ដោយ : បន្ទាយ បន្ទាយមានជ័យ: មានករណីអគ្គិភ័យបានឆាបឆេះផ្ទះហាងសាឡនមួយកន្លែង យីហោឌីវ៉ា នៅតាមបណ្តោយផ្លូវបេតុង មុខបុរីហ្គោដឡាក់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជានិងចាត់បញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ប្រមាណ៥០នាក់ នាំយករថយន្តដឹកទឹក១គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយពន្លត់ករណីអគ្គិភ័យនេះរហូតគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ករណីអគ្គិភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ បង្កឲ្យមានភ្លើងទើបបណ្តាលឲ្យឆាបឆេះបន្ទប់ជាន់លើ ឆេះពូក និងសម្ភារមួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសឬបាត់បង់ជីវិតឡើយ។ សូមបញ្ជាក់ថា : ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើទឹកអស់ចំនួន៣ឡាន គឺរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត , ក្រុមហ៊ុនកាស៊ីណូត្រូពីកាលណា និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត និងបន្ថែមបំពង់ពន្លត់អគ្គិភ័យចំនួន០៥ធុង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ករណីជនជាតិឥណ្ឌូនេស៊ីលោតសម្លាប់ខ្លួននៅកាស៊ីណូក្រោន រីសត (Crown Resort Casino ) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក នាំឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់បញ្ជូនទៅតុលាការ ។ បន្ទាប់ពីមានករណីមនុស្សលោតសម្លាប់ខ្លួនពីលើអគារ កាស៊ីណូក្រោន រីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។ យោងប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា: ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះភីដ ញ៉ាតូណូ.( PID NHARTONO) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកកាស៊ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តភក្ដិជនជាតិឥណ្ឌូណេស៊ីរួមការងារក្នុងកាស៊ីណូ ។ ពួកគេបង្កឲ្យមានហិង្សាកើតឡើង ហើយជនរងគ្រោះបានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៊ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់តែម្តង។ ភ្លាមៗនោះដែរ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ឌូនេស៊ីចំនួន៥នាក់ យកមកសួរនាំ […]
ដោយ៖ កំចាយ កំពតៈ ក្រោយឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីអាជ្ញាធរស្រុកទឹកឈូ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះពិនិត្យករណីម្ចាស់អាហារដ្ឋានមួយកន្លែងដែលបង្ហូរទឹកកខ្វក់ចូលក្នុងជ្រោះទឹកឈូស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង។ ជាលទ្ធផលសម្រាប់បេសកកម្មខាងលើ រដ្ឋបាលស្រុកទឹកឈូបានចេញសេចក្តីប្រកាសមានខ្លឹមសារថា៖ ក្រុមការងាររដ្ឋបាលស្រុក-ឃុំសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថាសំណល់រាវពិតជាបានហៀរចេញពីអាហារដ្ឋាន “ម៉ាក់ឈូឈូ ” ដោយម្ចាស់អាហារដ្ឋាននេះបានលួចបង្ហូរចូលក្នុងជ្រោះទឹកឈូប្រាកដមែន។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឲ្យម្ចាស់អាហារដ្ឋានបញ្ឈប់សកម្មភាពបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូជាបន្ទាន់។ ប្រសិនបើមានករណីបែបនេះបន្ត ម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចក្នុងដែនជំនាញនឹងបញ្ឈប់អាជីវកម្មតែម្តង។ សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា ជាមួយនេះ ក្រុមការងារក៏បានចុះពិនិត្យគ្រប់ទីតាំងនៃរមណីយដ្ឋាននៅតំបន់ទឹកឈូទាំងអស់ តែក្រៅពីអាហារដ្ឋាន ” ម៉ាក់ឈូឈូ ” ពុំឃើញកន្លែងផ្សេងទៀតបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូឡើយ។ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបចំអាងចម្រោះ ឬធុងស្តុកទឹកតាមលក្ខណៈបច្ចេកទេសឲ្យបានឆាប់រហ័សដើម្បីបញ្ចៀសករណីហៀរចូលក្នុងជ្រោះដែលភ្ញៀវតែងនាំគ្នាហែលលេងកម្សាន្តនោះ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖នគរបាលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យដូចសម្លកំពឹសដល់ទៅ៩នាក់ ជាមុខសញ្ញាក្មេងទំនើងផង និងក៏ជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋជាអ្នកដឹកបាយប្លន់យកម៉ូតូពេលយប់នៅមុខហាងវេរលុយ ប្តូរប្រាក់ដ៏ធំមួយយីហោសុធារ៉ា នាផ្លូវជាតិលេខ៥ ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកន្លងមក។ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងពីជនរងគ្រោះ ព្រមទាំងការអនុវត្តដីការបស់អយ្យការ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានកំណត់មុខសញ្ញា ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យបានចំនួន៩នាក់ ៖ ១-ឈ្មោះវ៉ាន់ សុធី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ជននេះបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ជាងទៀបភ្លឺចូលថ្ងៃទី២៥ខែមករាឆ្នាំ ២០២៥ កន្លងមកនៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា។ ពីនោះមក រហូតរំលងអធ្រាត្រវេលាម៉ោង០០និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់បន្ថែមទៀត ។ ពួកគេជាបក្ខពួក និងបានអង្គុយផឹកទឹកកែច្នៃពីស្លឹកកាធុមដែលអាជ្ញាធរនិងសមត្ថកិច្ចហាមឃាត់នោះ ជាមួយជនដៃដល់នៅចំណុចតំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន់ […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីលោក គង់ រតនា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះបានសម្រេចឃាត់ខ្លួនបុរសចំនួនបីនាក់បានរួមគំនិតគ្នាប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាត,លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅព្រឹកថ្ងៃទី ៣១ មករានេះ។ ប្រភពព័ត៌មានពីស្រុកមេមត់បានឱ្យដឹងថា៖ ដើមហេតុដែលបណ្តាលឱ្យមានការឃាត់ខ្លួនបុរសបីនាក់នោះ កាលពីយប់ថ្ងៃទី៣០ មករា នៅចំណុចចម្ការកៅស៊ូរបស់ឈ្មោះ ឆាក់ វិចិត្រ ភេទប្រុស ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប៉ុនប៉ងឃាតកម្ម ,លួចមានស្ថានទម្ងន់ទោស (ជ័រកៅស៊ូ) និងប្រើប្រាស់អាវុធខុសច្បាប់មួយកើតឡើងបង្កឡើងដោយក្រុមជនសង្ស័យ៣នាក់៖ ១.ឈ្មោះ ប្រុន ធុល អាយុ៣០ឆ្នាំ,២.ឈ្មោះ ប្រុន ហើម អាយុ២៥ឆ្នាំ និង៣.ឈ្មោះ ប្រុន ផេ អាយុ២១ឆ្នាំ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នាជាបងប្អូនបង្កើត បានធ្វើសកម្មភាពចូលលួចជ័រកៅស៊ូរបស់ជនរងគ្រោះឈ្មោះ ឆាក់ វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ។ ពេលកំពុងធ្វើសកម្មភាពត្រូវជនរងគ្រោះមកទាន់ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតនៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥ ទំនងជាចង់ប្រតិកម្មតបថា ករណីអគ្គិភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត មិនមែនពលរដ្ឋច្រកថង់ទឹកគប់អាចពន្លត់ភ្លើងឆេះដ៏សន្ធោសន្ធៅនោះទេ ។ តែតាមពិតនិងសមហេតុផលគឺកម្លាំងនគរបាលជាង១០០នាក់,រថយន្តទឹក៤គ្រឿងទៅជួយពន្លត់ និងក៏មានកម្លាំង មន្ត្រីអាជ្ញាធរ អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើនទៀតបានជួយយ៉ាងសស្រោកសស្រាំផងដែរ ។ សូមរំលឹកថា ករណីអគ្គិភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត ស្ថិតនៅប្លុកកាស៊ីណូ ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ថ្ងៃទី២៨ ឈានចូល២៩ ខែមករា ឆ្នាំ២០២៥ គឺបណ្ដាលឱ្យឆាបឆេះតូបនិងទំនិញលក់ដូររបស់អាជីវករអស់ចំនួន៣ តូប។ ខណ:នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន៤គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ រហូតដល់វេលាម៉ោង ២៤និង៥០នាទី ទើបអាចគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា : ករណីអគ្គិភ័យឆាបឆេះផ្សារត្រី បានបណ្ដាលឲ្យឆេះអស់ទាំងស្រុងតូបលក់ទំនិញអស់ចំនួន ៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាប់ហួយ១ […]
ដោយ៖កំចាយ កំពត÷ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានតាមឃាត់ខ្លួនយុវជន២នាក់ នាំមកអប់រំ និងធ្វើកិច្ចសន្យាឈប់ជិះម៉ូតូបង្ហោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ចំណែកម៉ូតូពាក់ព័ន្ធសកម្មភាពអនាធិបតេយ្យតាមទីសាធារណ:នោះត្រូវសមត្ថកិច្ចដកហូត និងរក្សាទុករយ:ពេល៣ខែ។ មន្ត្រីមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី បានរាយការណ៍អំពីករណីយុវជន២នាក់ជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់អ្នកដំណើរទូទៅ។ ភ្លាមៗ កម្លាំងអធិការដ្ឋានបានដេញស្ទាក់ រហូតតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចនាំមកសាកសួរ។ ប្រភពដដែលបានបញ្ជាក់ថា យុវជនដែលត្រូវសមត្ថកិច្ចនាំខ្លួនមកអប់រំពាក់ព័ន្ធសកម្មភាពបង្កអនាធិបតេយ្យខាងលើ រួមមាន ១. ឈ្មោះ ចន្ធី វឌ្ឍនា អាយុ ១៧ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។ ២. ឈ្មោះ ហៀង វិនន់ អាយុ ១៥ឆ្នាំ រស់នៅស្រុកសំរោង ខេត្តតាកែវ។ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត មន្ត្រីជំនាញបានអប់រំយុវជនទាំង២នាក់ និងធ្វើកិច្ចសន្យាបញ្ឈប់ការជិះម៉ូតូបង្ហោះតទៅទៀត រួចទើបអនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខតាកែវ1V-5578 ត្រូវដកហូត និងរក្សាទុកនៅអធិការដ្ឋានរយ:ពេល៣ខែ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្សារត្រី ស្ថិតនៅប្លុកកាស៊ីណូក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំថ្ងៃសែនចូលឆ្នាំចិន នាកណ្តាលយប់ម៉ោង១២យប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។ ករណីនេះគេសង្ស័យបណ្តាលមកពីទុស្សេកុងទ័រភ្លើងក្នុងតូបលក់អីវ៉ាន់ ។អគ្គិភ័យនេះ អាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងផ្នែកសឹករងក្រុង កម្លាំងសង្គ្រោះបឋមក្រុងប៉ោយប៉ែត រួមទាំងប្រជាពលរដ្ឋ បានអន្តរាគមន៍ជួយពន្លត់ ដោយបានយកថង់ច្រកទឹកគប់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលក្រុង ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿង និងរថយន្តក្រុមហ៊ុនកាស៊ីណូ១គ្រឿង។ អាជ្ញាធរសង្កាត់ប៉ោយប៉ែតបានប្រាប់ថា : អគ្គិភ័យនៅក្នុងតូបលក់អីវ៉ាន់ចាប់ហួយ និងធ្វើក្រចកចំនួន៤តូបលើក្រោម ស្មើ៨បន្ទប់ បណ្តាលឲ្យសម្ភារឆេះខ្ទេចទាំងស្រុង ។ ម្ចាស់តូបរងគ្រោះរួមមាន៖ ១.ឈ្មោះ សែន គឹមសុង ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង, ២.ឈ្មោះ សែម ស្រីឡែន ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង, ៣.ឈ្មោះ ទឹម រស្មី លក់គ្រឿងក្មេងលេងនិងដូរលុយ ឆេះខាងលើ និងទី៤ ម្ចាស់តូបមិនទាន់ស្គាល់ឈ្មោះ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌនិងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។ នេះបើតាមមន្ត្រីនគរបាលចម្រុះបានឲ្យដឹងកាលពីថ្ងៃទី២៨ខែមរាឆ្នាំ២០២៥ ។មន្ត្រីបន្តថា នេះជាការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។ ក្មេងទំនើងដែលត្រូវវាយតម្លៃ កំណត់តាមបទប្រព្រឹត្តទាំងនេះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់ សាធារណ:និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់ផែនជំនាញនិងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង (ក្រោមឥទ្ធិពលសារធាតុស្រឹងឬជាតិអាកុល) ពេលយប់ក្នុងការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។ ជាលទ្ធផល នគរបាលជំនាញមានការសង្ស័យ បានធ្វើតេសលើអ្នកបើកបររថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបើកបរសរុប ២៧៧ នាក់ (ស្រី៥៩ នាក់)។ ក្នុងនោះអ្នកបើកបរមានជាតិអាល់កុល ២៥នាក់ (ម៉ូតូ ១៩គឿង – រថយន្តតូច ៦គ្រឿង) ត្រូវបានធ្វើការអប់រំនៅនឹងកន្លែងដើម្បីឲ្យថយជាតិអាល់កុលនិងឲ្យសាច់ញាតិមកទទួលយកត្រឡប់ទៅលំនៅដ្ឋានវិញ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង១១និង៤០នាទីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ ពេលល្បាតដល់វត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យបានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង១ក្រុមកំពុងបង្ហោះម៉ូតូ ។ កម្លាំងបានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៦នាក់ ក្នុងនោះមានស្រ្តីស្រី៣នាក់ រួមទាំងម៉ូតូចំនួន៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្មេងទំនើងទាំងចំនួន១៦នាក់(ស្រី០៣នាក់) ជាលទ្ធផលវិជ្ជមាន(+) ចំនួន៦នាក់ និងអវិជ្ជមាន(-) ចំនួន ១០នាក់(ស្រី៣នាក់)។ ចំពោះក្មេងទំនើងចំនួន៦នាក់រួមមាន៖ ១.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ, ២.ឈ្មោះ ម៉ែន សុខខុន ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះ លឹម គឹមហូវ ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ហឿត រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ តូត […]
ដោយ៖សុខុម រថយន្តម៉ាកតូយូតាហាយឡិនឌ័រពណ៌សមួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧ បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅភូមិសាស្រ្តភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង វេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ២០២៥។ ប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានគេជួយលើកយកអ្នកបើកបរមកដាក់លើចិញ្ចើមផ្លូវជាតិ។ ចំណែករថយន្តរងការខូចខាតខ្លាំងនៅជាប់នឹងគល់ឈើក្នុងប្រឡាយ។ តាមការសន្និដ្ឋានរថយន្តនេះទំនងជាបើកបរក្នុងល្បឿនលឿន មានទិសដៅពីជើងមកត្បូងចូលទីរួមខេត្តស្ទឹងត្រែង។ លោក តាត សាវតី មេប៉ុស្តិ៍សង្កាត់សាមគ្គីបានធ្វើកំណត់ហេតុថា ជនរងគ្រោះឈ្មោះសៀន ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាយោធាកងពលលេខ១២៨ ការពារព្រំដែនកម្ពុជាឡាវ។ហេតុការណ៍ខាងលើនេះគឺបានកើតឡើងបង្កដោយខ្លួនឯង៕
ដោយ៖កំចាយ កំពត÷ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនក្រុមក្មងទំនើង១១នាក់ទៅសាលាដំបូងក្រោមបទសង្ស័យបង្កហិង្សាដោយចេតនា។ មត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង១១នាក់មានអាយុចន្លោះពី១៤ឆ្នាំដល់១៩ឆ្នាំ ដោយក្រុមទី១មានគ្នា៥នាក់ រស់នៅក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ សង្កាត់អណ្តូងខ្មែ ក្រុងកំពត និងឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកក្រុមទី២មានគ្នា៦នាក់ រស់នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ប្រភពដដែលបានរម្លឹកថា កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្រុមទី១ បាននាំគ្នាចូលចាក់សាំងម៉ូតូនៅស្ថានីយសូគីមិចក្បែររង្វង់មូលរូបសំណាកផ្លែទុរេន។ ស្របពេលនោះ ក្រុមទី២ ដែលធ្លាប់មានទំនាស់ជាមួយគ្នាបានមកដល់ក៏កើតជាហិង្សាដោយយករបស់របរផ្សេងៗវាយគប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យបំផុត។ ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ កម្លាំងនគរបាលក្រុងកំពតក៏ចុះអន្តរាគមន៍ដោយឃាត់ខ្លួនក្រុមក្មេងទាំងនោះបាន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន រួចនាំទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។ មន្ត្រីនគរបាលបានបន្តទៀតថា ក្រោយបញ្ជូនមកដល់ស្នងការដ្ឋានខេត្ត និងកសាងសំណុំរឿងរួចរាល់់ នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រុមជនសង្ស័យត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងដើម្បីមានចំណាត់ការតាមនីតិវិធី៕
ដោយ៖កំចាយ កំពត÷ ក្រុមក្មេងទំនើង៦នាក់ត្រូវសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពតឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេបង្កអុកឡុកដោយវាយគ្នាបែបអនាធិបតេយ្យកណ្តាលអធ្រាត្រ។ តាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចថា កាលពីម៉ោង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្មេងទំនើង២ក្រុមមានគ្នាជាច្រើននាក់បានបង្កហិង្សាដោយវាយគ្នាបែបអនាធិបតេយ្យនៅក្នុងក្រុង ហាក់មិនញញើតច្បាប់បន្តិចសោះ។ ក្រោយកើតហេតុ និងមកដល់ល្ងាចថ្ងៃទី២៦ ខែមករា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពតបានតាមដានស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។ ជាមួយលទ្ធផលនៃការបង្ក្រាបខាងលើ នាល្ងាចថ្ងៃទី២៦ ខែមករា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតមានខ្លឹមសារថា៖ ក្រុមក្មេងទំនើងដែលបានវាយគ្នាកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន ត្រូវកម្លាំងអធិការដ្ឋានឃាត់ខ្លួនបាន៦នាក់ហើយ។ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងនាពេលឆាប់ៗនេះ។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា បើនៅផ្ទះមិនស្រណុកខ្លួន មានតែឲ្យទៅក្នុងពន្ធនាគារម្តង៕
ដោយ: ព្រះអង្គខ្មៅ បាត់ដំបង: សមត្ថកិច្ចអាវុធហត្ថបង្ក្រាបសម្បុកគ្រឿងញៀន ឃាត់ខ្លួនមេក្លោង និងបក្សពួក ១១នាក់ រឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម។ នៅចុងសប្តាហ៍កន្លងមកនេះកម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យចំនួន ១១នាក់ ក្រោយការស្រាវជ្រាវបង្ក្រាប ២លើកក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ប្រតិបត្តិខាងលើបើកការបង្ក្រាបចំនួន ២លើក ដោយលើកទី ១ នៅថ្ងៃទី ២១ ខែមករា កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ក្រោយការសាកសួរ សួរចម្លើយកម្លាំងបង្ក្រាបនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កម្លាំងបង្ក្រាបឈានដល់ការឆ្មក់ចុះឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៨នាក់បន្លែមទៀត រួមទាំងមេក្លោងឈ្មោះវី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះមួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ ។ ចំពោះវត្ថុតាងគ្រឿងញៀនទាំងឆែកឆេរបានក្នុងរថយន្ត និងលំនៅដ្ឋានគ្រឿងញៀនសរុបចំនួន ២១៣កញ្ចប់ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ក្នុងនោះគ្រឿងញៀនប្រភេទម៉ាទឹកកក ( ICE ) […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តកាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥ ពាក់ព័ន្ធករណីហិង្សាដោយចេតនាលើជនរងគ្រោះ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ បួន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ បានធ្វើសកម្មភាពយកដុំថ្ម, ដំបងឈើវាយនិងគប់ដុំឥដ្ឋខ្យល់បែកក្បាលហូរឈាមនិងសន្លប់ ជនរងគ្រោះឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានចុះទៅដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតីវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងបន្តថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទៅឃាត់ពូ ឈ្លោះគ្នាជាមួយកូន។ពេលត្រឡប់មកវិញស្រាប់តែជនមិនស្គាល់មុខគប់បំណែកដុំឥដ្ឋខ្យល់មកលើខ្លួន តែមិនបានត្រូវនោះទេ។ មិនដឹងថាអ្នកណាជាអ្នកគប់ ដោយមានចិត្តខឹងខ្លួនក៏បានរើសបំណែកដុំឥដ្ឋខ្យល់នោះគប់ទៅវិញ ក៏ត្រូវចំក្បាលឈ្មោះឆាយ ធឿន ដែលដើរទៅផ្ទះបណ្តាលឱ្យបែកហូរឈាមនិងដួល។ […]
ដោយ៖ ឧត្ដរ ឧត្តរមានជ័យ÷ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងបញ្ជាគ្រឿងចក្រកាយដីសាងសង់ទំនប់ស្ទាក់ទឹកសម្រាប់ប្រើប្រាស់ បានប្រទះឃើញគ្រាប់មីនតោនចំនួន៥៥គ្រាប់ ស្ថិតនៅចំណុចអូរយាង ក្នុងភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បន្ទាប់ពីប្រទះគ្រាប់ជាច្រើនខាងលើនេះ ក្រុមការងារបានធ្វើការទំនាក់ទំនងបន្ទាន់ទៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) បានប្រគល់និងដឹកជញ្ជូនទៅកាន់ទីបញ្ជាការស៊ីម៉ាក់យកទៅរក្សាទុនៅខេត្តបន្ទាយមានជ័យអស់ហើយនាពេលនេះ។ លោកបានឲ្យដឹងទៀតថា គ្រាប់មីនតោនដែលគ្រឿងចក្របានកាយដីប្រទះឃើញជាច្រើនគ្រាប់នេះ គឺជាទីតាំងកប់គ្រាប់មួយកន្លែងបម្រើដល់ការធ្វើសង្គ្រាមសមរភូមិចុងក្រោយនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។ លោកប្រធានមន្ទីរបញ្ជាក់ថា ការសាងសង់ទំនប់ស្ទាក់នៅប្រភពទឹកមួយនេះពិតជាសំខាន់សម្រាប់ការផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរស្មាច់ ហើយកន្លងមកតំបន់នេះប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់។អាជ្ញាធរបានកំណត់ទីតាំងរៀបចំអាងស្តុកទឹកនេះឡើង មានលទ្ធភាពស្តុកទឹកបានប្រមាណជា ៨៥០.០០០ម៉ែត្រត្រីគុណ ធានាបានការផ្គត់ផ្គង់ទឹកប្រើប្រាស់នៅតំបន់អូរស្មាច់ និងតំបន់ផ្អុង ទាំងរដូវប្រាំងនិងវស្សា៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះព្រៃនិងដើមអាកាស្យាទាំងកណ្តាលយប់ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥ នៅភូមិបឹងជម្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនិងក្រុមអន្តរាគមន៍ជួយពន្លត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានឲ្យដឹងនៅថ្ងៃទី២៤ខែមករាថា៖ អគ្គិភ័យបានឆាបឆេះព្រៃដើមអាកាស្យានោះ ត្រូវបានកម្លាំងចម្រុះអន្តរាគមន៍ពន្លត់និងមានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមអន្តរាគមន៍រឬសង្គ្រោះក្រុងប៉ោយប៉ែត១គ្រឿងសហការជាមួយកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃនិងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល មិនបង្កឲ្យរាលដាលឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ លោកអភិបាលស្រុកបានឲ្យដឹងថា៖ មូលហេតុអគ្គិភ័យឆាបឆេះនោះអាចបណ្តាលមកពីអ្នករកឃ្មុំ ឬដុតរកសត្វពេលយប់។ លោកថានេះជាសំណាងក្នុងគ្រោះមួយ ដែលហានិយភ័យមួយក្នុងរដូវប្រាំងហួតហែងត្រូវគ្រប់គ្រងបានវិញដោយសារកម្លាំងសាមគ្គីភាពនិងជួយទាន់ពេល ៕
ដោយ : បន្ទាយ / បាត់ដំបង : ករណីឃាតកម្មគិតទុកជាមុនដែលឃាតកជាកូនដើមបានសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនោះ ឥឡូវនេះបានទៅដល់ដៃតុលាការកំពូលហើយ បន្ទាប់ពីជនជាប់ចោទនិងម្តាយបានប្តឹងសាទុក្ខពីរឿងនេះ ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដដែលដល់គ្រួសាររបស់ខ្លួន ពោលគឺដូចកាលពីនៅសាលាដំបូងនិងសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបងដែលបានសម្រេចផ្តន្ទាទោសដាក់គុក អស់មួយជីវិតលើកូនដើមដែលជាឃាតកសម្លាប់ឪពុកដែលបានចិញ្ចឹមបីបាច់ខ្លួនតាំងពីតូច។ បើតាមកូនស្រីជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ថា រឿងក្តីដែលកូនដើមឈ្មោះវណ្ណាវី វជ្ជនៈ ហៅដែន សម្លាប់ឪពុកចុងឈ្មោះហៃ សុភ័ក្ត្រដែលបានចិញ្ចឹមតាំងពីតូចនិងបានបញ្ជូនទៅរៀននៅប្រទេសអូស្ត្រាលីរហូតចេះដឹងមានសញ្ញាបត្រអនុបណ្ឌិត បែរជារមិលគុណ ហើយរៀបចំគម្រោង រួចសម្លាប់ឪពុកខ្លួនដោយចាក់៩កាំបិតពីក្រោយមិនអោយតដៃបាននោះ ជាឃាតកម្មដ៏សាហាវព្រៃផ្សៃ។ ហើយបើសិនជាជនជាប់ចោទ មិនត្រូវបានផ្ទន្ទាទោសដាក់គុកអស់១ជីវិតទេ វាពិតជាបង្ករការភ័យខ្លាចតាមគម្រាមកំហែងស្មារតីនិងជីវិតខ្លួននិងក្រុមគ្រួសារបន្ថែមទៀតជាមិនខាន។ ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាល ក៏ដូចជាតុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង ដែលបានចាប់ ហើយផ្តន្ទាទោសជនជាប់ចោទដាកគុកអស់មួយជីវិតនិងអោយចេញសំណងជំងឺចិត្ត៦០០លានរៀល ។ ទោះបីជា តុលាការទាំង២ថ្នាក់(សាលាដំបូងនិងសាលាឧទ្ធរណ៍)បានសម្រេចក្តីដូច្នេះក៏ដោយ ក៏រឿងមិនទាន់ចប់នៅឡើយ ដោយជនជាប់ចោទនិងម្តាយបានបន្តប្តឹងទៅតុលាការកំពូលទៀត ។ ពួកគេនៅតែគឃ្លើននិងចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ។ ហេតុនេះ គ្រួសារជនរងគ្រោះ សូមគោរពស្នើសុំឯកឧត្តមកើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមជីវ កេង ប្រធានតុលាការកំពូល លោកជំទាវ […]
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បុរស២នាក់ ជាអ្នកសារព័ត៌មានអនឡាញ ដែលប្រឌិតវីដេអូព័ត៌មានករណីហិង្សា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា ទាំងដែលវីដេអូនោះកើតឡើងនៅបរទេសនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុគ្គលឈ្មោះ ដួង អក្ខរា និងឈ្មោះ ឡាយ សុជាតិ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា។ សូមរំលឹកថា បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូនៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម […]
