ប្រែសម្រួល៖តារា ទីក្រុងឡុងដ៍៖ ការចាប់ផ្តើមជាគ្រូបង្វឹកអង់គ្លេសរបស់លោក Thomas Tuchel មិនអាចមានភាពរលូនជាងនេះទៀតទេ។ ពីរប្រកួត ពីរជ័យជម្នះ បញ្ចូលបាន៥គ្រាប់ និងមិនរងគ្រាប់ទាល់តែសោះ គឺជាការចាប់ផ្តើមដ៏គួរឱ្យពេញចិត្តសម្រាប់ជនជាតិអាល្លឺម៉ង់រូបនេះ។ ជ័យជម្នះ៣-០ លើប្រទេសឡាតវីនៅកីឡដ្ឋាន Wembley កាលពីថ្ងៃចន្ទ ដូចគ្នានឹងការយកឈ្នះអាល់បានី ២-០ កាលពីថ្ងៃសុក្រ ក៏មិនមែនល្អឥតខ្ចោះដែរ។ តែលោក Tuchel បានបង្កើតបានទំនុកចិត្តរួចហើយដោយសារការសម្រេចចិត្តដ៏ឈ្លាសវៃរបស់លោក។ កាលពីថ្ងៃសុក្រ លោកបានឱ្យយុវជន Arsenal គឺ Myles Lewis-Skelly ឈុតដំបូង ហើយក្មេងអាយុ១៨ឆ្នាំរូបនេះបានតបស្នងដោយបន្ថែមគ្រាប់បាល់មួយ។ នៅថ្ងៃចន្ទ លោក Tuchel បានធ្វើការផ្លាស់ប្តូរប្រាំមួយនាក់នៅក្នុងក្រុមជម្រើសដំបូង ហើយម្នាក់ក្នុងចំណោមពួកគេ គឺ Reece James ដែលចាប់ផ្តើមលេងដំបូងតាំងពីឆ្នាំ២០០២ បានបន្ថែមគ្រាប់បាល់ពីការទាត់បាល់មួយយ៉ាងអស្ចារ្យ។ ខ្សែប្រយុទ្ធ Eberechi Eze ក៏បានតែតគ្រាប់បាល់ដំបូងរបស់គាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងប្រកួតប្រឆាំងឡាតវី បន្ទាប់ពីចូលលេងជាតួបម្រុង។ ក្រុមអង់គ្លេសមើលទៅហាក់ដូចជាកំពុងដំណើរការយ៉ាងល្អក្នុងការឈ្នះក្រុម K ដ៏សាមញ្ញនេះ និងយកកន្លែងរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពលោកនាឆ្នាំក្រោយ ដែលពេលនោះនឹងគ្រប់៦០ឆ្នាំហើយចាប់តាំងពីក្រុមអង់គ្លេសឈ្នះពានចុងក្រោយរបស់ពួកគេ។ នោះនឹងជាការសាកល្បងពិតប្រាកដនៃឥទ្ធិពលរបស់លោក Tuchel លើអង់គ្លេស ប៉ុន្តែសម្រាប់ពេលនេះ អតីតគ្រូបង្វឹកជនជាតិអាល្លឺម៉ង់របស់ […]
ប្រែសម្រួល៖ តារា អ្នកប្រយុទ្ធ មូហាម៉េដ សាឡាសស៊ុតបានមួយគ្រាប់ដល់ក្រុមអេហ្ស៊ីប ពេលពួកគេឈ្នះយ៉ាងស្រួលលើក្រុមអេត្យូពី ២-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នាថ្ងៃសុក្រ ខណៈក្រុមមរ៉ុក ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២២ ត្រូវការគ្រាប់បាល់របស់ ប៊ីឡាល់ អេល ខាន់ណូស នៅចុងម៉ោងដើម្បីឈ្នះក្រុមនីហ្សេរីយ៉ា។ ស៊ីស៊ូ ស៊ុតបានគ្រាប់ទីពីររបស់អេហ្ស៊ីប ខណៈពួកគេបើកឱ្យមានគម្លាតដ៏ធំរហូតដល់ប្រាំពិន្ទុក្នុងពូល A នៅពាក់កណ្តាលនៃយុទ្ធនាការជម្រុះ។ មុននេះបន្តិច ក្រុមប៊ូរគីណាហ្វាសូ បានយកឈ្នះក្រុមជីប៊ូទី ៤-១ ដើម្បីឡើងទៅលេខពីរក្នុងពូលដដែល។ ក្រុមដែលឈរនៅលេខមួយក្នុងចំណោមពូលទាំង៩ នឹងទទួលបានកន្លែងនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចំណែកក្រុមលេខពីរល្អបំផុតបួនក្រុមនឹងចូលរួមក្នុងការប្រកួតវគ្គផ្លេអ័ពដ៏លំបាកជាមួយទ្វីបផ្សេងៗ ដើម្បីដណ្តើមកៅអីចុងក្រោយមួយ។ ក្រុមម៉ារ៉ុកមានឱកាសល្អក្នុងការលេងប្រកួត «ក្រៅទឹកដី» របស់ពួកគេជាមួយក្រុមនីហ្សេរនៅក្នុងទឹកដីខ្លួនឯងគឺក្នុងទីក្រុង Oujda ដោយសារគូប្រកួតពុំមានកីឡដ្ឋានសមរម្យដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិ។ ប៉ុន្តែពួកគេត្រូវការគ្រាប់តាមស្មើនៅនាទីទី៦០ ពី អ៊ីស្ម៉ាអែល សៃបារី បន្ទាប់មកគ្រាប់ឈ្នះនៅនាទីទី៩០+២ ពី អេល ខាន់ណូស ដើម្បីអះអាងជ័យជម្នះនិងនាំមុខពូល E ដោយមានគម្លាត៦ពិន្ទុលើក្រុមលេខពីរនីហ្សេរីយ៉ា។ រីលីបូហាយល់ ម៉ូហ្វូខេង និង ជេដិន អាដាមស៍ ស៊ុតបានគ្រាប់ដំបូងរបស់ពួកគេក្នុងការប្រកួតអន្តរជាតិ ខណៈក្រុមអាហ្វ្រិកខាងត្បូងត្រូវតស៊ូក្នុងការឈ្នះ […]
ប្រែសម្រួលៈ ស្រីនិច ឡុងដ៍៖ Thomas Tuchel បានបញ្ចប់ការរង់ចាំយូរអង្វែងរបស់គាត់ដើម្បីទទួលយកតំណែងជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសជាលើកដំបូង ហើយបានចាប់ផ្តើមការកាន់តំណែងរបស់គាត់ជាមួយជ័យជម្នះ ២-០ លើអាល់បានី កាលពីថ្ងៃសុក្រ ប៉ុន្តែបានទទួលការរំលឹកភ្លាមៗអំពីភាពស្មុគស្មាញដែលការងារដែលមានសម្ពាធខ្ពស់នេះបង្កើតឡើង។ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះត្រូវបានតែងតាំងកាលពីខែតុលា ហើយបានចាប់ផ្តើមកិច្ចសន្យា១៨ខែរបស់គាត់ជាផ្លូវការកាលពីខែមករា និងសំខាន់គាត់បានរកបាន៣ពិន្ទុដំបូងរបស់គាត់ក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ World Cup។ មានចំណុចវិជ្ជមានជាច្រើន ជាពិសេសការបង្ហាញខ្លួនដ៏អស្ចារ្យរបស់យុវជន Myles Lewis-Skelly ដែលគ្រាប់បាល់នៅនាទីទី ២០ របស់គាត់ជាគ្រាដ៏ល្អបំផុតនៃការប្រកួតនៅកីឡដ្ឋាន Wembley។ គ្រាប់បាល់របស់ Harry Kane ដែលពង្រីកកំណត់ត្រាទី៧០របស់អង់គ្លេស បានធ្វើឱ្យលទ្ធផលមានសុវត្ថិភាពនៅពេលជិតចប់ ប៉ុន្តែ Tuchel បានបង្ហាញថាគាត់នឹងធ្វើការវិភាគជាច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរកឱ្យឃើញថាហេតុអ្វីបានជាក្រុមរបស់គាត់បានធ្វើឱ្យការប្រកួតមានភាពលំបាកក្នុងការយកឈ្នះលើអាល់បានី ទោះបីជាមានការគ្រប់គ្រងក៏ដោយ។ “ល្មម។ គូប្រកួតពិបាក។ ខ្ញុំបានដឹងជាមុនថាវាអាចនឹងពិបាកក្នុងការបង្កើតឱកាសប្រកួត” នេះជាការវាយតម្លៃរបស់ Tuchel អំពីការប្រកួតក្រុម K មុនពេលដែលគាត់បានសម្រេចចិត្តមិនច្រៀងបទចម្រៀងជាតិ។ “ពួកគេ (អាល់បានី) បានមកទីនេះដើម្បីលេងនៅចំពោះមុខអ្នកគាំទ្រជាង៨០,០០០នាក់នៅឯ Wembley។ ពួកគេបានធ្វើគ្រប់យ៉ាងដើម្បីធ្វើឱ្យជីវិតពិបាក។ យើងពិបាកក្នុងការអនុវត្តចង្វាក់ខ្ពស់។” “វគ្គទីពីរ យើងបាត់បង់ទំនុកចិត្តក្នុងរចនាសម្ព័ន្ធរបស់យើង ហើយមនុស្សគ្រប់គ្នាព្យាយាមដោយខ្លួនឯង ហើយវាកាន់តែយឺត។ ខ្ញុំអាចយល់បានថាវាមិនមែនជាការមើលដែលគួរឱ្យរំភើបបំផុតនោះទេ ប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលយើងត្រូវធ្វើ។” អង់គ្លេសមានការគ្រប់គ្រងបាល់ជាង […]
ដោយ : បន្ទាយ ព្រំដែនកម្ពុជា ថៃ ៖ ព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ មានការចូលរួមរត់ពីអត្តពលិកកម្ពុជា-ថៃ រាប់រយនាក់បានធ្វើឡើងកាលពីព្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ កន្លងមកដោយចេញដំណើរពីមុខច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -បានណងអៀន ឆ្លងស្ពាននៃប្រទេសទាំង២ ទៅកាន់ទីតាំងប្រារព្ធពិធីក្នុងទឹកដីព្រះរាជណាចក្រថៃ ចម្ងាយ៦គីឡូម៉ែត្រ ។ ក្នុងនោះមានវត្តលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងលោក Tull Traisorat ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកប៉ះរិនញ៉ា ពោធិសាត អភិបាលខេត្តស្រះកែវ និងមន្ត្រី កងកម្លាំង អ្នកពាក់ព័ន្ធរាប់រយនាក់ ។ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានឲ្យដឹងថា : ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ថៃ បង្ហាញពីសក្ខីភាពមួយដ៏ច្បាស់លាស់ អំពីភាពជិតស្និទ្ធ រឹងមាំ នៃទំនាក់ទំនង កិច្ចសហប្រត្តិបត្តិការរវាងពលរដ្ឋ រដ្ឋបាល …ប្រទេសទាំងពីរ […]
ដោយ៖ ត្រចៀកកាំ ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តម ម៉ាង ស៊ីណេត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥ នៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះ សីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព សប្បុរសជន និងសិស្សានុសិស្ស នាព្រឹកថ្ងៃអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកនាពេល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នាពេលនេះ ក្នុងគោលបំណងបំផុសស្មារតីដល់យុវជន យុវនារីរបស់យើងជ្រើសរើសលេងកីឡាមួយប្រភេទក្នុងចំណោមយុវជនយើងម្នាក់ ព្រោះការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ដោយធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរអប់រំយុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស […]

ប្រែសម្រួល៖តារា ឡុងដ៍ ៖ ទោះបីញូខាសល យូណៃធីដ បានវិនិយោគប្រាក់រាប់លានផោនលើកីឡាករជើងឯកជាច្រើនពីជុំវិញពិភពលោក ចាប់តាំងពីការទិញក្លឹបដោយក្រុមវិនិយោគិនអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២១មក ប៉ុន្តែថ្ងៃអាទិត្យនេះ គឺ Dan Burn ដែលកើតនៅតំបន់ Blyth មិនឆ្ងាយពីក្រុងញូខាសល បានក្លាយជាវីរបុរសបញ្ចប់ការរង់ចាំរាប់ទសវត្សរ៍។ អធិរាជប្រេស៊ីល Bruno Guimaraes បានបង្ហាញភាពអស្ចារ្យក្នុងការឈ្នះវគ្គផ្តាច់ព្រ័ត្រពាន League Cup ២-១ លើលីវើភូល ដូចគ្នានឹងសហជាតិរបស់គាត់ Joelinton ដែលបានសម្តែងការប្រកួតដូចមនុស្សម្នាក់ដែលត្រូវបានគ្របគ្រង។ កីឡាករអ៊ីតាលី Sandro Tonali បានបង្ហាញចេញនូវសមត្ថភាពដ៏ល្អឥតខ្ចោះ ហើយកីឡាករស៊ុយអែត Alexander Isak បានស៊ុតគ្រាប់បាល់ទី២៤របស់គាត់ក្នុងរដូវកាលដ៏អស្ចារ្យមួយ ដែលនឹងផ្តល់ឱ្យគាត់នូវឋានៈជាតំណាងវប្បធម៌ក្លឹប ដូចអតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លឹប។ ប៉ុន្តែ ពេលវេលាដែលអ្នកការពារកណ្តាលវ័យ៣២ឆ្នាំ Burn បានទទួលការបញ្ចូលពីកែងទាត់ជ្រុង ហើយបញ្ជូនបាល់ដោយក្បាលយ៉ាងខ្លាំង ដើម្បីនាំមុខឱ្យញូខាសលនៅពាក់កណ្តាលម៉ោងដំបូង គឺជាពេលវេលាសំខាន់បំផុតនៃវគ្គផ្តាច់ព្រ័ត្រដែលបាននាំមកនូវពានរង្វាន់ក្នុងស្រុកដំបូងរបស់ញូខាសល ចាប់តាំងពីឆ្នាំ១៩៥៥។ Burn ដែលជាកូនសិស្សនៅអកាដេមីញូខាសល ប៉ុន្តែអាជីពរបស់គាត់ត្រូវការឆ្លងកាត់ក្លឹបជាច្រើន ដូចជា Darlington, Fulham, Yeovil Town, Birmingham City, Wigan […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ នៅទីលានវាលស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជាក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន នាវិថី៧មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មានពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំ២០២៥។ លោកយឹម សំណាង អភិបាលរងខេត្ត លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សី។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។ លោកបានបន្តថា : មន្ទីរសហការនឹងអង្គភាព ផ្នែកពាក់ព័ន្ធរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយ:ពេល៤ថ្ងៃ ពីថ្ងៃទី៩-១២ខែមីនាឆ្នាំ២០២៥ នៅទីលានបរិវេណមន្ទីរអយកខេត្ត ,វិទ្យាល័យហ៊ុន សែនខ្លាកូន , វិទ្យាល័យសម្តេចឪ ,អនុវិទ្យាល័យកំពង់ស្វាយ និងវិថី៧មករាក្នុងក្រុងសិរីសោភ័ណ។ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរលូន […]
ប្រែសម្រួល៖ តារា លីវើភូល, អង់គ្លេស៖ ខណៈពេលដែលគ្រូបង្វឹកក្រុមលីវើភូល អានី ស្លត ហៅការចាកចេញរបស់ក្រុមពីពានរង្វាន់ Champions League ថាជាការភ្ញាក់ផ្អើល លោកបានទទួលការលួងលោមចិត្តក្នុងការចាញ់ក្រុមប៉ារីស សាន់ ហ្សឺម៉ង់ដ៏អស្ចារ្យក្នុងការប្រកួតទៅមកពីរជើងដ៏គួរឱ្យរំភើប ដែលត្រូវការការប្រកួតវគ្គពិន័យបាល់ទាត់១១ម៉ែត្រដើម្បីសម្រេចលទ្ធផល។ នៅក្នុងអ្វីដែលលោក ស្លត បានហៅថា “ការប្រកួតបាល់ទាត់ល្អបំផុតដែលខ្ញុំធ្លាប់បានចូលរួម” ក្រុម PSG បានយកឈ្នះលើក្រុមលីវើភូល ៤-១ នៅក្នុងការប្រកួតវគ្គពិន័យបាល់ទាត់១១ម៉ែត្រ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ ដោយឈ្នះការប្រកួតជើងទីពីរនៅកីឡដ្ឋាន Anfield ១-០ ដោយសារតែគ្រាប់បាល់ពី អូស្មាន ដឺមបេលេ។ “បាទ, ពិតជាការភ្ញាក់ផ្អើលមែន” លោកស្លតបាននិយាយ។ “ប៉ុន្តែប្រសិនបើយើងត្រូវតែចាកចេញ ហើយចាកចេញតាមរបៀបដូចជាយើងបានធ្វើប្រឆាំងនឹងក្រុមដ៏ល្អបំផុតមួយនៅអឺរ៉ុប ហើយតស៊ូយ៉ាងខ្លាំងបែបនេះ ខ្ញុំសង្ឃឹមនិងគិតថាអ្នកគាំទ្រគ្រប់គ្នានៅជុំវិញពិភពលោកនឹងសង្ឃឹមថាការប្រកួតនេះនៅតែបន្តដែលវានឹងមិនឈប់ពីព្រោះវាគឺអស្ចារ្យណាស់។” “ហើយពួកគេ នៅទីបំផុត បានឈ្នះ។” អ្នកចាំទីរបស់ PSG លោក ហ្គីអានលូអីហ្គី ដូណារុម៉ា បានសង្គ្រោះការទាត់ពិន័យបាល់១១ម៉ែត្រពី ដាវីន នូនេស និង ខឺទីស ចូនស៍ ខណៈដែលក្រុមភ្ញៀវបានស៊ុតចូលគ្រប់ការទាត់របស់ពួកគេ។ ក្រុមលីវើភូលបានឈ្នះជើងទីមួយកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីស […]
ប្រែសម្រួល៖ លនស្រស់ ស៊ីដនី៖ អ្នកឈ្នះពានរង្វាន់ពិភពលោកពីរដង Steve Smith បានប្រកាសចូលនិវត្តន៍ពីកីឡា cricket អន្តរជាតិមួយថ្ងៃកាលពីថ្ងៃពុធ បន្ទាប់ពីបានដឹកនាំក្រុមអូស្ត្រាលីចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Champions Trophy។ កីឡាករវ័យ ៣៥ ឆ្នាំដែលជាអ្នករកពិន្ទុខ្ពស់បំផុតរបស់អូស្ត្រាលីដោយទទួលបាន ៧៣ ពិន្ទុពេលដែលពួកគេចាញ់ឥណ្ឌាចំនួន ៤ វីកេតនៅទីក្រុងឌូបៃកាលពីថ្ងៃអង្គារ បាននិយាយថា គាត់នៅតែអាចត្រូវបានជ្រើសរើសសម្រាប់ការប្រកួតអន្តរជាតិ Twenty20 និងការប្រកួតតេស្ត។ «ពេលនេះគឺជាឱកាសល្អសម្រាប់មនុស្សក្នុងការចាប់ផ្តើមត្រៀមខ្លួនសម្រាប់ពានរង្វាន់ពិភពលោកឆ្នាំ២០២៧ ដូច្នេះវាមានអារម្មណ៍ថាជាពេលវេលាត្រឹមត្រូវក្នុងការបង្ហាញផ្លូវ» នោះជាសម្តីរបស់ Steve Smith នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ cricket អូស្ត្រាលី៕ ប្រភព៖ រ៉យទ័រ
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់ជាអនុសាសន៍ដល់គ្រប់គ្រឹះស្ថានសិក្សានានាចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា និងអង្គភាពពាក់ព័ន្ធទូទាំងខេត្តមួយនេះ ដើម្បីជាមូលដ្ឋានគ្រឹះឱ្យទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតកីឡាសិស្សគ្រប់កម្រិត។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានផ្តល់អនុសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ១ មីនា កន្លងមក។ ឯកឧត្តមបានថ្លែងថា៖ ក្នុងមនោសញ្ចេតនាសប្បាយរីករាយនាឱកាសនេះ ឯកឧត្តមសូមផ្តល់អនុសាសន៍មួយចំនួន ដើម្បី ជាមូលដ្ឋានគ្រឹះសម្រាប់ទទួលបាននូវលទ្ធផលខ្ពស់ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យម សិក្សា ក្នុងឆ្នាំ២០២៥នេះ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុង មួយសប្តាហ៍គ្រប់គ្រឹះស្ថានសិក្សាសម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និង ស្មារតីរបស់កុមារ និងជាថ្នាលបណ្តុះកីឡា។ ឯកឧត្តមបានបន្តថា៖ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវជំរុញសមាគមកីឡា សិស្សគ្រប់គ្រឹះស្ថានសិក្សា នៅតាមក្រុង-ស្រុកទាំងអស់ ឱ្យមានសកម្មភាពកីឡា បណ្តុះបណ្តាល កីឡានៅក្នុងថ្នាលគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្ត, ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ Fair Play […]

ប្រែសម្រួល៖ស្រីស្រស់ ដោយសារបានខកខានកន្លែងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអឺរ៉ុបឆ្នាំមុន ចាក ហ្គ្រីលីស គឺមិនមានការសង្ស័យថាគាត់បានដឹងយ៉ាងច្បាស់អំពីកាលបរិច្ឆេទនៃការប្រកាសក្រុមជម្រើសជាតិ Three Lions (ឈ្មោះហៅកីឡាករក្រុមជាតិអង់គ្លេស)។ ការប្រកាសបន្ទាប់ និងជាលើកដំបូងសម្រាប់គ្រូបង្វឹកថ្មី តូម៉ាស ទូឈែល គឺនៅថ្ងៃសុក្រទី១៤ ខែមីនា មុនការប្រកួតជាមួយនឹងឡាតវៀ និងអាល់បានី។ ការជ្រើសរើសរបស់ហ្គ្រីលីសគឺមិនមែនជាការប្រាកដប្រជាទេ ផ្ទុយទៅវិញវាស្ថិតនៅក្នុងភាពល្អិតល្អន់។ កីឡាករតម្លៃ១០០លានផោនរបស់ម៉េនឆេស្ទ័រ ស៊ីធី បានត្រៀមខ្លួនសម្រាប់ការខកចិត្តយូរមកហើយ។ បន្ទាប់ពីបានឃើញពេលវេលាលេងកាត់បន្ថយពាក់កណ្តាលនៅរដូវកាលមុន បន្ទាប់ពីជាសសរស្តម្ភមួយនៃយុទ្ធនាការឈ្នះពានរង្វាន់បីក្នុងឆ្នាំតែមួយ នាទីលេងនិងឥទ្ធិពលរបស់គាត់នៅលើកនេះបានថយចុះកាន់តែខ្លាំង។ នេះគឺជាការចាប់ផ្តើមលើកទី១៤របស់ហ្គ្រីលីសនៅរដូវកាលនេះ – បីប្រកួតក្នុងចំណោមនោះគឺប្រឆាំងនឹងក្រុមលីកពីរ សាល់ហ្វត ស៊ីធី ក្រុមលីកមួយ លេតុន អូរៀន្ត និងឥឡូវនេះគឺក្រុមឆេមភៀនស៊ីប ផ្លីមុត អាហ្សាល។ គ្រាប់បាល់ពីរគ្រាប់ – ដែលជាចំនួនសរុបត្រូវបានលើសដោយកីឡាករអាយុ១៩ឆ្នាំ នីកូ អូរីលី បន្ទាប់ពីការស៊ុតពីរគ្រាប់របស់គាត់នៅទីនេះ – និងការបញ្ជូនឱ្យស៊ុតប្រាំដងនៅរដូវកាលនេះប្រាប់គ្រប់យ៉ាងអំពីការលំបាករបស់គាត់។ ហើយនេះជាហ្គ្រីលីសតិចជាង២៤ម៉ោងបន្ទាប់ពីគ្រូបង្វឹករបស់គាត់បានសួរជាសាធារណៈអំពីភាពរឹងមាំនិងលក្ខខណ្ឌសមត្ថភាពរបស់គាត់។ ជាមួយនឹងប្រភពនៅស៊ីធីដែលបានបង្ហើបជាឯកជនថារដូវក្តៅនេះអាចជាការបញ្ចប់ផ្លូវសម្រាប់ហ្គ្រីលីសនៅស៊ីធី ការប្រកួតគឺប្រហែលជាការប្រថុយចុងក្រោយដើម្បីទាញយកសំណើចនៃទម្រង់ការលេងដែលជួយឱ្យឈ្នះពានបីនោះចេញពីហ្គ្រីលីស៕
ប្រែសម្រួល៖ប្រុសស្អាត ប៉ារីស៖ ប៉ារីស សាន់ហ្សឺម៉ង់ បានបន្តដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Ligue 1 ជាមួយនឹងជ័យជម្នះ ៤-១ លើក្រុមលីលដែលឈរនៅលេខប្រាំ កាលពីថ្ងៃសៅរ៍ ដោយស៊ុតបាន៤គ្រាប់ទាំងអស់នៅវគ្គទីមួយដែលក្រុមភ្ញៀវត្រូវបានគ្របសង្កត់។ ក្លិបមកពីរាជធានីមាន ៦២ ពិន្ទុពី ២៤ ប្រកួត និងនាំមុខ ១៦ ពិន្ទុលើទាំងអូឡាំពិក ម៉ាសេយ ដែលនឹងទទួលក្រុមណង់ត៍នៅថ្ងៃអាទិត្យ និងនីសដែលឈរនៅលេខបី បន្ទាប់ពីពួកគេឈ្នះ ៣-១ លើសង់ អេទៀន។ ការវាយប្រហារជាជំហានៗរបស់ PSG បានបង្ខំឱ្យអ្នកចាំទីរបស់លីល លូកា ឈេវ៉ាលីអេ ស្ទះការស៊ុតជាច្រើនដងនៅពេលគាត់ព្យាយាមទប់ទល់នឹងរលកនៃការវាយប្រហារ។ ប្រាដលី បាកូឡា បានស៊ុតគ្រាប់ទីមួយរបស់ក្រុមម្ចាស់ផ្ទះបន្ទាប់ពី៦នាទី ដោយឆក់យកបាល់រញ៉េរញ៉ៃបន្ទាប់ពីឈេវ៉ាលីអេការពារការស៊ុតរបស់អូស្ម៉ាន ដេមបេលេ ហើយចាប់ពីពេលនោះមក វាកាន់តែអាក្រក់សម្រាប់លីល។ ម៉ាគីញូស បានបង្កើនគ្រាប់នាំមុខទៅទ្វេដងនៅនាទីទី២២ ដោយរុញបាល់ឆ្លងបន្ទាត់ទីផុតពីការការពាររបស់លីល ខណៈដែល៦នាទីក្រោយមក ដេមបេលេ បានបន្ថែមគ្រាប់ទីបី ដើម្បីបិទការប្រកួតស្ទើរតែទាំងស្រុង។ នៅនាទីទី៣៧ ដេស៊ីរេ ដូអេ បានបញ្ចប់ការស៊ុតបញ្ចូលទីនៅវគ្គទីមួយដោយការស៊ុតដ៏អស្ចារ្យពីមុំតូចចង្អៀត ទុកឱ្យលីលមានតិចតួចដើម្បីលេងសម្រាប់សេចក្តីថ្លៃថ្នូរបន្ទាប់ពីការចាប់ផ្តើមឡើងវិញ។ ទាំងពីរក្រុមបានបង្កើតឱកាសនៅវគ្គទីពីរ ហើយ១០នាទីមុនចប់ ចូណាថាន […]
ប្រែសម្រួល៖ស្រីនិច ម៉ាឌ្រីដ៖ អាត់លេទីកូម៉ាឌ្រីដបានឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្នក្នុងក្របខណ្ឌ LaLiga ជាមួយនឹងការឈ្នះ ១-០ នៅកីឡដ្ឋានផ្ទះរបស់ពួកគេលើអាត់លេទិក ប៊ីលបៅកាលពីថ្ងៃសៅរ៍ ដោយសារតែគ្រាប់បាល់នៅវគ្គទី២ របស់កីឡាករជំនួស ហ្សូលៀន អាល់វ៉ារេស។ ក្រុមរបស់លោក ឌីអេហ្គោ ស៊ីមេអូនេ នាំមុខគេក្នុង LaLiga ដោយមាន ៥៦ ពិន្ទុ គឺលើសបាសេឡូណាចំនួន ២ ពិន្ទុ ដែលនឹងប៉ះជាមួយរៀល សូសៀដាដនៅថ្ងៃអាទិត្យ និងរៀល ម៉ាឌ្រីដដែលឈរនៅលេខ៣ បន្ទាប់ពីចាញ់រេអាល់ បេទីស ២-១ កាលពីថ្ងៃសៅរ៍។ អាត់លេទិកនៅតែឈរនៅលេខ៤ ដោយមាន ៤៨ ពិន្ទុ។ អាត់លេទីកូស្ទើរតែនាំមុខនៅវគ្គទីមួយតាមរយៈ អាឡិចហ្សង់ឌើរ សរឡត់ ដែលខកខានក្បាលបាល់ពីការបញ្ជូនរបស់ អង់តួន ហ្គ្រីសម៉ាន និងម្តងទៀតពីការបញ្ជូនកាត់របស់ហ្សូលៀណូ ស៊ីមេអូនេ។ មុនពេលសម្រាក ខ្សែប្រយុទ្ធជនជាតិន័រវេសនេះបានព្យាយាមក្បាលមួយទៀតពីការបញ្ជូនរបស់ណាអ៊ួល ម៉ូលីណា ប៉ុន្តែមិនអាចស៊ុតបញ្ចូលទីម្តងទៀតទេ។ នីកូ និងអ៊ីណាគី វីលៀមស៍ក៏បានរកឱកាសស៊ុតដែរសម្រាប់ក្រុមភ្ញៀវ ប៉ុន្តែបងប្អូនទាំងពីរនាក់មិនអាចរកឃើញខ្នងសំណាញ់ទីរបស់ចាន អូប្លាក់ឡើយ។ អាល់វ៉ារេសដែលចូលជំនួសឱ្យសរឡត់តែប៉ុន្មាននាទីមុនម៉ោងកន្លះ ទីបំផុតបានស៊ុតគ្រាប់ឈ្នះនៅនាទីទី៦៦ ដោយការស៊ុតដ៏ត្រូវគោលដៅដោយជើងឆ្វេង […]
ប្រែសម្រួល៖ តារា ម៉េនឆេស្ទ័រ អង់គ្លេស៖ អ្នកចាត់ការក្រុមម៉េនឆេស្ទ័រ យូណាយធីត (Manchester United) លោក រូបិន អាម៉ូរីម (Ruben Amorim)មានការប្រសើរចិត្តចំពោះទម្រង់លេងរបស់ក្រុមរបស់លោក ដែលមានឆន្ទៈលំបាកដើម្បីធានាបាននូវជ័យជម្នះដ៏សំខាន់ក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Premier League ដោយឈ្នះលើក្រុមអ៊ីបស្វិច ថេន (Ipswich Town) ដោយលទ្ធផល ៣-២ កាលពីថ្ងៃពុធទី២៦កុម្ភៈ២០២៥។ យូណាយធីតបានស្តារស្ថានការណ៍ឡើងវិញបន្ទាប់ពីបានទទួលគ្រាប់បាល់នាំមុខដ៏មិនរឹងមាំ លោតទៅនាំមុខ ២-១ នៅឯកីឡដ្ឋាន អូលត្រាហ្វត មុនពេលដែល ប៉ាទ្រីក ដូរហ្គូ(Patrick Dorgu) ត្រូវបានបណ្តេញចេញ ហើយក្រុមអ៊ីបស្វិចតាមស្មើវិញភ្លាមៗ មុនចប់វគ្គទីមួយក្នុងពេលភ្លៀងធ្លាក់ខ្លាំងនៅអូល ត្រាហ្វត។ ក្រុមភ្ញៀវមានពេលពេញមួយវគ្គដើម្បីប្រើប្រាស់ប្រៀបលើសចំនួនកីឡាករ ប៉ុន្តែយូណាយធីតបានតស៊ូយ៉ាងខ្លាំងដើម្បីឆ្លងផុតពីតំបន់គ្រោះថ្នាក់នៃតារាងពិន្ទុក្របខ័ណ្ឌព្រីមៀរលីគ។ “ថ្ងៃនេះខ្ញុំមិនមានការបាក់ទឹកចិត្តទេ” អាម៉ូរីមបានប្រាប់អ្នកសារព័ត៌មាន។ “យើងបានគ្រប់គ្រងការប្រកួត ហើយចាប់តាំងពីនាទីដំបូងខ្ញុំមានអារម្មណ៍ថាកីឡាករកំពុងព្យាយាមលេង ហើយយើងអាចរកបានពីរគ្រាប់។ “ការបណ្តេញចេញបានផ្លាស់ប្តូរការប្រកួតបន្តិច ប៉ុន្តែការតស៊ូដែលកីឡាករបានបង្ហាញ និងអ្នកគាំទ្របានជួយច្រើន ហើយយើងសមនឹងទទួលបានបីពិន្ទុពេញលេញ។ “មានពេលវេលាខ្លះដែលពិតជាពិបាកមែន ប៉ុន្តែវាជារឿងធម្មតាក្នុងវិជ្ជាជីវៈគ្រប់ប្រភេទ អ្នកត្រូវតែឆ្លងកាត់ភាពលំបាក។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការលេងដូចដែលយើងបានលេងនៅវគ្គទីពីរ។ ខ្ញុំមានអារម្មណ៍ថាកីឡាករមានអារម្មណ៍ស្រួលជាងនៅពេលការពារនៅក្នុងប្លុកទាប។” អាម៉ូរីមមិនសូវសប្បាយចិត្តប៉ុន្មានទេ ជាមួយរបៀបដែលខ្សែប្រយុទ្ធវ័យក្មេង អាឡេហ្សាន់ដ្រូ […]
ប្រែសម្រួល៖ តារា លោករីអូ ហ្វឺឌីណាន់(Rio Ferdinand)បានបដិសេធការនិយាយថាតារាឆ្នើមមានទម្រង់ល្អរបស់លីវើភូល ម៉ូហាម៉ែដ សាឡា (Mohamed Salah) ជាកីឡាករដ៏អស្ចារ្យបំផុតនៃ Premier League នៅយប់ថ្ងៃអង្គារ។ សាឡា អាយុ ៣២ ឆ្នាំ កំពុងរីករាយនឹងរដូវកាលដ៏ល្អបំផុតនៅ Anfield ដោយនាំមុខលីវើភូលឆ្ពោះទៅរកពានរង្វាន់ Premier League ជាលើកទីពីរ ជាមួយនឹងការស៊ុតបាន ២៥ គ្រាប់ និងការផ្តល់បាល់ឱ្យ ១៦ ដង ពី ២៧ ប្រកួតរួចមកហើយក្នុងរដូវកាលនេះ។ តារាអេហ្ស៊ីបនេះបានស៊ុតបញ្ចូលទីម្តងទៀតកាលពីថ្ងៃអាទិត្យដើម្បីជួយលីវើភូលឈានទៅមុខអាសេណលដល់ទៅ 11 ពិន្ទុនៅលើកំពូលតារាងក្នុងជ័យជម្នះសំខាន់ ២-០ លើ Manchester City។ គាត់មានគ្រាប់បាល់និងការផ្តល់បាល់ឱ្យដល់អ្នកដទៃតិចជាងកំណត់ត្រារបស់ Erling Haaland ចំនួន ៤៤ ក្នុងរដូវកាលតែមួយត្រឹមតែបីប៉ុណ្ណោះ – ហើយកំពុងតាមប្រមាញ់កំណត់ត្រាស្រដៀងគ្នាជាច្រើនបន្ទាប់ពីឆ្នាំដ៏អស្ចារ្យ។ ទម្រង់ដ៏អស្ចារ្យរបស់សាឡាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិភាក្សាថាតើគាត់ស្ថិតនៅកន្លែងណាក្នុងការសន្ទនាគ្រប់សម័យកាល ដោយអ្នកជាច្រើនស្នើថាគាត់ជាកីឡាករដ៏អស្ចារ្យបំផុតដែលធ្លាប់លេងនៅ Premier League។ ត្រូវបានស្នើឱ្យចូលរួមក្នុងការពិភាក្សាមុនការប្រកួតរវាង Chelsea និង Southampton […]

ប្រែសម្រួល៖ ស្រីនិច ជេមី ខារ៉ាហ្គើរ បានហៅ រីអូ ហ្វឺដីណាន់ ថាជា “តួកំប្លែង” បន្ទាប់ពីអតីតអ្នកការពារម៉េនឆេស្ទ័រ យូណាយធីដ បានចូលរួមក្នុងភាពចម្រូងចម្រាសលើការលើកឡើងរបស់គាត់អំពីការប្រកួត AFCON។ ខារ៉ាហ្គើរ អាយុ៤៧ឆ្នាំ បានធ្លាក់ខ្លួនក្នុងស្ថានភាពលំបាក បន្ទាប់ពីទំនងជាបានបដិសេធគំនិតដែលថា ពានរង្វាន់ Africa Cup of Nations គឺជាការប្រកួតដ៏សំខាន់មួយ។ និយាយនៅលើកម្មវិធី Sky Sports បន្ទាប់ពីជ័យជម្នះរបស់លីវើភូល ២-០ លើម៉េនឆេស្ទ័រ ស៊ីធី កាលពីថ្ងៃអាទិត្យ អតីតខ្សែការពារក្លិបបិសាចក្រហម បានគិតថា ការលេងរបស់ម៉ូហាម៉ែត សាឡា ក្នុងការប្រកួត AFCON គឺជាចំណុចដែលប្រឆាំងនឹងករណីដែលគាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក។ នៅក្នុងកម្មវិធីផតខាស្ទថ្មីបំផុតរបស់គាត់ ហ្វឺដីណាន់ បានអះអាងថា ការវាយតម្លៃរបស់ខារ៉ាហ្គើរ គឺតំណាងឱ្យទស្សនៈភាគច្រើន ហើយបានអំពាវនាវឱ្យ FIFA ជួយបង្កើនកិត្តិយសរបស់វា ឱ្យស្របគ្នាជាមួយការប្រកួតជើងឯក អឺរ៉ុប និង Copa America។ «ខ្ញុំគិតថា [អ្វីដែលគាត់បាននិយាយ] គឺតំណាងឱ្យមនុស្សភាគច្រើននៅទីនោះ» ហ្វឺដីណាន់ […]
ប្រែសម្រួល៖ តារា វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា មាន “ឱកាសល្អ” ក្នុងការដោះស្រាយការបែកបាក់គ្នារវាង PGA Tour និង LIV Golf ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការពិភាក្សារបស់លោកជាមួយភាគីពាក់ព័ន្ធអំពីជម្លោះនេះ។ នៅក្នុងពិធីជប់លៀងនៅសេតវិមាន សម្រាប់អភិបាលរដ្ឋដែលមកទស្សនកិច្ច អភិបាលរដ្ឋហ្វ្លរីដា រន ដេសាន់ទីស មកពីគណបក្សសាធារណរដ្ឋ បានសួរលោកត្រាំថាតើមានលទ្ធភាពសម្រេចបានជោគជ័យដែរឬទេ។ លោកត្រាំបាននិយាយថា “ខ្ញុំគិតថាមានឱកាសល្អដែលយើងនឹងធ្វើបានរឿងនោះ” ហើយបន្តថា “ខ្ញុំគិតថាមានឱកាសល្អណាស់”។ PGA Tour បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមាន “កិច្ចប្រជុំការងារប្រកបដោយផលិតភាព” នៅសេតវិមានជាមួយលោកត្រាំ និងប្រធាន LIV Golf លោក យ៉ាស៊ីរ អាល់-រូម៉ៃយ៉ាន់ ស្តីពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយការបែកបាក់គ្នារវាងស្ថាប័នកីឡាហ្គោលអាជីពទាំងពីរនេះ។ អ្នកវាយកូនហ្គោល ថៃហ្គ័រ វូដស៍ និង អាដាម ស្កត ព្រមទាំងប្រធាន PGA លោក ជេ ម៉ូណាហាន ក៏បានចូលរួមផងដែរ។ LIV Golf […]
ប្រែសម្រួល៖តារា សមាជិកក្រុម INEOS ដែលគ្រប់គ្រងក្លិបម៉ាន់ឆេស្ទ័រ យូណៃធីត ត្រូវបានគេរាយការណ៍ថា ពួកគេធុញទ្រាន់នឹងការឮរឿងរ៉ាវអំពីរបៀបដែលកិច្ចការត្រូវបានធ្វើឡើងក្នុងសម័យរបស់លោក Sir Alex Ferguson។ គ្រូបង្វឹកដ៏ល្បីលោក Ferguson អាយុ ៨៣ ឆ្នាំ បានដឹកនាំនៅ Old Trafford អស់រយៈពេល ២៦ ឆ្នាំ រហូតដល់ឆ្នាំ ២០១៣ និងបានមើលការខុសត្រូវលើសម័យកាលដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប ដោយបាននាំមកនូវពានរង្វាន់ចំនួន ៣៨ រួមទាំងពាន Premier League ចំនួន ១៣។ អតីតគ្រូបង្វឹកសញ្ជាតិស្កុតឡង់រូបនេះ ក្រោយមកបានវិលត្រឡប់មកក្លិបម៉ាន់យូវិញក្នុងតួនាទីជាទូតសកលរហូតដល់តួនាទីដែលមានប្រាក់ខែ ២,១៦ លានផោនក្នុងមួយឆ្នាំនេះត្រូវបានបញ្ចប់កាលពីខែតុលាឆ្នាំមុន ក្នុងផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយចំណាយដោយប្រធានក្រុមហ៊ុន INEOS លោក Sir Jim Ratcliffe។ ការណ៍នេះកើតឡើងបន្តិចបន្ទាប់ពី INEOS បានបណ្តេញបុគ្គលិកម៉ាន់យូចំនួន ២៥០ នាក់ ហើយយោងតាម The Mirror បុគ្គលិកប្រមាណ ២០០ នាក់ទៀតអាចនឹងក្លាយជាជនរងគ្រោះនៃការបណ្តេញចេញជុំថ្មីនៅសប្តាហ៍ក្រោយ។ ក្រៅពីព្យាយាមស្តារម៉ាន់យូឡើងវិញទៅរកភាពរុងរឿងពីមុននៅលើទីលាន INEOS មានការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានតុល្យភាពសៀវភៅគណនេយ្យ។ […]
ប្រែសម្រួល៖ ប្រុសស្អាត បឺមីងហាម អង់គ្លេស៖ លោក អូណៃ អេមេរី គ្រូបង្វឹកក្លិប Aston Villa បានសម្តែងការកោតសរសើរដល់កីឡាករថ្មី Marcus Rashford ដែលជាខ្សែប្រយុទ្ធពីក្លិប Manchester United ដែលធ្លាប់ត្រូវបានរិះគន់យ៉ាងខ្លាំង ប៉ុន្តែបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងឆាប់រហ័សជាមួយក្រុមថ្មីរបស់គាត់។ Rashford ដែលត្រូវបានក្លិប Villa ខ្ចីពីក្លិប United កាលពីដើមខែនេះ បានចូលលេងនៅពាក់កណ្តាលម៉ោងទីពីរក្នុងជ័យជម្នះ ២-១ លើក្រុម Chelsea កាលពីថ្ងៃសៅរ៍ ដោយបានផ្តល់បាស់ឱ្យកីឡាករថ្មីដូចគ្នា Marco Asensio ស៊ុតបញ្ចូលទីទាំងពីរគ្រាប់។ ពីរខែក្រោយពី Rashford បាត់បង់កន្លែងក្នុងក្រុមរបស់គ្រូបង្វឹក United លោក Ruben Amorim និងបន្ទាប់ពីការរិះគន់ជាច្រើនខែអំពីអ្វីដែលគេហៅថាកង្វះខាតចំណង់និងកិច្ចខិតខំប្រឹងប្រែង ការប្រកួតនេះគឺជាការលេងដ៏ល្អបំផុតរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះក្នុងរយៈពេលយូរមកហើយ។ លោក អេមេរី បានប្រាប់ Sky Sports អំពីវិធីសាស្ត្ររបស់លោកជាមួយ Rashford ថា៖ «យើងចង់គាំទ្រគាត់។ ជួយគាត់។ ព្យាយាមជួយគាត់ឱ្យមានអារម្មណ៍ផាសុកនៅទីនេះ។ […]
ប្រែសម្រួល៖ ប្រុសស្អាត លោក រ៉ូបិន អាម៉ូរីម បានទទួលស្គាល់ថា លោក ដេវីដ ម៉យ៉េស កំពុងធ្វើការងារបានល្អប្រសើរជាងគាត់ក្នុងការស្ដារក្រុមអេវឺតុនឡើងវិញ បើប្រៀបធៀបនឹងការងាររបស់គាត់នៅក្លiបម៉ង់ឆេស្ទ័រ យូណៃធីត។ លោក ម៉យ៉េស បានដឹកនាំក្រុមឈ្នះ៤ប្រកួតក្នុងចំណោម៦ប្រកួតនៃក្របខណ្ឌភ្រីមៀរលីក និងចាញ់តែមួយប្រកួតប៉ុណ្ណោះ ចាប់តាំងពីត្រឡប់មកកាន់កីឡដ្ឋាន ហ្គូឌីសុន ផាក ជាកន្លែងដែលក្រុមម៉ង់ឆេស្ទ័រ យូណៃធីត នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍នេះ។ ផ្ទុយមកវិញ លោក អាម៉ូរីម មានតែ៤ជ័យជម្នះ និង៨ការបរាជ័យក្នុងចំណោម១៤ប្រកួតនៃក្របខណ្ឌលីក ហើយក្រុមម៉ង់ឆេស្ទ័រ យូណៃធីត បានធ្លាក់ចុះក្រោមក្រុមអេវឺតុន ដោយស្ថិតនៅលេខ១៥ក្នុងតារាងពិន្ទុ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាក្រុមអេវវតុនមានភាពរីកចម្រើនក្រោមការដឹកនាំរបស់គ្រូថ្មី ខណៈដែលក្រុមម៉ង់ឆេស្ទ័រ យូណៃធីត មិនមាន លោក អាម៉ូរីម បានឆ្លើយដោយស្មោះត្រង់ថា៖ “លោក ដេវីដ ម៉យ៉េស កំពុងធ្វើការងារបានល្អជាងខ្ញុំ វាសាមញ្ញណាស់។” “យើងត្រូវទទួលស្គាល់សមត្ថភាពរបស់កីឡាករអេវឺតុន និងជាពិសេសគ្រូបង្វឹករបស់អេវឺតុន ហើយយើងត្រូវធ្វើដូចគ្នានេះដែរ។” “វាជាការងារដ៏អស្ចារ្យរបស់លោក ដេវីដ ម៉យ៉េស ក្នុងការស្ដារក្រុមឡើងវិញ។ អ្នកអាចដឹងថាក្រុមមានទំនុកចិត្តនិងជំនឿចិត្ត” “ពេលខ្លះវាធ្វើឱ្យអស់សង្ឃឹមនៅពេលឮសំឡេងខ្លាំងៗថា ‘ម៉ង់ឆេស្ទ័រ យូណៃធីត […]
