ដោយ : បន្ទាយ បន្ទាយមានជ័យ : ពលរដ្ឋរស់នៅចំណុចឡធ្យូងឬខាងលិចភូមិ/សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ បានលើកគ្នាតវ៉ា ករណីអាជ្ញាធរនិងសមត្ថកិច្ចមិនប្រគល់ប្លង់រឹង(ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ) ដែលចុះបញ្ជីលក្ខណ:ជាប្រព័ន្ធរយ:ពេលជាង១ឆ្នាំមកហើយ ។ ពលរដ្ឋទាំងនោះមានជាង៧០នាក់ដែលអះអាងថាជាម្ចាស់ក្បាលដីចំនួន១៤២ ប្លង់លើចំនួនសរុប២៥១ក្បាលដី បានលើកគ្នាតវ៉ា នៅមុខការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលក្រុងនិងសាលាក្រុងប៉ោយប៉ែតដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពួកខ្លួនគឺសុំប្រគល់ប្លង់រឹង(ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ) ដែលចុះបញ្ជីលក្ខណ:ជាប្រព័ន្ធលើដីធ្លីលំនៅដ្ឋានដែលពួកគេបានកាន់កាប់ រស់នៅ សង់ផ្ទះសំបែងនិងអាស្រ័យផលដោយរលូន ឥតអាក់រហូតមកតាំងពីទសវត្សរ៍ទី៩០និងពីឆ្នាំ២០០០មក។ លោក សុខ លីណា ក៏ដូចជាពលរដ្ឋរស់នៅភូមិផ្សារកណ្ដាលបានឲ្យដឹងបន្តថា: រយ:ពេលជាង១ឆ្នាំមកហើយ ដែលមន្ត្រីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធបានកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លី បានចុះវាស់វែងនៅវាល មន្ត្រីទទួលចុះទិន្នន័យក្បាលដី ផ្តល់សន្លឹកសម្គាល់ក្បាលដី បិទផ្សាយជាសាធារណ:ឯកសារទិន្នន័យចុះបញ្ជីដីធ្លី និងបានបញ្ចូលទិន្ន័យ ហើយចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុរួចហើយ នៅឡើយតែមិនប្រគល់ប័ណ្ណឬប្លង់រឹងនោះឲ្យពួកខ្លួនតាមនីតិវិធី ពោលគឺក្នុងដំណើរការនេះទៅរលូន គ្មាននរណាមកប្តឹងទាស់ឡើយ។ ពួកគេបន្តថា : ប៉ុន្តែពេលពួកខ្លួនយកសន្លឹកសម្គាល់ក្បាលដីទៅសុំដកយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុឬប្លង់រឹង មន្ត្រីចុះបញ្ជីប្រាប់មិនអាចប្រគល់ជូនបានទេ ព្រោះមានគេប្តឹងជំទាស់ឯណាទៅវិញ។ លុះដល់សុំអង្វរឬជជីកសួរថា អ្នកណា ឈ្មោះអី នៅឯណាជាអ្នកប្តឹងទាស់នោះ ទាំងមន្ត្រីសុរិយោដីទាំងមន្ត្រីអាជ្ញាធរមិនព្រមប្រាប់អត្តសញ្ញាណឡើយ ដែលនេះវាដូចជាឈុតឆាកល្ខោនមួយ។ ទោះជាយ៉ាងណា មានប្រភពខ្លះបានខ្សឹបថា : អ្នកប្តឹងជំទាស់ពលរដ្ឋមិនឲ្យប្រគល់ប្លង់រឹងនោះ មានចំនួន៩នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ផងដែរ សំអាងថាមានឯកសារនិងដីចំនួន៤៥ហិកតានៅម្តុំឡធ្យូងខាងលិចវត្តផ្សារកណ្តាលនោះ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅកណ្តាលអាធ្រាតដោយសារឆ្លងចរន្តអគ្គិសនី។ ប្រភពពីប្រជាពលរដ្ឋបានអះអាងថា÷ ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង ១២:០០នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី ១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពខាងលើបន្តថា÷ ដំបូងឡើយគេបានឃើញផ្កាភ្លើងផ្ទុះព្រាតៗពីការឆ្លងចរន្តអគ្គិសនី ហើយក៏ក្លាយជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ជាមួយគ្នាក៏បានបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនាំកូនចៅរត់ចេញមកខាងក្រៅ។ ភ្លាមនោះអណ្តាតភ្លើងក៏បានឆាបឆេះខ្លាំងពេញបន្ទុកយ៉ាងលឿនបើទោះបីប្រជាពលរដ្ឋអ្នកក្បែរខាងជួយអន្តរាគមន៍ពន្លត់ដោយដៃក៏ទប់មិនឈ្នះ រហូតចុងក្រោយកម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកបានទៅដល់ទើបពន្លត់គ្រប់គ្រងបាន ប៉ុន្តែដោយសារអំណាចនៃការឆេះរាលលឿនពេកក៏បានបំផ្លាញផ្ទះខាងលើអស់ទាំងស្រុងតែម្តង។ ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះហៀង ហាន ភេទប្រុស អាយុ ៣៧ឆ្នាំ។ ចំពោះផ្ទះមួយខ្នងដែលរងការបំផ្លាញទំហំ ៧ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើលើ និងថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង រួមជាទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត៕
ដោយ៖ កំចាយ កំពត÷ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យបន្តបេសកកម្មលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលល្មើសច្បាប់ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកំពត គណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់បានបើកកិច្ចប្រជុំដើម្បីបន្តពង្រឹងការអនុវត្តការងារលើផ្នែកសុខុមាលភាពសាធារណ:។ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា៖ សុខភាពជាកត្តាសំខាន់របស់មនុស្សគ្រប់រូប។ អ្នកជំងឺតែងស្វែងរកសេវាព្យាបាលដើម្បីបន្តភាពរឹងមាំសម្រាប់កម្លាំងកាយដោយផ្តល់ការទុកចិត្តទាំងស្រុងលើអ្នកជំនាញផ្នែកសុខភាព។ លោកអភិបាលរងខេត្តបានបន្តថា ប្រសិនបើការទទួលសេវាខុស ព្រោះតែអ្នកបម្រើមិនសុចរិត ដូចជាការប្រើប្រាស់ឱសថក្លែងក្លាយ នោះអ្នកជំងឺកាន់តែរងគ្រោះធ្ងន់ធ្ងរឡើង។ ទាំងនេះជាបន្ទុកទទួលខុសត្រូវរបស់គ្រប់អ្នកពាក់ព័ន្ធ ពិសេសសមាជិកគណ:កម្មការដែលកំពុងមានវត្តមាននៅទីនេះស្រាប់។ ដូច្នេះ មន្ត្រីក្នុងដែនជំនាញពាក់ព័ន្ធគ្រប់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តចុះរឹបអូសឱសថក្លែងក្លាយ និងលុបបំបាត់រាល់សេវាសុខាភិបាលល្មើសច្បាប់ប្រកបដោយប្រសិទ្ធភាពដើម្បីសុខុមាលភាពប្រជាពលរដ្ឋទូទាំងខេត្ត។ បន្ថែមលើនេះ ក្រុមការងារត្រូវបន្តណែនាំដល់គ្រប់ម្ចាស់ឱសថស្ថាន និងកន្លែងផ្តល់សេវាសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ជាធរមាន។ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា បច្ចុប្បន្ន ការផ្តល់អាជ្ញាប័ណ្ណបម្រើសេវាសុខាភិបាលបានធ្វើនៅថ្នាក់ការិយាល័យច្រកចេញចូលតែមួយ។ ដូច្នេះ អាជ្ញាធរក្រុងស្រុកត្រូវតាមដានពិនិត្យមើល ក្នុងករណីកន្លែងផ្តល់សេវាសុខាភិបាលណាមួយហួសសុពលភាពអាជ្ញាប័ណ្ណ ឬមិនទាន់ទទួលបានច្បាប់គឺមិនអនុញ្ញាតឲ្យដំណើរការជាដាច់ខាត។ ចំណែកអ្នកដើរចាក់ថ្នាំតាមភូមិក៏ត្រូវលុបបំបាត់ឲ្យអស់ ព្រោះមិនមានច្បាប់ណាមួយអនុញ្ញាតទេ។ ទាំងនេះជាសេចក្តីណែនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល៕
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ ថ្នាក់ដឹកនាំ,មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ បង្ហាញភាពស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀនដាច់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើបែបនេះ នៅក្នុងការឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តនេះ កាលពីថ្ងៃទី១៤ មករា។ ឯកឧត្តមបានថ្លែងថា៖ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មព្រមៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿង ញៀន”។ កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួនក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទឱ្យបានទាន់ពេលវេលា ជាពិសេសនៅតាមទីតាំងកម្សាន្ត សប្បាយនានា និងមុខសញ្ញាដែលមានការសង្ស័យ។ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។ជាមួយគ្នានេះត្រូវខិតខំបង្កើន និងជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ឱ្យជៀសវាងឆ្ងាយពីគ្រឿងញៀន។ នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បញ្ជាក់ដែរថា៖ ការងារបង្ក្រាបគ្រឿងញៀនបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩ នាក់ ថយចុះ២៦៨នាក់ ចាប់បានយកសារធាតុញៀន […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ កសិករជាច្រើននាក់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី បាននាំគ្នាយកគោយន្ត ព្រមទាំងការុងស្រូវបិទចរាចរណ៍ផ្លួវជាតិលេខ ៥ ស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឲ្យជួយអន្តរាគមន៍ដំឡើងថ្លៃស្រូវ ខណ:បច្ចុប្បន្នធ្លាក់ទាបមិនរួចថ្លៃដើម។ នៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥នេះ បងប្អូនប្រជាកសិករដែលរស់នៅក្នុងភូមិព្រៃឫស្សី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់សិបនាក់បាននាំគ្នាចេញមកធ្វើសកម្មភាពបិទចរាចរណ៍ ដោយយកគោយន្តជាច្រើនគ្រឿង និងដាក់ការុងស្រូវជាច្រើនទៀតបិទកំណាត់ផ្លូវជាតិលេខ៥ បង្កការរាំងស្ទះការធ្វើដំណើរប្រមាណជា ១០ នាទី ដោយគ្រប់គ្នាបានស្រែកបន្លឺឡើងទទូចសុំឲ្យក្រសួងកសិកម្មជួយអន្តរាគមន៍ជំរុញថ្លៃស្រូវឲ្យខ្ពស់ជាងបច្ចុប្បន្ន ពុំនោះទេកសិករនឹងបង់ខាតមិនអាចទ្រោលនឹងជីវភាពបានឡើយ។ កសិករក្នុងក្បួនបិទផ្លូវខាងលើបានបន្តថា÷ ដោយសារតម្លៃស្រូវបច្ចុប្បន្នធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ទើបបណ្តាលចិត្តឲ្យពួកគាត់បង្ខំចិត្តបិទផ្លូវដោយសន្តិវិធីប្រមាណជា ១០នាទី ដើម្បីស្នើសុំដល់ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងកសិកម្មជួយអន្តរាគមន៍ជំរុញឲ្យថ្លៃស្រូវឲ្យងើបឡើងខ្ពស់ជាងបច្ចុប្បន្ន ពីព្រោះចំពោះមុខប្រជាកសិករកំពុងមានជីវភាពខ្វះខាត ជំពាក់ថ្លៃជី ថ្លៃពូជ ថ្លៃភ្ជួររាស់ជាច្រើនទៀត រួមទាំងធនាគារផងដែរ ដោយសង្ឃឹមលើតែតម្លៃស្រូវម៉្យាងគត់ ពុំនោះទេពួកគាត់ប្រឈមនឹងការធ្វើចំណាកស្រុកជាក់ជាមិនខាន។ ប្រភពពីកសិករមួយរូបផ្សេងទៀតមកពីឃុំកំពង់ព្រៀង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងដែរថា÷ បច្ចុប្បន្ននេះតម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃៗធ្លាក់ចុះពី ៥ ទៅ៧លេខ ខណ:តម្លៃស្រូវព្រឹកមិញនេះចំពោះប្រភេទស្រូវអូអឹម ៥៤-៥១ មានតម្លៃពី ៧៧០ ទៅ ៧៩០រៀល រីឯប្រភេទស្រូវស្រងែស្រាល […]

ដោយ៖សហការី ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបបងថ្លៃទៅធ្វើការ ពេលជិះត្រឡប់មកវិញបានដួលបោកទៅនឹងថ្នល់ស្លាប់នៅលើស្ពានមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ នៅលើស្ពានព្រែកព្នៅ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ អ្នកស្លាប់ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត ។ តាមប្រភពព័ត៌មានពីបងស្រីថ្លៃសព បាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឌុបគាត់ពីបន្ទប់ជួលនៅម្តុំរង្វង់មូលអប្សរា សង្កាត់ស្វាយប៉ាកហើយឆ្លងស្ពានព្រែកព្នៅពីលិចទៅកើត លុះត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ឃើញដួលនៅលើស្ពានស្លាប់យ៉ាងអាណោចអាធ័ម ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេមិនដឹងថាជនរងនោះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយ ដោយឃើញសភាពម៉ូតូជនរងគ្រោះខូចខាតតិចតួច ចំណែកជនរងគ្រោះវិញបែកក្បាលនិងរបួសពេញខ្លួនប្រាណ។ សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុមានការសង្ស័យថាជនរងគ្រោះជិះម៉ូតូលឿនដួលបោកទៅនឹងផ្លូវស្ពានបណ្តាលឲ្យជនរងគ្រោះរបួសពេញខ្លួនប្រាណនិងស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅដើម្បីធ្វើការវាស់វែងនិងរង់ចាំស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖បន្ទាយ បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានសម្រេចបញ្ជូនជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងលោកលឹម គឹមយ៉ា នៅកណ្តាលទីក្រុងបាងកក,ប្រទេសថៃ ចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ អ្នកយកព័ត៌មានCambodia Flash News ប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ភាគីកម្ពុជាដែលដឹកនាំក្នុងការបញ្ជូនចេញជនសង្ស័យឈ្មោះ Ekkalak Pheanol ជាជនជាតិថៃនោះ គឺមានឯកឧត្តម ឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងនៅខេត្តបន្ទាយមានជ័យមានលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ រីឯភាគីថៃដែលមកទទួលនៅតាមច្រកទ្វារអន្តរជាតិខ្លងលឹកគឺមានឋានៈប្រហាក់ប្រហែលនឹងកម្ពុជាដែរ។ សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ មានករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំកណ្តាលទីក្រុងបាងកក។ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើលោកលឹម គឹមយ៉ា អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងពេលចុះពីលើរថយន្តក្រុងជិះពីប៉ោយប៉ែត។ ក្រោយឃាតកម្មដ៏កក្រើកនេះបានកើតឡើងនៅទីក្រុងបាងកក ប្រទេសថៃរួចមកនោះ ជនសង្ស័យជាឃាតកឈ្មោះ Ekkalak Pheanol ជនជាតិថៃបានរត់គេចខ្លួនចូលទៅក្នុងទឹកដីកម្ពុជា។ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យជាឃាតករូបនោះត្រូវសមត្ថកិច្ចកម្ពុជាចាប់បាននៅក្នុងទឹកដីស្រុកមោងឫស្សីខេត្តបាត់ដំបង ហើយមកដល់ថ្ងៃទី១១ ខែមករា ២០២៥ អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជូនចេញពីកម្ពុជាតាមច្រកប៉ោយប៉ែត៕
ដោយៈសហការី ភ្នំពេញៈរថយន្តតាកូម៉ាបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងវ៉ាជែងជ្រុលទៅបុកនិងម៉ូតូម៉ាក ហុងដាឃ្លីកដែលជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនតូច២នាក់ បណ្តាលឲ្យស្លាប់៣នាក់ឪពុកកូនចំណែកស្ត្រីជាម្ដាយរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ជិតបុរីជីបម៉ុងផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង រតនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ត្រូវជាឪពុក) , ទី២ ឈ្មោះ សុភ័ក្រ ម៉ាយូរ៉ា ភេទស្រី អាយុ១ឆ្នាំ ជាកូន, ទី៣ ឈ្មោះ ហេង សុរាជ ភេទប្រុស អាយុ៣ឆ្នាំជាកូន (បានស្លាប់នៅមន្ទីរពេទ្យបង្អែកដង្កោ )។ ចំណែកទី៤ ស្ត្រីជាម្ដាយមាន ឈ្មោះ នន់ លក្ខិណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ […]
ដោយ៖សុខុម ខេត្តក្រចេះ៖ បុរសជនសង្ស័យជាឃាតកបានយកកាំបិតចុងស្រួចចាប់ប្រពន្ធអារកសម្លាប់ចោល រួចរត់ទៅចងកសម្លាប់ខ្លួនឯងជាក្រោយ ដោយបានបន្សល់ទុកនូវកូនស្រី-ប្រុសតូចៗពីរនាក់ឱ្យរស់កំព្រា។ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៩មករា២០២៥ នៅចំណុចអន្លង់ក្រវែន ស្ថិតក្នុងភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយទទួលបានដំណឹងនោះភ្លាម ក្រោមបញ្ជាពីស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានរកឃើញពីការស្លាប់របស់ជនរងគ្រោះក្នុងអំពើឃាតកម្មដ៏សាហាវ និងក្រោយការអារកសម្លាប់ប្រពន្ធ ជនសង្ស័យជាប្តីបានជិះម៉ូតូគេចខ្លួនរួចទៅចងកសម្លាប់ខ្លួននៅក្នុងចម្ការស្វាយចន្ទី។ នគរបាលជំនាញមូលដ្ឋានបានឱ្យដឹងថា៖ ជនរងគ្រោះក្នុងអំពើឃាតកម្មឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរចុងភៅ ។ ចំណែកជនសង្ស័យដៃដល់ឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចម្ការ។ ជនរងគ្រោះជាប្រពន្ធនិងជនសង្ស័យឃាតកជាប្តី មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ម្តាយជនរងគ្រោះ ឈ្មោះ ប៉ុល ណាង ស្ថិតក្នុងវ័យ ៧២ឆ្នាំ បានឲ្យដឹងថា កូនស្រីគាត់(ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅនៅក្រុងបាវិត ខេត្តស្វាយរៀង […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រថយន្តសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខវៀតណាម បានប្រើប្រាស់ល្បឿនលឿន ក៏បានរេចង្កូតបុកម៉ូតូចំនួន ៥ គ្រឿង ហើយបុកមនុស្សស្លាប់ចំនួន ៤ នាក់ និងរបួសធ្ងន់ម្នាក់ ខណៈកំពុងនៅលើចិញ្ចើមថ្នល់ នៃកំណាត់ផ្លូវជាតិលេខ៧១ C ស្ថិតក្នុងភូមិត្រពាំងបី ឃុំគរ ស្រុកត្បូងឃ្មុំ នៅម៉ោងប្រមាណ ៤ ទៀបភ្លឺថ្ងៃទី ៩ មករានេះ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ ជនរងគ្រោះដែលបានបាត់បង់ជីវិត ១.ឈ្មោះ ទ្រី កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ។ ២.ឈ្មោះ ឡុន សុខលីន ភេទស្រី អាយុ២០ឆ្នាំ ។ ៣.ឈ្មោះ សុន អ៊ុង ភេទស្រី អាយុ ៣១ឆ្នាំ និង ៤. ឈ្មោះ យ៉ន ធឿន ភេទស្រី អាយុ៤២ឆ្នាំ ។ចំណែកអ្នករងរបួសធ្ងន់ម្នាក់ដែលបានបញ្ជួនទៅសង្រ្គោះឯមន្ទីរពេទ្យភ្លាមៗ […]

ដោយ : បន្ទាយ បាត់ដំបង : យោងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទៅសហការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ។ លោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹករដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងប្រើប្រាស់កាណូតស្មាច់១៦គ្រឿង( ធំ៥គ្រឿង) ចុះធ្វើការពិនិត្យនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន១លើកនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការសហការទទួលបានលទ្ធផលដូខាងក្រោម៖ ១-បានធ្វើការអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹងដែលមានដាក់បរ ណរ៉ាវ និងស្បៃមុងងបិទអូរ ព្រែក ឲ្យរុះរើ ហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត។ ២-បានបង្ក្រាប និងកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹង៖ -សាច់មងប្រវែង ១៦៥០ម៉ែត្រ, ឡុកចំនួន ០៥គ្រឿង, -បង្គោលចំនួន ៧០០ដើម, លូស្បៃមុងចំនួន ០៨, លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម។ ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចដុតចោលនៅនឹងកន្លែង៕
ដោយ : បន្ទាយ បាត់ដំបង : សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរកឃើញនិងឃាត់ខ្លួនជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃនៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី០៨ខែមករា។ តមតាមសំណូមពរស្នើសុំកិច្ចសហការនិងផ្តល់ព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃនោះ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ហើយជនជាប់សង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនគរបាលជាតិកម្ពុជា។ យោងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៨ ខែមករាឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ជនសង្ស័យរូបនេះនឹងត្រូវ បញ្ជូនទៅប្រទេសថៃវិញតាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់(ធ្វើបត្យាប័ន ) បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី ។ សូមរំលឹកថា ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះលឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរសញ្ជាតិបារាំងដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង១៧និង៤៥ នាទី ថ្ងៃទី៧ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ១៣ ហាងសង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកកប្រទេសថៃ ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវនិងបានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ កើតឆ្នាំ១៩៨៣ ជាអតីតនាវិក យោធាស្នាក់នៅខណ្ឌបាងណា រដ្ឋធានីបាងកកប្រទេសថៃ ។ សេចក្ដីប្រកាសព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានអោយដឹងទៀតថា : […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ដំណាំស្វាយជាង ១០០០០ដើមក្នុងខេត្តបាត់ដំបង រងការបំផ្លាញដោយសារភ្លើងឆេះរាលចូលចម្ការ។ នគរបាលជំនាញបានប្រាប់ឲ្យដឹងថា÷ ករណីអគ្គិភ័យបង្កការឆាបឆេះដំណាំចម្ការនេះបានកើតឡើងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ ត្រង់ចំណុចភ្នំស្លឹក ឋិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ម្ចាស់ចម្ការដំណាំស្វាយដែលរងការឆាបឆេះបំផ្លាញទាំងស្រុងនេះមានឈ្មោះង៉ូវ មួយហៀង ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅ នៅរាជធានីភ្នំពេញ។ ផ្ទៃដីដែលរាលដាលឆាបឆេះខាងលើសរុបចំនួន ៣៥ហិកតា និងមានដើមស្វាយពូជកែវល្មៀតក្នុងដំណាក់កាលកំពុងរៀនផ្លែបានរងការខូចខាតសរុបចំនួន ១៥០០០ដើម។ ករណីអគ្គិភ័យនេះដែរប្រជាកសិករអះអាងថា÷ បណ្តាលមកពីភ្លើងឆេះព្រៃ ហើយក៏រាលដាលចូលចម្ការឆេះបន្តបន្ទាប់គ្នាតែម្តង។ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ក្នុងឱកាសចុះអន្តរាគមន៍ពន្លត់ បានសំណូមពរដល់ប្រជាកសិករ ពិសេសបងប្អូនអ្នករកឃ្មុំទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នព្រោះរដូវកាលនេះអាកាសធាតុក្តៅមេឃរាំងស្ងូត និងធ្លាក់ខ្យល់បោកបក់ខ្លាំង ដូច្នេះការដុតសំរាម ចោលកន្ទុយបារី ឬរងើកភ្លើងពេលយកឃ្មុំរួចជាដើម ដើម្បីបញ្ចៀសរាល់ការបំផ្លិចបំផ្លាញដូចជាដំណាំផ្សេងៗ ផ្ទះសំបែង និងគ្រឿងចក្រនានារបស់បងប្អូនប្រជាពលរដ្ឋយើង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ (ស្រី២នាក់)។ កម្មវិធីធ្វើឡើងក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប២.៦៦០នាក់ /ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់ ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន១.៣៦៥នាក់ ស្រី ៦៧នាក់៕
ដោយ៖ កំចាយ កំពត÷ ក្មេងតូចម្នាក់បានលេងភ្លើងខណ:ពេលមនុស្សចាស់មិននៅបណ្តាលឲ្យឆេះផ្ទះឈើមួយខ្នង រួមទាំងទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអស់គ្មានសល់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើឈ្មោះ ឌុន រៀម ភេទប្រុស អាយុ ៤៨ឆ្នាំ។ ចំណែកចៅប្រុសដែលបានបង្កឲ្យកើតមហន្តរាយនេះឈ្មោះ រៀម សក្កដា អាយុ ៥ឆ្នាំ។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧ ខែមករា មានករណីភ្លើងឆេះផ្ទះបានកើតឡើងក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ បណ្តាលមកពីក្មេងប្រុសម្នាក់លេងភ្លើងពេលមិនមានមនុស្សចាស់នៅក្បែរ។ ពេលឆាបឆេះភ្លាមៗ អ្នកភូមិបាននាំគ្នារត់ទៅជួយតែដោយសារអំណាចភ្លើងគួបផ្សំនឹងខ្យល់បក់ខ្លាំងផងទើបបណ្តាលឲ្យផ្ទះទំហំ៥,៥០ម៉ែត្រគុណនិង៦,៥០ម៉ែត្រសង់អំពីឈើប្រក់ហ្វ៊ីប្រូស៊ីម៉ងតិ៍ឆេះខ្ទេចគ្មានសល់ត្រឹមរយ:ពេលខ្លីបំផុត។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ម្ចាស់ផ្ទះបានខាតបង់ស្រូវអស់១១០បាវ លុយខ្មែរចំនួន១លាន៣សែនរៀល ប្រាក់ដុល្លារ៥០០ដុល្លារ និងទ្រព្យសម្បត្តិផ្សេងៗទៀតអន្តរាយទាំងស្រុង៕

ដោយ ៖ បន្ទាយ ឧត្តរមានជ័យ : លោកឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២៥ បានប្រាប់សារព័ត៌មានក្នុងស្រុកតាមទូរសព្ទថា កាលពីថ្ងៃអាទិត្យម្សិលមិញ កម្លាំងជំនាញពាក់ព័ន្ធរបស់លោកបានចុះសហការអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំចំនួន៥៧នាក់ មានសញ្ជាតិ អាហ្វហ្គានីស្ថាន នេប៉ាល់…ជាដើម ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់នោះមែន ។ ប៉ុន្តែហេតុការណ៍មិនមានការប៉ះទង្គិចរវាងកងកម្លាំងជាមួយជនបរទេស ដែលធ្វើការខុសច្បាប់នៅកម្ពុជានោះឡើយ។ លោកស្នងការថ្លែងបន្តថា : ជនបរទេសទាំងនោះធ្លាប់ធ្វើការនៅខេត្តព្រះសីហនុ ហើយក៏ធ្លាប់អត់ប្រាក់ខែ។ ហេតុនេះ ពេលពួកគេមកធ្វើការនៅអូរស្មាច់ខេត្តឧត្តរមានជ័យនេះ ពួកគេក៏បារម្ភទៀត ទើបលើកគ្នាស្ទុះចេញពីកាស៊ីណូមកតវ៉ាឬធ្វើសកម្មភាពលើដងផ្លូវបែបនេះ ។ លោកស្នងការ ខូវ លី អះអាងដែរថា កម្លាំងជំនាញរបស់ស្នងការដ្ឋានលោកបាននិងកំពុងបន្តសួរនាំនិងធ្វើកំណត់ហេតុលើជនបរទេសទាំង៥៧នាក់ ដែលមានសញ្ជាតិ អាហ្វហ្គានីស្ថាន នេប៉ាល់…ហើយបើពួកគេចូលមកក៏ខុសច្បាប់និងធ្វើការក៏គ្មានការអនុញ្ញាតច្បាប់ គ្មានសៀវភៅការងារបែបនេះ មានតែអនុវត្តនីតិវិធីបណ្តេញចេញដោយបង្ខំពីប្រទេស។ សូមរំឭកថា កាលពីថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ មានករណីជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមធំមានគ្នាជាង៥០នាក់ បានរត់គេចចេញពីបរិវេណកាសុីណូអូរស្មាច់ រីសតនៅជាប់ព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ -ឆងច ខេត្តសុរិន្ទប្រទេសថៃ ។ ពួកគេមានកាន់ដំបងឈើ ដំបងទីប ដែកមុតជាដើម […]
ដោយ : បន្ទាយ ឧត្តរមានជ័យ : ករណីផ្អូកផ្អើលមួយដែលគេបាននិងកំពុងរកមូលហេតុពិត ដោយមានជនបរទេសចម្រុះជាតិសាសន៍ជាង៥០នាក់ ប្រដាប់ដោយដំបង និងបំពងទីប បានសម្រុកចេញពីកាស៊ីណូមួយកន្លែងនៅមាត់ច្រកអន្តរជាតិអូរស្មាច់ ឆ្ពោះទៅផ្លូវភ្លោះដែលនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ កម្លាំងសមត្ថកិច្ចជំនាញនិងដែនដីបានចេញអន្តរាគមន៍ ដោយបានដឹកយកពួកគេទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឯក្រុងសំរោង។ យោងប្រភពព័ត៌មានពីច្រកព្រំដែនអន្តរជាតិអូរស្មាច់ បានឲ្យដឹងនៅថ្ងៃទី៥ខែមករាថា : ជនបរទេសចម្រុះជាតិសាសន៍និងភេទជាង៥០នាក់ដែលមានកាន់ដំបងឈើ និងបំពងទីប សម្រុកចេញពីប្លុកក្រុមហ៊ុនកាស៊ីណូមួយកន្លែងដែលមានយីហោថាអូរស្មាច់រីសត (O’Smach Resort Casino) ចេញមកផ្លូវភ្លោះនៃផ្លូវច្រកព្រំដែនអន្តរជាតិអូរស្មាច់ ។ ក្រុមសន្តិសុខកាស៊ីណូបានខិតខំឃាត់និងរារាំងដើម្បីនាំចូលទៅក្នុងបរិវេណកាស៊ីណូវិញ ប៉ុន្តែជនបរទេសទាំងនោះមិនព្រមស្តាប់ ហើយនាំគ្នាដើរស្ទើរដល់ជើងភ្នំ ទើបត្រូវបានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថដែនដីស្ទាក់អន្តរាគមន៍កាក់សួរនាំបានមួយសន្ទុះ រួចក៏ត្រូវគេដឹកតាមរថយន្តឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្ត។ ជុំវិញករណីខាងលើនេះ បើតាមប្រភពនានាដែលសារព័ត៌មានទទួលបាន ឲ្យដឹងថា: ជនបរទេសទាំងនោះ ជាអ្នកធ្វើការខាងអនឡាញ (Online Gambling) ហើយទំនងជា ឬសង្ស័យថាតែងរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាពពីអ្នកគ្រប់គ្រងចាត់ការក្នុងកាស៊ីណូខាងលើ ទើបពួកគេសម្រុកនាំគ្នាចេញមកក្រៅដើម្បីដកយកខ្យល់នៃសេរីភាព។ ហេតុនេះ ពេលដែលសមត្ថកិច្ចឃាត់និងនាំពួកគេមុនឡើងឡាន ពួកគេបានស្រែកខ្លាំងៗជាភាសារបរទេស(មិនមែនជាភាសាអង់គ្លេស បារាំង ចិន ថៃ…) […]
ដោយ៖សហការី ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូលឿនរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ អ្នកស្លាប់ឈ្មោះ ជា ភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ សាក្សីបាននិយាយថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AT-3422បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតទៅលិច។ លុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែជនរងគ្រោះបានរេចង្កូតទៅផ្នែកខាងឆ្វេងហើយបានជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យជនរងគ្រោះបោកទៅនឹងថ្នល់បែកក្បាលឈាមហូរស្រោចផ្លូវ ចំណែកម៉ូតូរងគ្រោះអូសជាច្រើនម៉ែត្រ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : អាជ្ញាធរខេត្តបន្ទាយមានជ័យនិងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឃ្លោក នួយ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងនិងប្រជុំជាមួយលោកឆៃ ជីងហ៊ាង អគ្គនាយក លោកស្រីម៉ៃ សាន់ឌិ អគ្គនាយិការងនិងម្ចាស់ភាគហ៊ុនវិនិយោគជនជាតិចិននៃក្រុមហ៊ុនរ៉ក់ មីនីរ៉លឡូជី ឌីវែលឡុបម៉ិន ឯ ក (Rock Mineralogy development Co.,Ltd) លើទីតាំងដីមានអាជ្ញាប័ណ្ណក្នុងចំណោមទំហំ៧.៧៣៧ហិកតា នៅចំណុចព្រៃសហគមន៍កូនខ្លែង ចំណុចធ្មេញត្រីភូមិកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ចម្ងាយជិត៨០គីឡូម៉ែត្រភាគឦសានប្រជុំជនខេត្តដែលស្នើសុំជីកប្រឡាយនិងរណ្តៅសម្រាប់គម្រោងសិក្សាស្រាវជ្រាវរុករកធនធានរ៉ែលោហធាតុគឺរ៉ែមាស ។ ដំណើរបេសកកម្មនេះ កើតឡើងបន្ទាប់ពីសហគមន៍ការពារព្រៃបរិស្ថានភ្នំកូនខ្លែងនៃមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋតវ៉ាជំទាស់ការជីក ឈូសឆាយ និងសកម្មភាពរបស់ក្រុមហ៊ុន ។ លោកឆៃ ជីងហ៊ាង អគ្គនាយក និងម្ចាស់ភាគហ៊ុនវិនិយោគជនជាតិចិននៃក្រុមហ៊ុនរ៉ក់ មីនីរ៉លឡូជី ឌីវែលឡុបម៉ិន ឯ ក (Rock Mineralogy development Co.,Ltd) បានអោយដឹងថា: ក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ហើយធ្វើសកម្មភាពនៅតាមគោលដៅនានា។ ដោយឡែក […]
ដោយ : បន្ទាយ ភ្នំពេញ : រយៈពេល១សប្តាហ៍ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើងដូចភ្លៀងរលឹម ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនសរុបចំនួន៦៤នាក់ ។ នៅក្នុងចំណោមនោះបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ប៉ុន្តែបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ ។ ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ១-ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្រើដាវគំរាមកាប់អ្នកដទៃ, ២-ឈ្មោះ ធី សំណាង អាយុ២០ឆ្នាំ មុខរបរសិស្ស។៣-ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៤-ឈ្មោះ ផល្លី សុជាតិ អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ […]
