កីឡា »

ក្រុមកាំភ្លើង​ធំ Arsenal ដែល​កំពុង​ឈរ​នៅ​កំពូលតារាងនៃ​ក្របខ័ណ្ឌ Premier League បានរបូត​ពិន្ទុទើប​តែជាលើកទី២ ក្នុងរដូវកាលនេះ ដោយធ្វើ​បាន​លទ្ធផល​ស្មើ​ដ៏​គួរ​ឱ្យ​ខក​ចិត្ត ១-១ នៅទឹកដីរបស់​ក្រុម​ Southampton ខណៈដែលក្រុម Newcastle បានឡើងទៅចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីដាក់​ទោស​ចំពោះ​កំហុសរបស់អ្នក​ចាំទី Hugo Lloris ដោយ​ការ​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ Tottenham Hotspur (Spurs) ២-១ កាលពីថ្ងៃអាទិត្យ។ ក្រុម Arsenal មើលទៅទំនង​ជា​រំកិលទៅ​មាន​គម្លាត ក្នុង​ការ​នាំ​មុខ​ដាច់ ៤ពិន្ទុ នៅទី​កំពូលតារាងហើយ នៅពេលដែលកីឡាករ Granit Xhaka បន្តទម្រង់លេងដ៏ល្អរបស់ខ្លួន ដោយការ​ស៊ុតគ្រាប់បាល់​នាំមុខ នៅកីឡដ្ឋាន St Mary’s ក្រោយ​ការ​ប្រកួត​ ចាប់​ផ្ដើម​បាន​ត្រឹមតែ ១១ នាទីប៉ុណ្ណោះ។ ក្រុមរបស់ Mikel Arteta បានគ្រប់គ្រងហ្គេម​ស្ទើរ​ទាំង​ស្រុង ក្នុងវគ្គទី១ ប៉ុន្តែមិនអាចទាញ​យក​ផល​ពី​ការ​មាន​ប្រៀប​របស់ខ្លួន​បាន ខណៈ​ដែល​ខ្សែប្រយុទ្ធ Gabriel Jesus បានបង្កើត​កំហុស នៅ​ពេល​មាន​​ឱកាស​ដ៏​ល្អ​ ហើយ​មិន​អាច​ស៊ុត​បន្ថែម​គ្រាប់​បាល់​នាំមុខ​បាន​​។ ចុង​ក្រោយ […]

«The Rock» ឬលោក Dwayne Johnson ​អតីតកីឡាកាស​របស់ស្ថាប័ន WWE និងដែលឥឡូវនេះ ជាតារាសម្តែងជួរមុខរបស់ហូលីវូដ និង​ដែល​​កំពុង​មាន​ភាពយន្ត​ខ្នាត​ធំ «Black Adam» បាន​ផ្ដល់​ចម្លើយ​​ថា​ លោក​គឺ​ជា​អ្នក​គាំទ្រ​របស់ Liverpool ដែល​ជា​ក្លិប​យក្ស​ នៅក្របខ័ណ្ឌ Premier League អង់គ្លេស ដោយ​ការលាត​ត្រដាង​ឱ្យ​ដឹង​នេះ នាំ​ឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​ហង្សក្រហមញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។ តារាសម្តែងជនជាតិអាមេរិកវ័យ ៥០ឆ្នាំ បានប្រាប់​ពី​ឈ្មោះក្លិបបាល់ទាត់ ដែលគាត់ចូលចិត្ត ក្នុង​អំឡុង​ពេលផ្ដល់​​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កីឡា​ឈាន​មុខគេ​ talkSPORT ថ្មីៗ​នេះ ដោយមាន ​លោក Sam Ellard ជា​អ្នក​សួរ​។ -លោក Ellard៖ «តើមានក្រុមបាល់ទាត់ ដែល​អ្នក​តាម​គាំទ្រដែរទេ?» -The Rock៖ «បាទ! មាន​»។ -លោក Ellard៖ «តើក្រុមមួយណា?» -The Rock៖ «លោក​ក៏​ដឹងរួច​ហើយ​តើ»។ -លោក Ellard៖ «អឺណា! ប្រាប់ខ្ញុំបន្តិចមក»។ -The Rock៖ «មោទនភាពចំពោះក្រុមតំបន់ […]

ខ្សែបម្រើអន្តរជាតិម៉ារ៉ុក Imran Louza ត្រូវបានដកឈ្មោះ​ចេញពីការប្រកួត ក្នុង​ព្រឹត្តិការណ៍ World Cup ដោយសាររបួសកជើង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីលោក Walid Regragui ដែល​ជា​​ទាំងកីឡាករ និងគ្រូបង្វឹករបស់​ក្រុមជម្រើសជាតិ​ កាលពីថ្ងៃសុក្រ។ កីឡាករ Louza វ័យ ២៣ឆ្នាំ ដែលធ្លាប់​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ ១០ដង បានបាក់កជើងខាងឆ្វេង ​ពេល​លេងឱ្យក្លិប Watford នៅ​ក្របខ័ណ្ឌ Championship របស់​អង់គ្លេស កាលពីថ្ងៃពុធ។ នេះ​បើ​តាម​លោក Regragui ដែល​បាន​និយាយ​ប្រាប់វិទ្យុនៅ​ប្រទេសម៉ារ៉ុក។ អតីតកីឡាកររបស់​ក្រុម​ Nantes រូប​នេះ បានបញ្ជាក់ពីការ​មាន​របួសធ្ងន់ធ្ងរ​របស់ខ្លួន ដោយការបង្ហោះរូបថតនៅលើបណ្ដាញសង្គម ដែលរូប​គេ​ត្រូវបាននាំ​ចេញពី​ទីលាន​ អំឡុងបរាជ័យ ៣-០ របស់​ក្រុម Watford នៅឯ​ទឹក​ដី​របស់​ក្រុម Millwall។ កីឡាករ Louza ដែល​កើត​នៅ​ប្រទេស​បារាំង​ បាន​សរសេរ​បង្ហាញ​ភាព​សោក​សៅ​របស់​ខ្លួននៅ​លើបណ្ដាញសង្គម Twitter ថា៖ «ដំណឹងដ៏សែន​​ពិបាក​នឹង​ទទួល​យក ក្តី​សុបិន​ដ៏​ធំ​បំផុត​មួយ​របស់​ខ្ញុំ​ បាន​រលាយ​បាត់​ហើយ។ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ក្រោក​ឡើង​ប្រឹង​តស៊ូ​ប្រយុទ្ធនោះ​ទេ។ ខ្ញុំ​នឹង​ត្រឡប់​មក​មាន​ភាព​រឹង​មាំ​ជាង​មុន​ទៀត​ជាមិន​ខាន»។ ក្រុម​ម៉ារ៉ុក ស្ថិតក្នុងពូល […]

គូ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍បំផុត សម្រាប់​ការ​ប្រកួតសប្ដាហ៍​ទី១២ នៅ​​ក្របខ័ណ្ឌ Premier League អង់គ្លេស គឺ​ការ​ប៉ះគ្នា​រវាង​ក្រុមម្ចាស់​ផ្ទះ Chelsea និងក្រុម Manchester United ខណៈ​ដែលក្រុម Liverpool, Manchester City,​ Arsenal និង Tottenham Hotspur នាចុង​សប្ដាហ៍នេះ មិន​បាន​ប្រឈមជាមួយ​ក្រុម​គីឡូធ្ងន់​នោះឡើយ។ ​ជារៀង​រាល់​សប្ដាហ៍ Cambodia Flash News (CFN) តែង​តែ​​​​លើក​យក​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នានៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​ គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ ហើយ​ម្នាក់​ទៀត គឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។ ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖ ​ +ការ​ទស្សន៍ទាយរបស់លោក Lawrenson​៖ *ថ្ងៃសៅរ៍ ទី២២ ខែតុលា […]

លោក Paul Merson ដែល​ជា​អតី​ត​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុមកាំភ្លើងធំ Arsenal បានលើក​ឡើង​ថា ខ្សែប្រយុទ្ធ Erling Haaland នឹងមិន​អាច​ស៊ុត​បញ្ចូល​ទីបានក្រាស់ក្រែលបែបនេះ​ឡើយ បើមិន​មាន​អ្នកបញ្ជូន​បាល់​ឱ្យ​បាន​យ៉ាង​ចំ​ៗល្អ​នោះ​ ជាឧទាហរណ៍ ប្រសិនបើកីឡាករ Haaland ទៅលេងនៅលីគ​កម្រិត​ទី៣  League Two នោះ ប្រាកដ​ណាស់ រូប​គេ​នឹងមិនអាច​ទម្លុះសំណាញ់​ទីបាន ៦០​គ្រាប់នោះទេ។ ទោះបីជាទើបតែផ្ទេរពីក្លិប Borussia Dortmund កាលពីរដូវក្តៅមុននេះ​ក៏​ដោយ ប៉ុន្តែ​កីឡាករ Haaland អាចបង្ហាញ​នូវ​ទម្រង់​លេងយ៉ាង​អស្ចារ្យជាមួយក្រុម​មេឃខៀវ Manchester City ភ្លាមៗ ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ ពីការបង្ហាញខ្លួន ១៤​លើក គិត​ក្នុងការ​ប្រកួត នៅ​គ្រប់កម្មវិធី​ទាំងអស់ ដែលសមិទ្ធផល​នោះ ធ្វើឱ្យមនុស្សជាច្រើនលើក​សរសើររូប​គេថា នឹង​អាច​សាង​កេរ្តិ៍ឈ្មោះជាមួយ​នឹង​ការ​លេងនៅទឹក​ដីអង់គ្លេសបាន​ ដោយ​មិន​យូរ​ ក៏ឆាប់​។ តែ​យ៉ាង​ណា​ លោក Merson បាននិយាយថា៖ «​ក្រុម Manchester City បានឈ្នះ Premier League ៤ដង ក្នុងចំណោម  ៥រដូវកាលចុងក្រោយ។ […]

ខ្សែប្រយុទ្ធឆ្នើម​ Cristiano Ronaldo របស់ក្រុម​បិសាចក្រហម Manchester United បានបង្ហោះសារបន្ធូរ​អារម្មណ៍នៅលើបណ្ដាញ​សង្គម Instagram របស់​ខ្លួន បន្ទាប់ពីមាន​រឿងរ៉ាវដ្រាម៉ា (រឿង​មិន​សប្បាយ​ចិត្ត) រហូត​នាំ​ឱ្យ​ក្លិប​ដក​មិន​ឱ្យ​មាន​ចំណែក​រួមក្នុងការប្រកួតជាមួយក្រុម​តោខៀវ Chelsea នៅក្របខណ្ឌ Premier League នៅ​ថ្ងៃសៅរ៍ ទី២២ ខែតុលានេះ។ កីឡាករ ដែល​គេ​ស្គាល់​ថា «CR7» បង្កើតបញ្ហា​បំបាក់​មុខ​ខ្លួន ដោយ​ត្រូវ​បាន​ចោទ​ថា បាន​​ដើរចេញពីទីលាន ហើយតម្រង់ឆ្ពោះចូលទៅក្នុងឧម្មង្គ (ច្រកចូល​ទៅ​ផ្នែក​ក្នុង​កីឡដ្ឋាន) មុនពេលបញ្ចប់ការប្រកួត ដែល​ក្រុម​បិសាចក្រហម មាន​ជ័យ​ជម្នះ ២-០ លើក្រុម Tottenham Hotspur (Spurs) នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃពុធ។ សម្រាប់ហេតុផល ដែលនាំ​ឱ្យ​ Ronaldo បញ្ចេញ​អាកប្បកិរិយាបែបនេះ មាន​ការ​លាតត្រដាង​ពី​កាសែតដ៏ល្បីល្បាញ Daily Mail នៅ​អង់គ្លេស ដែល​​ថា លោក Erik ten Hag បាន​ប្រាប់​ទៅកីឡាករ​វ័យ ៣៧ឆ្នាំ ពី​ការ​ផ្លាស់​ប្ដូរ​រូប​គេ​នៅ​ចុង​ម៉ោង […]

លោក Steven Gerrard ត្រូវបានបញ្ចប់តួនាទីជាអ្នកចាត់ការរបស់ក្រុម Aston Villa ហើយ ដោយការសម្រេចនេះ កើតឡើងមិនដល់ ២ម៉ោងផង បន្ទាប់ពីក្រុមដែលកំពុងត្រដាបត្រដួសរបស់គាត់ បានរងបរាជ័យ ក្នុងលទ្ធផល ៣-០ នៅឯទឹកដីរបស់ក្រុម Fulham កាលពីថ្ងៃព្រហស្បតិ៍។ លោក Gerrard ទទួលបានផលតបស្នងហើយ សម្រាប់ការចាប់ផ្តើមដ៏អាក្រក់របស់ក្រុម Villa នារដូវកាលនេះ ដែលឃើញថា ក្រុមកំពុងមានចំណាត់តែ ១លេខប៉ុណ្ណោះពីលើក្រុម ដែលត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League។ ក្រុម Villa បានឈ្នះការប្រកួតតែ ២លើកប៉ុណ្ណោះ ក្នុងចំណោម ១១ហ្គេមរបស់ពួកគេ ក្នុងរដូវកាលនេះ ហើយការរងបរាជ័យ នៅទឹកដី Craven Cottage បានបង្ហាញពីដំណាក់ចុងក្រោយសម្រាប់ លំដាប់តំណែងរបស់ក្លិប ខណៈដែលពួកគេបានសម្រេចចែកផ្លូវជាមួយលោក Gerrard បន្ទាប់ពីដឹកនាំបានត្រឹមតែ ១១ខែ។ លោក Gerrard និងកីឡាកររបស់ខ្លួន ត្រូវបានអ្នកគាំទ្រ ដែលពេញដោយការខឹងសម្បារបស់ក្រុម Villa ស្រែកហ៊ោចំអក ពេលម៉ោង ៩០នាទីត្រូវបានបញ្ចប់ […]

ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្រុម Crystal Palace មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុម​ហង្សក្រម Liverpool ដែលជាក្រុមគូប្រជែង នៅក្របខ័ណ្ឌ Premier League នារដូវក្តៅឆ្នាំក្រោយ។ កីឡាករឆ្នើមរបស់ទ័ព (ក្រុម)  «The Eagles» (ឥន្ទ្រី) សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរដូវកាលនេះ ហើយទាំងនោះធ្វើឱ្យរូបគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបធំៗជាច្រើន ក្នុងប្រទេសអង់គ្លេស។ កីឡាករអន្តរជាតិកូតឌីវ័រ នឹងផុតកុងត្រាជាមួយក្លិប Palace ក្រោយចប់រដូវកាល ២០២២-២០២៣ ដែលនាំឱ្យកីឡាកររូបនេះ ចាប់ផ្ដើមមានព័ត៌មានផ្សារភ្ជាប់ជាមួយក្លិបផ្សេងៗ ដូចជាតោខៀវ Chelsea កាំភ្លើងធំ Arsenal មាន់ខ្នាយមាស Tottenham Hotspur និងថ្មីៗចុងក្រោយនេះ ក្រុម Liverpool។ បើយោងតាមបណ្ដាញសារព័ត៌មាន CalcioMercato នៅអ៊ីតាលី កីឡាករ Zaha ដែលធ្លាប់លេងឱ្យក្រុមបិសាចក្រហម Manchester United ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥ ចង់ផ្លាស់ទៅប្រកបអាជីពនៅទឹកដី Anfield។ ប្រសិនបើកីឡាករ Zaha ពិតជាផ្លាស់មកកាន់ក្រុមហង្សក្រហមមែននោះ […]

ក្រុម Schalke នៅក្របខ័ណ្ឌ Bundesliga បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកលោក Frank Kramer កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមបានចាញ់ក្រុម Hoffenheim ៥-១ សម្រាប់ការប្រកួត ក្នុងកម្មវិធី German Cup ។ បន្ថែមពីលើការធ្លាក់ចេញពីកម្មវិធីខាប់ កាលពីថ្ងៃអង្គារ ក្រុម Schalke បានឈ្នះតែម្តងគត់ ក្នុងចំណោម ១០ហ្គេម និងកំពុងឈរនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងពិន្ទុ Bundesliga បន្ទាប់ពីការវិលត្រឡប់របស់ពួកគេមកកាន់ Bundesliga វិញ ក្រោយពីឈ្នះជើងឯក នៅក្របខ័ណ្ឌកម្រិតទី ២ កាលពីរដូវកាលមុន។ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្លិបបានថ្លែងអំណរគុណដល់លោក Kramer សម្រាប់ការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងរបស់គាត់។ ដោយជាប្រពៃណីមួយរបស់ក្រុមគីឡូធ្ងន់ នៅ Bundesliga នេះ ក្រុម Schalke មិនមែនជាក្រុមចម្លែក ក្នុងការផ្លាស់ប្តូរគ្រូបង្វឹក នារដូវកាលថ្មីៗនេះឡើយ។ គិតចាប់តាំងពីលោក Domenico Tedesco ដែលបានដឹកនាំក្រុម Schalke ឱ្យឡើងទៅលេង នៅក្របខ័ណ្ឌ […]

ក្រុមបិសាចក្រហម Manchester United បង្កើតបាននូវទម្រង់លេងមួយ ក្នុងចំណោមទម្រង់លេងដ៏ល្អ​បំផុតរបស់ពួកគេ នារដូវកាលនេះ ខណៈដែលការស៊ុតបញ្ចូលទីពីកីឡាករ Fred និង Bruno Fernandes បានជួយដណ្ដើមជ័យជម្នះយ៉ាងត្រចះត្រចង់ ២-០ លើក្រុមភ្ញៀវ Tottenham Hotspur (Spurs) នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។ ក្រុមម្ចាស់ផ្ទះ Man United បានធ្វើការស៊ុតយ៉ាងសន្ធាប់ដល់ទៅ ១៩លើក តម្រង់ទីរបស់ក្រុម Spurs នៅវគ្គទី១ តែមិនមានគ្រាប់បាល់សូម្បី ១គ្រាប់ ដោយការព្យាយាមស៊ុតកោងរបស់កីឡាករ Antony បានបុកបង្គោលទី ហើយការស៊ុតទាត់យ៉ាងពេញកម្លាំងរបស់កីឡាករ Marcus Rashford ដែលត្រូវបានសង្គ្រោះបានយ៉ាងល្អពីអ្នកចាំទី គឺជាការស៊ុតយ៉ាងល្អបំផុត ដែលប៊ិះនឹងមានគ្រាប់បាល់​នាំមុខ។ តែទោះជាយ៉ាងណាក្ដី វាក៏មិនចំណាយពេលយូរនោះទេ ដើម្បីបំបែកភាពជាប់គាំង ក្នុងការប្រកួតនេះ ដោយការស៊ុតរបស់កីឡាករ Fred បានប្លាតផុតដៃអ្នកចាំទី Hugo Lloris របស់ក្រុម Spurs ចូលទីយ៉ាងស្អាត ដែលកើតឡើងមិនដល់ ២នាទីផង ក្នុងវគ្គទី […]

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកូសា្តរីកា (FCRF) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្សែបម្រើ Orlando Galo របស់​ក្រុម​ជម្រើសជាតិកូស្តារីកា បានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុហាមឃាត់ ក្នុងខែកញ្ញា។ កីឡាករ Galo វ័យ ២២ឆ្នាំ ត្រូវបានរកឃើញថា មានសារធាតុ​ជំនួយ​សាច់​ដុំ​ម៉្យាង នៅក្នុងទឹកនោមរបស់គេ អំឡុងការ​ត្រួត​ពិនិត្យ បន្ទាប់ពីការ​ប្រកួតស្មើ ២-២ ជាមួយកូរ៉េខាងត្បូង កាលពីខែមុន។ FCRF បានឱ្យ​ដឹង​ថា៖ «សហព័ន្ធបាល់ទាត់កូស្តារីកា សូម​ប្រកាសថា សហព័ន្ធបានទទួលលិខិតពី សហព័ន្ធបាល់​ទាត់​អន្តរជាតិ (FIFA) ដែល​ជូនដំណឹងពីលទ្ធផលនៃការធ្វើតេស្តរក​សារធាតុជំនួយកម្លាំង​ផ្សេង​ៗ ហើយ​កីឡាករ Orlando Galo Calderon បានធ្វើតេស្តវិជ្ជមាន ចំពោះ​សារធាតុហាមឃាត់»។ កីឡាករ Galo មានពេលចន្លោះពី ៣ ទៅ ៧ថ្ងៃ ដើម្បីធ្វើ​ការ​ប្តឹងឧទ្ធរណ៍ ហើយបន្ទាប់ពីរយៈពេលនោះ FIFA នឹងសម្រេចថា តើត្រូវដាក់​ពិន័យ ឬអត់។ ក្រុម​ជម្រើសជាតិកូស្តារីកា នឹង​ត្រូវចាប់ផ្តើមយុទ្ធនាការនៅឯ​ព្រឹត្តិការណ៍ World Cup នាប្រទេស​កាតា សម្រាប់​ការ​ប្រកួតក្នុង​ពូល E […]

គ្រូបង្វឹករបស់​ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់កាលពីថ្ងៃអង្គារថា កីឡាករ Diogo Jota នឹងខកខានចូល​រួម​ជួយ​ក្រុមព័រទុយហ្គាល់ ក្នុង​ការប្រកួត នៅ​ព្រឹត្តិការណ៍ World Cup ដោយសារ​រងរបួសកំភួនជើងធ្ងន់ធ្ងរ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ ​ត្រូវ​បាន​សែង​ចេញ​ពីទីលាន ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការប្រកួត ដែល​ក្រុម Liverpool មាន​ជ័យ​ជម្នះ​លើ​ក្រុម​មេឃខៀវ Manchester City ក្នុង​លទ្ធផល ១-០ នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។ «វា​មិនមែនជាព័ត៌មានល្អនោះ​ទេ​ពី​កីឡាករ Diogo។ រូប​គេ​នឹងខកខានចូល​រួម​ World Cup។ វា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ​នៅ​សាច់ដុំ​កំភួនជើង ហើយ​ឥឡូវ​នេះ​ ដំណើរ​ការ​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ ​ចាប់​ផ្តើម​ហើយ»។ នេះ​ជា​ការ​និយាយ​របស់​លោក Klopp នៅ​ឯ​សន្និសីទសារព័ត៌មានមុនការប្រកួតក្នុងទឹក​ដី​ជាមួយក្រុម West Ham នៅ​ថ្ងៃពុធនេះ​។ លោក Klopp បាន​បន្ថែមថា៖ «នោះគឺជាការ​វិនិច្ឆ័យរបួសដំបូង ដែលមាន​ភាពច្បាស់លាស់​គួរសម ហើយកិច្ចការ​នៅសល់ទាំងអស់ នឹងធ្វើ​ជា​បន្ត​បន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ វាជាដំណឹងដ៏សោកសៅបំផុតសម្រាប់កីឡាករ​រូបនេះ និង​សម្រាប់យើងផងដែរ ហើយ​ប្រាកដណាស់សម្រាប់ក្រុមព័រទុយហ្គាល់»។ […]

ប្រទេសឥណ្ឌូណេស៊ី​នឹងវាយ​​កម្ទេច ហើយ​សាង​សង់ជាថ្មីឡើង​វិញ​នូវ​​កីឡដ្ឋាន​បាល់​ទាត់ ដែល​​មានកើត​​ហេតុការណ៍រត់​ជាន់គ្នា រហូត​បណ្ដាល​ឱ្យ​​មនុស្ស​ជាង ១៣០​នាក់ បាន​បាត់បង់ជីវិតកាលពី​ដើម​ខែ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Joko Widodo កាល​ពីថ្ងៃ​អង្គារ ទី១៨ ខែតុលា ខណៈដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ីរូប​នេះ ប្ដេជ្ញា​កែប្រែវិស័យកីឡា​នេះ​ទាំង​ស្រុង ក្នុង​ប្រជាជាតិដែលងប់​នឹង​បាល់​ទាត់។ លោក Widodo បាន​លើក​ឡើង​​បែប​នេះ អំឡុង​ពេលធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​ជួប​ជាមួយ​ប្រធាន​សហព័ន្ធបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ដោយ​លោក​បាន​អះអាងថា លោក​បាន​យល់ព្រម​ជាមួយ​ប្រធាន​គ្រប់​គ្រង​ស្ថាប័ន​បាល់​ទាត់​ពិភពលោក​លើ​ការផ្លាស់ប្តូរ​ចំពោះ​របៀប​គ្រប់គ្រង​កីឡា​បាល់ទាត់នៅ​ឥណ្ឌូណេស៊ី ឱ្យ​​ស្របតាម​ស្ដង់ដា (មាត្រដ្ឋាន) ​របស់ FIFA។ លោកប្រធានាធិបតី Widodo បាន​ថ្លែង​ថា៖ «កីឡដ្ឋាន Kanjuruhan នៅក្រុង Malaangនឹងត្រូវ​កម្ទេចចោល ហើយសាងសង់ឡើងវិញ ឱ្យ​ស្រប​តាមស្តង់ដារបស់ FIFA»។ ការ​ជួបគ្នា រវាង​លោក Widodo និង​លោក ​Infantino ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី និង FIFA បាន​យល់ព្រម​បង្កើត​ក្រុមការងារ​រួម​មួយ ក្រោយកើត​មាន​​សោកនាដកម្ម​ នៅ​កីឡដ្ឋាន ហើយ​ខណៈ​ឥណ្ឌូណេស៊ី​ ត្រៀម​ខ្លួន​​ធ្វើជា​ម្ចាស់ផ្ទះសម្រាប់​ការប្រកួត​ World Cup […]

លោក Antonio Conte បាននិយាយសម្រាលពីការព្រួយបារម្ភ ដែលថា ខ្សែប្រយុទ្ធ Richarlison នឹងខកខានចូលរួម ក្នុងព្រឹត្តិការណ៍ World Cup ប៉ុន្តែបានបញ្ជាក់ថា កីឡាកររូបនេះ នឹងមិនមានវត្តមាន សម្រាប់ការប្រកួតរបស់ក្រុម Tottenham Hotspur (Spurs) ជាមួយក្រុម Manchester United នាថ្ងៃពុធនោះទេ។ កីឡាករ Richarlison បានរងរបួសកំភួនជើង អំឡុងជ័យជម្នះ ២-០ របស់ក្រុម Spurs លើក្រុមចាស់ Everton របស់គេ ហើយត្រូវបានដូរចេញ នៅនាទីទី៥២ មុនពេលក្រោយមកត្រូវបានឃើញដើរដោយមានឈើច្រត់ ដែលនេះបង្កឱ្យមានការព្រួយបារម្ភថា រូបគេអាចប្រឈមនឹងការប្រជែងជាមួយពេលវេលា ដើម្បីជាសះស្បើយទាន់ការប្រកួតបើកឆាក នៅ World Cup របស់ក្រុមជម្រើសជាតិប្រេស៊ីលទល់នឹងក្រុមស៊ែប៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ដោយឆ្លើយតបទាំងទឹកភ្នែក ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ESPN Brazil ក្រោយចប់ការប្រកួត កីឡាករ Richarlison បានប្រាប់ថា៖ «វាពិតជាពិបាកនិយាយណាស់ ព្រោះវាជិតដល់ពេលសម្រេចក្តីសុបិនរបស់ខ្ញុំហើយ»។ ប៉ុន្តែនៅពេលត្រូវបានចោទសួរជុំវិញករណីរបស់កីឡាករ […]

ជាមួយនឹងការប្រកួតប្រជែង នៅឯព្រឹត្តិការណ៍ World Cup នៅសល់ជិត ១ខែទៀត កីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានធ្វើដំណើរទៅឡើងសវនាការ នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ពីភាពមិនប្រក្រតី សម្រាប់ការផ្ទេរទៅក្លិប Barcelona កាលពីជិត ១ទសវត្សរ៍កន្លងទៅ។ ដោយមានពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ និងសម្លៀកបំពាក់ពណ៌ឈុតខ្មៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានលើកដៃស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលរូបគេ បានធ្វើដំណើរមកដល់តុលាការក្រុងបាសេឡូណា ជាមួយឪពុកម្តាយរបស់គេ ដែលត្រូវចូលរង្វង់ក្រចកសេះដូចគ្នាដែរ។ កីឡាកររូបនេះទំនងជានឹងឈរផ្ដល់ចម្លើយ នៅថ្ងៃអង្គារនេះ។ រូបគេត្រូវបានកំណត់ឱ្យធ្វើសក្ខីកម្ម នៅថ្ងៃទី២១ ឬទី២៨ ខែតុលា ប៉ុន្តែចៅក្រមបានយល់ព្រមបើកសវនាការ ដើម្បីចៀសវាង ក្នុងការប៉ះពាល់ដល់ការប្រកួតបាល់ទាត់របស់គេ។ ព្រះរាជអាជ្ញារបស់ប្រទេសអេស្ប៉ាញ កំពុងស្វះស្វែងឱ្យមានការដាក់ទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំពោះកីឡាករ Neymar និងការបង់ប្រាក់ពិន័យចំនួន ១០លានអឺរ៉ូ (៩,៧លានដុល្លារ)។ ការជំនុំជម្រះក្ដី ដែលមានភាពល្បីល្បាញបំផុត គឺជាការបញ្ចប់រឿងអាស្រូវផ្លូវច្បាប់ ដែលមានរយៈពេលជាច្រើនឆ្នាំ ជុំវិញការផ្ទេរកីឡាកររូបនេះ ក្នុងឆ្នាំ២០១៣ ពីក្លិប Santos របស់ប្រេស៊ីល ទៅកាន់ក្លិប Barcelona។ បន្ទាប់មកគាត់បានចូលរួមជាមួយក្រុម Paris […]

កីឡាករ Karim Benzema ត្រូវបានផ្តល់រង្វាន់យ៉ាងពិសេស សម្រាប់ការសម្រេចបានជោគជ័យ ដ៏អស្ចារ្យជាមួយក្រុម Real Madrid តាមរយៈការឈ្នះពានរង្វាន់ពីកម្មវិធី Ballon d’Or នៅឯពិធីដ៏ល្បីល្បាញមួយ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ខណៈកីឡាការិនីសញ្ជាតិអេស្ប៉ាញ Alexia Putellas របស់ក្រុម Barcelona នៅបន្តគ្រងពានរង្វាន់នេះផ្នែកនារី ១ឆ្នាំ។ Benzema គឺជាកីឡាករសញ្ជាតិបារាំងដំបូងគេ ដែលបានឈ្នះពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពបំផុត ក្នុងវិស័យបាល់ទាត់នេះ គិតចាប់តាំងពីលោក Zinedine Zidane ក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីរូបគេបានបង្ហាញនូវទម្រង់លេងយ៉ាងល្អអស្ចារ្យ ដោយការស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ ក្នុងចំណោមការប្រកួត ៤៦លើក សម្រាប់ក្លិបរបស់គេ កាលពីរដូវកាលមុន ខណៈដែលក្រុម Real បានក្លាយជាជើងឯក នៅក្របខ័ណ្ឌ Champions League និង La Liga។ កីឡាករវ័យ ៣៤ឆ្នាំ ដែលបានឈ្នះផងដែរនូវពាន ក្នុងកម្មវិធី UEFA Nations League ជាមួយក្រុមបារាំង បានបន្តតំណែងកីឡាករ Lionel […]

ក្រុមម្ចាស់ជើងឯកចាស់ Real Madrid បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតនៃ​ជំនួប El Clasico ដើម្បី​ឡើង​ទៅ​​ពី​លើ​ក្រុម​គូប្រជែងស្លាប់​រស់របស់ពួកគេ នៅទី​កំពូលតារាងនៃ​ក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធ Karim Benzema ជា​អ្នក​ស៊ុតគ្រាប់​បាល់​បើក​ឆាក នៅនាទីទី១២ ហើយ​បន្ទាប់មក​កីឡាករ Fede Valverde បន្ថែម​ការ​នាំ​មុខ ២-០ មុន​ចប់​វគ្គ​ទី ១។ កីឡាករ Ferran Torres ជួយ​ឱ្យ​ក្រុមអ្នក​មាន​បុណ្យ Barca តាម​ត្រឹម ១គ្រាប់​វិញ នៅ​ប៉ុន្មាននាទី​ចុង​ក្រោយនៃហ្គេម​នេះ ប៉ុន្តែ គ្រាប់​បាល់​ពីការ​ទាត់​ប៉េណាល់​ទីរបស់កីឡាករ Rodrygo នៅ​នាទីទី៩០+១ បាន​ធានាថា ក្រុមរបស់លោក Carlo Ancelotti បានភាព​បរាជ័យ​ក្នុង​ស្រុក​លើក​ដំបូង​ឱ្យ​ក្រុម​ Barca នារដូវកាលនេះ។ ក្រុម Madrid បានបញ្ចប់ការឈ្នះ ៧លើកបន្តបន្ទាប់​របស់ក្រុមយក្ស​ទៅ​ពី​តំបន់កាតាឡាន់ ក្នុងលីគ ហើយបានបន្ថែមការឈឺចាប់ដដែលទៀតដល់​ការប្រឹង​ប្រែង​តស៊ូរបស់ពួកគេ ក្នុងការប្រកួតនៅ​អឺរ៉ុប ដែលពួកគេកៀក​នឹង​ការធ្លាក់ចេញពីក្របខ័ណ្ឌ Champions […]

ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថា ក្រុម Liverpool នឹងមិនបោះបង់ការប្រជែង​ពាន នៅក្របខ័ណ្ឌ Premier League នោះទេ បន្ទាប់ពីកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ស៊ុតបញ្ចូលទី​ក្នុងជ័យជម្នះ ១-០ ដែលជា​លទ្ធផល​​ធ្វើឱ្យក្រុម​មេឃខៀវ Manchester City រងបរាជ័យជាលើកដំបូង ក្នុងរដូវកាលនេះ កាលពីថ្ងៃអាទិត្យ។ ក្រុមហង្សក្រហម នៅ​តែមាន​គម្លាត ១០​ពិន្ទុតាមពីក្រោយក្រុម Man City និង ១៤​ពិន្ទុពីក្រោយ​ក្រុមកំពូលតារាង Arsenal ប៉ុន្តែបានចាប់ផ្តើមរដូវកាលរបស់ពួកគេឡើង​វិញជាមួយនឹងជ័យជម្នះក្នុងលីគ​ជា​លើក​ទី ៣ នារដូវកាល​នេះ។ កីឡាករ Salah បាន​និយាយ​ថា៖ «ខ្ញុំ​ផ្ទាល់ខ្លួន តែ​ង​តែ​​ចូល​ចិត្ត​លេង​ ​ដើម្បី​ឈ្នះ​ពានរង្វាន់។ នៅក្នុងគំនិត​របស់ខ្ញុំ ខ្ញុំនឹងតស៊ូដើម្បីវា ប៉ុន្តែយើងត្រូវផ្តោតអារម្មណ៍បន្ថែមទៀត ហើយយកការ​លេង​ក្នុង​ហ្គេម​មួយ ទៅ​បន្ត​ហ្គេម​មួយ​ទៀត​»។ គ្រូបង្វឹក​របស់​ក្រុម​ម្ចាស់​ផ្ទះ លោក Jurgen Klopp ត្រូវបាន​ពិន័យ​កាត​ក្រហម ក្នុងដំណាក់កាលចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ ខណៈដែលគាត់បានចាញ់​ការ​តវ៉ា​ជាមួយមន្ត្រីទីលាន ចំពោះ​ការ​មិន​ផ្ដល់​ការទាត់​ហ្វ្រីឃិក ពេល​កីឡាករ Salah ត្រូវ​បាន​គេ​ប្រព្រឹត្តកំហុស​លើ។ ប៉ុន្តែក្រុម​ភ្ញៀវ Man […]

កីឡាករ Reece James នឹងខកខាន ក្នុងយុទ្ធនាការ នៅឯព្រឹត្តិការណ៍ World Cup របស់ក្រុមជម្រើសជាតិអង់គ្លេស នាប្រទេសកាតា បន្ទាប់ពីក្លិប Chelsea បានបញ្ជាក់ថា ខ្សែការពាររូបនេះនឹងអវត្តមានពីទីលានរយៈពេល ៨សប្តាហ៍។ កីឡាករ James ត្រូវបានបង្ខំដូរចេញពីការប្រកួត នៅក្របខ័ណ្ឌ Champions League នាពាក់កណ្តាលសប្តាហ៍ ដែលក្រុម Chelsea ឈ្នះក្រុម Milan នៅឯកីឡដ្ឋាន San Siro ដោយសាររបួសជង្គង់ ហើយឥឡូវនេះក្រុមតោខៀវបានបញ្ជាក់ថា រូបគេនឹងឆ្លងកាត់កម្មវិធីស្តាររាងកាយឡើងវិញ ដែលនឹងធ្វើឱ្យរូបគេអវត្តមានរយៈពេល ២ខែ។ សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រផ្លូវការរបស់ក្លិប បានឱ្យដឹងថា៖ «បន្ទាប់ពីរបួសជង្គង់ដែលកើតមាន ក្នុងការប្រកួតក្រៅទឹកដីរបស់យើងទល់នឹងក្រុម Milan កីឡាករ Reece បានទទួលការព្យាបាលពីខាងក្រុមវេជ្ជសាស្ត្ររបស់ក្លិប Chelsea និងបានទៅជួបអ្នកឯកទេស នៅចុងសប្តាហ៍នេះ»។ «បន្ទាប់ពីការពិគ្រោះយោបល់ រវាងភាគីទាំងអស់ ឥឡូវនេះ កីឡាករ Reece (James) នឹងដំណើរការកម្មវិធីស្តារនីតិសម្បទាឡើងវិញ ហើយត្រូវបានរំពឹងថា នឹងអវត្តមានរយៈពេល […]

សម្រាប់ក្របខ័ណ្ឌ Premier League អង់គ្លេស នាចុងសប្ដាហ៍នេះ ដែលជាសប្ដាហ៍ទី១០ ការជួបគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុត នោះគឺក្រុមកណ្ដាលតារាង Liverpool ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមលេខ ២ Manchester City ហើយក្រុមកំពូលតារាង Arsenal ត្រូវធ្វើជាភ្ញៀវរបស់ក្រុមលេខ១៤ Leeds United។ រីឯក្រុមលំដាប់បន្តបន្ទាប់គ្នា Tottenham Hotspur (៣), Chelsea (៤) និង Manchester United (៥) ប៉ះក្រុម ដែលទំនងជាអាចដណ្ដើមជ័យជម្នះបាន។ Cambodia Flash News (CFN) សូមលើកយកការទស្សន៍ទាយទុកមុននូវលទ្ធផលរបស់គូនីមួយៗពីអ្នកវិភាគបាល់ទាត់ចំនួន ២រូប ដែលបម្រើការឱ្យអង្គភាពព័ត៌មានផ្សេងគ្នា នៅចក្រភពអង់គ្លេស ដោយម្នាក់ គឺលោក Mark Lawrenson (Lawro) ដែលធ្វើការឱ្យគេហទំព័រ Paddy Power News នៅអៀរឡង់ និងម្នាក់ទៀត គឺលោក Chris Sutton ដែលបំពេញការងារឱ្យប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញ BBC នៅអង់គ្លេស។ […]