សន្ដិសុខសង្គម »

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ យុវជនជាកម្មករផ្នែកដឹកជញ្ជូនម្នាក់ បានស្លាប់នៅនឹងកន្លែងក្នុងគ្រោះថ្នាក់ចរាចររថយន្តបុកពេញទំហឹងជាមួយនឹងម៉ូតូក្នុងល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ តាមអ្នកស្រុកនិងសមត្ថកិច្ចបានឲ្យដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ ជាកម្មករ ផ្នែកដឹកជញ្ជូន មានស្រុកកំណើតនៅខេត្តព្រះវិហារ  ហើយមកស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ មុនកើតហេតុ មានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AB.9011 បើកបរតាមផ្លូវពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើង។ ជួនជាពេលនោះមានរថយន្តម៉ាកហាយឡិនឌ័រពាក់ផ្លាកលេខបន្ទាយមានជ័យ2B.0567 បានបើកបរក្នុងល្បឿននៅតាមដងផ្លូវបេតុងពីលិចមកកើត។លុះដល់ចំណុចផ្លូវបំបែកជាបួនអ្នកជិះម៉ូតូឆ្លងផ្លូវប៉ះពេញទំហឹងប៉ើងជាង១០ម៉ែត្របណ្តាលបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយគ្រោះថ្នាក់ គេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានទៅដល់ភ្លាមៗឃាត់អ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានធ្វើការវាស់វែងបានប្រាប់ថា មូលហេតុគ្រោះចរាចរកើតឡើងបង្កដោយរថយន្តហាយឡិនឌ័របើកបរលឿនបានប៉ះអ្នកបើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងជាអ្នកបើកបរម៉ូតូ ៕

ដោយ÷សុខុម មណ្ឌលគិរី៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្រ្តីបរិស្ថានខេត្ត នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ឧសភា២០២៤ បង្រ្កាបបានរថយន្តដឹកផ្លែចេកប៉ុន្តែដាក់ឈើដែលមានតម្លៃលើទីផ្សារនៅវៀតណាមបានចំនួន២គ្រឿង។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង ដេញចាប់ពីចំណុចវរ:៣០៣ ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា  រហូតចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ។រីឯឈ្មួញឈើបានរត់គេចខ្លួន។ នៅក្រោយពេលចុះបង្រ្កាប វត្ថុតាងឈេីនិងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ អណ្តាតភ្លើងឆាបរាលដល់ចម្ការអំពៅប្រជាពលរដ្ឋឆេះខ្លោចខូចខាតអស់ជាង ៤ហិកតាក្នុងស្រុករតន:មណ្ឌល។ ប្រជាពលរដ្ឋបានអះអាងថា ករណីភ្លើងឆេះព្រៃនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចក្រុមទី ៣ ក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អគ្គិភ័យនេះដែរដំបូងឡើយគេបានឃើញអណ្តាតភ្លើងឆេះចេញពីព្រៃរហូតក្រោយមកក៏រាលដាលចូលចម្ការអំពៅយ៉ាងឆាប់ និងសន្ធោសន្ធៅតែម្តង បណ្តាលអោយខូចខាតដំណាំអំពៅអស់ក្នុងទំហំផ្ទៃដី ៤ហិកតាជាកម្មសិទ្ធិរបស់កសិករម្ចាស់ឈ្មោះសាន ស្រីឡាវ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ទន្ទឹមគ្នានឹងការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ជុំវិញករណីនេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ចូលរួមបង្កើនការប្រុងប្រយ័ត្នចៀសវាងការចោលកន្ទុយជក់បារី កន្ទុយអុសពេលយកឃ្មុំ ឬដុតសំរាមទាំងប្រថុយប្រថានគ្មានរបៀបនាំឲ្យបង្កកើតមាននូវគ្រោះថ្នាក់ផ្សេងៗ៕  

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសភូមិភាគទី៤និងទី៥ កាលពីថ្មីៗនេះបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជម្រុញនូវការបង្ការ ទប់ស្កាត់ បង្ក្រាបលើបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនេះមានការអញ្ជើញចូលរួមដោយមេបញ្ជាការ /រង ស្នងការ /រងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងនគរបាល កងយោធពលខេមរ:ភូមិន្ទ កងរាជអាវុធហត្ថ)អធិការនគរបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ។ នាពិធីនៅសាលប្រជុំ”ក”.លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រយៈកាលកន្លងមកកម្លាំងជំនាញបានដឹកនាំសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន២ទីតាំងករណីការផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ។ ព្រមទាំងបានបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ តាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលជាដើម។ បេីតាមសេចក្ដីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រីបោន ប៊ុន មេបញ្ជាការ រាជអាវុធហត្ថខេត្តបានបញ្ជាក់ថា : ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្ក្រាបគ្រឿងញៀន វាជារឿងមិនធម្មតានោះទេ វាមានភាពស្មុគស្មាញ ប្រឈម ហើយត្រូវប្រើមធ្យោបាយ កម្លាំងនិងវិធានការសរុបឬដោយឡែក […]

ដោយ៖ កំចាយ កំពត÷ កម្លាំសមត្ថកិច្ចផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានចុះអន្តរាគមន៍បន្ទាន់ក្រោយទទួលព័ត៌មានស្តីពីភ្លើងឆេះព្រៃរាលដាលមកដល់កៀករោងចក្រផលិតទឹកបរិសុទ្ធក្បែរជើងភ្នំកំចាយ។ លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋានខេត្តកំពតបានទទួលសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃនៅជួរភ្នំកំចាយ រួចរាលដាលមកដល់ក្បែររោងចក្រផលិតទឹកបរិសុទ្ធមួយកន្លែងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់កម្លាំងការិយាល័យជំនាញចុះអន្តរាគមន៍បន្ទាន់ដើម្បីបញ្ចៀសមហន្តរាយជាយថាហេតុ។ លោកនាយរងការិយាល័យបានបញ្ជាក់ថា ក្រៅពីការបាញ់ទឹកការពារបរិវេណជុំវិញរោងចក្របញ្ចៀសការរាលដាល គឹរថយន្ត និងកម្លាំងជំនាញត្រូវប្រចាំការបន្តដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបាន១០០ភាគរយចំពោះករណីផ្តើមឡើងដោយភ្លើងឆះព្រៃនេះ៕

ដោយ÷សុខុម ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យជាមេខ្លោងនិងមនុស្សមួយចំនួនសរុប១០នាក់ដែលដឹកនាំប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់និងតំបន់អូរប្រាំដំឡឹងខេត្តស្ទឹងត្រែង បញ្ជូនសំណុំរឿងទៅតុលាការ។ជាមួយនោះដកហូតបានផ្ទៃដីដែលរងការកាប់ទន្ទ្រានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។ អាជ្ញាធរថា មេខ្លោង១០នាក់ ក្នុងនោះក៏មានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ាម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩មេសា២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងអណាធិបតេយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាននិងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទូលបានលទ្ធផលជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់់កៀរគរបោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ហើយអ្នកខ្លះចាញ់បោកមេខ្យល់ថានឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលសុទ្ធជាដីមានប្លង់ […]

ដោយ៖ កំចាយ កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោកម៉ូតូជាច្រើនករណីក្នុងខេត្តចំនួន៣។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងសំណុំរឿងខាងលើ រួមមាន ១.ឈ្មោះ អន គឹមអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។២. ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ៣.ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ៤.ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ប្រភពដដែលបានរៀបរាប់ថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រពន្ធអតីតមេឃុំព្រែកព្រះស្តេចម្នាក់ចងកស្លាប់នឹងធ្នឹមកាំជណ្តើរក្បែរផ្លូវក្នុងភូមិ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយច្រើនមុខ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីគិតខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្ត្រីជនរងគ្រោះសង្ស័យធ្វើអត្តឃាតតាំងពីវេលាទៀបភ្លី ព្រោះជាទម្លាប់គាត់តែងក្រោកពីព្រលឹមហាត់ប្រាណរៀងរាល់ម៉ោង ៤ព្រឹករាល់ថ្ងៃ ទំនងក្រោកពីដំណេកមកបញ្ចប់ជីវិតតែម្តងនៅនឹងធ្នឹមជណ្តើរដែកមុខសិប្បកម្មផលិតនំប៉័ង។ ស្ត្រីជនរងគ្រោះមានជំងឺជាច្រើនប្រភេទដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម។ ប្រភពដដែលបញ្ជាក់បន្ថែមថា÷ ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ក្រោយចុះពិនិត្យ សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

ដោយ៖សុខុម ស្ទឹងត្រែង៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០គីឡូក្រាមនៅថ្ងៃទី២៩ មេសា២០២៤ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះធ្វើឡើង២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៧និង២៨ ខែមេសា២០២៤ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងបន្តទៀតថា ក្រោយពីធ្វើការស៊ើបអង្កេតដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននោះមក កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន (ក៩) ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។ជនសង្ស័យរួមមានឈ្មោះឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ÷កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤ ថា: នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥-២៦ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន : ១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។២-ឈ្មោះ ជន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ៣-ឈ្មោះ នូ ទិត្យរតនៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី […]

ដោយ÷សុខុម ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៨មេសា២០២៤ បានបង្ហាញជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៦នាក់និងភស្តុតាងគ្រឿងញៀនដល់ទៅជិត២០០គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់៖ ទីតាំងទី១នៅចំណុចទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វា។ ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។ ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង។ ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា […]

ដោយ៖សហការី ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ថ្មីៗនេះកម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀនបានចុះចាប់អ្នកជួញដូរគ្រឿងញៀនជានជាតិចិនជាបន្តបន្ទាប់បានចំនួន៤នាក់ក្នុងនោះមានស្រីម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖សារធាតុញៀនទម្ងន់សរុប ៥៧២៨,៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣,០១ក្រាម (ទម្ងន់សុទ្ធ) ទូរសព្ទដៃចំនួន ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង លិខិតឆ្លងដែនចំនួន ៣ច្បាប់ កាតធនាគារចំនួន ៣សន្លឹក ម៉ូតូចំនួន ១គ្រឿង និងឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានមន្រ្តីនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ: អគ្គិភ័យមួយបានឆាប់ឆេះលំនៅឋានប្រជាពលរដ្ឋ(ឃ្លាំងដាក់សម្ភារនិងរោងជាង) មួយកន្លែង កាលពីព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  នៅចំណុចដីបូរីទៀឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី២៧ខែមេសាថា: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការស្តីទី ដឹកនាំកម្លាំងក្រោមឱវាទ ក្រៅពីនេះក៏មានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សរុបជាង១០០នាក់ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង បាននាំយករថយន្តពន្លត់អគ្គិភ័យ ចុះជួយពន្លត់នៅទីតាំងកើតហេតុរហូតគ្រប់គ្រងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីយប់ថ្ងៃដដែលនេះ។ ក្នុងហេតុការណ៍នេះបានប្រើប្រាស់កម្លាំងសមត្ថកិច្ចជាង១០០នាក់  រថយន្តពន្លត់អគ្គិភ័យប្រើទឹកអស់២៤រថយន្ត។ យោងការស្រាវជ្រាវ និងការបំភ្លឺរបស់ម្ចាស់ឃ្លាំង  នាំអោយសមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាអគ្គិភ័យនេះបានបណ្តាលមកពីជាងផ្សារដែកមិនបានប្រុងប្រយ័ត្នបណ្តាលអោយអណ្តាតភ្លើងទៅប៉ះនិងក្រណាត់ហើយបណ្តាលអោយឆាបឆេះសន្ធោសន្ធៅ។ សូមបញ្ជាក់ថា រោងជាងមានទំហំ ២០m x ២០m ត្រូវបានខូចខាតស្ទើរទាំងស្រុង, -សម្ភារខូចខាតដុំឈឺចំនួន២០មែត្រគូប -ក្រណាត់ខោអាវគីបចំនួន១០០ដុំ៕

ដោយ÷សុខុម ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃ២៨មេសា២០២៤ បានបង្ហាញមុខសញ្ញាជនសង្ស័យនិងភស្តុតាងបង្រ្កាបបានគ្រឿងញៀនមានទម្ងន់ដល់ទៅជិត២៨គីឡូក្រាម។ ប្រភពបានអោយដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) កាលពីថ្ងៃទី២៥មេសា២០២៤ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ មានការដឹកនាំ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២។ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាមសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។ ក្រោយបង្រ្កាបជនសង្ស័យនិងវត្ថុតាងមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខុម កំពង់ស្ពឺ ៖ ទាហានចំនួន២០នាក់បាត់បង់ជីវិតនៅក្នុងឧបទ្វេវហេតុឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេសកាលពីថ្ងៃទី២៧មេសា២០២៤ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ របាយការណ៍ពីសមត្ថកិច្ចបឋមបានបញ្ជាក់ថាមនុស្សចំនួន ២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់ ។ ចំពោះអាវុធ-គ្រាប់ ដឹកមកពីខេត្តកោះកុងមាន រថយន្ត០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធគ្រាប់នៅលើរថយន្ត, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។អាវុធគ្រាប់ នៅក្នុងឃ្លាំងបច្ចេកទេស ទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន) ។ អគារខូចខាតធ្ងន់ធ្ងរ ចំនួន០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វារ បង្អួច និងដំបូល) ។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ ទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។ ប៉ុន្តែជុំវិញគ្រោះមហន្តរាយដ៏ធំនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេហើយក៏នៅមិនទាន់បានសរុបពីការខូចខាតបានច្បាស់លាស់នៅឡើយដែរ។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចគឺកំពុងតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីរឿងនេះ៕

ដោយ៖សុខុម ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានជួបគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី ២៧ មេសា ២០២៤ នៅចំណុចមុខវិមានសព ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី២ ក្រុងក្រចេះ។ សមត្ថកិច្ចបាននិយាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ តែម សុឃាន ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ បើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2H.8587 ។ មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរដោយមន្រ្តីអាវុធហត្ថក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចេញពីថ្នល់បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមដាច់ចរន្តអគ្គិសនីទាំងយប់និងបង្កការខូចខាតរបងថ្មប្រវែងប្រហែល១០ម៉ែត្រ។ ក្រោយកើតហេតុ មន្ត្រីកងរាជអាវុធក្រុងក្រចេះបានទៅដល់ជួយអន្តរាគមន៍ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។រីឯរថយន្តមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះជាបណ្ដោះអាសន្ន៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ បន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃមួយខ្សែបានរាលឆេះគុម្ពប្ញស្សីជាប់មាត់ស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅម៉ោង១២ ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងនៅរសៀលថ្ងៃដដែលថា ដោយព្រួយបារម្ភថាភ្លើងឆេះគុម្ពនិងស្លឹកឫស្សីដ៏ក្រាស់ឃ្មឹក ខ្លោចស្ងួត ហើយចំពេលរលកកម្ដៅបាននិងកំពុងវាយប្រហារភូមិសាស្ត្រខេត្តនេះដែរ ហើយអាចរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេតុនេះទើបលោកផ្ទាល់និងលោកអភិបាលរង មន្ត្រីអាជ្ញាធរឃុំ ភូមិនិងសមត្ថកិច្ចនគរបាលស្រុកនិងប៉ុស្តិ៍និងអ្នកពាក់ព័ន្ធបានចេញកម្លាំងនិងរថយន្តពន្លត់រហូតគ្រប់គ្រងបានទាន់ពេល៕

ដោយ៖ សុខុម រតនគិរី៖ គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តជាច្រើនត្រឡប់កើតឡើងកាលពីថ្ងៃទី២៥មេសា ២០២៤ បណ្តាលឱ្យអ្នកសារព័ត៌មានម្នាក់បាត់បង់ជីវិតនិងអ្នករួមដំណើរពីរនាក់ទៀតរងរបួស នៅមុខក្រុមហ៊ុនចម្ការចេក លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី។ នគរបាលស្រុកបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះគឺម៉ាក កាមរីហើម ពណ៌ស ពាក់ផ្លាកលេខ ភ.ព ២B-៦២៨៣ បើកបរដោយឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មានខេម៉ាហតញូ។លំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្ដមានអ្នករួមដំណើរចំនួន០៣នាក់។ដោយឡែកអ្នកស្លាប់ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញូ)មានទីលំនៅ ភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នគរបាលស្រុកបានសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរនេះទំនងរថយន្តដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង៕

ដោយ÷សុខុម ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះបាន ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យឈ្មោះ ជូន គន្ធា នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។ សមត្ថកិច្ចបាននិយាយថា ការចាប់ខ្លួនលោក ជួន គន្ធា ក្រោយពីប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។ មុនមានរឿងកើតឡើង បុគ្គលឈ្មោះជួន គន្ធាប្រកាសចែកដីទៅឲ្យពលរដ្ឋ ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ ។ដីសរុប៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ពីអ្នកចង់បានដីដើម្បីបង់ថ្លៃសេវារដ្ឋបាល ថ្លៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក៕

ដោយ÷សុខុម ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយនោះឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4135 ដែលមានទិសដៅពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ ។ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្រោយឃាត់រថយន្តត្រួតពិនិត្យ ក្រុមការងារបានរកឃើញក្នុងរថយន្តមានដឹកផលិតផលសាច់បង្កក រួមមាន ៖ ១ -ជើងជ្រូក ចំនួន ១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ ២ -អណ្ដាតជ្រូក ចំនួន ១៤៩កេសក្រដាស ស្មើនឹង ២៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ សរុបទាំងអស់ ចំនួន ១៥០កេសក្រដាស ស្មើនឹង […]