សន្ដិសុខសង្គម »

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រថយន្តដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណ បានបើកបុកម៉ូតូមួយគ្រឿងពីខាងក្រោយដែលកំពុងធ្វើដំណើរស្របទិសគ្នា អូសប្រមាណ ៦០ ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លា.ប់នៅលើផ្លូវជាតិលេខ ៧១ C ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិ-ឃុំឈួក ស្រុកក្រូចឆ្មារ កាលពីក្បាលព្រលប់ថ្ងៃទី ៦ តុលា កន្លងទៅ។ ប្រភពព័ត៌មានពីស្រុកក្រូចឆ្មារបាន ប្រាប់ Cambodia Flash News ថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបុកអូសរហូតស្លាប់ជាបុរសអាយុ ៥០ ឆ្នាំឈ្មោះ ហ៊ីម រ៉សេត បើកម៉ូតូម៉ាកវ៉េវគ្មានផ្លាកលេខ មានទីលំនៅភូមិរកាពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ចំណែកខាងរថយន្តមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានបើកគេចបាត់៕

ដោយ : បន្ទាយ កំពង់ឆ្នាំង៖បុរសជនជាតិចិនម្នាក់បានបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់រួចបើករត់គេចពីកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីម៉ោងប្រមាណ០៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-1488 បើកបរដោយបុរសជនជាតិចិន អាយុប្រហែល៥០ឆ្នាំ បើកពីទិសខាងត្បូង ទៅទិសខាងជើង ។លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកវេវ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1B-1494 បណ្តាលឲ្យប៉ើងខ្ទាតម៉ូតូនិងអ្នកបើកបរទៅគន្លងផ្លូវខាងលិច។ ចំណែកអ្នកបើកបរម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង(Ssangyong) ពណ៌ស មិនស្គាល់ផ្លាកលេខនិងអត្តសញ្ញាណអ្នកបើកបរ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង អូសជាប់ពីក្រោមរថយន្ត រហូតដល់មុខស្ថានីយប្រេងឥន្ធនៈភីធីធី(ptt) ចម្ងាយ១០០០ម៉ែត្រ ទើបខ្ទាតមនុស្សចេញពីក្រោមរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ។ ប្រភពដដែលអះអាងថា ជនរងគ្រោះមានឈ្មោះ ហង្ស យុន ភេទប្រុស អាយុប្រហែល៦០ឆ្នាំ រស់នៅភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយឡែកជនបង្កជាជនជាតិចិនដែលព្យាយាមបើករត់គេចនោះ ឮថាត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយឈ្មោះឆេន បាវរ៉ុង (Chen Baorong) ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធី ករណីមិនព្រមឈប់ និងបន្តរត់គេចខ្លួនពីកន្លែងកើតហេតុ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ មាស កក្កដា (វ៉ាង) ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គិរី  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ លាង ឡា (តាំងតោ) ភេទប្រុស អាយុប្រហែល២៤ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ស្តីពីករណីរំលោភលើទំនុកចិត្ត ។ ប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ី ណូហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គឺបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ : ១-ឈ្មោះ សុន វុធធឿន(តឿ) […]

ដោយ : បន្ទាយ កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៤ ក្រុមការងារជួយសង្គ្រោះស្រុក ឃុំបានមុជទឹករុករកសពកុមារ២នាក់ដែលបាត់ខ្លួនក្នុងឧបទ្ទហេតុក្រឡាប់ទូកលិចទឹកទន្លេកាលពីវេលាម៉ោង ១៨ និង២០នាទី យប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៤ នៅទន្លេសាបភូមិកំពង់ត្រឡាចក្រោមឃុំ/ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ គិតត្រឹមម៉ោង២២និង២២នាទី នាយប់ដដែលនោះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរ ឃុំ ភូមិ ប្រជាការពារនិងប្រជាពលរដ្ឋដែលដឹកនាំ បញ្ជាដោយលោកស៊ុន សុវណ្ណារឹទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងចូលរួមដោយលោកស្នងការ ស្នងការរងនគរបាល មេបញ្ជារការ.រងអាវុធហត្ថ តំបន់ប្រតិបត្តិការសឹកខេត្ត លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចបានខិតខំសង្រ្គោះ និងស្វែងរកកុមារចំនួន២ នាក់ដែលបានលិចទឹកបាត់ខ្លួន ហើយពុំទាន់ឃើញនៅឡើយ ក្នុងឧបទ្ទវហេតុលិចទូកឈើ១គ្រឿងក្នុងទន្លេនោះ ។ មុនកើតហេតុ មានទូកឈើ(ម៉ាស៊ីន) ប្រវែង៦ម៉ែត្រនិងទទឹង១ម៉ែត្រ បើកបរដោយឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ មន្ត្រីអាជ្ញាធរស្រុកកំពង់ត្រឡាចបានឲ្យដឹងថា: ទូកមានដឹកមនុស្សចំនួន ៤នាក់គឺមនុស្សចាស់១នាក់ដែលជាអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ជាកុមារ ។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈុន វាស្នា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ នៅមុខវត្តអូរល្ហុង ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រហូតដល់ម៉ោង០៩និង០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួននៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទើបប្តឹងមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួន។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា : ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ២-ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅមិនពិតប្រាកដ, ៣-ឈ្មោះ ស៊ុន សេងលី […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ រយ:ពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលក្រោមឱវាទបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ពោលគឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនិងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលបាន អញ្ជើទៅតាមវត្តអារាម រមនីយដ្នាននានា និង ការធ្វើដំណើរកំសាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ។ យោងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជាលទ្ធផល សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ -បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៣/៥លើក ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៤០% ។ -រំលោភសេពសន្ថវៈ៖ ១/០លើក កើន១០០% ឃាត់ខ្លួន ១នាក់ (ស្រុកស្វាយចេក)។ -បទល្មើសគ្រឿងញៀន៖បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់៖១៤/១២លើក កើន១៧% ឃាត់ខ្លួន២៩នាក់ ស្រី០នាក់ (ថៃ០១នាក់) ក្នុងនោះមាន៖-ករណីជួញដូរ ៩លើក ឃាត់ខ្លួន ២២នាក់ […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ក្មេងស្រីអាយុ ៨ ឆ្នាំមកពីភ្នំពេញ និងក្មេងប្រុសអាយុ ៧ ឆ្នាំបានបបួសគ្នាចុះលេងទឹកស្រះ នៅក្បែរផ្ទះស្ថិតក្នុងភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក បានលង់ទឹកស្លាប់ កាលពីថ្ងៃទី ២ តុលាកន្លងទៅ។ ប្រភពព័ត៌មានពីស្រុកពញាក្រែកបានឱ្យដឹងថា៖ កុមារងគ្រោះរីអាយុ ៨ ឆ្នាំឈ្មោះ ម៉េង រច្ចនី មានទីលំនៅភូមិកោះដាច់ ខណ្ឃជ្រោយចង្វា រាជធានីភ្នំពេញ និងកុមារារងគ្រោះអាយុ ៧ ឆ្នាំឈ្មោះ សាំ ភក្តី មានទីលំនៅភូមិកើតហេតុ៕

ោយ៖ គង់ហេង ត្បូងឃ្មុំ៖ ដោយសារតែការធ្វេសប្រហែសក្នុងការបើកបរលឿន នៅលើផ្លូវកោងបានបណ្តាលឱ្យរថយន្តធុនទេសចរណ៍មួយ គ្រឿងបានប្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យអ្នករួមដំណើរក្នុងរថយន្តចំនួន ពីរ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែក បី នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ រីឯអ្នកបើកបរក៏រងរបួសធ្ងន់ដែរនោះ នៅមិនទាន់អាចនិយាយបានទេ ដែលគ្រោះថ្នាក់នេះបានកើតឡើង នៅលើផ្លូវកៅ ចំណុចស្ពានមួយកន្លែងស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ នៅប្រមាណ ២ យប់ឈានចូលថ្ងៃទី ៣ តុលានេះ។ សមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ជាបុរសឈ្មោះ វុន ជីវ៉ា អាយុ ២២ ឆ្នាំ នៅខេត្តកណ្តាល និងបុរសម្នាក់ទៀតឈ្មោះ ទឹម សុផុន អាយុ ៤២ ឆ្នាំមានទីលំនៅខេត្តកំពង់ធំ។ អ្នករបួសធ្ងន់ដែលត្រូវបានបញ្ជូនទៅសង្រ្តោះឯមន្ទីរពេទ្យជាបុរសអាយុ ២៥ ឆ្នាំឈ្មោះ ឡាយ សុវណ្ណរ័ត្ន មានទីលំនៅរាជធានីភ្នំពេញ,ជាបុរសអាយុ ៣២ ឆ្នាំឈ្មោះ សុខ ឆេងអ៊ាង នៅខេត្តមណ្ឌលគិរី និងបុរសអាយុ ៤២ ឆ្នាំឈ្មោះ វុធ មានទីលំនៅខេត្តកំពង់ចាម។ ទាំងអ្នកស្លាប់ និងរបួសជាកម្មករជីករ៉ែមាស […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ មនុស្សចំនួន បួន នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក គឺជិះម៉ូតូមិនព្រមពាក់មួកសុវត្ថិភាព នៅទីតាំងផ្សេងគ្នាក្នុងខេត្តត្បូងឃ្មុំរយៈពេលតែមួយថ្ងៃទី ៣០ កញ្ញាកន្លងទៅ។ មន្រ្តី នៃរដ្ឋបាលខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើកទី១ បានកើតឡើងនៅម៉ោងប្រហែលជាង ៨ ព្រឹកថ្ងៃទី៣០ កញ្ញា បានបណ្តាលឱ្យបុរសជិះម៉ូតូឌុបគ្នាចំនួនពីរ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុលើកំណាត់ផ្លូវជាតិលេខ ៧១ C ស្ថិតក្នុងភូមិល្វាតូច ឃុ គរ ស្រុកត្បូងឃ្មុំ។ ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ គ្រោះថ្នាក់នេះបានកើតឡើងរវាងខាងជនរងគ្រោះ ដែលបានស្លាប់អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JQ-3351 បើកបរដោយឈ្មោះ ណាង ផានិត អាយុ ៣០ ឆ្នាំមានទីលំនៅភូមិកើតហេតុ បានឌុបឈ្មោះ គក់ ឈីត អាយុ ៣០ ឆ្នាំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ បង្កជាមួយរថយន្តម៉ាកព្រុសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CA-5994 បើកបរដោយបុរសឈ្មោះ ឡេង ដារិទ្ធ អាយុ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ទឹកទន្លេមេគង្គចាប់ផ្តើមស្រកចុះបានមួយថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសឱ្យអភិបាលស្រុកនៅជាប់ដងទន្លេ សហការជាមួយមន្រ្តីជំនាញចុះស្រង់ទិន្នន័យ នៃការខូចខាតដូចជា ប្រព័ន្ធផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានា ផលដំណាំរបស់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីសុំកិច្ចអន្តរាគមន៍ ទៅសម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើការស្តារឡើងវិញ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមប្រកាសបែបនេះ ក្រោយពីឯកឧត្តមបានដឹកនាំសហការី មន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងលើស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ហើយបានស្តាប់សេចក្តីរាយការណ៍ពីអភិបាលស្រុកទាំងពីរ នៅសាលាឃុំពាមកោះស្នា កាលពីថ្ងៃទី ២៩ កញ្ញាកន្លងទៅនេះ។ ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះមានកត្តាចម្បងៗ ដទៃទៀត គឺត្រូវតាមដានកម្រិនទឹក ។ ដោយទឹកឡើងក៏ត្រូវតាមដាន និងស្រកក៏តាមដាន ប្រសិនបើទឹកលឿនប្រឈមខ្វះទឹកធ្វើស្រែ និងកត្តាអាកាសធាតុ ចាំបាច់ត្រូវរកវិធីស្ទាក់ទឹកទុក ដើម្បីស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។ ជាមួយនោះសូមបន្តណែនាំអប់រំ ប្រជាពលរដ្ឋយើងបន្តការប្រុងប្រយ័ត្ន លើផ្ទះ ឬលំឋានជាប់មាត់ទន្លេ និងកៀកនឹងច្រាំងទន្លេ ពិសេសប្រាប់មេភូមិ ជួយណែនាំឱ្យបានដល់គ្រប់ខ្នងផ្ទះ និងរក្សាអនាម័យ សុខភាព ព្រមទាំងមើលថែកុមារ រួចផុតពីការលង់ទឹក។ ឯកឧត្តមបានបន្តថា៖ សូមឱ្យអាជ្ញាធរសហការជាមួយ មន្រ្តីជំនាញចុះស្រង់ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :ពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។គ្រោះថ្នាក់នោះកើតឡើងតាំងពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែដំណឹងនេះទើបកងកម្លាំងបញ្ចេញនៅថ្ងៃទី២៧ខែកញ្ញា។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ យឹមសុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។ មុនកើតហេតុជនរងគ្រោះបានចូលទៅកាប់ឈើក្នុងចម្ការមីននៃព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនិងកម្លាំងយោធាកងការពារព្រំដែនលេខ៥០៥ កងទ័ពកងពលតូចថ្មើរជើងលេខ៥១ នៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែនឬពលករ សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកឬឆ្លងកាត់តំបន់ហាមឃាត់និងខ្សែបន្ទាត់ឬច្រករបៀងព្រំដែនដែលជាចម្ការមីន តំបន់សង្ស័យមានមីន ព្រោះវាងាយបង្កគ្រោះថ្នាក់ណាស់។ ទោះយ៉ាងណា ករណីខាងលើ លោកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងអធិការដ្ឋាននគរបាលស្រុករបស់លោក មិនមានតួនាទីនៅតំបន់ព្រំដែនទេ៕

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រយៈពេលមួយថ្ងៃទី ២៦ កញ្ញា  មានករណីលង់ទឹកស្លាប់ចំនួនបីនាក់កើតឡើងនៅទីតាំងផ្សេងគ្នា គឺក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់,អាយុ ១០ ឆ្នាំម្នាក់ និងបុរសអាយុ ២៤ ឆ្នាំម្នាក់ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ករណីទី១ មានកុមារារងគ្រោះឈ្មោះ ម៉ារ៉ា អេឡិចចាន់ត្រា អាយុ ១៣ ឆ្នាំ លង់ស្លា.ប់នៅចំណុចក្បាលជ្រោយ ខាងត្បូងភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅម៉ោងប្រមាណជាង២ រសៀលថ្ងៃទី ២៦ កញ្ញា។ មូលហេតុលេងទឹក។ ប្រភពបានឱ្យដឹងទៀតថា៖ ករណីទី២ កុមារាអាយុ ១០ ឆ្នាំឈ្មោះ នា បូណា បានលង់ទឹកទន្លេមេគង្គស្លា.ប់នៅលើផ្លូវបេតុង ភូមិជីរោទិ៍កណ្តាល ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ នៅម៉ោងជាង៤ រសៀលថ្ងៃទី ២៦កញ្ញា។ មូលហេតុលេងទឹកជំនន់។ ប្រភពបានបន្តថា៖ ករណីទី៣ បុរសរងគ្រោះអាយុ ២៤ ឆ្នាំ ឈ្មោះ អូន […]

ដោយ : បន្ទាយ ពោធិ៍សាត់ ៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មាននិងបណ្តាញសង្គមផ្សព្វផ្សាយថាមានបទល្មើសជាច្រើនកន្លែងនៅចំណុចជ្រោយតាគតនិងចំណុចផ្សេងទៀតនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំរាំងទឹល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់នោះ  ឥឡូវនេះលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានឲ្យដឹងដូចដែលរាយការណ៍ជូនលោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ថា លោកបានដឹកនាំមន្ត្រីជំនាញនិងកម្លាំងបានចុះបង្ក្រាបនៅទីតាំងខាងលើរួចរាល់អស់ហើយកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ ការចុះបង្ក្រាបមានដូចតទៅ៖ កាលពីយប់(ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤) កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយយោធាខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចជ្រោយតាគុត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ ជាលទ្ធផលបង្រ្កាបបានចំនួន០១ ករណីនេសាទដោយឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងឧបករណ៍ខុសច្បាប់រួមមាន÷ – អាគុយចំនួន ០៤ គ្រឿង, អំពូលភ្លើងចំនួន ០៤ អំពូល, ប្រដាប់បំលែងភ្លើង(អាំងវែរទ័រ)ចំនួន ០៤ គ្រឿង, ខ្សែភ្លើងប្រវែង ៤០ ម៉ែត្រ, ខ្សែរួមផ្សំប្រវែង ២០០ ម៉ែត្រ។ ព្រឹក(ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤)  កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក […]

ដោយ :បន្ទាយ កំពង់ធំ ៖ មានយុវតីចំនួន៣នាក់បានទៅលេងនៅទំនប់បង្ហៀរទឹកមួយកន្លែងជារបស់ ឧកញ៉ាលឹម ប៊ុនណ្ណា ប៉ុន្តែបានជួបឧបទ្ទវហេតុលង់ស្លាប់ម្នាក់នៅឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ។ ប្រភពព័ត៌មានដែលទើបតែចែកចាយនៅពេលបន្ទាប់ កាលពីថ្ងៃទី២៥ខែកញ្ញាអោយដឹងថា: គ្រោះថ្នាក់បានកើតឡើងតាំងពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ហើយដល់ល្ងាចថ្ងៃទី២៤ ទើបសពយុវតីមានឈ្មោះណេង ស៊ីណា អាយុ១៦ឆ្នាំ មុនស្លាប់បានរស់នៅជាមួយឪពុកម្តាយនៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិដែលរួមដំណើរលើម៉ូតូ១គ្រឿងជាមួយយុវតីពីរនាក់ទៀតជិះឆ្លងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹម ប៊ុនណ្ណា ហើយបានរអិលដួលលិចទៅក្នុងទឹកបាត់ទាំងមនុស្សនិងម៉ូតូ។ប៉ុន្តែយុវតី២នាក់ត្រូវបានគេជួយស្រង់បានមកវិញ តែយុវតីម្នាក់បានបាត់ ។ ប្រភពព័ត៌មានបានបន្តថា: នេះជាគ្រោះថ្នាក់១ករណីទៀត បន្ទាប់ពីគ្រោះថ្នាក់លង់ទឹកនៅកន្លែងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹមប៊ុនណ្ណានេះមានជាច្រើនដងមកហើយ ។ គ្រោះថ្នាក់បណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកមកលេងទឹកឬជិះម៉ូតូ គោយន្តឆ្លងកាតទំនប់បង្ហៀរនិងក៏មកពីម្ចាស់ទំនប់នេះ មានបញ្ហាបច្ចេកទេស និងមិនបានដាក់ការព្រមានឬសញ្ញាបង្ការគ្រោះថ្នាក់ ៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង: ស្ត្រីម្នាក់ដោយសារភ័យខ្លាចប្តីវាយបានរត់ជាន់ខុសជណ្តើរធ្លាក់ពីលើផ្ទះ និងរត់បុកគោយន្តបណ្តាលឲ្យស្លាប់។ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា: ករណីដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី ២៤ ឈានចូលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងក្រុមទី ០៥ ភូមិបឹងក្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន អាយុ ៤៩ និងប្រពន្ធឈ្មោះ ឌឿក រី អាយុ ៥១ ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិ ឃុំកើតហេតុខាងលើ។ នៅយប់កើតហេតុរវាងប្តីប្រពន្ធទាំង ២នាក់បានត្រឡប់មកពីផឹកស៊ីជាមួយគ្នា ពេលនោះប្រពន្ធមានកលមិនស្រួលខ្លួនក៏បានសុំឲ្យប្តីចិត្តអាក្រក់កោសខ្យល់ឲ្យ ប៉ុន្តែប្តីមិនបានកោសខ្យល់ឲ្យតាមការស្នើរបស់ប្រពន្ធទេដោយសារខ្លួនស្រវឹងដែរ ។ភ្លាមៗជនរងគ្រោះជាប្រពន្ធក៏កើតក្តីមួម៉ៅក្នុងចិត្តហើយបានរករឿងឈ្លោះប្រកែក និងជេរប្តីមួយប្រាវ ។ភ្លាមនោះបុរសជាប្តីអត់ទ្រាំមិនបានក៏បានប្រើកម្លាំងបាយតបវិញដោយបានចាប់បោចសក់បម្រុងនឹងវាយ តែត្រូវក្មួយចាប់បំបែកទាន់ ។រំពេចនោះស្ត្រីជាប្រពន្ធដោយសារភ័យតក់ស្លុតក៏ស្ទុះរត់ប្រុងចុះពីលើផ្ទះ ប៉ុន្តែបានជាន់ខុសជណ្តើរស្រាប់តែធ្លាក់ពីលើផ្ទះមកដី ហើយក៏ស្ទុះងើបបន្តរត់ទៀត ចៃដន្យបានរត់បុកគោយន្តចតចោលមួយសាទៀតបណ្តាលដេកដួលសន្លប់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលដោយសារការប៉ះទង្គិចមានសភាពធ្ងន់ធ្ងរស្ត្រីជនរងគ្រោះក៏បានស្លាប់នៅយប់កើតហេតុតែម្តង។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញអធិការដ្ឋាននរគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យជាប្តីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយៈសុខុម មណ្ឌលគិរី៖ បុរសជនជាតិដើមភាគតិចនិងជាប្រធានភូមិម្នាក់ រស់នៅខេត្តមណ្ឌលគិរី បានរងនូវការចោទប្រកាន់ថាគប់គិតគ្នាលក់ដីមួយកន្លែងបន្លំឯកសារនិងគ្មានដីឱ្យអ្នកទិញ។ ក្រោយពុំទទួលបានដីអួសបន្លាយពេលវេលាយូរ ភាគីអ្នកទិញបានដាក់បណ្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរីដើម្បីទាមទាររកយុត្ថិធម៌។ លោក ឡុញ ភ័ត្រា ម្ចាស់ដើមបណ្តឹងបាននិយាយថា លោកបានទិញដីមួយកន្លែងដែលជាប់ផ្លូវ៥០ម៉ែត្របណ្តោយទំហំ១៣០០០ម៉ែត្រការ៉េពីលោកអ៊ុង សិរីវុទ្ធី មេភូមិពូរ៉ាង ឃុំសែនមនោរម្យស្រុកអូររាំង។ អ្នកទិញដីបានបញ្ជាក់ទៀតថា លោកបានទិញដីនៅឆ្នាំ២០២៣ ក្នុងតម្លៃ២ម៉ឺនដុល្លារ និងបានកក់ប្រាក់អស់ជាង៥ពាន់ដុល្លារមុនហើយ។ ក្រោយពីធ្វើកិច្ចសន្យា ទិញលក់ និងកក់ប្រាក់ដី ភាគីអ្នកទិញបានជូនដំណឹង ទៅអ្នកលក់ដីដែលជាប្រធានភូមិផងនោះឱ្យចេញមុខដោះស្រាយ ប៉ុន្តែគាត់គេចវេះហាក់មិនទទួលខុសត្រូវទាល់តែសោះ។ លុះមកដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤ លោក ឡុញ ភ័ត្រា សម្រេចដាក់ពាក្យបណ្តឹងចូលទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយប្តឹងឈ្មោះអ៊ុងសិរីវុទ្ធីប្រធានភូមិពូរ៉ាងពីបទរំលោភសេចក្តីទុកចិត្ត។ លោក អ៊ុង សិរីវុទ្ធី ប្រធានភូមិពូរ៉ាងនិងជាអ្នករៀបដីលក់ឱ្យទៅឈ្មោះ ឡុញ ភ័ត្រា បានប្រាប់អ្នកសារព័ត៌មានថា លោកយល់ព្រមសងប្រាក់ដែលខ្លួនទទួលកក់ទៅអ្នកទិញដីវិញទាំងអស់។ចំណែកអ្នកទិញដីបានបញ្ជាក់ថាលោកមេភូមិដែលលក់ដីខ្យល់ មកឱ្យខ្លួននោះមិនទាន់បាន ដោះស្រាយចប់តាមផ្លូវច្បាប់នៅឡើយ។ អ្នកច្បាប់ម្នាក់បានលើកឡើងថា សមត្ថកិច្ចគួរតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង រកខុសត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

ដោយ៖កំចាយ កែប÷ ក្រោយមានការរិះគន់លើហ្វេសប៊ុកបែបមួលបង្កាច់អំពីតម្លៃ និងគុណភាពម្ហូបអាហារនៅឆ្នេរកែប ក្រុមអាជីវករបានទាមទារដោយតម្រូវឲ្យអ្នកបង្ហោះសារមកសុំទោសជាសាធារណ:។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ហ្វេសប៊ុកមួយឈ្មោះ Jexng Ris បានផ្សាយផ្ទាល់ចេញពីចំណុចឆ្នេរខ្សាច់កែបមានខ្លឹមសារថា នៅឆ្នេរកែបបាយឆា១ចានតម្លៃ៦៥.០០០រៀល ស្រាបៀរ១កេស១២ម៉ឺនរៀល ក្តាមស្ងោរស្គមទន់ៗ១គីឡូក្រាម១២ម៉ឺនរៀល ចំណែកបង្គាស្អុយហូបមិនកើត។ ក្រោយឃើញការបង្ហោះបែបនេះ ក្រុមអាជីវករបានសម្តែងក្តីតូចចិត្តថា មិនដឹងមកពីមូលហេតុអ្វីទេ ឲ្យតែជិតដល់ពិធីបុណ្យផ្សេងៗតែងមានអ្នកមកបង្កាច់បង្ខូចខេត្តពួកគាត់ជានិច្ច។ ជាសំណូមពរ សូមអភិបាលខេត្តជួយស្វែងរកអ្នកមួលបង្កាច់នោះមកផ្សាយសុំទោសជាសាធារណ:ដើម្បីកុំឲ្យភ្ញៀវទូទៅយល់ច្រឡំ ព្រោះការផ្សព្វផ្សាយចេញទៅ អ្នកមើលក៏មិនតិចលាននាក់ដែរ។ អាចឈប់បានឈប់ទៅពាក្យមួលបង្កាច់គ្មានការពិត មិនថាតែខេត្តកែប ឬខេត្តដទៃនោះឡើយ។ បើរិះគន់ដើម្បីស្ថាបនាមិនថ្វីទេ សូមកុំឱ្យមានគំនិតជាន់ពន្លិចដូច្នេះ។ ស្ត្រីអ្នកលក់បាយឆា និងស្រាបៀរបានបញ្ជាក់ថា មុនពេលកុម្ម៉ង់ម្ហូបអាហារពីគាត់ យុវជន៣នាក់ដែលមកអង្គុយក្បែរកន្លែង ” ខ្ញុំស្រលាញ់ខេត្តកែប ” បានសួរនាំ ដោយគាត់ប្រាប់ថា បាយឆាមួយចានធំតម្លៃ៦ម៉ឺនរៀល ចំណែកស្រាបៀរ១កេស២០ដុល្លារ។ យុវជនទាំង៣នាក់ក៏យល់ព្រមកុម្ម៉ង់បាយឆា១ចាន និងស្រាបៀរកន្លះកេសតម្លៃ៤ម៉ឺនរៀល មិនមែន១កេស១២ម៉ឺនដូចការផ្សាយនោះទេ។ ចំណែកអ្នកលក់ក្តាមស្ងោរបានរៀបរាប់ថា បន្ទាប់ពីឃើញក្រុមយុវជន៣នាក់អង្គុយជុំគ្នា គាត់ចូលមកសួរនាំ និងប្រាប់ថា ក្តាមប្រភេទធាត់សុទ្ធ១គីឡូក្រាមតម្លៃ៣៥.០០០រៀល បើលាយគ្នាគឺ២៥.០០០រៀល។ ពេលនោះពួកគេព្រមទិញយកតម្លៃ២៥.០០០រៀល។ អ្នកលក់ក្តាមដដែលបានបញ្ជាក់ថា ក្តាមស្ងោរដើរលក់ឯណាមានតម្លៃដល់១២ម៉ឺនរៀល សូម្បីតែកាត់ថ្លៃ៥ម៉ឺនរៀលក៏ភ្ញៀវរត់ដែរ។ ដោយឡែកអ្នកលក់បង្គាអាំងបានបំភ្លឺថា ជាធម្មតា បង្គាពេលស្រុះ ឬអាំងរួចទុកយូរបន្តិចតែងតែខ្មៅក្បាលហើយ។ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ មនុស្សរបួសធ្ងន់ និងស្រាលចំនួន ៥នាក់នៅរំលងអធ្រាត្រដោយ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករបាទ្រូងផ្លូវ សង្ស័យអ្នកបើកបរងងុយដេក។ ព័ត៌មានបឋមពីពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ថា: គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ ទៀបភ្លឺថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ត្រង់ចំណុចបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតនៅមុខវត្ត បញ្ញា ក្នុងភូមិបញ្ញា ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពបានអះអាងបន្តថា: ករណីគ្រោះថ្នាក់នេះអាចកើតឡើងដោយសារអ្នកបើកបរងងុយដេកទើបជ្រុលចង្កូតបុករះរបាពុះទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យទាំងអ្នកបើកបរ ទាំងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាលចំនួន ៥នាក់ភ្លាមៗ។ រថយន្តបង្កម៉ាកកូរូឡា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២Q-៨៣៧៣។ ចំណែកអ្នកឯរងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

ដោយៈសុខុម ពោធិ៍សាត់៖ សមត្ថកិច្ចខេត្តពោធិ៍សាត់នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសម្នាក់ជាប់សង្ស័យរំលោភរួចសម្លាប់ក្មេងស្រីម្នាក់នៅស្រុកក្រគរ។ សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់សង្ស័យឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ជនរងគ្រោះមានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិទ្យាល័យអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី ស្ថិតក្នុងចំណុចត្រពាំងសម្រែ ស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ ។ តាមការបំភ្លឺរបស់ឈ្មោះ ផេម ផាន អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា ៖ កូនស្រីរបស់គាត់តែងតែដេញគោទៅឃ្វាលនៅចំណុចកើតហេតុដូចរាល់ដង។នៅថ្ងៃដដែល វេលាម៉ោង៥ល្ងាចពុំឃើញកូនដេញគោត្រឡប់មកវិញទេ។ ដោយមានការសង្ស័យក៏នាំគ្នាទៅរកមើល។ ស្រាប់តែប្រទះឃើញសពកូនបានស្លាប់បាត់ទៅហើយ នៅចំណុចចម្ការស្វាយចន្ទី ។បន្ទាប់មកក៏ផ្ដល់ដំណឹងដល់អាជ្ញាធរ។ តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទរបស់នារីរងគ្រោះមានដាច់រលាត់និងមានទឹកកាមបុរស ហើយនៅផ្នែកកមានស្នាមរបួសជាំ។ តាមការសន្និដ្ឋានរបស់ជំនាញ សាកសពស្លាប់ដោយអំពើរំលោភសម្លាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។បន្ទាប់ពីធ្វើការស្រាវជ្រាវ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ វេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីទទួលព័ត៌មានពីសន្តិសុខយាមនៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថាមានករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកេីតហេតុ និងឃាត់ខ្លួនជនសង្ស័យ២នាក់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ ថា: កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖ ១-ឈ្មោះ ឈឿត សុគន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ, ២.-ឈ្មោះ អាណានតាផន សែងផា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០១គ្រឿង (ម៉ាកiphone11 ពណ៌ខ្មៅ), អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Arnantaporn […]