សន្ដិសុខសង្គម »

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បុរស២នាក់ ជាអ្នកសារព័ត៌មានអនឡាញ ដែលប្រឌិតវីដេអូព័ត៌មានករណីហិង្សា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា ទាំងដែលវីដេអូនោះកើតឡើងនៅបរទេសនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុគ្គលឈ្មោះ ដួង អក្ខរា និងឈ្មោះ ឡាយ សុជាតិ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា។ សូមរំលឹកថា បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូនៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម […]

ដោយ៖ កំចាយ កំពត÷ ដោយសារបើកម៉ូតូលឿនរហូតជ្រុលធ្លាក់ចេញពីផ្លូវបានបណ្តាលឲ្យបុរសម្នាក់បោកខ្លួនស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរីបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមករា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយបុរសម្នាក់បើកបរម៉ូតូជ្រុលធ្លាក់ពីផ្លូវ រួចដួលបោកខ្លួនស្លាប់។ មុនហេតុការណ៍កើតឡើង គេឃើញបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯងដោយល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុជាចំណុចកោង ម៉ូតូបានជ្រុលធ្លាក់ពីផ្លូវ រួចដួលបោកខ្លួនលើដីពេញទំហឹង។ ប្រភពដដែលបានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញបុរសរូបនោះបានស្លាប់ភ្លាមៗតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ម៉ៅ សាត  អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត៕

ដោយ៖ សហការី ភ្នំពេញ​:​ រថយន្ត​មួយ​គ្រឿង​បើក​បរដោយ​ជនជាតិ​ចិន​ក៏​ត្រូវ​បាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ទៅ​បុក​ចំទទឹង​បណ្ដាល​ឲ្យ​​បោក​ក្បាល​នឹង​កញ្ចក់​​រង​របួស​ធ្ងន់​ ចំណែក​តៃកុង​រថយន្ត​ភ័យ​បាន​ចុះ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ដែលហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ខែ​មករា​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវបេតុង​១០៥K ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​ឲ្យ​ដឹងថា​  នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ MITSUBISHI TRITON​ ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BQ-0466​ បើកបរដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៥K​ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម។ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់​តែគេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​QBXពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HT-5064​ ធ្វើ​ដំណើរឆ្លង​ផ្លូវ​ពី​កើត​មក​លិច​យ៉ាង​លឿន​ដោយ​មិន​ប្រយ័ត្ន​ក៏​ទៅ​បុក​រថយន្ត​ចំទទឹង​ពេញ​ទំហឹង​បណ្ដាល​ជនរងគ្រោះ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្តរង​របួស​ធ្ងន់​ធ្ងរ​សន្លប់​ស្ដូកស្ដឹង ​បន្ទាប់​មក​តៃកុងរថយន្ត​​ជនជាតិ​ចិនខាង​លើ​ភ័យ​​បាន​ព្យាយាម​បើក​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ជា​ច្រើន​ម៉ែត្រ​រួចឈប់​​បើក​ទ្វារ​ចុះ​រត់​គេច​ខ្លួន​ទុក​រថយន្ត​ចោល​នៅ​តាម​ផ្លូវ​ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​លើក​ដាក់​លើ​ម៉ូតូ​កង់​បី​ដឹង​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ ។ បន្ទាប់​ពី​កើ​ហេតុ​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​ខាង​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​បណ្ដោះអាសន្ន​រង់​ចាំ​ដោះស្រាយ​ថ្ងៃ​ក្រោយ​​៕

ដោយ៖ សហការី ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាទីប្រឹក្សារបស់តារាចម្រៀងពូឃ្លាំងបានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកឥដ្ឋ ដែលខូចម្ចាស់ចតចោលនៅលើស្ពានឧកញ៉ាលីយ៉ុងផាត់មិនដាក់ភ្លើងសញ្ញាចំណាំងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ចេញពីកម្មវិធីការគេរួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៥ ចំណុចលើស្ពានឧកញ៉ាលីយ៉ុងផាត់(ស្ពានព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពមានឈ្មោះ ទិត្យ វិច្ចិការ ភេទប្រុស អាយុជាង៤០ឆ្នាំ បច្ចុប្បន្នរស់នៅម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ។ ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3C-9913 បានឈប់ចតចោលនៅលើស្ពានឧកញ៉ាលីយ៉ុងផាត់ ខណៈរថយន្តខាងលើខូចទៅមុខមិនរួច  ទាំងដែលម្ចាស់ពុំដាក់ភ្លើងសញ្ញាណាមួយដើម្បីចំណាំងមួយសន្ទុះក្រោយមកស្រាប់តែគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌សពាក់ផ្លាកលេខ 1IN-4121 ជិះម្នាក់ឯងធ្វើដំណើរចេញពីផ្លូវមហាវិថីឈ្នះឈ្នះឆ្ពោះឡើងស្ពានឧកញ៉ាលីយ៉ុងផាត់ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ពាក់កណ្តាលស្ពានជាចំណុចកើតហេតុក៏ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់នៅនឹងរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ ហើយភ្លាមនោះដែរតៃកុងរថយន្តក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចក៏បានចុះមកដល់រួចទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យមកទទួលសពដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ : បន្ទាយ  បន្ទាយមានជ័យ :​មន្ត្រីឧទ្យានុរក្សបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុនពន្លត់ឬគ្រប់គ្រងបាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិកតាលើ១៥០០ហិកតាក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង ដែលស្ថិតនៅព្រំប្រទល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ -ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតាំងពីម៉ោង១២ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល នោះ ។ លោក ឈឿន យឿ មន្ត្រីឧទ្យានុរក្សបេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង បានឲ្យដឹងថា : ភ្លើងឆេះព្រៃខាងលើ គឺចាប់ផ្តើមឆេះនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ដោយផ្តើមឆេះចេញពីខាងត្បូងភ្នំវែង។ ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់ចំនួន៨នាក់ ដោយរួមមានទាំងព្រះសង្ឃ និងក្រុមការងារអភិវឌ្ឍន៍ភ្នំព្រះ របស់លោកស្រីអគ្គមហាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ផង សរុប២០នាក់ អន្តរាគមន៍ពន្លត់ដោយកម្លាំងមនុស្ស។ការធ្វើដូច្នេះ មកពីលទ្ធភាពរថយន្តពន្លត់អគ្គិភ័យមិនអាចចូលដល់បានទេ។ទោះជាយ៉ាងនេះជាសំណាងមួយក្នុងគ្រោះដែរ ដោយប្រតិបត្តិការពន្លត់ដល់ម៉ោងពីរសៀលក៏ពន្លត់ឬគ្រប់គ្រងបានទាំងស្រុង។ ចំពោះ មូលហេតុនៃការរាលឆេះព្រៃនោះ មន្រ្តីឧទ្យានុរក្សបានឲ្យដឹងទៀតថា អាចមកពីប្រជាពលរដ្ឋដុតដោយធ្វេសប្រហែសឬដុតរកសត្វ ហើយក្រុមការងារបាននិងកំពុងស្រាវជ្រាវបន្តដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត។ មន្រ្តីឧទ្យានុរក្ស អំពាវនាវដល់ពលរដ្ឋនិងសាធារណជនចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពធនធានធម្មជាតិនិងសមិទ្ធផលនានាក្នុងតំបន់។សូមកុំដុតព្រៃ ឬក៏ចោលកន្ទុយបារីឬបង្កើតភ្លើងដោយធ្វេសប្រហែស ដែលនាំឲ្យឆេះព្រៃ បំផ្លាញធនធានធម្មជាតិ ប៉ះពាល់បរិស្ថាន។ ត្រូវរួមគ្នាថែរក្សាអភិរក្សបរិស្ថានដែលមានស្រាប់៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម ដល់កងកម្លាំងនគរបាលក្រោមឱវាទ។នេះបើតាមមន្ត្រីនគរបាលបានឲ្យដឹងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម។ ជាស្មារតីកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង ការប្រចាំការ២៤ម៉ោង, បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឲ្យមានប្រសិទ្ធភាព។ […]

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ សំណុំរឿងឃាតកម្មបាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះកាលពី ៣ឆ្នាំមុន សមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនបានជនដៃដល់ជាជនទី ៣ម្នាក់ទៀត។ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានសហការគ្នាអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនជនជាប់ចោទម្នាក់ក្រោយការស្រាវជ្រាវជាសម្ងាត់មិនបោះបង់ទោះជាសំណុំរឿងខាងលើបានកន្លងផុតអស់ ៣ឆ្នាំ។ ជនសង្ស័យដែលឃាត់ខ្លួនបានពាក់ព័ន្ធករណីឃាតកម្មនេះមានឈ្មោះគន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធសំណុំរឿងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដោយយកមកផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ គួររម្លឹកថា÷ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិច ក្បែរវេទិការអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមជនសង្ស័យបានបើករថយន្តមួយគ្រឿងដល់ចំណុចបង្កហេតុបានយកកាំភ្លើងខ្លីបាញ់សំដៅទៅលើក្រុមយុវជនមួយក្រុមទៀតដែលកំពុងអង្គុយ​លេងជុំគ្នា […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖​ ជនជាតិថៃចំនួន០៤នាក់ (ស្រី១នាក) ពាក់ព័ន្ធបទល្មើសលួចឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន)នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីម៉ោង ១០និង៤០នាទី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥  ។ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ថា : ការបណ្ដេញជនជាតិថៃចេញពីកម្ពុជា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ (ស្រី ០១នាក់)ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក VARUNEE MANGKORN ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានចុះណែនាំដល់អាជីវករក្រុងប៉ោយប៉ែតហាមលក់ដូរផាវ​ ឬកាំជ្រួចផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវនិងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៍ល្អប្រសើរជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណីសាសនាតាមទំនាមទម្លាប់បែបបុរាណនិងសម័យថ្មី។ បើតាមលោកអធិការ នេះជាការណែនាំបន្ថែមនិងដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានណែនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករដែលលក់ដូរតាមផ្សារក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតមិនឲ្យមានការលក់ដូរផាវនិងកាំជ្រួចផ្ទុះដើម្បីបង្ការហានិភ័យកើតឡើងប្រឈមគ្រោះថ្នាក់៕

ដោយ៖សហការី ភ្នំពេញៈជនសង្ស័យចំនួន ៧នាក់ក្នុងនោះ៣នាក់ជាក្រុមចោរលួចប្រដាប់អាវុធធ្វើសកម្មភាពយ៉ាងសកម្មហើយបាញ់ជនរងគ្រោះឲ្យរបួសនៅក្នុងខណ្ឌដង្កោនិង៤នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ ២០២៥ ។ ជនសង្ស័យដែលបង្ហាញមុខ១-ឈ្មោះ ឌួង វិបុល ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបូរីពិភពថ្មី ផ្ទះលេខ១៧ ផ្លូវលេខ២១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ,២-ឈ្មោះ សុំ បញ្ញា ហៅសួស បញ្ញា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ,៣-ឈ្មោះ ហេង ដារ៉ា ហៅគោ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ […]

 ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ បុរសជាប្តីបានកាប់ស្រ្តីជាប្រពន្ធដែលលែងលះគ្នាមិនទាន់ដាច់ស្រេចស្លាប់នៅពេលជនរងគ្រោះទៅសួរសុខទុក្ខកូនដែលកំពុងរស់នៅជាមួយប្តីជាជនសង្ស័យម្នាក់នេះ នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ កាលពីរសៀលថ្ងៃទី១៩ មករាកន្លងទៅនេះ។ប៉ុន្តែក្រោយកើតហេតុខាងនគរបាលបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ ឃាត់ជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ស្រ្តីជាជនរងគ្រោះត្រូវជនសង្ស័យជាប្តីកាប់ចំនួន ៤កាំបិតបុ័ងតោស្លាប់នៅនឹងកន្លែង ចំផ្នែកក្បាលឈ្មោះ ចន ស្រីម៉ាច អាយុ ២៨ ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅឃុំជាំ ស្រុកមេមត់ដែរ និងមានទីលំនៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់។ចំណែកបុរសជាប្តីដែលជាប់សង្ស័យក្នុងករណីឃាតកម្មដោយចេតនា (សម្លាប់ប្រពន្ធ) ត្រូវឃាត់ខ្លួន ឈ្មោះ ហួន ណុប អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ ប្រភពព័ត៌មាននោះបានបន្តថា៖ គូស្វាមីភរិយាមានចំណងអាពាហ៍ពិពាហ៍មានកូនម្នាក់អាយុជាងមួយឆ្នាំ។ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយការរស់នៅមិនចុះសម្រុងគ្នាបានសម្រេចផ្តាច់ចំណងអាពាហ៍ពិពាហ៍ គឺលែងលះគ្នាថ្នាក់ឃុំ កាលនោះបានព្រមព្រៀងឱ្យកូនរស់នៅជាមួយខាងប្រុសជាឪពុក។ ប៉ុន្តែខាងស្រីជាម្តាយបន្តនីតិវិធីសុំសាលក្រមនៅតុលាការ ហើយបច្ចុប្បន្នមិនបានសាលក្រម ហើយនៅថ្ងៃកើតហេតុឃាតកម្មខាងលើស្រ្តីជនរងគ្រោះ និងជាម្តាយបានទៅសួរសុខទុក្ខកូន ក៏មានទំនាស់ឈានដល់ការកាប់សម្លាប់នេះ៕  

ដោយ៖ សហការី ភ្នំពេញ ៖សិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័នម្នាក់ក្រោយពេលចេញពីសាលារៀនបានប្រាប់ម្ដាយថាទៅរកព្រះសង្ឃនៅវត្តជម្ពូវ័នស្រោចទឹកឲ្យ  ក៏បាត់ខ្លួនរហូត ពេលនោះម្ដាយបានតាមរកដែរ ប៉ុន្តែរកពុំឃើញសោះ ឃើញតែម៉ូតូដែលកូនប្រុសទុកចោលនៅក្នុងវត្ត ហើយត្រូវនគរបាលនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ ។លុះរយៈពេល៣ថ្ងៃក្រោយមក ស្រាប់តែប្រទះឃើញកូនប្រុសគាត់ស្លាប់អណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ននៅម៉ោង៩ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ យុវជនខាងលើឈ្មោះបិន ជីងប៉ាវ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២H1វិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ព្រះសង្ឃក្នុងវត្តខាងលើបានមានសង្ឃដីកាថា កាលពី៣ថ្ងៃមុនយុវជនរូបនោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅរកព្រះសង្ឃដែលចេះមន្តអាគមគាថាដើម្បីស្រោចទឹកឲ្យ ។ លុះក្រោយពេលស្រោចទឹករួចរាល់ យុវជននេះក៏បានស្លៀកតែខោ និងយកកន្សែងទទូរក្បាលរួចដើរចេញទៅបាត់ ដោយទុកម៉ូតូនៅមុខកុដិព្រះសង្ឃ ហើយខណៈនោះពុំដឹងថាទៅណានោះទេ ។ ព្រះសង្ឃដដែលបានមានសង្ឃដីកាបន្តទៀតថា ដោយចាំបាត់ៗមិនឃើញយុវជនខាងលើត្រឡប់ទៅយកម៉ូតូវិញ ព្រះសង្ឃក៏បានផ្ដល់ដំណឹងនេះទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឲ្យទៅនាំយកម៉ូតូនោះទៅរក្សាទុកតែម្ដង ព្រោះពេលនោះពុំបានដឹងថាតើមានមូលហេតុអ្វី ទើបយុវជនខាងលើទុកម៉ូតូចោលហើយចាកចេញទៅបាត់នោះឡើយ លុះដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញស្លាប់អណ្ដែតទឹកស្រះបែបនេះទៅវិញ ។ អ្នកស្រីញឹម សុជាតិ ត្រូវជាម្ដាយយុវជនរូបនោះបាននិយាយថា កូនប្រុសគាត់ខាងលើមានជំងឺសរសៃប្រសាទរយៈពេល៤ឆ្នាំកន្លងមកហើយ ដោយនៅឆ្នាំដំបូងគាត់ក៏បានទៅបើកថ្នាំសរសៃប្រសាទនោះឲ្យកូននៅមន្ទីពេទ្យព្រះកុសុមៈ ។ លុះដល់ឆ្នាំបន្ទាប់រហូតដល់ជីវិតចុងក្រោយរបស់កូននេះ គាត់បានទៅបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមុនពេលស្លាប់ប៉ុន្មានថ្ងៃ ជំងឺបានធ្វើទុក្ខខ្លាំង ។ […]

ដោយ :បន្ទាយ សៀមរាប : កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្ត​សៀមរាប ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធី “សំណេរអង្គរ” ។ កម្មវិធីនោះធ្វើនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយមានបំណងជំរុញ លើកកម្ពស់បំណិនការសរសេរអក្សរនិងភាសាខ្មែរ៕

ដោយ :  បន្ទាយ បន្ទាយមានជ័យ៖ករណីរំលោភបូករហូតដល់ស្លាប់លើស្ត្រីខ្មែរម្នាក់ សមត្ថកិច្ចនគរបាលជំនាញខេត្តបន្ទាយមានជ័យបានឈានដល់ចាប់ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ មន្ត្រីកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី១៩ខែមករាថា៖ ជនសង្ស័យ៣នាក់នោះជាជនជាតិឥណ្ឌូនេស៊ីដែលរួមមាន៖ ១.ឈ្មោះប៉ាវី ចូណាថាន់(PHAVI JONATHAN) ភេទប្រុសអាយុ២១ឆ្នាំ មុខរបរចុងភៅ, ២-ឈ្មោះហ៊ើម៉ាន់ស្យ៉ាស់ ពូត្រាហ៊ូថាហ្គាលុង (/HERMANSYAH PUTRAHUTHAGALUNG) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ និង៣.ឈ្មោះ អ៊ូយ៉ាន ជួអាទ្រី(UYAN JUATRI ) ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរដឹកជញ្ជូនបាយ ។ទាំង៣នាក់ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តថា៖ កាលពីវេលាម៉ោង២និង៤០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែតគេបានប្រទះសាកសពស្ត្រីម្នាក់ស្លាប់លើពូកនិងគ្រែបន្ទប់ផ្ទះសំណាក់យីហោពន្លឺពេជ្រ បន្ទប់លេខ៨ ទាំងអាក្រាតកាយ ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យសាកសព ធ្វើកោសលវិច័យ និងប្រគល់ជូនក្រុមគ្រួសារ។ ស្ត្រីរងគ្រោះមានឈ្មោះ ដន ដាវីន អាយុ៣៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ […]

 ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលបានសម្រេចឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តបែនម្នាក់ តាមបញ្ជារបស់លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បន្ទាប់ពីបុរសរូបនេះ បានបើកបររថយន្តបង្កឱ្យបុរសជាអ្នកបើករ៉ឺម៉កម៉ូតូម្នាក់ស្លាប់ ដោយសារតែការបើកបរវ៉ាជែង កាលពីរសៀលថ្ងៃទី១៧ ខែមករា កន្លងទៅនេះ។ ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានឱ្យ CAMBODAI FLASH NEWS (CFN)  ដឹងនៅថ្ងៃទី១៨ មករានេះថា៖ បុរសដែលត្រូវឃាត់ខ្លួនក្នុងបទល្មើសចរាចរណ៍ខាងលើឈ្មោះ មាន ស្រីស្រស់ អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិចម្ការចេកទី១ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯជនរងគ្រោះជាបុរសអ្នកបើកបររ៉ឺម៉ក ដែលបានបាត់បង់ជីវិតនៅកន្លែងកើតហេតុឈ្មោះ លួត ប្រុស ហៅធំ អាយុ ៣៤ ឆ្នាំដែរ មានទីលំនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី ១៧ មករា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ រវាងរថយន្តបែនធុនធំ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-6727បើកបរដោយឈ្មោះ មាន […]

ដោយ៖ កំចាយ កំពត÷ តុលាការខេត្តកំពតបានសម្រេចឃុំខ្លួនយុវជន៣នាក់ក្រោមបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ផ្អែកតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកំពតមានខ្លឹមសារថា ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវនាំខ្លួនក្រុមជនត្រូវចោទ៣នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ជនត្រូវចោទទាំង៣នាក់មានអាយុពី១៥-១៦ឆ្នាំ មានទីលំនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទៅ ម៉ៅ ច័ន្ទមធុរិទ្ធ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជុំគិរីបានចុះតាមដានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីពួកគេកាន់កាំបិតថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ប្រព្រឹត្តឡើងនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី។ ក្រោយកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក៏បានបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពតដើម្បីម្រេចចាត់ការតាមនីតិវិធី៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រជានេសាទជាច្រើនគ្រួសារក្នុងតំបន់ព្រៃលិចទឹកបានបន្តប្រគល់ឧបករណ៍ឆក់ត្រីឲ្យដល់សមត្ថកិច្ច និងបានសន្យាបញ្ឈប់នេសាទត្រីល្មើសច្បាប់បន្តទៅទៀត ហើយចូលរួមរក្សាការពារមច្ឆជាតិឲ្យសម្បូរឡើងវិញ។ នៅចំពោះមុខកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងមកនេះ បងប្អូនប្រជានេសាទចំនួន ៣១គ្រួសារដែលរស់នៅតំបន់ព្រៃលិចទឹកព្រំប្រទល់ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទដងឆក់ និងអាគុយឆក់ត្រីសរុបចំនួន ២០គ្រឿងឲ្យដល់សមត្ថកិច្ចកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ និងបានសន្យាឈប់ប្រព្រឹត្តបទល្មើសនេសាទបន្តទៅទៀតចាប់ពីពេលចំពោះមុខនេះតទៅ។ បន្ទាប់ពីការប្រគល់នូវឧបករណ៍ឆក់ត្រីខុសច្បាប់យ៉ាងពេញចិត្តរួច ប្រជានេសាទទាំងអស់ថែមទាំងបានប្តេជ្ញាចិត្តងាកមកចូលរួមសហការជាមួយសហគមន៍អភិរក្ស អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចនានាផងដែរដើម្បីទប់ស្កាត់បទល្មើសនេសាទផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរស់នៅ។ សកម្មភាពភ្ញាក់រលឹក និងការចូលរួមរបស់ប្រជានេសាទជាបន្តបន្ទាប់ខាងលើ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញព័ត៌មានស្ញប់ស្ញែង និងសាទរយ៉ាងខ្លាំងដែលបងប្អូនទាំងអស់មានមានសិការអភិរក្ស ស្រឡាញ់នូវធនធានធម្មជាតិឡើងវិញ តទៅមច្ឆជាតិអាចនឹងកើតមានសម្បូរបែបសាជាថ្មី៕

ដោយ៖ សហការី ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូលឿនអាងតែផ្លូវស្ងាត់ជ្រុលទៅបុកខឿនបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពាន៧មករាកំពង់ទួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះអ៊ុន ចាន់ដាណា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកំណើតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។បច្ចុប្បន្នរស់នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូកខេត្តកំពត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីមសង់២០១៥ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FE-9350 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចខាងលើក៏រេចង្កូតទៅផ្នែកខាងឆ្វេងរួចហើយបុករះជាមួយខឿនបង្កាន់ដៃស្ពានបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ចំណែកម៉ូតូរងការខូចខាតខ្ទេចស្ទើរទាំងស្រុង។ បន្ទាប់មកពលរដ្ឋនៅទីនោះឃើញក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ពិនិត្យមើលឆែកឆេរលើខ្លួនជនរងគ្រោះឃើញមានតែអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនប៉ុណ្ណោះ រួចហើយក៏រាយការណ៍ទៅផ្នែកជំនាញចរាចរណ៍បន្ត។ ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះត្រូវបានខាងផ្នែកជំនាញធ្វើការវាស់វែងយកទៅទុកនៅខណ្ឌដង្កោបណ្ដោះអាសន្ន ចំណែកសាកសពសមត្ថកិច្ចបានវេចខ្ចប់លើកដាក់លើរថយន្តមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹងរង់ចាំប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សហការី ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័មបន្ទាប់ពីបើកម៉ូតូឈប់រង់ចាំស្តុបត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកមកពីក្រោយរួចបួងចង្កូតបត់បុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ១៦ខែមករា ឆ្នាំ២០២៥ នៅស្តុប៩២ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ចាម 1V-5865 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិច។ នៅពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់រង់ចាំភ្លើងស្តុបក្រហម។ ពេលនោះដែរគេឃើញមានរថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង មួយគ្រឿង ពណ៌លឿងលាយសពាក់ផ្លាកលេខ ភ្នំពេញ 5A-1409 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ ស្របទិសគ្នាពីកើតមកលិច។ នៅពេលបើកមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហមដូចគ្នា បន្ទាប់មកភ្លើងស្តុបក៏បានលោតពណ៌ខៀវ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍បានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវភ្នំពេញហាណូយវិញតែមិនបានមើលមុខស្រាប់តែបុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លា.ប់នៅក្រោមកង់រថយន្ត។ ភ្លាមនោះដែរតៃកុងបម្រុងបើកទ្វាររត់គេចខ្លួនក៏ត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់សួរនាំបន្ត។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ កំចាយ កំពត÷ ក្រុមក្មេងទំនើង៤នាក់ត្រូវកម្លាំងនគរបាលក្រុងបូកគោឃាត់ខ្លួន រួចអប់រំមុននឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅស្ថានវិញបន្ទាប់ពីជិះម៉ូតូបង្ហោះតាមទីសាធារណ:បង្កការភ័យខ្លាចដល់អ្នកដំណើរតាមផ្លូវ។ សមត្ថកិច្ចបានបញ្ជាក់ថា យុវជនទាំង៤នាក់ រួមមាន ១. ឈ្មោះ ភ័ស្ស ស៊ីណា អាយុ ១៨ឆ្នាំ, ២. ឈ្មោះ កែវ ប៊ុនថា អាយុ ១៧ឆ្នាំ, ៣. ឈ្មោះ ផន ច័ន្ទលេខា អាយុ ១៨ឆ្នាំ, ៤. ឈ្មោះ ព្រាប សីហា  អាយុ ១៨ឆ្នាំ។ ទាំង៤នាក់រស់នៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រភពដដែលបានប្រាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែមករា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីអ្នករស់នៅក្បែរផ្លូវជាតិលេខ៣ ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត បានរាយការណ៍មកសមត្ថកិច្ចអំពីករណីក្រុមក្មេងទំនើង៤នាក់ជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់អ្នកដំណើរទូទៅ។ ភ្លាមៗ កម្លាំងអធិការដ្ឋានបានតាមឃាត់ខ្លួនយុវជនទាំង៤នាក់ និងម៉ូតូ២គ្រឿង រួចនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរ។ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សមត្ថកិច្ចក្រុងបូកគោបានអប់រំណែនាំយុវជនទាំង៤នាក់ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តតទៅទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ដោយឡែកម៉ូតូទាំង២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ […]