សន្ដិសុខសង្គម »

ដោយ៖សុខុម ស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាល,ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនិងអាវុធហត្ថលើផ្ទៃប្រទេស-ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣មីនា២០២៤បានធ្វើការឆែកឆេរលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងចុះដល់លំនៅឋានខាងលើឃាត់ខ្លួនឈ្មោះ អូន រស្មី ភេទប្រុសអាយុ៣៦ ឆ្នាំ ។ក្រៅពីនេះឆែកឆេររកឃើញសត្វព្រៃនិងសំណាកសត្វជាច្រើនរួមមាន: កន្ទុយក្ងោក១កន្ទុយ, ក្រពះប្រមាក្រៀម៥ ក្រពះ,ស្នែងឈ្លូសជាប់ឆ្អឹងក្បាល១០ស្នែង,​​ ស្នែងប្រើស៦ដុំ,ចង្គូមជ្រូកព្រៃ៣៦ចង្កូម (ចែ), ក្រចកខ្លាឃ្មុំ៤ក្រចក,ធ្មេញជ្រូកព្រៃ៣៨ធ្មេញ, ស្វាក្រេសញី២ក្បាល (ញីទាំពីរ)។ បន្ទាប់ពីសួរនាំអ្នកលក់សត្វព្រៃ និងបានធ្វើការផាកពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមកលោកព្រះរាជអាជ្ញាក៏សម្រេចឲ្យជនល្មើសត្រឡប់ទៅលំនៅដ្ឋានវិញ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យសហការនឹងក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកាលពីម៉ោង១បានសហការនាំនូវវត្ថុតាងផលិតផលប្រហិតចម្រុះដែលនាំចូលពីបរទេសទម្ងន់សរុប ៧៨៣គីឡូក្រាមទៅកម្ទេចចោលតាមនិតិវិធី ។ ការបំផ្លាញចោលនោះធ្វើឡើងកាលពីវេលាម៉ោង០២និង ២៥នាទីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូតិ៍១កន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ឯងរស់ អៀម ស្នងការរងស្តីទីនិងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា : ដោយមានការចង្អុលបង្ហាញនិងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, សមត្ថកិច្ច ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តនិងមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យនៃក្រសួងពាណិជ្ជកម្ម និងក្រោមកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣ គីឡូក្រាម ។ ក្នុងនោះ បើតាមអ្នកបើកបររថយន្តឈ្មោះម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រាប់ថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត) ចំនួន៦២៦គីឡូក្រាម ២-សាច់មាននិងចុងស្លាបមាន់. ចំនួន១២៨គីឡូក្រាម និង៣-សាច់ជ្រូកចង្កាក់ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ បុរសអ្នកស៊ីឈ្នួលចាក់ធុងបាស់ និងកម្មករចំនួន ៣នាក់បានស្លាប់នៅរំលងអធ្រាត្រ សង្ស័យរើសម្ភារក្រោយចប់កម្មវិធីឡើងគេហដ្ឋានថ្មីបានឆក់ខ្សែភ្លើងមេបង្គោលរបស់រដ្ឋ ( ខ្សែស្រាត )។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១២ ខែមីនានេះថា÷ ករណីឆក់ខ្សែភ្លើងស្លាប់មនុស្សរហូតដល់ ៣នាក់នេះបង្កការភ្ញាក់ផ្អើលនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចក្រុមទី ២៦ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះទាំង ៣នាក់មានឈ្មោះសត់ គឹមសឿន ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅក្រុមទី១៩ មុខរបរសុីឈ្នួលដាក់មេក្រូ, ឈ្មោះឆុង សារឿន ហៅជែម ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះបោន សំរិត ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង ៣នាក់រស់នៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងមុខរបរជាម្ចាស់ធុងបាស់ជាមួយនឹងកម្មករ។ ប្រភពពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានអះអាងថា÷ ជនរងគ្រោះក្រោយចប់កម្មវិធីឡើងផ្ទះថ្មីនៅអំឡុងម៉ោងជាង ១២:០០នាទីរំលងអធ្រាត្រថ្ងៃទី ១០ ឈានចូលថ្ងៃទី ១១ ខែមីនា ថ្មីៗនេះ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានទម្លាយរឿងដោយចេញផ្សាយនូវសេចក្តីបំភ្លឺ១ ដោយបញ្ជាក់ថា៖” សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានអង្គភាពសារព័ត៌មាន Raksmey News ចុះផ្សាយថា អ្នកសារព័ត៌មាន​០៣នាក់ រងរបួសធ្ងន់ ដោយថៅកែទូបាញ់ត្រីដុះស្លែ ឈ្មោះ សុខ អាង និងបក្ខពួកជាច្រើននាក់បានវាយឱ្យរងរបួសធ្ងន់នៅពេលចុះយកព័ត៌មាន ស្ថិតនៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ” ។ អ្នកនាំពាក្យបានថ្លែងបន្តថា : ក្រោយពីទទួលព័ត៌មាននិងបានទទួលបណ្ដឹងរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុករណីហិង្សាតាំងពីថ្ងៃទី០២ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីយប់ និងក៏សាកសួរប្រជាពលរដ្ឋជុំវិញនោះ រួមជាមួយឈ្មោះ គ្រូច ឈឿន ភេទស្រី អាយុ៥៦ឆ្នាំ  បានព័ត៌មានថា.” ពិតជាមានករណីហិង្សាកើតឡើងរវាងអ្នកសារព័ត៌មាន០៥នាក់ ទៅ០៦នាក់ ជាមួយប្រជាពលរដ្ឋប្រហែល ៣០នាក់ “.។ អ្នកនាំពាក្យបានបើកបង្ហាញជាសាធារណ:ថា : “ករណីនេះ( បើមានការផ្សាយអ៊ីចឹងទៅហើយ […]

ដោយ៖កំចាយ កំពត÷ ម៉ូតូមួយគ្រឿងធ្វើដំណើរដោយយុវជន និងនារីម្នាក់ ចៃដន្យរេចង្កូតទៅផ្នែកខាងឆ្វេងត្រូវរថយន្តមកពីមុខបុកបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា ២០២៤ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា កាលពីម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ រវាងម៉ូតូ និងរថយន្ដពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។ មុនហេតុការណ៍កើតឡើង គេឃើញម៉ូតូមួយគ្រឿងធ្វើដំណើរដោយយុវជនម្នាក់ និងនារីម្នាក់ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូបានរេចង្កូតទៅឆ្វេងចូលខាងមុខរថយន្តកំពុងបើកមកពីត្បូងទើបបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកដំណើរទាំង២ដេកដួលលើថ្នល់ រួចរថយន្តកិនបន្ថែមពីលើតែម្តង។ លោកអធិការបានបន្តថា លុះអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញនារីជិះខាងក្រោយបាត់បង់ជីវិតភ្លាមៗ ចំណែកយុវជនជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរទើបទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចបាននាំយកវត្ថុតាងគឺម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1GC-6404 និងរថយន្តម៉ាកហ៊្វតពណ៌លឿងទុំ ពាក់ផ្លាកលេខភ្នំពេញ2BD-6534 មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ណោះអាសន្ន។ លោក សូ ប៊ុនធឿន បានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើគឺ ១. ឈ្មោះ យេន រីណា ភេទស្រី អាយុ ១៨ឆ្នាំ ស្លាប់នៅនឹងកន្លែង, ២. ឈ្មោះ […]

ដោយ៖ត្រចៀកកាំ ខេត្តព្រះសីហនុ៖ថ្លៃងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី 10 ខែមីនាឆ្នាំ 2024 ស្ដីពីការចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិ ៣សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហន អតីតកាសុីណូ Paradise IIsland  ឯកឧត្តមសុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការចំពោះកិច្ចបានគូសបញ្ជាក់ថា គិតរយៈពេលបីថ្ងៃចុងក្រោយនេះ ទីតាំងល្បែងខុសច្បាប់ជាង៣០០០កន្លែងត្រូវបានបិទទាំងស្រុង និងនេះមនុស្សជាង 1 ម៉ឺននាក់ត្រូវបានឃាត់ខ្លួន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមសុខផលបានសង្កត់ធ្ងន់ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាមកគណៈកម្មាធិការចំពោះកិច្ច ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតគ្រប់ទីតាំងល្បែងខុសច្បាប់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីយកមកអនុវត្តនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។គិតត្រឹមរយៈពេលបីថ្ងៃចុងក្រោយនេះ កម្លាំងនៃគណៈកម្មការចំពោះកិច្ចបានសម្រេចនូវលទ្ធផលយ៉ាងល្អប្រសើរ ដោយធ្វើការបង្ក្រាបបាននិងបិទទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួនជាង 3 ពាន់ទីតាំងនិងឃាត់ខ្លួនមនុស្សរហូតជាង 1 ម៉ឺននាក់ឯណោះ។ ហេតុនេះ ក្នុងនាមឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់សូមដកខ្លួនជាជាបន្ទាន់ បើពុំដូចនោះទេសមត្ថកិច្ចនឹងធ្វើការ ទៅតាមនីតិវិធីច្បាប់។ ឯកឧត្តមបន្តថា ភាពជោគជ័យដែលយើងកំពុងទទួលបាននៅពេលនេះគឺដោយសារមានការសហការយ៉ាងសល្អពីអាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមគួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏ដូចជាកម្លាំងកងរាជរអាវុធហត្ថ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដែលលោកទាំងអស់បានខិតខំអស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក។ចំពោះទីតាំងដែលយើងធ្វើការឆែកឆេរចំនួនពីរទីតាំងបានរកឃើញថា បានបើកល្បែងខុសច្បាប់. ប្រភេទល្បែង gaming online ។ក្នុងពេលជាមួយគ្នានេះផងដែរ សមត្ថកិច្ចបានឆែកឆេរឃាត់ខ្លួន មនុស្សចំនួនជាង 170 […]

ដោយ៖សុខុម ភ្នំពេញ ៖ រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងតៃកុងបើកលឿនជ្រុលបុកម៉ូតូសិស្សស្រី៣នាក់ ជិះឌុបគ្នាទៅរៀនបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្មេងស្រីបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិកពាក់ផ្លាកលេខបន្ទាយមានជ័យ1S-0512 ឌុបគ្នាចេញពីផ្ទះបម្រុងទៅសាលារៀនក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុមានរថយន្តក្រុមហ៊ុនដឹកទឹកពិសាបរិសុទ្ធឪរ៉ាល់មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-2791 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិចហើយបានវ៉ារថយន្តមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតបុកម៉ូតូក្មេងសិស្សសាលាកំពុងដឹកគ្នាពេញទំហឹងបណ្តាលឲ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់ធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្ត ហើយត្រូវរថយន្តខាងលើកិនស្លាប់ភ្លាមៗ។ចំណែកអ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់។ ប្រភពបានឲ្យដឹងទៀតថា ពេលកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែអ្នកដំណើរឃើញហេតុការណ៍នាំគ្នាដេញស្ទាក់ចាប់បានប្រគល់់ទៅឲ្យសមត្ថកិច្ចរកខុសត្រូវ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងមានចំណាត់ការតាមនីតិវិធីច្បាប់៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងបទបញ្ជាលេខ ០១ បប បានដាក់ចេញបទបញ្ជាយ៉ាងហ្មឺងម៉ាត់ដល់ រាជធានី ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ល្បែងសុីសងតាមអនឡាញ និងក្មេងទំនើង ដែលបង្កចលាចលនៅតាមសហគមន៍ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះត្រូវទប់ស្កាត់ បង្ក្រាបជាដាច់ខាត។ កិច្ចប្រជុំនេះ មានការចូលរួមជាអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០២៤។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទៀតថា ឧក្រិដ្ឋជនកំពុងធ្វើអាជីវកម្ម គ្រឿងញៀនយ៉ាងសកម្មនៅក្នុងប្រទេកម្ពុជាយើងនេះ ដើម្បីស្វែងរកប្រាក់ចំណូលរបស់ពួកគេ ដោយបានអូសទាញស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ។ជាពិសេស ក្នុងស្រទាប់យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត […]

កំពត៖អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ខេស៊ីមេនកាលពីរំលងអធ្រាត្ររហូតឈានដល់ជិតវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយបំផ្លាញកំណាត់អុសអស់ជាង២០០ម៉ែត្រត្រីគុណ។ ទីតាំងកើតហេតុស្ថិតក្នុងភូមិគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ លោក ស្វាយ ប្រុស អធិការនគរបាលស្រុកដងទង់បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីភ្លើងឆាបឆេះកន្លែងស្តុកអុសរបស់រោងចក្រផលិតស៊ីម៉ងត៍ខេស៊ីម៉ែន។ ភ្លាមៗ លោកបានទំនាក់ទំនងសុំជំនួយពីអធិការដ្ឋានស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងដឹកនាំកម្លាំងអធិការដ្ឋានស្រុកដងទង់សហការជាមួយក្រុមហ៊ុនខេស៊ីម៉ែនដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៧គ្រឿង។ លោកអធិការបានបន្តថា រហូតដល់វេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយបន្ទាប់ពីប្រើប្រាស់ទឹកអស់២៥០ស៊ីទែន និងគ្រឿងចក្រឈូសឆាយបំបែករំងើកភ្លើងផ្នែកខាងក្រោមគំនរធ្យូង រួចបាញ់ទឹកពន្លត់នោះ។ ទោះបីមិនមាននរណាម្នាក់គ្រោះថ្នាក់ តែកំណាត់អុសជាង២០០ម៉ែត្រត្រីគុណបានរងការខូចខាតទាំងស្រុង។ លោក ស្វាយ ប្រុស បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម មហន្តរាយនេះបណ្តាលមកពីការផ្តើមឆេះកម្ទេចសំរាមនៅក្បែរគំនរអុសដែលក្រុមហ៊ុនស្តុកទុកប្រើប្រាស់៕

ដោយ៖កំចាយ កំពត÷ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសជាជនបរទេសម្នាក់ រួចនាំមកអប់រំដោយសារប្រព្រឹត្តអំពើអាសនៅទីសាធារណ:។ នាយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបង្ហោះរូបថតជនបរទេស២សន្លឹក ដោយ១សន្លឹកស្ថិតក្នុងទិដ្ឋភាពបុរសនេះសម្រាតខោខ្លួនឯងបង្ហាញគូទនៅលើទឹក និង១សន្លឹកទៀតគឺជនបរទេសដដែលនោះឈរវាស់កម្ពស់ក្នុងស្នងការដ្ឋាន។ អមជាមួយរូបថតទាំងនេះ លោកឧត្តមសេនីយ៍ទោបានសរសេរមានខ្លឹមសារថា ” អ្នកមកប្រទេសខ្ញុំត្រូវគោរពប្រពៃណីខ្ញុំ មិនមែនមកធ្វើអ្វីស្រេចតែអំពើចិត្តរបស់អ្នកទេ។ នេះជាទង្វើដែលប្រជាជនក្នុងខេត្តកំពត ក៏ដូចជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមិនអាចទទួលយកបាន”។ លោកស្នងការបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបារាំងម្នាក់ រួចនាំយកមកអប់រំដើម្បីឱ្យស្គាល់អំពីវប្បធម៌របស់ម្ចាស់ប្រទេស ព្រោះតែជននេះបានប្រព្រឹត្តអំពើអាសក្នុងព្រែកកំពង់បាយ។ គ្រប់ជនបរទេសដែលចូលមកកម្សាន្តនៅកម្ពុជាមិនអាចធ្វើអ្វីស្រេចតែចិត្តក្នុងនាមជាភ្ញៀវទេសចរនោះទេ៕

ដោយ : បន្ទាយ ភ្នំពេញ :កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១១នាក់ ក្នុងនោះ ០៨នាក់ទៅតុលាការ និង០៣នាក់ ទៅ”មណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ” ។ ជនសង្ស័យពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីផ្សេងគ្នា បន្តបន្ទាប់រួមមាន៖ *ករណីទី១៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ ធីន មុី  ភេទប្រុស អាយុ៣១ឆ្នាំ, ២. ឈ្មោះ ហុង កាយ ភេទប្រុស អាយុ ៤១ឆ្នាំ, […]

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាហៅកាត់ថា ( ព.ល.ក )ជំរុញដល់កងកម្លាំងគណ:បញ្ជាខេត្ត ក្រុង ពិនិត្យតាមដានទីតាំងលួចលាក់បើកលេងល្បែងស៊ីសងគ្រប់ប្រភេទបន្ថែមទៀត ក្រោយរកឃើញទីតាំងលេងល្បែងជាង ៣០០កន្លែងក្នុងខេត្តបាត់ដំបង។ ក្នុងពិធីប្រជុំពិភាគ្សាគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤នេះ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថាដើម្បីពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាងនិងគ្រប់ផលប៉ះពាល់ល្បែងគ្រប់ប្រភេទ អគ្គលេខាធិការដ្ឋាន( ព.ល.ក) ត្រូវបង្កើនការពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងពន្លឿនការចុះឈ្មោះទីតាំងដំណើរការលេងល្បែង នានា ពិសេសទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដែលគ្មានអាជ្ញាប័ណ្ណ ឬគ្មានលិខិតអនុញ្ញាតពី (ព.ល.ក) នៅក្នុងមូលដ្ឋានត្រូវផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីមានការសង្ស័យ ឬឃើញមានភាពមិនប្រក្រតីណាមួយ។ ឯកឧត្តម រស់ ភីរុណ បានបញ្ជាក់បន្តថា គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( ព.ល.ក ) អគ្គលេខាធិការដ្ឋាននគរបាលជាតិ កម្លាំងគណ:បញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវសហការគ្នាឲ្យបានល្អក្នុងការចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះទីតាំងបើកល្បែងស៊ីសង ល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងលក្ខ័ណអាជ្ញាបណ្ណល្បែងផ្សងសំណាង និងបង្ក្រាបផលប៉ះពាល់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ជាស្ថាពរចាប់ពីពេលនេះតទៅ។ ជាមួយគ្នាឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងដែរថា ល្បែងស៊ីសងប្រភេទឡូតូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រដែលញៀន […]

ដោយ:សុខុម ឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ដែលជាឃាតកបានចាក់សម្លាប់ ម្ចាស់បំណុលរឿងជំពាក់ប្រាក់ហើយរត់គេចខ្លួនទៅប្រទេសថៃ ក៏ប៉ុន្តែក្រោយមកនៅថ្ងៃទី៤មីនា ២០២៤ សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចាប់ខ្លួនបានមកវិញ។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កាលពីយប់ថ្ងៃទី៤មីនា២០២៤​មានករណីឃាតកម្មមួយ នៅចំណុចក្នុងប្រឡាយតាមបណ្ដោយផ្លូវលេខ០១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ជនសង្ស័យបានយកកាំបិតចុងស្រួចចាក់ និងអារក.ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណ ចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបចាប់ជនសង្ស័យនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទប្រទេសថៃ។ ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចនាំយកកូនបំណុលមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា […]

ដោយ : បន្ទាយ សៀមរាប : ករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត រដ្ឋបាលខេត្តសៀមរាបបានបំភ្លឺដូចខាងក្រោម ។ រដ្ឋបាលខេត្តសៀមរាបអោយដឹងថា:. យោងរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទុះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។ រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា : ករណីគ្រោះថ្នាក់នេះមិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ។គឺបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។ រដ្ឋបាលខេត្ត […]

ដោយ៖សុខុម រតនគិរី៖ បុរសម្នាក់គេបានអះអាងថាគឺជាមន្រ្តីមន្ទីរបរិស្ថានខេត្តរតនគិរីបានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋជ្រុលបុកគោយន្តកែច្នៃដឹកគ្រាប់ស្វាយចន្ទីកាលពីយប់ថ្ងៃទី៤មីនា២០២៤លើផ្លូវ ក្បែរសាលាបង្រៀនបើកបរ ឯកជន ហេងចំណាន ស្ថិតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង បណ្តាលអោយខូចខាតទាំងសងខាង។ បន្ទាប់ពីរថយន្តជួបគ្រោះថ្នាក់ បើកបរជាមន្ត្រីបរិស្ថានមានបក្ខពួកយកម៉ូតូមកដឹកជម្លៀស ចេញពីកន្លែងកើតហេតុភ្លាមៗ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកឡង់គ្រីស័រពាក់ផ្លាកលេខ រដ្ឋ19 .2-22 68ឈ្មោះ ថង សុខុន អនុប្រធានការិល័យបរិស្ថាន គ្រប់គ្រង បីស្រុក,ស្រុកវើនសៃ ,ស្រុកតាវែង និងស្រុកអណ្តូងមាស។ មុនពេលកើតហេតុ មន្ត្រីបរិស្ថានបើករថយន្ត ពណ៌ខៀវស្លែ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន។ មកដល់កន្លែងកើតហេតុក៏បានរេចង្កូតទៅបុកគោយន្ត កែច្នៃដឹកគ្រាប់ចន្ទីមួយគ្រឿង ពេញទំហឹងកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីលិចទៅកើត។ ប្រភពបន្តបានឲ្យដឹងថា៖ ក្រោយពីគ្រោះថ្នាក់កើតឡើង ខាងភាគីរថយន្តមន្ត្រីបរិស្ថាន បានព្យាយាមដោះស្រាយសម្របសម្រួលជាមួយភាគីគោយន្តច្នៃដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ៕

ក្រុងព្រះសីហនុ៖ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយខ្លួនឯង ដោយបុរសម្នាក់បានបានបើកម៉ូតូរុឺម៉កដឹកគ្រែដែកជាច្រើនចុះចំណោតមិនប្រយ័ត្នជ្រុលចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចផ្លូូវក្រោយរោងចក្រទឹកកកអូរ៣ ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ប្រភពពីអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់បានបើកម៉ូតូរុឺម៉កម្នាក់មួយដោយអ្នកដែលបានស្លាប់នោះគឺគាត់បានបើកចុះចំណោតមកមុនគេ ហើយនៅលើម៉ូតូរុឺម៉កនោះដឹកគ្រែទំហំ១ម៉ែត្រ២០ ប្រមាណជាង៣០គ្រែ ។ លុះមកដល់ផ្លូវចំណោតចោតខ្លាំងក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉ករូបនោះបុកផ្ទប់នឹងបង្គោលភ្លើងគៀបជាប់នឹងរុឺម៉កបណ្តាលឲ្យដាច់ជើងមួយចំហៀង និងបោកក្បាលស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ អ្នករួមការងារបានឲ្យដឹងបន្ថែមទៀតថា គ្រែនេះដឹកពីឃ្លាំងលក់នៅម្តុំញូស្តារ ទៅឲ្យភ្ញៀវនៅម្តុំកាសុីណានហៃ តែជាអកុសលស្រាប់តែមកជួបរឿងបែបនេះ ហើយគេពុំទាន់អាចបញ្ជាក់ប្រាប់ពីឈ្មោះ ឬអាយុអ្នកស្លាប់ ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនរងគ្រោះដែលបានស្លាប់នោះជាបុគ្គលិកថ្មី ។ សមត្ថកិច្ចអំពាវនាវដល់បងប្អូនពលរដ្ឋផងដែរថា ប្រសិនបើពុំមានការចាំបាច់នោះទេ សូមកុំធ្វើដំណើរតាមផ្លូវមួយខ្សែនេះ ដោយយោងទៅតាមស្ថានភាពផ្លូវតូច និងចោតខ្លាំងផង អាចបង្កគ្រោះថ្នាក់ជាយថាហេតុ និង សូមឲ្យបងប្អូនអាចធ្វើដំណើរផ្លូវវៀងផ្សេងៗបាន ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និង កំពុងជួយសម្រួលចរាចរណ៍និងការពារកន្លែងកើតហេតុ ព្រមទាំងឲ្យខាងក្រុមហ៊ុន យករថយន្តមកដឹកគ្រែទាំងនោះយកទៅរក្សាទុកសិន  ចំណែកសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សហការី ព្រះសីហនុ៖ បច្ចុប្បន្ននេះមានជនខិលខូចមួយក្រុមកំពុងយកឈ្មោះអ្នកធំនេះ អ្នកធំនោះទៅចង្អុលដីពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលរាប់ពាន់ហិកតានៅក្នុងភូមិសាស្រ្តឃុំបិតត្រាងនិងឃុំរាម។ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលមានគំរោងអភិវឌ្ឍន៍ធំៗជាច្រើននៅខេត្តព្រះសីហនុ និងស្របពេលដែលជម្លោះដីធ្លីនៅខេត្តព្រះសីហនុហាក់ដូចកក្រើកឡើងវិញនោះ ក៏ស្រាប់តែលេចមុខមនុស្សមួយក្រុមដែលគេស្គាល់ឈ្មោះច្បាស់ បានយកឈ្មោះអ្នកធំមានអំណាចទៅគំរាមបំភិតបំភ័យប្រជាពលរដ្ឋ។ ពួកគេបានយកឯកសារចាស់ៗដែលរដ្ឋ បាននិរាករណ៍ មកប្ដឹងជំទាស់ដើម្បីដណ្ដើមដីពីប្រជាពលរដ្ឋដែលកំពុងតែកាន់កាប់អាស្រ័យផលជាក់ស្តែង។ជាមួយនោះពួកគេកំពុងបង្កចលាចលដោយកៀរគរប្រជាពលរដ្ឋបង្កើតឲ្យមានជាចលនាតវ៉ាធ្វើព្យុះធ្វើភ្លៀង ដោយយកឈ្មោះអ្នកធំមានឥទ្ធិពលមួយចំនួនមកកាង ដើម្បីបំភ័យនិងបន្លាចឲ្យប្រជាពលរដ្ឋយល់ស្របធ្វើអ្វីទៅតាមការចង់បានរបស់ពួកគេ។ ប្រជាពលរដ្ឋបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា មួយរយៈពេលចុងក្រោយនេះ មនុស្សមួយក្រុម បានដើរចង្អុលទីតាំងលើដីរបស់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែង ថាកន្លែងនេះជាដីឯកឧត្តមនេះ កន្លែងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ ឬ ក្រុមហ៊ុននោះស្ទើរគ្រប់កន្លែងនៅក្នុងភូមិសាស្ត្រឃុំបិតត្រាងនិងឃុំរាម ក្នុងទំហំដីរាប់ពាន់ហិកតា។ ជាពិសេសថ្មីៗនេះគេសង្កេតឃើញមនុស្សមួយក្រុមដែលពលរដ្ឋនៅតំបន់នោះសុទ្ធតែបានស្គាល់ច្បាស់នោះ បានដើរប្រមូលកៀរគរប្រជាពលរដ្ឋដែលមានលំនៅឋានឆ្ងាយៗមកផ្ដិតមេដៃ ធ្វើឯកសារទទួលយកនូវគោលនយោបាយ របស់ក្រុមហ៊ុនមួយ ដែលស្នាមមេដៃទាំងនោះមិនមែនជារបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនៅលើទីតាំងដី ចំណុចអូរត្រូល.អូរទ្រាគ.និងចំណុចអូរដា.ដែលចំណុចទាំងបីនេះជាតំបន់ប្រសប់រវាងឃុំចំនួន 3 គឺឃុំបិទត្រាង.ឃុំរាមស្រុកព្រៃនប់ និងឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុទេ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា តាមរយៈសកម្មភាពរបស់មនុស្សមួយក្រុមនេះពួកគាត់ជឿជាក់ថា គឺពុំមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុននោះឡើយ។ ហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ​ដែលប្រឈមមុខនឹងរងគ្រោះ ដោយសារសកម្មភាពរបស់មនុស្សដែលជាមេខ្យល់មួយក្រុមនោះ សូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ គណៈកម្មាធិការដោះស្រាយវិវាទដីធ្លី អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមជួយអន្តរាគមន៍ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវទៅលើបុគ្គលមួយក្រុមនោះដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងនៅក្នុងខេត្តព្រះសីហនុដែលជាការបង្កនូវភាពចលាចល និងភាពវឹកវរដល់សង្គមជាតិ បង្កនូវផលវិបាកដល់អាជ្ញាធរមូលដ្ឋាននិងសង្គមជាតិផងដែរ៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទទៅសាលាដំបូងខេត្ត។ សមត្ថកិច្ចអាវុធហត្ថខេត្តអោយដឹងថា: ដោយទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយធ្វើកាឃាត់ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស ឣាយុ៣១ឆ្នាំ រស់នៅមិនពិតប្រាកដ ព្រមទាំងដកហូតទូរសព្ទដៃ០១គ្រឿងម៉ាក IPHONE 12PROMAK ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងបន្តថា : ករណីលួចទូរសព្ទនេះធ្វើឡើងតាមរយ:បណ្ដឹងជនរងគ្រោះឈ្មោះ ហេង សុខឃាំង ភេទប្រុស ឣាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ហាងលក់ទូរសព្ទ។ ជនសង្ស័យក្រោយពីឃាត់ខ្លួននិងសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២២ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រូបខ្លួនបានមកទិញស្រោមទូរសព្ទនៅម្នុំផ្លូវដើមពុទ្រា […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរសង្កាត់និមិត្តក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបល្បែងស៊ីសងអាប៉ោង១កន្លែងនៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនោះមានលោកខាត់ ធា ចៅសង្កាត់និមិត្ត ព្រមទាំងសហការី បានសហការជាមួយកងកម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតដឹកនាំដោយមេបញ្ជាការរងម្នាក់។ ព័ត៌មានដំបូងៗអោយដឹងថា :សមត្ថកិច្ចនិងអាជ្ញាធរបានឃាត់ខ្លួនមេបន្តល្បែង អ្នកញៀនល្បែងនិងដក់ហូតវត្ថុតាងល្បែង មធ្យោបាយមួយចំនួន ហើយបន្តនីតិវិធីទៀត ៕

ដោយ៖ បន្ទាយ ភ្នំពេញ :ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងពិធីនោះ.។ ការប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន ០១ នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៦ នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១០៩ នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៣ នាក់, ថ្នាក់នាយចំណង់ ចំនួន […]