបស់គាត់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក […]

ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានចូលរួមរំលែកទុក្ខ នៅក្នុងថ្ងៃដ៏ខ្មៅងងឹត បន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់ ១៧៤នាក់ បានស្លាប់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅឯការប្រកួត នៅក្របខ័ណ្ឌ Premier League របស់ឥណ្ឌូនេស៊ី (Liga 1) រវាងក្រុម Arema FC និង Persebaya Surabaya។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងបំបែកក្រុមអ្នកគាំទ្រ ដែលបង្កឱ្យមានភាពចលាចល នៅលើទីលាន បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema រងបរាជ័យ ក្នុងលទ្ធផល ៣-២ ពីការប្រកួត ក្នុងកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang កាលពីថ្ងៃសៅរ៍។ លោក Nico Afinta មេប៉ូលិស ក្នុងខេត្ត East Java បានប្រាប់ថា មនុស្សបានស្លាប់ បន្ទាប់ពីត្រូវបានរត់ជាន់ ហើយថប់ដង្ហើម ខណៈដែលពួកគេរត់ឆ្ពោះទៅច្រកចេញដូចគ្នា ដោយលោក Afinta បាននិយាយថា […]

ខ្សែប្រយុទ្ធ Erling Haaland និង Phil Foden ធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) រៀងៗខ្លួន ខណៈដែលក្រុមមេឃខៀវ Manchester City យកឈ្នះក្រុមបិសាចក្រហម Manchester United ៦-៣ កាលពីថ្ងៃអាទិត្យ ដើម្បីរំកិលទៅក្នុងរង្វង់តែ ១ពិន្ទុ តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលពេលនេះកំពុងគ្រងតំណែងទីកំពូលតារាងនៃក្របខ័ណ្ឌ Premier League។ កីឡាករ Haaland តែងស៊ុតបញ្ចូលទីបាន ៣គ្រាប់ជានិច្ច ក្នុងការប្រកួត នៅ Premier League ក្នុងទឹកដី ៣លើកចុងក្រោយ ដែលធ្វើឱ្យចំនួនគ្រាប់សរុបរបស់គេ ក្នុងនាមជាកីឡាកររបស់ក្រុម Man City ឡើងដល់ទៅ ១៧គ្រាប់ សម្រាប់ការចូលលេង ក្នុងហ្គេមលក្ខណៈប្រកួតប្រជែងចំនួន ១០ដង ឱ្យក្រុមជើងឯកលីគកំពូលអង់គ្លេសមួយនេះ។ យ៉ាងណាក្ដី ១គ្រាប់របស់កីឡាករ Antony និង២គ្រាប់ នៅចុងម៉ោងរបស់កីឡាករ Anthony Martial បានជួយធានាឱ្យក្រុម Man United […]

លោក Brendan Rodgers គ្មានការសង្ស័យទេថា រូបលោកអាចដឹកនាំក្រុម Leicester City ឱ្យរស់រាន នៅក្របខ័ណ្ឌ Premier League បាន ទោះបីជាការចាប់ផ្តើម នារដូវកាលនេះ ទទួលបាននូវលទ្ធផលដ៏សែនអាក្រក់ ដោយក្រុមរបស់លោក កំពុងស្ថិតនៅបាតតារាង បន្ទាប់ពីចាញ់ ៥លើកជាប់គ្នា។ ដោយសារទម្រង់លេងមិនអាចទទួលយកបានរបស់ពួកគេនោះ ការប្រកួត នៅថ្ងៃចន្ទជាមួយនឹងក្រុមគូប្រជែងនៅតំបន៉ East Midlands គឺក្រុម Nottingham Forest ដែលកំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺនដូចគ្នា អាចនឹងជាហ្គេមកំណត់អនាគតរបស់លោក Rodgers នៅក្លិប Leicester។ តែអ្នកចាត់ការរបស់ក្រុមកញ្ជ្រោងខៀវរូបនេះ នៅតែស្ថិតក្នុងអារម្មណ៍រឹងត្អឹង កាលពីថ្ងៃសុក្រ ដោយទទូចថា លោកនៅតែទទួលបានទំនុកចិត្តពីម្ចាស់ក្លិបជនជាតិថៃ បើទោះបីជាលោកបានរិះគន់ ដោយបើកចំហ និងឥតសំចៃ ចំពោះការបរាជ័យរបស់ពួកគេ ក្នុងការជួយគាំទ្រលោក ក្នុងទីផ្សារដោះដូរកីឡាករក៏ដោយ។ លោក Rodgers បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមានភាពស្មោះត្រង់ និងត្រិះរិះពីខ្លួនឯង តែខ្ញុំក៏ដឹងថា ខ្ញុំជាបុគ្គលល្អបំផុត ក្នុងការជួយក្រុមនេះឱ្យឆ្ពោះទៅមុខ។ ខ្ញុំមិនបាន (និយាយជាមួយម្ចាស់ក្លិប) ទេ។ ម្ចាស់ក្លិបជឿជាក់លើខ្ញុំ […]

កីឡាការិនី Kheira Hamraoui កាលពីថ្ងៃសុក្រ បានចាប់ផ្ដើមការហ្វឹកហាត់ជាមួយក្រុមនារី Paris Saint-Germain (PSG) វិញហើយ ហើយបានសរសេរសាររៀបរាប់យ៉ាងវែង ដើម្បីជាការអរគុណ និងការផ្សះផ្សា។ «រីករាយដែលបានត្រឡប់មកក្រុមវិញ នៅព្រឹកនេះ»។ នេះជាសារ នៅលើបណ្ដាញសង្គម Twitter របស់កីឡាការិនី ដែលត្រូវបានបំពារបំពានរាងកាយ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយបុគ្គលពាក់ម៉ាស់។ កីឡាការិនី Aminata Diallo ដែលជាអតីតមិត្តរួមក្រុម PSG និងក្រុមជម្រើសជាតិបារាំងរបស់នាង ត្រូវបានចោទប្រកាន់ពីបទបង្កហិង្សាធ្ងន់ធ្ងរ និងការជួបជុំគ្នាបង្កឧក្រិដ្ឋកម្ម ហើយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ សម្រាប់ការរួមចំណែករបស់នាង ក្នុងហេតុការណ៍វាយដំនោះ។ បុរស ៥នាក់ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ហើយខ្សែបម្រើ Hamraoui វ័យ ៣២ឆ្នាំ បានបង្ហោះសារអរគុណដល់គ្រប់គ្នា ដែលបានគាំទ្រនាង អំឡុងពេលត្រូវបានប្រព័ន្ធផ្សព្វផ្សាយវាយប្រហារ ដែលតាមមកក្រោយហេតុការណ៍វាយតប់គ្នារបស់នាង កាលពីជិត ១ឆ្នាំមុន។ កីឡាការិនីរូបនេះ បានសរសេរផងដែរថា៖ «សារនៃការផ្សះផ្សា សន្តិភាព និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នា ដែលបានពោលពាក្យអសុរោះ ប្រមាថ […]